rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

ដោយ អៀង សុខម៉ិញ

១០ មីនា ២០១៩- ១០​មីនា ១៩៥៩ ថ្ងៃនេះ​ជា​គម្រប់​ខួប​៦០​គត់​ នៃការ​ងើប​បះបោរ​របស់​ប្រជាពលរដ្ឋ​ទីបេ ប្រឆាំង​នឹង​វត្តមាន​ចិន​នៅ​តំបន់​ទីបេ។ ជា​ការបះ​បោរ ដែល​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​បំផុត​ពី​សំណាក់​ប៉េកាំង និង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់ ព្រម​ទាំង​​ការ​និរទេស​ខ្លួន​​យ៉ាង​សន្ធឹក​សន្ធាប់ ក្នុង​នោះ​មាន​ម្នាក់​គឺ​រូប​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា។ បច្ចុប្បន្ន​ ទីបេ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​បំផុត​ ការ​សិក្សា​ភាសា​សេរីភាព​សាសនា​​វប្បធម៌​ទីបេ មាន​កំរិត​បំផុត។ ជាក់​ស្តែង​ ក្នុង​ឱកាស​ខួប៦០​ឆ្នាំ ​នៅ​ថ្ងៃ​នេះ ទីបេ​ត្រូវ​បិទ រហូត​ដល់​ថ្ងៃទី ១​មេសា ​មិន​ឱ្យ​ទេសចរ​បរទេស​ចូល​ទស្សនា​ទេ។

ប្រវត្តិវិទូ​ចិន បាន​ហៅ​ការ​បះបោរឆ្នាំ​១៩៥៩នេះ​ថា ជា​សកម្មភាពឧទ្ទាម​ប្រដាប់​អាវុធ​ បង្ក​ឡើង​ដោយ​មេដឹកនាំ​សាសនា​ និង​ពួក​អភិជនទីបេ ដោយ​មាន​ជំនួយ​ពី​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ សេអ៊ីអា។ តែ​នៅ​ក្នុង​ចំណារ​ប្រវត្តិសាស្ត្រ​របស់​ជនទីបេ​និរទេស​ខ្លួន ការ​បះបោរ​ផ្ទុះ​ឡើង​នៅ​ថ្ងៃទី ១០​មីនាឆ្នាំ ១៩៥៩ គឺ​ជា​​​បដិវត្តប្រជាជនទីបេ​​​ប្រឆាំង​នឹងចិន ប្រឆាំង​នឹងរបប​កុម្មុយនិស្ត ដែល​បាន​ចូល​មក​លុក​លុយ​ក្នុង​តំបន់​ទីបេ នៅ​​ឆ្នាំ ១៩៥១ តាម​រយៈ​ការ​​ចុះ​កិច្ចព្រមព្រៀង ១៧​ចំណុច​រវាង​តំណាងសម្តេច​សង្ឃ​ដាឡៃដាម៉ា និង​រដ្ឋាភិបាល​ចិន។ ជា​កិច្ចព្រមព្រៀង​ ស្តី​ពីការ រំដោះទីបេ និង​​ទទួល​ស្គាល់​អធិបតេយ្យភាព​ចិន​នៅ​ទីបេ។

​ចរន្ត​ប្រឆាំង​នឹង​អាណានិគម​ចិនលើ​ទីបេ បាន​ចាប់​ពន្លក​តាំង​ពី​ ​ឆ្នាំ​ ១៩៥៦ តាមរយៈ​រូប​ភាព​ជា​ចលនា​ឧទ្ទាម​ប្រដាប់​អាវុធ​ទីបេ​ប្រឆាំង​នឹងទាហាន​ចិន រប៉េះរបោះ​នៅ​តាម​ខេត្ត។ ប៉ុន្តែ​ថ្ងៃ​ទី ១០មីនា ជា​ចំណុច​ចាប់​ផ្តើម​ ! នៅព្រឹក​ថ្ងៃ​ទី ១០​មីនា ប្រជាពលរដ្ឋ​ទីបេ ប្រមាណ​ ៣​ម៉ឺន​នាក់ (បើតាមប្រភព​ទីបេ និង​តែ​ពីរ​ពាន់​នាក់​បើ​តាម​ប្រភព​ប៉េកាំង) បាន​នាំ​គ្នា​ទៅ​ផ្តុំ​ឈរ​ជា​របង​ការពារ​វាំង Norbulinka ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចិន ចាប់​សម្តេច​សង្ឃ​ដាឡៃឡាម៉ានោះ បែរ​ជា​ត្រូវ​រង​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​សំណាក់ ទាហាន​ចិន​ ​ស្ទើរ​ក្លាយ​ជា​ការ​សម្លាប់​រង្គាល​ នៅ​កណ្តាល​ក្រុង​ឡាសា រដ្ឋធានី​របស់​ទីបេ​ផង។​ ជា​សរុប​មាន​ពលរដ្ឋ​ទីបេ​ប្រមាណ​ពី​១៥០០០​នាក់​បាន​ស្លាប់។

នៅ​ថ្ងៃទី ១១​មីនា រដ្ឋាភិបាល​ទីបេ បាន​ប្រជុំ​គ្នា​ប្រកាស​លែង​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​១៧​ចំណុច​ចុះ​ហត្ថលេខា​ជាមួយ​ចិន និង​បាន​ប្រកាស​ឯករាជ្យ​ទីបេ។ ចលនា​ប្រជាជន​ក៏ចាប់​​បន្ត​ប្រមូល​ផ្តុំ​គ្នា​កាន់​តែ​ច្រើន​ឡើង​ ស្រែក​​ទាមទារឯករាជ្យ។ ឯ​ខា​ង​ចិន​ក៏​ពង្រឹង​ទ័ព​កាន់តែ​ខ្លាំង​ឡើង​ដែរ ! ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ចិន​បាន​បើក​​ប្រតិបត្តិការ​យោធា​បង្ក្រាប​ចលនា​បះបោរ​ ​រហូត​ដល់​ឆ្នាំ​ខែ​កញ្ញា១៩៦០​។​ ​ បើ​តាម​ប្រភព​អ្នក​តស៊ូ​ទីបេ មាន​ពលរដ្ឋ​ទីបេ​ប្រមាណ​៨៧០០០​បាន​បាត់​បង់​ជីវិត ក្នុង​សំណាញ់​នៃ​ប្រតិបត្តិការ​យោធា​ចិន។ ចំណែក​​សម្តេច​សង្ឃ​ដាឡៃឡាម៉ា អាច​រត់​ភៀស​ខ្លួន​រួច​ចេញពី​ទីបេបាន​នៅ​ថ្ងៃទី ១៧ មីនា ១៩៥៩ ទៅដល់​ឥណ្ឌា​ និង​ជ្រកកោន​នៅ​ទីនោះ​រហូតមក​ទល់​សព្វថ្ងៃ។

​​​​តំបន់​ទីបេ ​ស្ថិត​ក្រោម​គំនាប និង​បិទ​មិន​ឱ្យ​បរទេសចូល

បដិវត្ត​បរាជ័យ ! ពលរដ្ឋ​ទីបេ​ក្នុង​ស្រុក​ដែល​នៅ​តែ​រក្សា​ជំហរ​តស៊ូ បន្ត​ពី​ថ្ងៃ​បដិវត្ត​ជាតិ​ថ្ងៃទី​១០​មីនា​១៩៥៩​ និង​តែ​គោរព​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បដិវត្ត​នេះ​ជា​និច្ច បាន​ងើប​បះបោរ​ ធ្វើ​បាតុកម្ម​ ដោយ​សន្តិវិធី​ ជា​ច្រើនលើក​ច្រើន​សា​ទៀត ដូច​ជា​នៅ​ឆ្នាំ ១៩៨៧- ១៩៨៨ - ១៩៨៩ និង​២០០៨។ ប៉ុន្តែ​ជា​រៀងរាល់​លើក ចិន​បើ​មធ្យោបាយ​តែ​មួយ ជា​ដំណោះស្រាយ គឺ​ប្រើ​កម្លាំង ​ប្រកាន់​នយោបាយ​រឹតបន្តឹង​ បង្ក្រាបយ៉ាង​ហិង្សា។​ បើ​តាមរបាយការណ៍ឆ្នាំ​២០១៦ របស់​​អង្គការ​Freedom House ទីបេ​ជាប់​ចំណាត់​ទីពីរ​ជា​ប្រទេសមាន​​សេរីភាព​តិច​ជាង​បំផុត​បន្ទាប់​ពី​ស៊ីរី និង​អាក្រក់​ជា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ស៊ូដង់​ខាង​ត្បូង​និង​អេរីត្រេ​ទៅ​ទៀត។​

ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃទី ១ មេសា​ ទីបេ ត្រូវ​បិទ​មិន​ឱ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​ទេ មូលហេតុ​ជា​ផ្លូវការ​គឺ​ដើម្បីការពារ​ទេសចរ​ពី​ស្ថានភាព​អាកាសធាតុ​ (តំបន់​ទីបេ​ពុំ​សូវ​មានខ្យល់​អ៊ុកស៊ីសែន។ តែ​តាមការ​ពិត ការ​បិទ​ទីបេ​មិន​ឱ្យ​បរទេស​ចូលនេះ គឺ​ដូច​អ្វី​ដែល​ប៉េកាំ​ង​ធ្លាប់​ធ្វើ​កាលពី​ខួប​៥០​ឆ្នាំ។​ បន្ទាប់​ពី​មាន​បាតុកម្ម​នៅ ​ ឆ្នាំ​២០០៨ ទីបេ​ត្រូវ​កាត់​ផ្តាច់​ពី​ពិភពខាងក្រៅ​រយៈ​ពេលជាង​មួយ​ឆ្នាំ។ គំនាប​ខ្លាំង​រហូត​ធ្វើ​ឱ្យ​សង្ឃ​ទីបេ​ ប្រមាណ​ជាង​ ១៥០​អង្គ​ ដុត​សម្លាប់​ខ្លួន​ឯង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។

ការ​ប្រារព្វ​ពិធី​រំលឹក​ខួប៦០ឆ្នាំ​​នៃ​ការ​បះបោរ​ប្រជាជន មាន​រៀប​ចំ​ឡើង​នៅថ្ងៃ​នេះ​នៅ​មុខ​វត្ត​ជា​ដំណាក់​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ឥណ្ឌា​ ដង្ហើយ​សុំ សេរីភាពជូន​​​ទីបេ។

សម្តេចសង្ឃ​ដាឡៃឡាម៉ា

បើ​តាម​ភាសា​របស់​បក្ស​កុម្មុយនិស្ត​ចិន សម្តេច​សង្ឃ​ដាឡៃឡាម៉ា គ្មាន​បាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ពលរដ្ឋ​ទីបេ​ទេ ! តាំង​ពី​និរទេស​ខ្លួន​ចេញ​ប្រទេស​ទៅ សម្តេច​សង្ឃដាឡៃឡាម៉ា​អង្គ​ទី​១៤​នេះ គ្មាន​បាន​អ្វី​ជា​វិជ្ជមាន​ដល់​ទីបេ សោះ ! នេះ​ជា​ប្រសាសន៍​របស់អ្នក​ទទួល​ខុស​ត្រូវ​បក្ស​កុម្មុនិស្ត​ទទួល​បន្ទុក​ទីបេ ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ​នៃ​ការ​បះបោរ​នៅទីបេ។

ប៉ុន្តែ​ដោយ​ជាក់ស្តែង ព្រះ​អង្គគឺ​​ជា​បន្លាចាក់​ជើង​ប៉េកាំង ! សម្តេច​សង្ឃ​ដាឡៃឡាម៉ា មិន​ដែល​បោះបង់​សកម្មភាព​ទាមទារ​ស្វ័យភាព​ឱ្យ​ទីបេ។ មក​ដល់​ឥណ្ឌា ព្រះអង្គ​បាន​បង្កើត​រដ្ឋាភិបាល​ទីបេ​និរទេស ដើម្បី​​បុព្វហេតុ​សេរីភាព​និង​ស្វ័យភាព​ទីបេ​ ដោយ​ឈរ​លើ​​ទស្សនៈ​សន្តិនិយម ជានិច្ច។ ​សកម្មភាព​របស់ព្រះអង្គ​បាន​ ទទួលការ​គោរព​ពី​សំណាក់​មនុស្ស​ជា​ទូទៅ និងនាំ​ឱ្យ​ព្រះ​អង្គ​ជាប់​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៨៩។ ​ដោយ​សារសម្ពាធ​នេះ ប៉េកាំង​បាន​ធ្លាប់​ទាក់ទង​មក​ព្រះអង្គ​ដើម្បី​ចរចា​រក​សន្តិភាព​ឱ្យ​ទីបេ។ ការ​ចរចា​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ឆ្នាំ​២០០២ និង​ចប់​ទៅ​វិញ​ដោយ​គ្មាន​លទ្ធផល​នៅ​​ឆ្នាំ​២០១០ ព្រោះ​បើ​តាម​អ្នក​វិភាគ​ច្រើនយល់​ថា ចិន​ចង់​ចរចា​ជាមួយ​សម្តេច​សង្ឃ ដើម្បី​អូស​បន្លាយ​ពេលវេលា​​តែ​ប៉ុណ្ណោះ។ សម្រាប់​ប៉េកាំង នៅ​ពេល​ផុត​ពី​ព្រះអង្គ​ទៅ​នោះ​សម្ពាធ​អន្តរជាតិ​នឹង​រលាយ​​ដែរ​ហើយ។

មាន​ព្រះជន្ម ៨៣​វស្សា សម្តេច​សង្ឃ​ធ្លាប់​បាន​មាន​សង្ឃ​ដីកាថា​ ព្រះអង្គ​ទំនង​ជា​សម្តេចសង្ឃ​ទីបេ​ចុងក្រោយ​ហើយ​ ! ការធ្វើ​បែប​នេះ ព្រោះ​ព្រះអង្គ​មិន​ចង់​ឱ្យ​ប៉េកាំង​​ជា​តែងតាំង​សម្តេចសង្ឃ​ថ្មី​បន្ត​។ ប៉ុន្តែ​បក្ស​កុម្មុនិស្ត​ចិន អះអាង​ថា​គេ​មាន​សិទ្ធិ​ត្រួតត្រា​ដំណើរ​ការ​ស្នង​តំណែង​ដាឡៃឡាម៉ា ព្រោះ​ចិន​បាន​រំដោះ​ទីបេ​ដោយ​សន្តិវីធី ហើយការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​បាន​សម្រេច​ដូច​ផែនការ សេរីភាព​ក៏​មាន​ច្រើន​ជាង​មុន៕

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា