rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ពលរដ្ឋចំណាកស្រុកក្នុងប្រទេសជប៉ុនកើនឡើងក្នុងអត្រាកំណត់ត្រាថ្មី

ដោយ ឆន ឌីណា

ជប៉ុន​នៅតែ​ជាប្រទេស​មហាអំណាចសេដ្ឋកិច្ចទីពីរនៅអាស៊ី និង​ទីបីនៅលើ​ពិភពលោក ក៏ប៉ុន្តែ​បញ្ហា​កង្វះខាត​កម្លាំងពលកម្ម​ ដោយ​សារពលរដ្ឋ​វ័យចំណាស់​កាន់តែច្រើន ខណៈអត្រា​មនុស្ស​កើតថ្មីកាន់តែតិចទៅៗ បាន​និង​កំពុង​បង្ក​ជាបញ្ហារាំងស្ទះយ៉ាង​ខ្លាំង​ដល់​ការ​រីកលូតលាស់នៃ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ។ ទោះជាយ៉ាងណា ក្រោយច្បាប់​អន្តោប្រវេសន៍ថ្មី​ត្រូវបាន​ដាក់​ចេញឱ្យ​អនុវត្ត​ជា​ធរមាន គេអង្កេតឃើញថា ចំនួន​ពលរដ្ឋចំណាកស្រុកទៅកាន់​ប្រទេស​ជប៉ុន​​បាន​កើន​ឡើង ​នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលជប៉ុនកំពុងជួបប្រទះគឺ បញ្ហាប្រជាសាស្ត្រ។ ពលរដ្ឋ​វ័យ​ចំណាស់មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស និង​មិនត្រូវបាន​ជំនួស​ដោយ​មនុស្ស​ជំនាន់ក្រោយ។ យោង​តាម​អ្នក​ជំនាញ​ភ្នែកមុតខ្លះ បញ្ហា​ប្រឈម​ផ្សេង​ទៀត​​​​ដូចជា​ កំណើនសេដ្ឋកិច្ចយឺតយ៉ាវ មិនមែនជាបញ្ហាធ្ងន់ធ្ងរបំផុតនោះទេ បើ​ធៀប​ជាមួយនឹងបញ្ហាប្រជាសាស្ត្រ។

បើជប៉ុនមិនអាចដោះស្រាយបញ្ហានេះបានទេ អនាគតរបស់ប្រទេស​មួយ​នេះ​ទំនង​​​​ជា​គួរ​ឱ្យ​ព្រួយបារម្ភខ្លាំងណាស់។ នៅ​ពេល​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​ខ្លាំង កំណើន​​សេដ្ឋកិច្ច​ក៏​នឹង​ធ្លាក់​ចុះផងដែរ។ ស្ថានភាពបែបនេះអាចរុញច្រាន​ឱ្យ​សេដ្ឋកិច្ច​​របស់​ជប៉ុនមិនមានចីរភាពឡើយ។

ក្នុ​ងពេល​បច្ចុប្បន្ន អត្រាកំណើតមានប្រមាណ ១,៣៩នាក់ សម្រាប់​មនុស្ស​ស្រីម្នាក់​ដែល​ជាអត្រាទាបឆ្ងាយជាងអត្រាកំណើតជំនួសមនុស្សចាស់ ២,១នាក់។ អត្រា​កំណើត​ទាបបែបនេះបានធ្វើឱ្យចំនួនអ្នកធ្វើការ ដើម្បី​ឧបត្ថម្ភ​គាំទ្រ​មនុស្ស​ចាស់​ម្នាក់​ធ្លាក់ចុះពី ១០នាក់ នៅឆ្នាំ១៩៥០ មកត្រឹមតែ ២,៨នាក់ នៅប៉ុន្មាន​ឆ្នាំ​ចុង​

ក្រោយ​នេះ។ តួលេខនេះត្រូវបានគេព្យាករថានឹងបន្តធ្លាក់ចុះបន្ថែមទៀត រហូត​ដល់​ត្រឹមតែ ២នាក់ នៅឆ្នាំ២០២២ និងអាចដល់ ១,៣នាក់ នៅឆ្នាំ២០៦០។ នៅពេលអត្រាកំណើតធ្លាក់ចុះដល់កម្រិត ១,៣នាក់ អ្នកធ្វើការ​វ័យក្មេង​អាច​នឹង​លែង​ទ្រាំទ្របានហើយ រហូតដល់អាចសម្រេចចិត្​ត​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ផង​ក៏ថាបាន។

ចំនួនប្រជាជនជប៉ុនដែលបានកើនឡើងពី៧២លាននាក់ទៅ ១២៨លាននាក់ ក្នុងរយៈពេល៦ទសវត្សរ៍កន្លះ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបន្ត​ធ្លាក់​ចុះ​រហូត​ កំឡុងរយៈពេល៨ឆ្នាំជាប់គ្នា ហើយបច្ចុប្បន្ននេះ នៅសល់ត្រឹមតែ ១២៦,៤៤​លាន​នាក់ប៉ុណ្ណោះ។ វាជាអត្រាធ្លាក់ទាបបំផុត​ ចាប់តាំងពីឆ្នាំ​១៩៥០។ អត្រា​មរណភាពបានកើនលើសអត្រាកំណើត កំឡុង​រយៈពេល​ ១២ឆ្នាំ​ជាប់គ្នា។ ពលរដ្ឋ​ដែលមានអាយុលើសពី៧០ឆ្នាំ កើនឡើងដល់ ២០ភាគរយ ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​​ជប៉ុន ខណៈអត្រា​ពលរដ្ឋ​ដែល​មាន​អាយុពី ១៥ ទៅ ៦៤ឆ្នាំ បាន​ធ្លាក់មកត្រឹម​ ៥៩,៧ភាគរយ ប៉ុណ្ណោះ។ វា​ជាចំនួនទាបបំផុតក្នុងកំណត់ត្រា។

មូលហេតុ​នេះ​ហើយ​ដែល​គេ​អាច​ឃើញថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការទទួល​យក​ពលរដ្ឋចំណាកស្រុក​ពីប្រទេសខាងក្រៅ​ ដើម្បី​បំពេញ​កង្វះខាត​កម្លាំង​ពលកម្មក្នុង​ស្រុក​ គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ជប៉ុន​កំពុងធ្វើ។

យោងតាម​ការ​ចេញផ្សាយ​របស់ការសែតជប៉ុន The Nikkei បានបង្ហាញថា ជប៉ុន​ទទួល​ពលរដ្ឋ​ចំណាក​ស្រុក​ក្នុង​អត្រា​កំណើន​ កំឡុងពេល​​៦ឆ្នាំ​ជាប់ៗគ្នា។ ​អត្រា​នេះ​បាន​បង្កើន​ចំនួន​ប្រជាជន​បរទេស​វ័យ​ក្មេង ដើម្បី​ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន។

ចំនួន​ពលរដ្ឋចំណាកស្រុក​បច្ចុប្បន្ន​កើន​ឡើង​ ​ក្នុងកំណត់ត្រា​ខ្ពស់​បំផុត ប្រមាណ ២,២២ លាន​នាក់​ ដែល​តំណាង​ប្រមាណ ១,៧៦ភាគរយនៃ​ប្រជាជន​សរុបក្នុង​ប្រទេស​ជប៉ុន។ ក្នុង​នោះ ៨៥ភាគរយនៃជនបរទេស​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​​ជប៉ុន មានអាយុចន្លោះពី ១៥ ទៅ ៦៤ឆ្នាំ ហើយ ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ គឺ​ប្រមាណជាង ១,១៥លាននាក់ មាន​អាយុ​នៅចន្លោះពី ២០ និង ៣០​ឆ្នាំ។ វាជាអាយុល្អ​បំផុត​សម្រាប់​កម្លាំងពលកម្ម។

របាយការណ៍​ក៏​បាន​បង្ហាញ​ផងដែរ​ថា ជនបរទេស​ទាំងនោះ​ភាគច្រើន មាន​ប្រភព​ពីប្រទេស​ចិន​និង​វៀតណាម។ ប្រជាជន​ចិន​មានចំនួន ៣៨​៩០០០ នាក់​និង​ប្រជាជន​វៀតណាម មាន​ចំនួន​ ៣១៦​០០០ នាក់​និង​ប្រជា​ជន​វៀតណាម​មានចំនួន​​ ៣១៦ ០០០​ នាក់​។

គួរ​បញ្ជាក់​ផង​ដែរថា និន្នាការកើន​ឡើង​របៀបនេះ បាន​កើត​ឡើង​ក្រោយ​ពី​ច្បាប់​អន្តោប្រវេស្តន៍ថ្មី ត្រូវ​បាន​ដាក់​ចេញ​ឲ្យអនុវត្ត កាលពីថ្ងៃទី ០១ ​ខែ​មេសា ដែល​រដ្ឋាភិបាល​ជប៉ុន បាន​អនុញ្ញាត​ផ្តល់​ទិដ្ឋាការថ្មី សម្រាប់​វិស័យ​ដែលខ្វះ កម្លាំង​ពលកម្ម​៕​​

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត

លោក ពូទីន​ ធ្វើសេច​ក្តីថ្លែង​ការណ៍​ពិសេស​ បន្ទាប់ពី​ស.រ.អា. ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ INF

ប្រទេស​ប៉ាពូ​អាស៊ី​ ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​សាធារណៈ​

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង

និស្សិតចិននៅបរទេស និងការអភិវឌ្ឍប្រទេស

មេប្រឆាំងរុស្ស៊ី ត្រូវគេ​បំពុល នៅក្នុង​ពន្ធនាគារ

ហេតុអ្វី​ការហោះកាត់​នៃ​អាចម៍ផ្កាយ ​Astroid 2019 OK ​ជារឿង​គួរឲ្យ​បារម្ភ ?

សន្និសីទី​អង្គការ ILO ស្តីពី​ការងារ និង​សុខុមាលភាព​នៅ​សតវត្សរ៍ទី២១

អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

ហេតុអ្វី​ណាសា​មិនអាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជិត​៥០ឆ្នាំ​កន្លងទៅនេះ?

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ