rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ បោះឆ្នោត គណបក្សនយោបាយ សភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ប្រាយុទ្ធ ចាន់អូចា៖ ខ្ញុំ​មាន​តួនាទី​បន្តធ្វើរហូតដល់ទីបញ្ចប់

media
លោកប្រាយុទ្ធ​ចាន់ អូចា នៅថ្ងៃ​ឃោសនា​បោះឆ្នោត​ចុងក្រោយ នៅថ្ងៃទី ២២ មីនា ២០១៩ © REUTERS/Soe Zeya Tun

នៅក្នុងមិទ្ទិញ​របស់​គណបក្ស ផាឡាំងប្រាឆារ៉ាត់ នៅក្បែរ​ពហុកីឡាដ្ឋាន​ជាតិ​ក្រុងបាងកក កាលពី​យប់ថ្ងៃ​សុក្រម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹក និងជា​បេក្ខជននាយករដ្ឋមន្រ្តី បាន​ចេញមុខមក​ថ្លែង​សុន្ទរកថា នៅចំពោះ​មុខ​មហាជន​ផងដែរ ដែលជាសុន្ទរកថា​តែមួយគត់​របស់លោក នៅក្នុងមិទ្ទិញ​បែបនេះ ចាប់តាំង​ពី​ត្រូវបាន​តែងតាំង​ឲ្យធ្វើជា​បេក្ខជន​នាយករដ្ឋមន្រ្តី។

នៅពេល​ឡើងថ្លែង​សុន្ទរកថានោះ ដែលមាន​រយៈពេល​ប្រមាណជា ១៥នាទី លោកប្រាយុទ្ធបានលើកឡើង​ថា លោក​ចេញ​ពី​ទាហាន​ពិតមែន តែ​នៅពេលនេះ លោក​គឺជា ប្រជាជន​ធម្មតា​ដូចគេ ហើយ​ថា លោកមាន​តួនាទី​របស់លោក ដែល​លោក​ត្រូវតែ​បន្ត​ធ្វើ​រហូត​ដល់​ទីបញ្ចប់។