rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សិទ្ធិមនុស្ស អំពើពុករលួយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន ចាប់ខ្លួន​សកម្មជន​ប្រឆាំង​នឹង​អំពើ​ពុករលួយ ក្រោម​បទឃោសនា​​ភេរវនិយម

media
សសកម្មជន​នៃ​ចលនា​ "ពលរដ្ឋ​ថ្មី​" ក្នុង​សវនាការ​ឆ្នាំ​២០១៤ (Xu Zhiyong, ding Jiaxi, Li wei, Zhao changqing, Yuan Dong និងZhang Baocheng) @site Friends of conscience

សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ម្នាក់ ដែល​ល្បី​ខាង​ទាមទារ​ឱ្យ​មេដឹកនាំ​កុម្មុយនិស្ត​ចិន​ លាត​ត្រដាង​ពី​ទ្រព្យ​សម្បត្តិ​ ដើម្បី​តម្លាភាពនោះ ត្រូវ​បាន​ចាប់​ខ្លួន ពីបទ​ឃោសនា​អំពើ​ភេរវនិយម។ នេះ​បើ​តាម​ការ​ជូន​ដំណឹងរបស់​ស្ត្រី​ជា​ភរិយា​​មក​ភ្នាក់ងារ​សារព័ត៌មាន​​បារាំង។


​ការ​ចោទ​ប្រកាន់​សកម្មជន​របស់​សង្គម​ស៊ីវិល និងដែល​រិះគន់​របប​កាន់​អំណាច​ ក្រោម​បទ​ភេវរកម្ម ជា​ប្រការ​ដែល​ពុំ​ធ្លាប់​កើត​មាន​ទេ​នៅក្នុង​ប្រទេស​ចិន ពី​មុន​មក។​

មាន​អាយុ​៦០​ឆ្នាំ ជា​សកម្មជន​របស់​ “ចលនា​ពលរដ្ឋ​ថ្មី” ចលនា​ក្រៅ​ផ្លូវការ​ដែល​ធ្លាប់​ទាមទារ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ចិន បង្ហាញ​ជា​សាធារណៈ​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដើម្បី​តម្លាភាព។ សកម្មជន​រូប​នេះ​ធ្លាប់​ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស​កាលពី​ឆ្នាំ​២០១៤ ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​ធ្វើ​សកម្មភាព​ជា​មួយ​ចលនា​ខាង​លើ។

មុននឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជា​ថ្មី​នេះ ប៉ូលិស​ចិនបាន​មកសួរ​ដេញ​ដោល និង​​ឆែកឆេរគេហដ្ឋាន​សកម្មជន​ Zhang BaoCheng ​ក្រោម​មូលហេតុ​សង្ស័យ​មាន​ពាក់​ព័ន្ធ​នឹ​ងអាវុធ​។ នេះ​បើ​តាមការ​បញ្ជាក់​របស់​អ្នក​ស្រី Liu Juefan ជា​ភរិយា។ តែ​បើ​តាម​ដីកា​ចាប់​ខ្លួន​របស់​ប៉ូលិស ចុះ​ថ្ងៃ​ទី ៤​កក្កដា លោក ស្ហង់ មាន​ជាប់​សង្ស័យ​ពី​បទ​បាន​ប៉ុ​ន​ប៉ង​បង្ក​ជម្លោះ​ និង​ញុះញង់​ឱ្យ​មាន​ចលាចល ព្រម​ទាំង​បង្ក​សកម្មភាព​ឃោនា​បែប​ភេរវនិយម និង​ជ្រុល​និយម ក្នុង​ទម្រង់​ជា​ការ​ធ្វើ​សកម្មភាព​ភេរវកម្ម។

តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​មក មេធាវី​អាច​ចូល​ជួប​លោក ស្ហង់ បាន​ពីរ​លើក តែក្រុម​គ្រួសារ​ពុំ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយបាន​ឡើយ។ ប៉ូលិស​ចិនក៏​​ពុំ​បញ្ជាក់​ព័ត៌មាន​​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នេះ​ទេដែរ។

សូម​បញ្ជាក់​ថា​​ក្រោយ​បញ្ចប់​ទណ្ឌភាព លោក ស្ហង់ មិន​បាន​បញ្ឈប់​សកម្មភាពសិទ្ធិមនុស្ស និង​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយទេ។ លោក​ថែម​ទាំង​បាន​បង្ហាញ​សកម្មភាព​គាំទ្រ​ជា​សាធារណៈ​ ក្នុង​ថ្ងៃ​កាត់​ទោស​មេធាវី​​សិទ្ធិមនុស្ស​នៅ​​តុលាការ​ផង។ លោក ស្ហង់​ ធ្លាប់​បាន​ប្រកាស​ថា មាន​តែ​ការ​តស៊ូ​ជា​សាធារណៈ​ទេ ទើប​អាច​លើក​ចិត្ត​ឱ្យ​មនុស្ស​លែង​ភ័យ​នឹង​ការ​ការពារ​សិទ្ធិ​របស់​ខ្លួន៕