អានតួអត្ថបទ
ស្រីលង្កា

១សប្តាហ៍​ក្រោយ​អំពើភេរវកម្ម ប្រទេស​ស្រីលង្កា​កំពុង​បន្ត​ទទួល​ការ​គំរាមកំហែង​ថ្មី​ទៀត

នៅ​ក្នុង​ប្រទេស​ស្រីលង្កា មួយ​សប្តាហ៍​ក្រោយ​ភេរវកម្ម​លើ​វិហារគ្រិស្តសាសនា និង​សណ្ឋាគារ​ទំនើបៗ​ក្នុង​ទីក្រុង​កូឡុំបូ​ដែល​សម្លាប់​មនុស្ស​ចំនួន ២៥៣នាក់​មក ប្រមុខ​គ្រិស្តសាសនា​លោក​ម៉ាល់កូម រ៉ានហ្ស៊ី​បាន​រៀបចំ​ពិធី​សូត្រធម៌​ជា​លក្ខណៈ​ឯកជន​មួយ​នា​ថ្ងៃ​អាទិត្យ ទី២៨ មេសា។ នា​ឱកាស​នោះ ព្រះអង្គ​បាន​ថ្កោលទោស​ដោយ​បាន​ចាត់​ទុក​ទង្វើ​ប្រមាថ​លើ​មនុស្សជាតិ។ ប្រតិកម្ម​របស់​ប្រមុខ​គ្រិស្តសាសនា​អង្គ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​បន្ត​ការ​ស៊ើបអង្កេត និង​កំពុង​បន្ត​ប្រតិបត្តិការ​បោសសំអាត​ទីតាំង​របស់​ពួក​ភេរវជន។ រដ្ឋអំណាច​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ភេរវជន​ជា​ច្រើន​នាក់​ទៀត​កំពុង​គេច​ខ្លួន និង​ពួនសំងំ។ លោក​អារីយេ គ្រូឡានស្គី សាស្រ្តាចារ្យ​នៅ​សាកលវិទ្យា Maryland សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា សក្តានុពល​នៃ​អំពើ​ភេរវកម្ម និង​វត្តមាន​ភេរវជន​យ៉ាង​ច្រើន​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​វិសាលភាព​នៃ​ការ​ជ្រៀតចូល​របស់​ពួកជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេ​សស្រីលង្កា និង នៅ​ទូទាំង​អាស៊ី​ខាងត្បូង។

An army personnel member controls the traffic at a check point in Kattankudy near Batticaloa
An army personnel member controls the traffic at a check point in Kattankudy near Batticaloa Reuters
ផ្សាយពាណិជ្ជកម្ម

« វា​ជា​ព្រឹត្តិការណ៍​ទូទៅ​មួយ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​មុន​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​ទៀត។ តែ​វា​បាន​ស្ទុះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ដែល​កាលីហ្វា​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ នៅ​ពេល​នោះ អង្គការ​រដ្ឋអ៊ីស្លាម​ផ្តើម​ជ្រៀត​កម្លាំង​របស់​ខ្លួន​ទៅ​កាន់​តំបន់​អាស៊ីខាងត្បូង ចាប់ដៃ​ជាមួយ​ក្រុម​អង្គការជ្រុលនិយម​ក្នុង​ស្រុក និង​ជ្រើសរើស​សមាជិក​ជីហាត​ថ្មី​នៅ​ទីនោះ។

ករណី​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នៅ​បង់ក្លាដែស និង​នៅ​ក្នុង​ប្រទេស​ផ្សេង ហើយ​បើ​រាប់​ទៅ គឺ​វែង​អន្លាយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ស្រីលង្កា​មួយ​ដែរ។ ក្នុង​ឆ្នាំ ២០១៥ មាន​ពលរដ្ឋ​ស្រីលង្កា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចំនួន ៤៥នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

បន្ទាប់​មក ក្រុម​ភេរវនិយម​ក្នុង​ស្រុក​ដូច​យ៉ាង NTJ ដែល​ត្រូវ​បាន​គេ​លើក​យក​ទៅ​និយាយ​ច្រើន​ក្នុង​សប្តាហ៍​នេះ​បាន​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​សេវា​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម។ នេះ​ហើយ​ជា​ហេតុផល​ដែល​ការ​វាយប្រហារ​ក្នុង​ពេល​បុណ្យ​គ្រិស្តសាសនា​ទទួល​បាន​ជោគជ័យ​ដ៍​ធំ​មហិមា និង​អស្ចារ្យ​នៃ​គំរូ​ផែនការ​ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ