អានតួអត្ថបទ

អង្គការ OCDE ថាត្រូវ​ប្រញាប់​លុប​បំបាត់​សង្គ្រាម​ពាណិជ្ជកម្ម

អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិនិង​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅកាត់​ថា OCDE បាន​អំពាវនាវ​ នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​អស់​រួសរាន់ បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ ដែ​ល​​អាមេរិក​និង​ចិន​កំពុង​តតាំង​គ្នា។ រដ្ឋាភិបាល​នីមួយៗ​​ត្រូវរួប​រួម​គ្នា​បង្កើន​កម្លាំង​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ភាព​ស្វាហាប់​ឡើង​វិញ។ ​ឆ្នាំ​នេះ​ សេដ្ឋកិច្ច​ពិភពលោក ត្រូវ​ដើរ​បន្ថយ​ល្បឿន​ផង។ នេះ​ជា​ដាក់​តឿន​របស់​លោកស្រី Angel Gurria ​អគ្គលេខាធិការ​អង្គការ​OCDE។

វេទិកាបង្ហាញ​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​របស់​​ OCDE បើក​ធ្វើ​នៅទីក្រុង​ប៉ារីស ថ្ងៃទី ២០-២១​ឧសភា ២០១៩
វេទិកាបង្ហាញ​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​របស់​​ OCDE បើក​ធ្វើ​នៅទីក្រុង​ប៉ារីស ថ្ងៃទី ២០-២១​ឧសភា ២០១៩ facebook.com/theOECD
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​ បង្ហាញ​អំពី​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ មុន​ការ​បើក​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ លោកស្រី​អគ្គលេខាធិការអង្គការ​OCDE បាន​រំលើក​ឱ្យ​ឃើញ​អំពី​ភាព​​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក ដោយ​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់ ត្រូវ​រួសរាន់​​ចូល​តុ​ចរចា​ ជាពហុភាគី​ ដើម្បី​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

សេណារីយ៉ូ ដ៏អាក្រក់​បំផុត គឺ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​បន្ត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ ដុះរីក​សាយ​ដូច​ផ្សិត​ និង​ដែល​បង្កើត​ភាព​មិន​ជាក់លាក់​ជាក់​ជា​និរន្ត​និង​គ្រប់ទិសទី។ ​ត្រូវ​ដោះស្រាយជម្លោះ​ តាម​រយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ធំៗ និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ព្រោះ​ភាព​មិន​ជាក់លាក់​ ការវិនិយោគ​អាប់អួរ ការ​បាត់​បង់​ទំនុក​ចិត្ត បាន​ចាប់​ផ្តើម​បញ្ចេញ​ឥទ្ធិពល​​លើ​តម្លៃទំនិញ និង​ចាប់​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅរបស់​ប្រជាពល​រដ្ឋ​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​​​អង្គការដដែល។

ក្រៅ​អំពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម អង្គការ​ ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភថា ​ដំណើរ​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​របស់​ចិន​ អាច​នឹង​ធ្វើ​ឱ្យសេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​រង​ផល​ប៉ះទង្គិច ហើយ​បំណុល​ឯកជន​នឹង​កើន​ឡើង​។ ប្រឈម​នឹង​ហានិភ័យ​បែប​នេះ OCDE បាន​ព្យាករ​ថា​កំណើន​​សេដ្ឋកិច្ច​ពិភពលោក​នឹង​កំរិត​ត្រឹម​តែ​៣,២%​ទេ មិនមែន​៣,៣%​ដូច​ការ​រំពឹង​កាលពី​ខែ​មីនា​ឡើយ។ គេ​ទំនង​ជា​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ​ទើប​ឃើញ​សេដ្ឋកិច្ចពិភពលោក​អាច​មាន​កំណើន​ឡើងវិញ​​បន្តិច។

ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក អង្គការ​បានដំឡើង​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ពិន្ទុ(២,៨%​)សម្រាប់​​ឆ្នាំ​នេះ ហើយ​ចុះ​មក​វិញ​នៅ​ឆ្នាំ​ក្រោយ ដល់​២,៣%។ ចំពោះ​ចិន​វិញ​​គ្មាន​ការ​ប្រែប្រួល​ទេ។​ ចិន​នឹង​មាន​កំណើន​សេដ្ឋកិច្ច ៦,២%​ដដែល​នៅ​ឆ្នាំ​នេះ​ និង​៦%​នៅ​ឆ្នាំ​ក្រោយ។

ការព្យាកររបស់​OCDE​នេះ​មិន​ទាន់​គិត​បញ្ចូល​អំពី​សង្គ្រាម​តតាំង​គ្នា​ថ្មីៗ​ចុងក្រោយ​រវាង​អាមេរិក​និង​ចិន​ជុំ​វិញ​ការ​ដំឡើង​ពន្ធគយ និង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាHuawei​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ