rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សង្រ្គាមពាណិជ្ជកម្ម៖ហេតុអ្វីបានជាក្រុមហ៊ុនអាមេរិកចង់រើរោងចក្រពីចិនទៅដាក់នៅកន្លែងផ្សេង?

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ពុធ ទី២២ ឧសភា​នេះ លទ្ធផល​នៃ​ការ​ស្ទង់មតិ​មួយ​ធ្វើ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក​ក្នុង​ប្រទេស​ចិន​ឲ្យ​ដឹង​ថា មាន​រោងចក្រ​អាមេរិក​ជាង ១ភាគ៣ ដែល​កំពុង​បោះទុន​វិនិយោគ​ក្នុង​ទឹកដី​ចិន​សម្រេច​រើ ឬ​ចង់​រើ​ចេញ​ពី​ប្រទេស​ចិន​ទៅ​តាំង​ទីកន្លែង​នៅ​ក្នុង​ប្រទេស​ផ្សេង​វិញ។

ផ្អែក​តាម​លទ្ធផល​ស្ទង់មតិ​ដដែល រោងចក្រ សហគ្រាស​អាមេរិក​នៅ​ចិន​ភាគ​ច្រើន​បាន​បញ្ជាក់​ពី​ការ​ជួប​ផលវិបាក​នៅ​ចំពោះ​មុខ​សង្រ្គាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ទៅ​វិញ ទៅ​មក​រវាង​រដ្ឋបាល​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ក្រុមហ៊ុន​របស់​អាមេរិក ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​ចិន ពិសេស​ក្រុមហ៊ុន​អឺរ៉ុប​ក៏​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​កើត​ចេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ពេល​នេះ​ដែរ។

បច្ចុប្បន្ន​នេះ មាន​រោងចក្រ សហគ្រាស​អាមេរិក​ចំនួន ២៥០ កំពុង​បោះទុន​វិនិយោគ​នៅ​ចិន ហើយ​ការ​ស៊ើបអង្កេត​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឡើង​នៅ​សប្តាហ៍​កន្លង​ទៅ។ មាន​កម្មវត្ថុ​សំខាន់​ចំនួន​ពីរ​ដែល​សភាពាណិជ្ជកម្ម​អាមេរិក​ក្នុង​ប្រទេស​ចិន​បាន​រៀបចំ​ការ​ស៊ើបអង្កេត​នេះ​ឡើង ទី១ ចង់​ដឹង​ពី​ការ​យល់​ឃើញ​របស់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រកស៊ី​នៅ​ចិន​ទាក់ទង​នឹង​សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ហើយ​ទី២ ចង់​ដឹង​ពី​អនាគត​របស់​ពួក​គេ​ដែល​នឹង​បន្ត​រកស៊ី​នៅ​ចិន ឬ​មួយ​ក៏​ចង់​ប្តូរ​ទីតាំង​ទៅ​រកស៊ី​នៅ​កន្លែង​ផ្សេង​ក្រៅ​ពី​ទឹកដី​ចិន​វិញ។

ចម្លើយ មាន​ជាង ៤០% បាន​បញ្ជាក់​ច្បាស់ៗ​ថា ពួក​គេ​បាន​រើ ឬ​មួយ​មាន​គម្រោង​រោងចក្រ​របស់​ខ្លួន​ចេញ​ពី​ចិន​ទៅ​តាំង​នៅ​ទីកន្លែង​ផ្សេង​វិញ ហើយ​ជម្រើស​ទីកន្លែង​នោះ​មាន​ប្រទេស​ម៉ិចស៊ិក ឬ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ណា​មួយ​ទេ។ បន្ទាប់​មក មាន ៣៥% បាន​អះអាង​ពី​ការ​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ដដែល តែ​ប្រើ​យុទ្ធសាស្រ្ត​រកស៊ី​នៅ​ចិន​ដើម្បី​ចិន​វិញ​ម្តង មាន​ន័យ​ថា វិនិយោគ​ក្នុង​ប្រទេស​ចិន​ដើម្បី​បំពេញ​តែ​សេចក្តីត្រូវ​ការ​ឲ្យ​ទីផ្សារ​ចិន និង​ពលរដ្ឋ​ចិន ពោល​មិនមែន​វិនិយោគ​ដើម្បី​នាំ​ចេញ​ទៅ​អាមេរិក ឬ​ប្រទេស​ណា​ផ្សេង​ទេ។

កំណត់​សម្គាល់​មួយ​ទៀត និង​អ្វី​ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​លោក​ត្រាំ មាន​ក្រុមហ៊ុន​អាមេរិក​នៅ​ចិន​តែ ៦% ប៉ុណ្ណោះ​ដែល​បញ្ជាក់​ថា ពួក​គេ​មាន​គម្រោង​រើ​រោងចក្រ​របស់​ខ្លួន​ចេញ​ពី​ចិន​ទៅ​កាន់​អាមេរិក​វិញ។ គួរ​រម្លឹក​ថា គោលដៅ​នៃ​ការ​ប្រើ​នយោបាយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ គឺ​ដើម្បី​ដាក់​គំនាប​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​បរទេស ពិសេស​នៅ​ចិន​ឲ្យ​ត្រឡប់​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​ទឹកដី​អាមេរិកាំង​វិញ។ តែ​លទ្ធផល​ស្ទង់មតិ​របស់​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​ចិន​ពេល​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា មាន​ក្រុមហ៊ុន​អាមេរិក​ភាគ​ច្រើន​ចង់​បន្ត​វិនិយោគ​នៅ​បរទេស។

រឿង​ដំឡើង​ពន្ធ​ជា​ចំណែក​តូច​មួយ

សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​ភាគី​នីមួយៗ​កំពុង​ប្រើ​នយោបាយ​ដំឡើង​ពន្ធ​រវាង​គ្នា​ពេល​នេះ​គ្រាន់​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ។ នៅ​មាន​កត្តា​គួប​ផ្សំ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ក្រុមហ៊ុន​បរទេស​ទូទៅ មិន​ថា​តែ​ក្រុមហ៊ុន​អាមេរិកាំង​ទេ​ដែល​ផ្តើម​គិតគូរ ពិចារណា​រក​ផ្លូវ​ដើរ​ចេញ​ពី​ចិន។ ពិត​ណាស់ ហេតុផល​ចម្បង​ដែល​បាន​ជំរុញ​ក្រុម​អ្នកវិនិយោគ​បរទេស ពិសេស​ក្រុម​ប្រទេស​បស្ចិមលោក​ឲ្យ​នាំ​គ្នា​សម្រុក​ទៅ​បោះទុន​រក​ស៊ី​នៅ​ចិន គឺ​មក​ពី​តម្លៃ​កម្លាំងពលកម្ម​ចិន​ថោក។ នេះ​ជា​ស្ថានការណ៍​កាល​ពី ១០ ឬ ២០ឆ្នាំ​មុន តែ​ស្ថានការណ៍​សព្វថ្ងៃ​ខុស​ពី​មុន​ឆ្ងាយ​ណាស់។ តម្លៃ​កម្លាំងពលកម្ម​ចិន​មិនមែន​ថោក​ដូច​មុន ចិន​មិនមែន​ក្រ​ដូច​មុន ហើយ​បច្ចេកវិទ្យា​របស់​ចិន​ក៏​មិន​អន់​ដូច​មុន​ដែរ។ សូម្បី​តែ​ក្រុមហ៊ុន​ចិន​ខ្លួន​ឯង​ក៏​បាន​ចេញ​ទៅ​បោះទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែល​មាន​តម្លៃ​កម្លាំងពលកម្ម​ថោក​ជាង​តម្លៃ​កម្លាំងពលកម្ម​របស់​ជនជាតិ​ចិន ពិសេស​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក ឬ​ប្រទេស​អាស៊ី​ក្រីក្រ​មួយ​ចំនួន។

ទន្ទឹម​គ្នា​នេះ ចិន​ក៏​បាន​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ចំពោះ​ក្រុម​អ្នកវិនិយោគ​បរទេស​ខុស​ពី​ក្រុម​អ្នកវិនិយោគ​ចិន​ក្នុង​ស្រុក។ រដ្ឋាភិបាល​ចិន​បាន​បង្ខំ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​ចិន រដ្ឋាភិបាល​ចិន​បាន​ជាប់ចោទ​ពី​បទ​លួច​កម្មសិទ្ធិបញ្ញា ឬ​មួយ​បាន​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​រោងចក្រ​របស់​រដ្ឋ​ដែល​ក្រុមហ៊ុនបរទេស​ចាត់​ទុក​ជា​ទង្វើ​ប្រកួតប្រជែង​មិន​ស្មើភាព។ បន្ទាប់​មក ក្រុមហ៊ុន​បរទេស​នៅ​ចិន​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើ​អ៊ីនធ័រនែត​ដែល​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ជា​អចិន្ត្រៃយ៍​ពី​រដ្ឋាភិបាល​ចិន រួម​ទាំង​ផលវិបាក​ផ្នែក​រដ្ឋបាល​ជា​ច្រើន​ផ្សេង​ទៀត។ នៅ​ក្នុង​ន័យ​នេះ អាមេរិក និង​អឺរ៉ុប​បាន​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​សម្រាប់​អ្នកវិនិយោគ​បរទេស​ឡើង​វិញ។

រវាង​អាមេរិក និង​ចិន តើ​អ្នក​ណា​ត្រូវ​ការ​អ្នក​ណា​ជាង?

ការ​រើ​រោងចក្រ​ពី​ចិន​ទៅ​ដាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​មិនមែន​ជា​រឿង​ងាយស្រួល ព្រោះ​គេ​ត្រូវ​ពិនិត្យមើល និង​ធ្វើ​ការ​សិក្សា​លើ​គ្រប់​ជ្រុងជ្រោយ មាន​តាំង​ពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ដែល​ត្រូវ​ទៅ​បោះទីតំាង តម្លៃ​កម្លាំង​ពលកម្ម សក្កានុពល​នៃ​កម្លាំង​បុគ្គលិក កម្មករ រួម​ទាំង​កត្តា​គួបផ្សំ​ជា​ច្រើន​ផ្សេង​ទៀត។ បន្ទាប់​មក និង​អ្វី​ដែល​គេ​មិន​ត្រូវ​ភ្លេច​និយាយ គឺ​ផលិផល គ្រឿងបន្លាស់ គ្រឿង​អេឡិចត្រូនិច ឬ​វត្ថុធាតុដើម​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ត្រូវ​ការ​ដើម្បី​យក​ទៅ​ផលិត​ឲ្យ​ចេញ​បាន​ផលិតផល​សម្រេច​មួយ។ ក្នុង​ករណី​នេះ​មាន​ការ​លើក​ឡើង​ថា តម្រូវការ​ផលិតផល​ទាំង​អស់​នេះ​ពិត​ជា​មិន​អាច​មើល​រំលង​ចិន​បាន​ឡើយ មាន​ន័យ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ចិន​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។

ចូរ​កុំ​ភ្លេច​ថា រឿង​បង្កើត​រោងចក្រ​មួយ​មិន​ចំណោត​ទេ អ្វី​ដែល​ចំណោត​គឺ​ត្រូវ​ធ្វើ​ឲ្យ​រោងចក្រ​នោះ​មាន​ដំណើរការ​ដោយ​រលូន។ ឃើញ​ថា​វិល​ទៅ វិល​មក គេ​ប្រហែល​ជា​ពិបាក​គេច​ពី​ចិន ហើយ​បើ​ពិបាក​អ៊ីចឹង តើ​គួរ​ដក​ខ្លួន​ចេញ​ពី​ចិន ឬ​មួយ​ក៏​បន្ត​ទ្រាំ​នៅ​ចិន?។ នេះ​ជា​សំណួរ​មួយ​ដែល​ក្រុមហ៊ុន​អាមេរិក​ភាគច្រើន​នៅ​ចិន​កំពុង​បន្ត​ចោទ​សួរ។ យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា អ្នក​ដែល​ទទួល​បាន និង​អាច​ទទួល​បាន​ផលចំណេញ​ពី​សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ពេល​នេះ មិន​មែន​ចិន ហើយ​ក៏​មិន​មែន​អាមេរិក​ដែរ៕

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ