អានតួអត្ថបទ

ស្រាពុល​សម្លាប់​មនុស្ស​កាន់ច្រើន​ឡើងៗ​នៅ​ឥណ្ឌា

ការ​ទទួល​ទាន​ស្រា​ពុល​ បាន​បង្ក​ឱ្យមា​ករណី​ស្លាប់​​មនុស្ស​ទាំង​ហ្វូងៗមួយ​សាទៀត​ហើយ។ ពី​រ​សប្តាហ៍​ក្រោយ​ពី​​មាន​ករណី​ស្លាប់អស់​ជាមួយ​រយ​នាក់​នៅ​តំបន់​ឧតាប្រាដែស Uttar Pradesh និង​ឧតារាក់ខាន់ Uttarakhand កាលពី​ដើម​ខែ​ នៅ​ពេល​នេះ​មាន​សេចក្តី​ជូន​ដំណឹង​អំពី​ករណី​ស្លាប់​ថ្មី​ចំនួន ជាង​១៥៦​នាក់​ផ្សេង​ទៀត ដោយ​សារ​ការ​ពុល​ស្រា នៅ​រដ្ឋ​អាសាម។ ការស្លាប់​ដោយ​ពុល​ស្រា​ពុល​អាហារ បានកើត​ឡើង​ជា​ញឹកញាប់ ក្នុង​ស្រទាប់​ប្រជាជនក្រីក្រ​ឥណ្ឌា។

ជា​លើក​ទីពីរ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង មាន​ករណី​ពុល​ស្រា​ស្លាប់​ទាំង​ហ្វូងៗ​ នៅ​Uttar Pradesh
ជា​លើក​ទីពីរ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង មាន​ករណី​ពុល​ស្រា​ស្លាប់​ទាំង​ហ្វូងៗ​ នៅ​Uttar Pradesh REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សេណារីយោ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​អ្វី​ដែល​ទើប​កើត​ឡើង​កាលពី​ដើម​កុម្ភៈ​នៅ​ក្នុង​តំបន់​​ ឧតាប្រាដែស និង​តំបន់​ឧតារ៉ាក់ខាន់​។ ប៉ុន្តែ​លើក​នេះ​ ជនរងគ្រោះ​ភាគ​ច្រើន​ជា​កម្មករ​កសិករ​ធ្វើការ​ក្នុង​ចំការ​តែ​នៃរដ្ឋ​​អាសាម ​ Assam ភាគ​ឦសាន​ប្រទេស។ មនុស្ស​រាប់​រយ​នាក់ បាន​រត់​រក​ការ​ព្យាបាល ដោយ​ពួក​គេ​មាន​អាការៈ​ឈឺក្បាល ក្អួត​និង​ចុកពោះ​ ចុក​ដើម​ទ្រូង បន្ទាប់​ពី​បាន​ទទួល​ស្រា​បិត ផលិត​តាមបែប​សិប្បកម្ម។

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជា​រៀង​រាល់ ហើយ​ចំនួន​ជន​រងគ្រោះ​បញ្ជូន​មក​មន្ទីរ​​បន្ត​កើន​ជា​លំដាប់​ដែរ។ គិត​មក​ត្រឹម​រសៀល​ថ្ងៃអាទិត្យ​ទី ២៤​កុម្ភៈ​នេះ អាជ្ញាធរ​បាន​រាប់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ឡើង​ដល់​ ១៥៦​នាក់ ពោល​គឺ​កើន​ឡើង​បន្ថែម​ជិត​១០០នាក់ បើ​ប្រៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ។ តុល្យការ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​​នឹង​បន្ត​កើន​ឡើង​ទៀត ព្រោះនៅ​ក្នុង​ចំណោម​​ពលករ​កម្មករ​​​ជិត​២០០នាក់​ដែល​កំពុងសម្រាក​នៅ​មន្ទីរពេទ្យ​ ខ្លះ​មាន​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ​ខ្លាំង។​

ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​អាសាម បាន​សម្រេច​បើក​អង្កេត​ភ្លាម​។ ​មនុស្ស​១០​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នក​លក់ ម្នាក់​ជា​មន្ត្រី​នៅ​ក្នុង​ការិយាល័យ​ពន្ធ​ដារ ត្រូវ​ចាប់​ខ្លួន ពី​បទ​ជាប់​សង្ស័យ​ចែកចាយ​ស្រាពុល​និង​ស្រា​ខុស​ច្បាប់។ ប៉ូលិស ​ក៏​បាន​រឹប​អូស​​ស្រាពុល​បាន​​ប្រមាណ​ជាង​១៥០០០​លីត្រ។

ការទទួល​ទាន​ស្រា​បិត ឬ​ស្រាសិប្បកម្ម​​ជា​លក្ខណៈគ្រួសារ​ ​មាន​តម្លៃ​ថោក តែពុល​ខ្លាំង និង​តែង​តែ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​បាត់​បង់​ជីវិត​ទាំង​ហ្វូងៗ​នៅ​តាម​តំបន់​ជនបទ​ឥណ្ឌា។ ក្នុង​មួយ​ឆ្នាំៗ​ គេរាប់​ឃើញ​មាន​ពលរដ្ឋ​ក្រីក្រ​ឥណ្ឌា​រាប់​សិប​រយ​នាក់​ស្លាប់​ព្រោះពុល​ស្រា។ នៅក្នុង​ចំណោម​ស្រា​ជាង​៥ពាន់​លាន​លីត្រ​ដែលឥណ្ឌា​ទទួល​ទាន​ជា​រៀង​រាល់​ឆ្នាំ ៤០%​ជា​ស្រា​ផលិត​ដោយ​ខុស​ច្បាប់​។ នេះ​បើ​តាម​សមាគម​ស្រា​អន្តរជាតិ​របស់​ឥណ្ឌា។ រដ្ឋ​ជា​ច្រើន​បាន​ចាត់វិធានការ​ និង​គាំទ្រ​ការ​ហាមឃាត់​សុរា​តែ​ម្តង​ ប៉ុន្តែ​ក្រុម​អ្នក​ប្រឆាំង​យល់​ថា​វិធានការ​នេះ​រឹត​តែ​ជំរុញ​ឱ្យ​មាន​ការផលិត​ស្រា​ដោយ​ខុស​ច្បាប់ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ