rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សង្រ្គាមពាណិជ្ជកម្ម៖ ប៉េកាំង​ប្រាប់​កម្មាភិបាល​ឲ្យ​ត្រៀម​ប្រឈម​នឹង​ហានិភ័យ

ដោយ ឈាង បុប្ផា

នៅ​ប៉ុន្មានថ្ងៃ​មុន ដែល​មន្រ្តី​ចិន និង​អាមេរិក ត្រូវ​ជួប​ពិភាក្សា នៅ​ជុំ​ថ្មី នៅ​ទីក្រុង​វ៉ាស៊ីនតោន ទាំង​ភាគី​អាមេរិក និង​ចិន សុទ្ធតែ​បាន​បង្ហាញ ក្តីទុទិដ្ឋិនិយម ក្នុង​រឿង​ដោះស្រាយ វិវាទពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​អង្គប្រជុំ​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រាប់​កម្មាភិបាល​របស់ខ្លួន ឲ្យត្រៀមខ្លួន​ប្រឈម​នឹង​ហានិភ័យ ដែល​អាច​កើតឡើង នៅក្នុង​បរិបទ​សង្រ្គាម​ពាណិជ្ជកម្ម។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិកវិញ បាន​លើកឡើង​ថា ផ្លូវដើរ​ទៅរក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​ចិន អាមេរិក នៅ​វែងឆ្ងាយទៀត។

 

នៅ​ក្នុង​ពិធី​បិទ​អង្គប្រជុំ​រយៈពេល​៤ថ្ងៃ​ស្តី​ពី ការគ្រប់គ្រង​ហានិភ័យ ថ្នាក់​ដឹកនាំ បក្ស​កុម្មុយនិស្ត​ចិន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​ប្រាប់​កម្មាភិបាល​របស់​បក្ស​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​ប្រយុទ្ធ ទប់ទល់​នឹង​ហានិភ័យ មក​ពី​ខាងក្រៅ ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​ការចរចា​ដើម្បី​បិទបញ្ចប់​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កំពុង​ស្ថិតនៅ​ក្នុង​ភាពមិន​ច្បាស់លាស់។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​ចិន ស៊ីនហួ គឺ គ្រូមនោគមវិជ្ជារបស់​បក្សកុម្មុយនិស្ត​ចិន លោក Wang Huning មេដឹកនាំ​មាន​អំណាច​ធំ​ទី​៥ នៅ​ចិន ដែល​បាន ទាញ​សញ្ញាអាសន្ន ប្រាប់​កម្មាភិបាល​របស់​បក្ស​ឲ្យ​ត្រៀមខ្លួន​ប្រយុទ្ធ ជានិច្ច ដើម្បី​គ្រប់គ្រង​ឲ្យ​បាន គ្រោះហានិភ័យ ការគំរាមកំហែង​មក​ពីខាងក្រៅ។ ប្រសាសន៍​របស់​លោក Wang Huning គឺ​ស្របគ្នា​ទៅ​នឹង​ប្រសាសន៍​របស់​លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ដែល​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយប្រាប់​កម្មាភិបាល​របស់​បក្ស​កុម្មុយនិស្ត ឲ្យ​ត្រៀមខ្លួន ប្រុងប្រយ័ត្ន នឹង​ហានិភ័យ​ពីខាងក្រៅ ដែល​អាច​បំផ្លាញ ស្ថិរភាព ហើយ​និង​នយោបាយ​កំណែទម្រង់​របស់​ចិន។ ប្រធានាធិបតី​ចិន​ទំនង​ចង់​និយាយ​ដល់​ការគំរាមកំហែង នៃ​សង្រ្គាម​ពាណិជ្ជកម្ម ចិន និង​អាមេរិក​ដែល​កំពុង​ជះឥទ្ធិពល​អាក្រក់​ទៅលើ​សេដ្ឋកិច្ច​ចិន។

សូមអាន៖តើ​ចិន​អាច​ប្រើ​លុយបំណុល​ជា​អាវុធ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក?

នៅពេល​ដែល​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​ប្រាប់​កម្មាភិបាល​របស់ខ្លួន ឲ្យ​ត្រៀមខ្លួន​ប្រឈម​នឹង​រឿង​ដ៏អាក្រក់​បែបនេះ គេអាច​កាត់យល់​ថា សង្រ្គាម​ពាណិជ្ជកម្ម​ចិន​អាមេរិក ទំនង​មិនអាច​បិទបញ្ចប់​នៅ​ឆ្នាំនេះ។ ហើយ​បើ វា​អាច​ចប់​ទៅ​បាន​មែន នោះ​មាន​ន័យថា រដ្ឋាភិបាល​ចិន​ក៏​ត្រូវតែ​រុះរើ ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន ទៅតាម​ការទាមទារ​ចង់​បាន របស់​ភាគីអាមេរិក។ ការណ៍នេះ នឹង​បង្ក​បញ្ហា​ប្រឈមខ្លាំង​ដល់​ បក្ស​កុម្មុយនិស្ត​ចិន។ មួយវិញ ទៀត បើទោះបី​ជា​ចិន និង​អាមេរិក អាច​រកឃើញ​កិច្​ព្រមព្រៀង​មួយ  ដើម្បី បិទបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​លើកនេះ ប៉ុន្តែ គេ​ក៏​មិនប្រាកដ​ទេថា ចិន​​និង​អាមេរិក​អាច​ឈប់​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ថ្ងៃអនាគត ព្រោះថា ចង់​ ឬ​មិន​ចង់ អាមេរិក​បាន​ចារ ចាត់ទុក​រួចហើយថា ចិន ជា​គូប្រជែង របស់អាមេរិក។

ការចរចា​នៅ​សប្តាហ៍ក្រោយ ផ្តល់​ក្តីសង្ឃឹម​ដ៏តិចតួច

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​ដែល​លើកឡើង​ពី​ភាពស្មុគស្មាញ ហើយ​និង​ជំហរ​ខ្វែងគំនិត​គ្នា ច្រើននៅក្នុង​ការចរចា។ កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​Wilbur Ross បាន​និយាយ​ប្រាប់​ទូរទស្សន៍​អាមេរិក CNBC ថា ផ្លូវ​ដើរ​ទៅ​រក​ឃើញ ដំណោះស្រាយ ដើម្បី បិទបញ្ចប់​ជម្លោះ ពាណិជ្ជកម្ម​ជាមួយ​ចិន គឺ​នៅ​វែងឆ្ងាយ​រាប់​យោជន៍​តទៅ​ទៀត។

តាម​គម្រោង ឧបនាយករដ្ឋមន្រ្តី​ចិន ត្រូវ​ធ្វើ​ដំណើរ​ទៅប្រជុំ​នៅទីក្រុង​វ៉ាស៊ីនតោន​ជាមួយ លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​នៅថ្ងៃ ទី ៣០ និង​៣១​មករា។ ប៉ុន្តែ ការចរចា​នៅ​សប្តាហ៍​ក្រោយនេះ នឹង​មិន​ផ្តល់​លទ្ធផល​ជាដុំកំភួន ដោយសារ​​ចំណុច​​​ខ្វែងគំនិត​គ្នា​រវាង​ភាគី​ទាំងពីរ មាន​ច្រើន​ពេក ហើយ​ការទាមទារ​ចង់​បាន​របស់​ភាគី អាមេរិក​ទៀតសោត គឺ​ខ្ពស់​ពេក។

ទាំងចិន និង​អាមេរិក ជាពិសេស គឺ​ចិន​តែម្តង គឺ​ចង់​បានណាស់ ចង់​ឲ្យ​ភាគី​ទាំងពីរ ចរចា ដើម្បី បាន​កិច្ចព្រមព្រៀង មួយ ឲ្យ​បាន​មុន​ថ្ងៃទី ១​មីនា ព្រោះថា បើសិន​ជា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយទេ នោះ លោកដូណាល់ ត្រាំ បាន​គំរាមរួចហើយ​ថា នឹង​ដំឡើងពន្ធ ដល់​២៥​ភាគរយ លើ​ទំនិញចិន នាំចូល អាមេរិក​ដែល​​មាន​តម្លៃ ២០០​ពាន់​លាន​ដុល្លារ​ផ្សេងទៀត ចាប់ពី​ថ្ងៃទី ២​មីនា។

សូមអាន៖ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

ចិន​សុខចិត្ត​ទិញនាំចូល​ស្រូវសាឡី ៧លាន​តោន​របស់​អាមេរិក

នៅពេល​សម្រេច​បង្កើនពន្ធ​លើ​ទំនិញចិន ដែលជា​ដើមហេតុ​នៃ​ការផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក កាលពី​ពាក់កណ្តាល​ឆ្នាំមុន លោកដូណាល់ ត្រាំ បាន​កំណត់​ទិសដៅ ទាមទារ​រួចហើយ​ពី​ចិន។ ទី១ ចិន​ត្រូវ​កាត់បន្ថយ ឱនភាព​ពាណិជ្ជកម្ម ជាមួយ​អាមេរិក ព្រោះថា រហូតមកដល់ពេលនេះ រដ្ឋបាល​លោកដូណាល់ ត្រាំ មិន​សប្បាយចិត្ត​ទេ ដែល​ឃើញថា ការនាំចូល​ទំនិញ​របស់​ចិន ទៅ​អាមេរិក មាន​ច្រើន​ជាង​ទំនិញ​អាមេរិក​នាំចូលទៅ​ចិន រហូត​ដល់​ទៅ ៣៧៥ពាន់​លាន​ដុល្លារនោះ។

ទី ២ អាមេរិក​បានទាមទារ​ឲ្យ​ចិន​ធ្វើកំណែទម្រង់ ច្បាប់​ធ្វើ​វិនិយោគ ប្រយុទ្ធប្រឆាំង​នឹង​ការលួចកម្មសិទ្ធិ​បញ្ហា ហើយ​និង​ត្រូវ​បិទបញ្ចប់​នយោបាយ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន​ចិន ដែល​អាមេរិក​ចាត់ទុកថា ជា​ការធ្វើជំនួញ​មិន​ស្មើភាព និង​មិន​ស្មោះត្រង់។

ចំណុចទាមទារ​ទី​២ គឺ​ចិន​ពិបាក​នឹង​ធ្វើតាម ព្រោះវា​នឹង​អាចប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​របស់​ចិន។ ប៉ុន្តែ តាំង​ពីការបើក​ចរចា​រហូតមក ចិន​បាន​ព្យាយាម សម្របខ្លួន​ធ្វើ​តាម​ការទាមទារ​ទី​១​របស់​អាមេរិក​ទៅវិញ គឺ​ក្នុង​រឿង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម។ ជាក់ស្តែង បន្ទាប់​ពី​សន្យា​ទិញ សណ្តែក អាមេរិក ចិន​បាន​សន្យាទិញ​នាំចូល​ស្រូវសាឡី​បន្ថែម​របស់​អាមេរិក ដល់​ទៅ ៧លាន​តោន បើសិន​អាមេរិក​យល់ព្រម​ធ្វើ​កិច្ចព្រមព្រៀង បិទបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​លើកនេះ ពោល​គឺ លុបចោល​ទៅវិញ ពន្ធ​លើ​ទំនិញ​ចិន នាំចូលទៅ​អាមេរិក​កាលពី​ឆ្នាំមុន។

សម្រាប់​អ្នកវិភាគខ្លះ អាមេរិក​របស់លោកដូណាល់ ត្រាំ ទំនង​មិនយល់ព្រម​តាមសំណូមពរ​របស់​ចិន​នោះទេ។ លោកដូណាល់ ត្រាំ ចង់​ឲ្យ​ចិន ធ្វើ​តាមការទាមទារ​ទាំងពីរ​របស់​អាមេរិក គឺ​មិនមែន​ត្រឹម​តែ​យល់ព្រម​ទិញ​បន្ថែម​ទំនិញ​អាមេរិក​គឺ​ចប់​រឿងនោះទេ។ តាម​អាមេរិក គឺ​ចិន​ត្រូវ​តែ​បិទបញ្ចប់​ការធ្វើ​ជំនួញ​មិន​ស្មោះត្រង់ និង​កេងចំណេញ​លើ​អាមេរិកតទៅទៀត៕

 

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​អាមេរិក​ដើម្បី​ដើរ​ចេញ​ពី​ភាពឯកា

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង