rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ទស្សនកិច្ចប្រកប​ដោយ​និម្មិត្តរូប​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ជប៉ុន

ដោយ អៀង សុខម៉ិញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​តូក្យូ​ហើយ នៅ​ថ្ងៃ​រសៀល​ថ្ងៃ​សៅរ៍​​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ រយៈ​ពេល​បួន​ថ្ងៃនៅ​ជប៉ុន។ ជា​​ទស្សនកិច្ច ប្រកប​ដោយ​និម្មិត្តរូប និង​គ្របដណ្តប់​ដោយរូបភាព​ល្អូកល្អើន​រវាងប្រទេស​ទាំង​ពីរ ​និង​ការ​ផ្តល់​កិត្តិយស​ឱ្យគ្នា​ទៅ​វិញ​មក លើ​ផ្ទៃនៃ​វិបត្តិ​ពាណិជ្ជកម្ម​រួម​រឹត។ ​លោកដូណាល់​ត្រាំ មិន​ល្អ​ជា​មួយ​ជប៉ុន​ប៉ុន្មាន​ឡើយ​ តែជប៉ុន​ចេះ​ថែរក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក​បាន​ល្អ​ដដែល។ លោកដូណាល់ត្រាំ ជា​ប្រមុខ​ដឹកនាំ​បរទេស​​ដំបូង​គេ​បង្អស់ ដែល​ទទួល​ជួប​ដោយ​អធិរាជថ្មី​​ ណារ៉ូហ៊ីតូ។

នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​ដូណាល់ ត្រាំ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន តែ​លោក​ជា​ប្រមុខ​រដ្ឋ​បរទេស​ទីមួយ ដែល​ត្រូវ​ទទួល​ជួប​ដោយ​ព្រះ​ចៅ​អធិរាជ​ថ្មី ណារ៉ុហ៊ីតូ។ ព្រះអង្គ​ទើប​ឡើង​សោយរាជ កាលពី​ថ្ងៃទី ១​ឧសភា ២០១៩ ​ស្នង​ពី​បិតា អាគីហ៊ីតូ​ ដែល​បាន​ដាក់​រាជ្យ។​ ប្រមុខ​ដឹកនាំ​បរទេស​ទាំង​ឡាយ​ផ្សេង​ទៀត នឹង​ត្រូវ​ចូលធ្វើគារវកិច្ច​​អធិរាជ​ថ្មី​ នៅ​ខែ​តុលា​ឯណោះ​ទេ តែ​លោក​ត្រាំ បាន​ទទួល​កិត្តិយសពិសេសមុន​គេ​​ ចូលជួប​ព្រះ​ចៅអធិរាជ និង​ក្រុមគ្រួសារ​រាជវង្ស អម​ដោយ​ពិធី​ទទួល​ទាន​អាហារ​ស្រមោលស​ នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​លោក​ត្រាំ​មានមោទនភាព​ថា លោកជាភ្ញៀវកិត្តិយស​​ពិសេស​តែម្នាក់គត់ ដោយ​បាន​ចូល​រួម​ក្នុង​​​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​ប្រទេស​ដែល​ពុំ​ធ្លាប់​កើត​មាន​ឡើយ​តាំង​ពី​២រយ​ឆ្នាំមក។

លក្ខណៈ​ពិសេស​នេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ផង​ដែរ​ អំពីចំណង​មិត្ត​ភាព​ដ៏​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំងពីរ​ ដែល​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​ ក្នុង​អតីតកាល។

​លោក​ដូណាល់ ត្រាំ​ ក៏​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់ នៅ​​ថ្ងៃ​អាទិត្យនេះ​ ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ជា​ភ្ញៀវកិត្តិយស​ ទស្សនាការប្រកួត​ចំបាប់ ស៊ូម៉ូ Sumoកីឡាដ៏ចំណាស់​រាប់ពាន់​ឆ្នាំរបស់​ជប៉ុន​ ដោយ​អង្គុយ​លើ​កៅអី​ម្នាក់ឯង​ នៅក្នុង​ចំណោម​អ្នក​ចូល​រួម​ទស្សនា​ប្រមាណ​១ម៉ឺន​នាក់​ដែលមានប្រពៃណី​​​អង្គុយ​​ផ្ទាល់​ដី​ មើលចំបាប់។

កម្មវិធី​ទស្សនកិច្ច​ខ្លឹមៗ

ជំនួប​ផ្លូវការ បែប​ការទូត កំរិត​ត្រឹម​ជំនួប​ទ្វេភាគី​រវាង​លោកដូណាល់ ត្រាំ និង​លោក អាបេ ដ៏​ខ្លី​មួយ​នៅ​ថ្ងៃចន្ទ​ ពេល​អាហារ​ថ្ងៃ​ត្រង់។ គឺ​នៅ​ពេល​នោះ​ដែលប្រមុខ​ដឹកនាំ​ទាំងពីរ​ នឹង​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន។

ប្រមុខ​ដឹកនាំទាំងពីរ មាន​គម្រោង​ទៅ​ជួប​ក្រុមគ្រួសារ​ជប៉ុន​ដែលមាន​សមាជិកគ្រួសារ​​ត្រូវ​កូរ៉េខាង​ជើង​បាន​ចាប់​ខ្លួន​ជា​ចំណាប់​ខ្មាំង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០-៨០ ឱ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្ហាត់​ចារបុរស​កូរ៉េខាង​ជើង។ នេះ​ជា​ប្រធានបទ​ដ៏​សំខាន់ សម្រាប់​ជប៉ុន និង​ដែល​ជប៉ុន​ចង់​ឱ្យ​លោក ត្រាំ លើក​ទៅជជែក​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន។

នៅ​ថ្ងៃ​ចុងក្រោយ លោក​ដូណាល់ត្រាំ នឹង​អញ្ជើញ​ទៅ​ យ៉ូកូស៊ូកា​មូលដ្ឋាន​យោធា​ជើង​ទឹករួម ​អាមេរិក-ជប៉ុន ទី​ដែល​ជប៉ុន​កំពុង​ធ្វើ​ទំនើបកម្ម​ នាវា​ផ្ទុកយន្តហោះ ដើម្បី​អាច​ទទួល​យន្តហោះ​ចម្បាំង​អាមេរិក F35 ឱ្យ​ចុះ​ចត​បាន។ កម្មវត្ថុ​របស់​ជប៉ុន គឺ​ដើម្បី​បង្ហាញ​ឱ្យ​អាមេរិក​បាន​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​ជប៉ុន​ ក្នុង​កាតព្វកិច្ចការពារ​ជាតិផង ទិញ​សម្ភារៈ​យោធា​ពី​អាមេរិក​​ថែម​ទៀត​ផង។ ឯចំណែក​ខាង​អាមេរិក​វិញ ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ជា​មួយ​ចិន​ផង និង​ជាមួយ​អ៊ីរ៉ង់​ផង ដំណើរ​ទស្សនកិច្ច​ដែល​ជប៉ុន​បាន​ចិត​តំរឹម​យក​តែ​ខ្លឹម​ៗ ក៏​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​ដូណាល់ ត្រាំ ចេះ​ដឹង​យល់​អំពី​នយោបាយ​ការបរទេស និង​មាន​មិត្ត​ ដ៏​ល្អ​ មិនមែន​ម្នាក់ឯង​នៅ​អាស៊ី​ទេ។

សរុប​ទៅ​ ជប៉ុន​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​បំពេញ​ចិត្ត​លោក ត្រាំ។

ប្រធានបទ​​ពាណិជ្ជកម្ម?

កម្មវត្ថុ​នៃ​ទស្សនកិច្ច​ គឺ​ដើម្បី​បញ្ជាក់​អំពី​ភាព​ចំណង​មិត្ត​ភាព​ដ៏​ចាំ​បាច់​រវាង​ប្រទេស​ទាំង​ពីរ ! ​ប៉ុន្តែ​ដោយ​ចៀស​មិន​រួច ភាព​តាន​តឹងអាច​​នឹង​លេច​ឡើង នៅ​ពេល​ប្រធានបទ​ស្តី​អំពី​ពាណិជ្ជកម្ម​ ត្រូវ​បាន​ភាគី​ទាំង​ពីរ​ចាប់​ជជែក​គ្នា។

តាំ​ងពី​ឡើង​កាន់​អំណាច​មក លោក​ដូណាល់ ត្រាំ បាន​អង្រួញ​​ពិភពលោក​​​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ប្រើ​នយោបាយ​សេដ្ឋកិច្ច​បែប​វាយប្រហារ ដើម្បីការពារតែ​​ឧស្សាហកម្ម​អាមេរិក​ សូម្បី​តែ​​សម្ព័ន្ធ​មិត្ត​ជា​ប្រវត្តិសាស្ត្រ ឬមិត្ត​ស្អិតល្មួត​យ៉ាង​ណា​ក៏​មិន​លើក​លែង។ ថ្វី​បើ​លោក​ត្រាំ លើក​ពេល​៦​ខែ មិនដំឡើង​ពន្ធគយ​នាំ​ចូល​ផលិតផល​រថយន្ត​ជប៉ុន​និង​អឺរ៉ុប​មែន តែ​លោក​បានប្រកាស​ថា​ឧស្សាហកម្ម​រថយន្ត​បរទេស ជា​គំរាម​កំហែង​សន្តិសុខ​ជាតិ​អាមេរិក។ ក្រុមហ៊ុន​តូយ៉ូតា​ខឹង​សម្បារ​ខ្លាំង ប៉ុន្តែ​មិន​ដូច​ចិននិង​សហភាព​អឺរ៉ុប ជប៉ុន​បាន​ប្រើសិល្ប​វិធី​បែប​ផ្សះផ្សា ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​កិច្ចព្រមព្រៀ​ងពាណិជ្ជកម្ម​វិជ្ជមាន​ខ្លាំង​សម្រាប់​ប្រទេស។ លោក អាបេ ដែល​តែង​​ប្រើ​ប្រាស់​​​ទំនាក់ទំនង​បុគ្គល​ដ៏​ល្អ​ជាមួយ​​លោក​ត្រាំ ទំនង​កំពុងទទួល​បាន​ជោគជ័យ។

ខាង​សេតវិមាន បាន​​សង្ឃឹម​ដែរថា នេះ​ជា​ឱកាស​ល្អអាច​ជំរុញ​​ការចរចា​ពាណិជ្ជកម្ម ឱ្យ​ទៅ​មុខ​បាន​លឿន។ នៅ​ថ្ងៃសៅរ៍​នេះ ក្នុង​ពេល​លោកប្រធានាធិបតី​​កំពុង​ផ្តើម​ទស្សនកិច្ច រដ្ឋមន្ត្រី​ក្រសួ​ង​សេដ្ឋកិច្ច​ជប៉ុន​និ​ងអាមេរិក​ ក៏​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ហើយ ប៉ុន្តែសំណាង​ឃើញ​​​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ចេញ​រួច​នៅពេល​នេះ​ មាន​តិច​តួច​ណាស់៕

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច