rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

ដោយ ឈាង បុប្ផា

នៅ​ថ្ងៃ​ចន្ទម្សិលមិញ បន្ទាប់ពី​បាន​ទទួល​របាយការណ៍​របស់​អ្នកជំនាញ អង្គការ​សហប្រជាជាតិ ដែលទាញ​សញ្ញាអាសន្ន​ពី​គ្រោះថ្នាក់ មហន្តរាយ លើជីវិតសត្វ និង​រុក្ខជាតិ ប្រមាណ ១លាន​ប្រភេទ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម G7 បាន​អនុម័ត បង្កើត​ច្បាប់​មួយ ស្តីពី​ជីវចម្រុះ។ ប៉ុន្តែ សម្រាប់​អ្នកការពារ​បរិស្ថាន ដរាបណា ប្រទេស​មហាឧស្សាហកម្ម នៅ​តែ​រក្សា​ទម្លាប់​ចាស់ គិត​ដល់​ប្រយោជន៍ សេដ្ឋកិច្ច ជា​ចំបង ប្រព័ន្ធ​ជីវចម្រុះ នៅលើ​ផែនដី នឹងត្រូវ​ប្រឈម​នឹង​ការរលាយផុតពូជ ក្នុង​ពេល​មិនយូរ​នោះទេ។

 

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​បរិស្ថាន ក្រុមប្រទេស​មហាឧស្សាហកម្ម G7 រួមទាំង​ប្រទេស ៩ផ្សេងទៀត ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម ប្រជុំ​នៅ​ប្រទេស​បារាំង សុទ្ធតែ​យល់ស្រប​គ្នាថា វិនាសកម្មជីវិត សត្វព្រៃ និង​រុក្ខជាតិ គឺ​ជា​រឿង​ធំ សំខាន់ ដែល​គេ​ត្រូវ​ដោះស្រាយ​បន្ទាន់។ ក្រុមប្រទេស​អ្នកមាន ទាំង ៧ ដែល​មាន​បារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អាមេរិក អ៊ីតាលី និង​ជប៉ុន បាន​មូលមតិ​គ្នា ជាមួយ ក្រុមប្រទេស ភ្ញៀវ ៩​ទៀត ដើម្បី​អនុម័ត​បង្កើត​ច្បាប់​មួយ ​ស្តីពី​ជីវចម្រុះ។ ច្បាប់​អនុម័ត​នៅ​ថ្ងៃ​ម្សិលមិញ គ្មាន​លក្ខណៈ​ចាប់បង្ខំ និង​មិន​បាន​កំណត់​តួលេខ ទិសដៅ ច្បាស់លាស់ ដែល​គេ​ត្រូវតែ​អនុវត្ត​ធ្វើតាម​ឲ្យ​ខាង​តែ​បាន​នោះដែរ។

នៅក្នុង​អត្ថបទច្បាប់ ស្តីពី​ជីវចម្រុះ ក្រុមប្រទេស​មហាឧស្សាហកម្ម G7 គ្រាន់តែ​បាន​សរសេរ​ថា ពួកគេ ជំរុញ បង្កើន​ការខិតខំ​ប្រឹងប្រែង ដើម្បី ទប់ស្កាត់​ការរលាយ​បាត់បង់​ជីវិត​សត្វព្រៃ និង​រុក្ខជាតិ។ ពួកគេ​នឹង​លើកទឹកចិត្ត​ឲ្យ​មានការចូលរួម​របស់ស្ថាប័ន​ផ្សេងទៀត ជាពិសេស ខាងវិស័យ​ឯកជន។ នៅ​ក្នុង​ចំណុច​ទី៣ ក្រុមប្រទេស​មហាឧស្សាហកម្ម បាន​សន្យា​គាំទ្រ និង​អនុវត្ត​តាម​ផែនការ​ការពារ ប្រព័ន្ធ​ជីវចម្រុះ ចាប់​ពី​ឆ្នាំ ២០២០ ដែល​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ អាច​សម្រេច​បាន នៅ​ទីក្រុង​គុនមីង ប្រទេស​ចិន នៅ​ខែ សីហា ឆ្នាំក្រោយ។

គិត​ពី​ការការពារ​បរិស្ថាន នឹង​ធ្វើ​ឲ្យ​គេ​បាត់បង់​ប្រយោជន៍សេដ្ឋកិច្ច

ក្រុមប្រទេស​មហាឧស្សាហកម្ម មិនបាន​កំណត់​ពី​វិធានការ ឬ​សកម្មភាព​ច្បាស់លាស់ ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​សត្វព្រៃ និងរុក្ខជាតិ​រលាយផុតពូជ។ បើ​និយាយ​តាមភាសា​ផ្លូវទូត គឺ​គេ​ចង់​ទុក​ភារៈនេះ ឲ្យ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បើកសន្និសីទ អន្តរជាតិ ស្តីពី ជីវចម្រុះ នៅ​ប្រទេស​ចិន នៅ​ខែ​សីហា​ចាំក្រោយ នេះ។ បើសិន សន្និសីទ​អង្គការ​សហប្រជាជាតិ សម្រេច ផលិត​បាន​ជា​ផែនការ កាតព្វកិច្ច​ចាប់តម្រូវ​យ៉ាងណានោះ គេ​នឹង​ធ្វើ​ទៅតាម​នោះ គឺ​ដូច​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​អីចឹង។

ប៉ុន្តែ បើ​និយាយ​មួយបែបទៀត គឺ គ្មាន​ប្រទេស​ណា​មួយ ចង់​ចេញមុខ​ទទួល​ខុសត្រូវ ចាត់វិធានការ​តែម្នាក់ឯង​នោះទេ ព្រោះ​វា​ទាក់ទង​នឹង​ផលប្រយោជន៍​ធំណាស់ ជាពិសេស គឺ ប្រយោជន៍​សេដ្ឋកិច្ច​តែម្តង។ អាមេរិក​ផ្ទាល់ ដែល​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អន្តរជាតិ ស្តីពី​អាកាសធាតុ បាន​ទាមទារ​ឲ្យ​គេ​បង្កើត​កឋាខណ្ឌ​ពិសេស មួយ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម នៅថ្ងៃ​ម្សិលមិញ ដែល​នៅក្នុង​នោះ គេ​ត្រូវ​បញ្ជាក់​ថា អាមេរិក​មិន​ចូលរួម ដឹង​លឺ​ពី​កាតព្វកិច្ច កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ ទៅតាម នៅ​ក្នុង​សន្ធិសញ្ញា​ស្តីពី​អាកាសធាតុ ដែល​ជា​ចំណុច​សំខាន់​មួយ សម្រាប់​ភាពរស់រាន​របស់​ប្រព័ន្ធ​ជីវចម្រុះ​ដែរ​នោះទេ។

នៅក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ម្សិលមិញ អ្នកជំនាញ វិទ្យាសាស្រ្តបាន​រំលឹក​ហើយ រំលឹក​ទៀត ឲ្យ​គេដាក់​ប្រយោជន៍​ធម្មជាតិ ឲ្យ​ខ្ពស់​ជាង​ប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី។ គេ​ត្រូវ​ផ្លាស់ប្តូរ ទម្លាប់​រស់នៅ និងរបៀប​បែបបទ​ធ្វើជំនួញ ឡើងវិញ បើសិន​គេ​មិន​ចង់​ឲ្យ​ប្រព័ន្ធ​ជីវចម្រុះ ដែល​ជា​ពឹងអាស្រ័យ របស់​ជីវិត​មនុស្ស​លើ​ផែនដី ត្រូវ​រលាយ​ផុតពូជនោះទេ។ តាម​អ្នកជំនាញ ការកាប់ព្រៃឈើ ដ៏គំហុក ដើម្បី យកដី​ធ្វើ​កសិកម្ម ការចិញ្ចឹមសត្វ​យកសាច់ និងទឹកដោះ សំរាមប្លាស្ទិក ការធ្វើ​អាជីវកម្ម​ច្រើនហួសហេតុ​ពីធនធាន​ធម្មជាតិ ហើយនិង​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រីកទីក្រុង​របស់មនុស្ស គឺ​ជា​ដើមហេតុ​ចំបង នៃ​ការបំផ្លិចបំផ្លាញ ជំរក និង​សម្លាប់​ជីវិត​សត្វព្រៃ ហើយ​និង​រុក្ខជាតិ មិនថា នៅ​លើ​គោក ឬ​នៅក្នុង​ទឹក។

តើ​គេ​អាចទប់ស្កាត់ ការកាប់​ព្រៃឈើ​អាម៉ាហ្សូន​បានយ៉ាងម៉េច នៅពេល ប្រធានាធិបតី​ប្រេស៊ីល​ថ្មី ផ្តោតសំខាន់​លើ​ចំណូល​សេដ្ឋកិច្ច ច្រើនជាង ការទាមទារ​របស់​ជនជាតិ​ភាគតិច ដែល​រស់ពឹង​អាស្រ័យ​នឹង​ផលព្រៃអាម៉ាហ្សូននោះ។ នៅ​ប្រទេស​កសិកម្ម​ជា​ច្រើន ដូចជា​នៅ​ឥណ្ឌា ឬ ឥណ្ឌូណេស៊ី ជាដើម គេ​កាប់ព្រៃឈើ ដើម្បី ពង្រីកដី ដាំដុះ ដើម្បី ចិញ្ចឹម​មាត់​មនុស្ស ដែល​នឹង​អាច​កើន​ឡើង រហូត​ដល់​១០​ពាន់​លាន​នាក់ នៅលើ​ផែនដី នៅ​ឆ្នាំ ២០៥០។ ដើម្បី​បាន​ផលច្រើន និង​ទាន់តម្រូវការ គេ​បាន​បាញ់ ប្រើ​ថ្នាំគីមី ដែល​គ្រោះថ្នាក់ សម្លាប់​សត្វ ប្រព័ន្ធ​ជីវចម្រុះ ក្នុង​ដី ឬ​ក្នុង​ទឹក។ បើសិន​ប្រទេស​នីមួយៗ គិត​ពីផលប្រយោជន៍​ព្រៃសត្វ​រុក្ខជាតិ នោះ គេ​ប្រាកដ​ជា​មិន​អាច​ធ្វើ​កសិកម្ម នេសាទ​ដើម្បី​ឆ្លើយតប​តាមតម្រូវការ​នោះទេ។

សត្វព្រៃ និង​រុក្ខជាតិ រលាយ​ផុតពូជ អស់​ពី​ផែនដី នោះ អនាគត​មនុស្ស ក៏ធ្លាក់​ក្នុង​គ្រោះមហន្តរាយធំ

អ្នកវិទ្យាសាស្រ្ត និង​អ្នកជំនាញ​មិន​បាន​ទាមទារ​ឲ្យ​គេ​ឈប់​ធ្វើ​កសិកម្ម នេសាទ បរបាញ់​សត្វ ឬ​កាប់ព្រៃឈើ ទាំងស្រុង​នោះទេ។ ប៉ុន្តែ គេ​បាន​អំពាវនាវ​ឲ្យ​មនុស្ស​កាត់បន្ថយ ចេះ​ស្កប់ស្កល់ និង​ឈប់​ប្រើប្រាស់​បរិភោគ ខ្ជះខ្ជាយ ដូច​សព្វថ្ងៃ​នេះ។ ដើម្បី​ជួយ​បញ្ហា​បរិស្ថាន មិនមែន​មានតែ ​ថ្នាក់​ដឹកនាំ​ទេដែល​អាច​ធ្វើបាន។ សូម្បី តែ​ ពលរដ្ឋ​ខ្លួនឯង ក៏​ត្រូវ​ចេះគិត​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​យូរអង្វែង។ គេ​ត្រូវ​កែប្រែ​ទម្លាប់​រស់នៅ​ឡើងវិញ តាំង​ពី​ការបរិភោគ ប្រើប្រាស់។ គេ​អាច​កាត់បន្ថយ ការបរិភោគ​សាច់សត្វ ព្រោះថា កសិកម្ម​ចិញ្ចឹម សត្វ​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​មេតាន ឧស្ម័ន​ផ្ទះកញ្ចក់។ គេ​មិនអាច​នេសាទ​ច្រើនជ្រុល ហួសហេតុ លើសពី​កម្រិត​ដែល​សមុទ្រ​ផ្តល់​ឲ្យ​នោះទេ។ ការចោល​សំរាម​ប្លាស្ទិក ឬ​ការប្រើថ្នាំគីមី ដើម្បី បាន​ផល​កសិកម្ម លឿន ក៏​គ្រោះថ្នាក់ ណាស់​សម្រាប់​ទាំង​ជីវិត​សត្វល្អិត និង​ទឹកក្រោមដី ដែល​តាមពិត​ជា​របស់​ប្រភពពឹងអាស្រ័យ​របស់​ធម្មជាតិ និង​មនុស្ស​លើ​ផែនដី។

ចំណុច​សំខាន់​មួយដែរ ដែល​គេ​ត្រូវ​ពិចារណា​ឡើងវិញ គឺ គេ​មិន​ត្រូវតែ​ចេះ ​បង្កើន​ជីវិត​មនុស្ស​នៅលើផែនដី​នោះទេ ព្រោះ​គេ​ដឹងហើយ​ថា ធនធាន របស់​ផែនដី​ឥលូវនេះ​ត្រូវ​គេ​ប្រើ បូម​យក​ប្រយោជន៍ ជិត​ខ្សោះ​ពីខ្លួនហើយ។ បើ​គ្មាន​ធនធាន​ធម្មជាតិ ជីវិត​សត្វព្រៃ ស្ត្វល្អិត ដែល​ជា​ប្រភព ចែកចាយ រុក្ខជាតិ ធម្មជាតិ ទេ តើ​មនុស្ស​ច្រើន នៅលើ​ផែនដី នឹង​មាន​ប្រយោជន៍​អ្វីទៀតនោះ។

 

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?