rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

ដោយ អៀង សុខម៉ិញ

​ថ្ងៃទី ៣០ មិថុនា ២០១៩ ក្លាយ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ចារ​ឈ្មោះ​លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ ដំបូង​គេ​បង្អស់ ដែល​បាន​ឆ្លង​បន្ទាត់​ព្រំ​ដែន និង​ដើរ​ចូល​ក្នុង​ទឹក​ដី​កូរ៉េខាង​ជើង ពីរ​បី​ជំហាន​ ជា​និម្មិត្តរូប​ ជា​មួយ​ប្រមុខ​គីម ជុងអ៊ុន។ ជំនួប​ដោយឥត​ព្រៀង​ទុក​ រវាងលោក ត្រាំ និង​លោក គីម នៅ​តំបន់​ព្រំដែន​នេះ សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ភាព​ស្និទ្ធ​ស្នាល​របស់​មេដឹកនាំ​ទាំង​ពីរផង និង​​​ការ​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ ដល់​សំណុំ​រឿង​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់​គាំង​ស្តូក​ស្តឹង​ផង។

ជា​ជំនួប​ប្រកប​ដោយភាព​ស្និទ្ធ​ស្នាល ! ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​ជួប​ចាប់​ដៃ​គ្នា​យ៉ាង​រលាក់ នា​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា ២០១៩នេះនៅ​ភូមិ Punmumjom ច្រក​ព្រំដែន​ចេញ​ចូល​តែ​មួយ​គត់ នៃ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េខាង​ជើង​ពី​ខាង​ត្បូង។

រូបភាព​លោក​ប្រធានាធិបតី​អាមេរិក ឆ្លង​គំនូស​ព្រំដែន​ តាម​ការ​អញ្ជើញ​របស់​សមភាគី​កូរ៉េខាង​ជើង បាន​រសាត់​ពេញ​ពិភពលោក។ គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា​អាច​មាន​រូប​ភាព​នេះ​ទេកាលពី​ប៉ុន្មានម៉ោង​មុន។ លោក ត្រាំ ​ផ្ទាល់ ក៏​មិនប្រាកដ​ចិត្ត​​ថា ​លោក​ គីម ជុងអ៊ុន ព្រម​ទទួល​ការ​អញ្ជើញ​ ដោយ​ឥតព្រៀង​ទុក កាលពី​ថ្ងៃ​សៅរ៍​ របស់​លោក​ដែរ។

អម​ដំណើរ​ដោយ​លោក មូន ចែអ៊ីន លោក ដូណាល់ ត្រាំ បាន​មក​ដល់​តំបន់​គ្មាន​កងទ័ព ដែល​មាន​បំពាក់​អាវុធ និងទាហាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោកនៅ​វេលាម៉ោង ២​និង​៤០នាទី​ម៉ោង​នៅកូរ៉េ ដើម្បី​បាន​ឃើញ​ដោយ​ភ្នែក ទិដ្ឋភាព​តំបន់ និង​កូរ៉េខាង​ជើង​ពី​ចម្ងាយ។ តំបន់គ្មានកងទ័ព​នេះ ជា​ទីតាំង​ប្រកប​ដោយ​និម្មិតរូប​បំផុត។ គ្មាន​​ប្រធានាធិបតី​អាមេរិករូប​ណារំលង​តំបន់​នេះ​ទេ លើក​លែង​តែ​ប្រធានាធិបតី​ ប៊ូស​ ​(ឪពុក​)​ម្នាក់គត់​​តែ​ប៉ុណ្ណោះ។ លោក ត្រាំ​ វិះ​តែ​កន្លង​ប្រពៃណី​ដែរ ព្រោះកាលពី​ឆ្នាំ​២០១៧ ក្នុង​ឱកាស​ទស្សនកិច្ច​​ផ្លូវការ​នៅ​កូរ៉េខាង​ត្បូង​នេះ អាកាសធាតុ​មិន​អំណោយ​ផល​សោះ មេឃ​ចុះ​អ័ព្ទ​ខ្លាំង​ពេក​ ឧទ្ធម្ភាគចក្រ​មិន​អាច​ចុះ​ចត​បាន លោក ត្រាំ​ ក៏​បក​ត្រលប់​មក​សេអ៊ូល​វិញ។

ថ្ងៃ​នេះ​ លោក​ត្រាំ បាន​មក​ដល់​តំបន់​គ្មាន​កងទ័ព​ហើយ ហើយ​បាន​ជួប​ចាប់​ដៃ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម​ជុងអ៊ុន នៅ​ត្រង់​បន្ទាប់​ព្រំដែន​ដែល​ខណ្ឌ​ចែកកូរ៉េខាង​ជើង​ពី​ខាង​ត្បូង​តាំង​ពី​សម័យ​សង្គ្រាម​១៩៥៣​មក ទៀត។ នៅ​វេលា​ម៉ោង ៣​និង​៤៦​នាទី​ លោក ត្រាំ ដើរ​ពី​ខាង​ត្បូង​ លោក គីម ដើរ​ពី​ខាង​ជើង មក​ជួប​គ្នា​ នៅ​ត្រង់​ព្រំដែន។ លោក គីម អញ្ជើញ​លោក ត្រាំ ឱ្យ​ឆ្លង​ចូល​ដី កូរ៉េខាងជើង បន្ទាប់​មក​ទើប​មេដឹកនាំ​ទាំង​ពីរ បក​ត្រលប់​ឆ្លង​ចូល​មក​ក្នុង​ទឹក​ដី​កូរ៉េខាង​ត្បូង​វិញ ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ផ្ទះ​ខៀវ រង់​ចាំ​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​មូនចែអ៊ីន ដើម្បី​ជួប​ពិភាក្សា​គ្នា ដោយ​បិទ​ទ្វារ។

ជំនួប​ដោយ​បិទ​ទ្វារ​រវាង​លោក​ត្រាំ និង​លោក គីម នៅ​តំបន់​គ្មានកងទ័ព ថ្ងៃទី ៣០ មិថុនា ២០១៩ REUTERS/Kevin Lamarque

លោក ត្រាំ​ នឹង​អញ្ជើញ​ គីម​ជុងអ៊ុន​ ទៅសេតវិមាន

ក្រោយ​ជំនួប​ពិភាក្សាដោយ​បិទ​ទ្វារ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​៤៥​នាទី ! លោក ត្រាំ និង​លោក មូន ចែអ៊ីន បាន​ជូន​ដំណើរ​ លោក​ គីម ជុងអ៊ុន​ ឆ្លង​ព្រំដែន​ត្រលប់​ទៅ​កាន់​កូរ៉េខាង​ជើងវិញ។ លោក គីម ជុងអ៊ុន ដូច​ទម្លាប់​ មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វី​ទាំង​អស់ ប៉ុន្តែ​កាលពី​ជួប​គ្នា​ភ្លាម ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង បានបង្ហាញ​ក្តី​សង្ឃឹម​ថា នឹង​អាច​ជំនះ​ឧបសគ្គ​បាន ដោយ​សារ​តែ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​​ជាមួយ​លោក​ត្រាំ។

ចំណែក​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថាលោក មាន​មោទនភាព​ណាស់​ដែ​លបាន​ឆ្លង​បន្ទាត់​ព្រំដែន​ដែល​ខណ្ឌចែក​កូរ៉េ​ទាំង​ពីរ និង​បាន​​​អះអាង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាថា​នឹង​អញ្ជើញ​លោក គីមជុងអ៊ុន​ ទៅ​សេតវិមាន នៅ​ថ្ងៃណាមួយ តែ​មិន​បាន​ប្រាប់​ថា​ថ្ងៃ​ណា​ឡើយ ព្រម​ទាំង​បាន​ព្រលយ​អំពី​ការ​ចាប់​ផ្តើម​ចរចា​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ឡើង​វិញ នៅ​ពីរ​បី​សប្តាហ៍​ខាង​មុខ។

ផ្តល់​សន្ទុះ​ដល់​ការ​ចរចា​នុយក្លេអ៊ែរឡើង​វិញ

នេះ​គឺ​ជា​លើក​ទី​បី​ហើយ លោក ដូណាល់ ​ត្រាំ មាន​ជំនួប​ជាមួយលោក គីម ជុងអ៊ុន។ ​ជំនួប​លើក​ទី​មួយ នៅ​សិង្ហបុរី​ ជា​ជោគជ័យប្រវត្តិសាស្ត្រ តែ​​ជំនួប​លើក​ទីពីរ​នៅ​ហាណូួយ​ជា​បរាជ័យ និង​បាន​ញែក​ប្រទេស​ទាំង​ពីរ​ឱ្យ​ឃ្លាត​គ្នា។​ ឯ​ជំនួប​លើក​ទី​បី ធ្វើ​ឡើង​ដោយ​ឥត​ព្រៀង​ទុក ! ភាគី​ម្ខាងៗ​មក​ជួប​គ្នា​ដោយ​គ្មាន​ការ​ត្រៀម​លក្ខណៈ និង​រៀប​ចំ​អ្វី​ជា​មុន​ឡើយ ពោល​គឺ​​ភាគីទាំង​ពីរ​​មក​ជួប​គ្នា​ ទាំង​ប្រកាន់​​​ជំហរ​នយោបាយ​​ដដែល ៖ ខាង​ព្យុងយ៉ាង ចង់​ឱ្យ​មានកា​របន្ធូរ​បន្ថយ​ ឬ​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅ​តាម​កំរិត​នៃ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ចំនែក​ខាង​វ៉ាស៊ីនតោន ទាមទារ​ឱ្យ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង​សិន​។

មិន​គ្រប់គ្រាន់​នឹង​ដោះស្រាយ​សំណុំ​រឿង​នុយក្លេអ៊ែរ​ដ៏​ស្មុគស្មាញ​ និង​សាំញ៉ាំ​មែន! តែ​​ជំនួប​មួយ​ភ្លែត​នេះ ជាសញ្ញាជា​​វិជ្ជមាន​បំផុត​ និង​មានតម្លៃ​​ផ្នែក​ការ​ទូត​ខ្លាំង។

ក្រៅ​អំពី​តម្លៃ​ជា​និម្មិត្តរូប និងនៅ​ពី​ក្រោយ​​រូប​ភាព​​ជា​ប្រវត្តិសាស្ត្រ ប្រធានាធិបតី​អាមេរិក ចាប់​ដៃ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ព្រំ​ដែន​ត្រង់​តំបន់​គ្មានកងទ័ព មិន​អាច​លុបបាត់​ការ​ខក​ចិត្ត​ និង​ភាព​ស្រពិច​ស្រពិល​នៃ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​បាន​ទេ និង​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឆាក​ល្ខោន​​នយោបាយ​ ធ្វើ​ឱ្យ​ល្អមើល​មែន ប៉ុន្តែ​ជំនួប​គ្មាន​របៀបវារៈ​ត្រឹម​ត្រូវ​នេះ​ ជា​ការ​​​ផ្តល់​សន្ទុះ​ ​ឱ្យ​ការចរចា​​ចាប់​ដំណើរការ​ឡើងវិញ។​​ បើ​គ្រាន់តែ​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​លិខិត​ និង​ការ​ចាប់​ដៃ​គ្នា​ធម្មតាៗ​ ពិត​ជា​មិន​គាស់​កកាយ​សំណុំ​រឿង​ចរចា​ដែល​កប់​ស្ងាត់​​ដោយសារ​បរាជ័យ​ក្នុង​ជំនួប​នៅ​ហាណូយ​បាន​ឡើយ ! ​ត្រូវ​មាន​តែ​ជំនួប​បែប​នេះ​ឯង​ ទើប​​​បាន។

អ្នក​វិភាគ​ជា​ច្រើន​​យល់​ថា​ ទាល់​តែ​មាន​ហេតុការណ៍​ ប្រកប​ដោយ​អត្ថន័យ​ជា​និម្មិត្តរូប​ខ្លាំង ទើប​ភាគី​ម្ខាង​ៗ​អា​ច​មាន​លេស មាន​ឱកាស​ស្នើ​ការ​អ្វី​មួយ​បាន។ អ្នក​វិភាគ​សង្ស័យ​ថា​ក្នុង​ជំនួប​នេះ លោក​ត្រាំ​អាច​នឹង​បន្ទន់​ឥរិយាបថ ព្យួរ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ លើ​កូរ៉េខាង​ជើង ជា​ថ្នូ​រ​នឹងការ​រំសាយ​ទាំង​ស្រុង​មជ្ឈមណ្ឌល​Yongbyon។

លោក មូន ចែអ៊ីន ប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​សម្តែង​ក្តី​សង្ឃឹម​និង​ចាត់​ទុក​ជំនួប​ថ្ងៃ​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ។ សម្រាប់​លោក​ដែល​ជា​អ្នក​សន្តិភាព​និយម​ មធ្យោបាយ​តែ​មួយ​គត់​ដែលអាច​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​បាន​គឺ​ត្រូវ​បង្កើន​ការ​ផ្តោះ​ប្តូរ​និង​ជំនួប​បែប​នេះ​ទៀត៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?