rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន បារ៉ែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជប៉ុន ៖ តុលាការ​សម្រេច​មិន​បន្តការ​​ឃុំឃាំង​​ប្រធាន​ក្រុមហ៊ុន​រឺណូ លោក ការឡុស ហ្គោន

media
តុលាការ​ក្រុង​តូក្យូ​​សម្រេច​​​មិន​បន្ត​ឃុំឃាំងលោក Carlos Ghosn REUTERS/Regis Duvignau/File Photo

ជា​សេចក្តី​សម្រេច​ដ៏គួរ​​ភ្ញាក់ផ្អើល ! នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ក្រុង​តូក្យូ​បាន​សម្រេច​ មិន​បន្ត​ឃុំឃាំង​ លោក ការឡូស ហ្គោន (Carlos Ghosn) ប្រធាន​ក្រុមហ៊ុន​រថយន្តរឺណូ ជាតិ​បារាំង​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ ទី ១៩ វិច្ឆិកា ពី​បទ​ជាប់​សង្ស័យកេង​បន្លំ​ថវិកា ទៀតទេ​។ ​លោក ហ្គោន អាច​នឹង​បាន​ទទួល​សេរីភាព​ នៅថ្ងៃ​នេះ​ឬ​នៅ​ថ្ងៃ​ស្អែក ជានឹង​លក្ខខណ្ឌ​​​បង់ប្រាក់ជា​ថ្នូរ។


ជា​ការ​កម្រ​បំផុត​​នៅ​ជប៉ុន ដែល​តុលាការ​សម្រេច​ដោះលែង​ជនជាប់​សង្ស័យ​ ​ឱ្យ​នៅក្រៅ​ឃុំ​ ដោយ​មាន​លក្ខខណ្ឌ​ យ៉ាង​ដូច្នេះ !​ តែ​រាជ​​អាជ្ញា ក៏​មិន​បង្អង់ និង​បាន​ប្រកាស​ភ្លាមដែរ​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​។

ចាប់​ខ្លួន​នៅ​ថ្ងៃទី ១៩ វិច្ឆិកា លោក ការឡូស ហ្គោន (Carlos Ghosn) ត្រូវ​បាន​តុលាការ​ក៏​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃទី ១០ ធ្នូ​ ពី​បទ​​បន្ទាប​ប្រាក់​ចំណូល​ទទួល​បាន​ក្រុមហ៊ុន​នីសាន់ នៅ​រវាង​ពី​ឆ្នាំ​២០១០ដល់​២០១៥។ ហើយ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ តុលាការ​ក៏​បាន​សម្រេច​ពង្រីក​ការ​អង្កេត​អំពីបទ​សង្ស័យ​​គេង​បន្លំ​ថវិកា នៅ​រវាង​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨តែ​ម្តង ទើប​លោក​ហ្គោន​ត្រូវ​ជាប់​ឃុំ​ឃាំង​បន្ត​បន្ថែម​ទៀត។

​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​​បដិសេធ​មិនផ្តល់​​សេចក្តី​សម្រេច​​ទាក់ទង​នឹងបទ​ចោទប្រកាន់ជា​យថាហេតុ​ ​លើ​រូប​លោកប្រធានក្រុមហ៊ុន​រថយន្ត​រឺណូ​ ​នៅរវាង​ពី​ឆ្នាំ​២០១៥-២០១៨​ តុលាការតូក្យូ បាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ មិន​បន្ត​ការ​ឃុំឃាំងលោក ហ្គោន។ តុលាការ​​បាន​ប្រកាស​ថា លោក ហ្គោន នឹង​អាច​​បញ្ចេញ​​មតិ​យោបល់​ទៅ​កាន់​សារព័ត៌មាន​ នៅ​ពេល​បាន​ទទួល​សេរីភាព​។

​បើតាម​បណ្តាញ​ទូរទស្សន៍​ជាតិ​NHK ​​ លោក​ហ្គោន នឹង​អាច​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​នេះ ឬ​យ៉ាង​យូរ​ នៅ​ថ្ងៃសុក្រ​ទី ២១ធ្នូ ២០១៨ គឺ​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​នៃ​ការ​សិក្សា​​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍ និង​ទៅ​លើ​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវបង់​ជា​ថ្នូរ​នឹង​សេរីភាព។ ជា​ឧទាហរណ៍ មេដឹកនាំ​មូលនិធិ Yoshiaki Murakami ឃាត់​ខ្លួន​នៅ​ឆ្នាំ​២០០៦ ពី​បទ​ល្មើស​អត្តសញ្ញាណ​ បាន​បង់​ប្រាក់​ជា​ថ្នូរ​ដល់​ទៅ​៥០០​លាន​យ៉ែន (ជិត​៤​លាន​អឺរ៉ូ) ដើម្បី​បាន​នៅ​ក្រៅ​ឃុំ។

តុលាការ​តូក្យូ​​ក៏​បាន​សម្រេច​មិន​បន្ត​ឃុំឃាំង​អតីតប្រធានរដ្ឋបាល​របស់​ក្រុមហ៊ុន​ Greg Kelly និង​ដែល​ចាប់​ខ្លួន​ទន្ទឹមពេល​គ្នា​នឹង​លោក​ហ្គោន​ដែរ ពី​បទ​ស៊ុំ​គ្រលំ​ជាមួយ​ប្រធានក្រុមហ៊ុន។ ហើយ​គេ​ក៏​មិន​អាច​ទាក់ទង​សុំប្រតិកម្ម​ពី​មេធាវី​របស់​អ្នក​ទាំង​ពីរ​នេះ​បាន​ទេ។

លោកការឡូស ហ្គោន ដែល​ជា​ផ្លូវការ​នៅ​តែ​ជា​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ​និង​សម្ព័ន្ធ​រឺណូ​នីសាន់ មិន​បាន​ទទួល​ការអនុគ្រោះពិសេស​ទេ នៅ​ក្នុង​ពេល​ជាប់​ឃុំ​ឃាំង​។ នៅក្នុង​បន្ទប់​ឃុំ​ដ៏​តូច លោក​មិន​អាច​មុជទឹក​លាង​ខ្លួន ឬ​កោរ​សម្អាត​ពុក​មាត់​ពុក​ចង្ការ តាម​ចង់​បាន​ឡើយ។ នេះ​បើ​តាម​ប្រភព​ស្និទ្ធិ​នឹង​សំណុំ​រឿង៕