rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

ដោយ អៀង សុខម៉ិញ

អតីត​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​ចេញ​មុខ​បំភ្លឺ​នៅល្ងាច​ថ្ងៃ​សុក្រ​ទី ២១​កញ្ញា ជុំ​វិញ​រឿង​បារាំង​លក់​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់ ៣៦​គ្រឿង ទៅ​ឱ្យ​​​ញូវដេលី​ ដែល​ពេល​នេះ​កំពុង​ក្លាយ​ជា​រឿង​អាស្រូវ​ធំឡើងៗ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​​បារាំង។ បើតាម​​​ការ​សារព័ត៌មាន​បារាំង Médiapart ក្រុមហ៊ុន​ឥណ្ឌា​ដែល​ក្រុមហ៊ុន​បារាំង​ត្រូវ​ធ្វើការ​ជាមួយ​ បាន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​លោកស្រី ជូលី ហ្កាយេ Julie Gayet (ភរិយា​របស់​លោក​ហូឡង់) ​សម្រាប់​ផលិត​ភាព​យន្ត។ តើ​នេះ​ជា​ជម្លោះ​ផលប្រយោជន៍​ឬ ? នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ បក្ស​ប្រឆាំង​បានបរិហារ​ទង្វើ​ក្បត់​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី និង​បាន​ទាមទារ​ឱ្យ​លោក​លាលែង​ចេញ​ពី​តំណែង។

នៅ​ល្ងាច​ម្សិល​​នេះ ​សារព័ត៌មាន​បារាំង​ដ៏ល្បីល្បាញ Médiapart បាន​ទម្លាយ​ព័ត៌មាន​ទាក់ទង​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​ទៅ​ឱ្យ​ឥណ្ឌា ដោយ​មាន​សម្រង់​សម្តី​របស់​អតីត​ប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ស័រ​ ហូឡង់ តាម​រយៈ​បទ​សម្ភាសន៍​មួយ។ លោក ហូឡង់ បាន​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង Dassault បាន​ជ្រើសរើស​យក​ក្រុមហ៊ុន​ឯកជន​ឥណ្ឌា Raliance ជា​ដៃគូ ក្រោម​សម្ពាធ​​របស់​ក្រុង​ញូវដេលី។ ​ ការ​ចេញ​មុ​ខ​អះអាង​បែប​នេះ មក​ពីលោក​អតី​តប្រធានាធិបតី​បារាំង ត្រូវ​ការ​ការពារ​ខ្លួន ពី​អ្វី​ដែល​គេ​អាច​ហៅ​ ទំនាស់​ផលប្រយោជន៍។

កិច្ចសន្យា​រ៉ាហ្វាល់ ក្លាយ​ជា​រឿង​អាស្រូវ​នយោបាយ

ប្រភព​នៃ​រឿង​អាស្រូវ ផ្តុំ​ជា​ដំបូង​លើ​រូប​មហាសេដ្ឋី​ឥណ្ឌា ឈ្មោះ អានីល អំបានី Anil Ambani ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Raliance ​ដៃគូ​ឧស្សាហកម្ម​យន្តហោះ​យោធា​របស់​ក្រុមហ៊ុន​​បារាំង​Dassault ក្រោយការ​ចុះ​​​កិច្ចព្រមព្រៀង​លក់​យន្តហោះ​រ៉ាហ្វាល់ ៣៦​គ្រឿង កាលពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​គឺរូប​លោក អានីល អំបានី ដដែល​​នេះ​ឯង​ ដែល​ជាអ្នក​​ឧបត្ថម្ភ​ថវិកា ៣​លាន​អឺរ៉ូ សម្រាប់ផលិត​ភាព​យន្ត​មួយ​រឿង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៧ របស់​​​សម្មិទ្ធិករ​​បារាំង លោកស្រី Julie Gayet ដែល​ត្រូវ​ជា​ភរិយា​បច្ចុប្បន្ន​របស់​លោក​ហ្វ្រង់​ស័រ​ហូឡង់។

ចំណែក​​នៅក្នុង​​ប្រទេស​ឥណ្ឌា តាំង​ពី​ថ្ងៃ ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់នោះ​​មក គ្មាន​ថ្ងៃ​ណា​ដែល​បក្ស​សមាជជាតិ (បក្ស​​ប្រឆាំងដ៏​ធំជាង​គេ​របស់​ឥណ្ឌា) មិនធ្វើការ​វាយប្រហារ​រដ្ឋាភិបាល​លោក​មូឌី​ ថា​គ្មាន​តម្លាភាព និង​ជា​​កិច្ចសន្យាលួចបន្លំ ដោយ​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ Raliance របស់​Anil Ambani មហាសេដ្ឋី​ស្និទ្ធ​នឹង​លោក​មូឌី បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដៃគូ​បារាំង ចៀសជាង​ផ្តល់​ឱកាស​​​ក្រុមហ៊ុន​រដ្ឋ Hindustan Aeronautics​ដែល​មាន​ជំនាញ​ខាង​ផលិត​យន្តហោះ​ តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ស្រាប់។ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ដែល​បក្ស​ប្រឆាំង​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ពន្យល់​អំពី​ជម្រើស​យក​ក្រុមហ៊ុន Raliance ដែលក្រុមហ៊ុន​ថ្មី​ ​គ្មាន​បទ​ពិសោធ​ន៍​ក្នុង​វិស័យ​ឧស្សាហកម្មយន្តហោះ​សោះ។

ហេតុ​ដូច្នេះ​​ហើយ​បាន​នៅ​ពេល​ឃើញ​ការ​ទម្លាយ​ព័ត៌មាន​ពី​ខាង​បារាំង​ភ្លាម បក្ស​ប្រឆាំង​បាន​ធ្វើ​ការ​ចំអក​​ថា​ ដោយ​សារ​លោក​ហូឡង់ ឥណ្ឌា​បាន​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ម៉ូឌី ធ្វើ​ការ​​ចរចា​ផ្តល់​ប្រយោជន៍​ដល់​មហាសេដ្ឋី អានីល អំបាមី​ ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ។ នាយក​រដ្ឋមន្ត្រី​ក្បត់​ឥណ្ឌា​ហើយ។ នេះ​ជា​សារចោទ​បន្ថែម របស់​ប្រធានបក្ស​ប្រឆាំង។

សិទ្ធិ​សម្រេច​របស់​ក្រុមហ៊ុនបារាំង​

ខាង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ក៏​ដូច​ជា​ក្រុមហ៊ុន​Raliance ពុំ​​​បញ្ចេញ​ប្រតិកម្ម​អ្វី​តបទេ។ ​តែ​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិឥណ្ឌា​ បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​ឥណ្ឌា គ្មាន​អំណាច​អ្វី​លើ​ជម្រើស​ក្រុមហ៊ុន​ដៃគូ​នៅ​ឥណ្ឌា​ឡើយ។

ក្រុមហ៊ុន​ឧស្សាហកម្ម​យន្តហោះ​បារាំង ក៏​បាន​បំភ្លឺ​ថា​ ក្រុមហ៊ុន​បាន​ជ្រើសរើស​ក្រុមហ៊ុន​Raliance ដោយ​ឈរ​មូលហេតុ​ឧស្សាហកម្ម​ និង​ជា​ក្រុមហ៊ុន​ឥណ្ឌា ​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ក្រុមហ៊ុន​បារាំង។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ស្រប​តាម​កិច្ចព្រមព្រៀង​ជាតិ តែ​គ្មាន​ពាក់​ព័ន្ធ​សោះ​នឹង​ជម្រើស​ដៃគូ​ឧស្សាហកម្ម​ឥណ្ឌាឡើយ ព្រោះ​​ក្រុមហ៊ុន​ឧស្សាហកម្ម​បារាំងមាន​សេរីភាព​​ពេញ​លេញ​ក្នុង​ការ​​​សម្រេច​រកស៊ី​ជាមួយក្រុមហ៊ុនណា​​ដែល​សមស្រប តាម​សំណើ​របស់រដ្ឋាភិបាល​ឥណ្ឌា។

តាម​រយៈ​កិច្ចសន្យា​ទិញ​យន្តហោះរ៉ាហ្វាល់ ៣៦​គ្រឿង តម្លៃ​ជិត​៨ពាន់​លាន​អឺរ៉ូ​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​ក្រុមហ៊ុន​បារាំង​ត្រលប់​ទៅ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ​​ក្នុង​ទំហំ​ពាក់​កណ្តាល (មិនមែន​ត្រឹម​៣០%​ដូច​ករណី​វិនិយោគ​បរទេស​ផ្សេងៗទៀត​ទេ) ដោយ​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ឥណ្ឌាមួយ​ជា​ដៃគូប្រចាំ​មូលដ្ឋាន។

ឥណ្ឌាត្រូវ​ការ​​អភិវឌ្ឍ​សព្វាវុធ

ជាមួយ​រឿង​អាស្រូវ​នេះ ក្រុមហ៊ុន​Dassault បារាំង​ច្បាស់​ជា​ត្រូវ​អាប់​កត្តិយស​បន្តិច​ហើយ ! ជា​ពិសេស​ពេល​នេះ ក្រុមហ៊ុន​បារាំង​កំពុង​តែប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេសធំៗ​​ជា​ច្រើន​ផ្សេង​ទៀត ដណ្តើម​យក​ទីផ្សារផលិត​​យន្តហោះ​ចម្បាំង​ ចំនួន ១១០​គ្រឿង​​បន្ថែម​ទៀត។ ឮ​ថា​មាន​ក្រុមហ៊ុន​៦​ផ្សេង​ទៀត បាន​ដាក់​សំណើ​ទៅ​កាន់​​រដ្ឋាភិបាល​ឥណ្ឌា​ហើយ ដើម្បី​បាន​ព័ត៌មាន​ស្តី​អំពី​កិច្ចសន្យា​ថ្មី​នេះ​ផង។

បារាំង​មិន​ចង់បាន​ត្រឹម​កិច្ចសន្យា​ លក់​​យន្តហោះ​រ៉ាហ្វាល់​តែ​៣៦​គ្រឿង ផលិតដោយ​បារាំង​​នៅ​លើ​ទឹកដី​បារាំង​ និង​ដែល​​ នឹង​ត្រូវ​ដឹក​ប្រគល់ទៅ​ឥណ្ឌា​ចាប់​ពី​ឆ្នាំ​២០១៩​នេះ ប៉ុណ្ណោះ​ឡើយ។ បារាំង​បង់​បង្ហាញ​វត្តមាន​កាន់​តែ​ខ្លាំង​ក្នុង​វិស័យ​នេះ​នៅ​ឥណ្ឌា ដែល​​ត្រូវ​ការ​ធ្វើ​ទំនើប​កម្ម​សព្វាវុធ​របស់​ខ្លួន ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព​ជាតិ បានក្លាយ​ជា​ប្រទេស​នាំ​ចូល​ដ៏​ធំ​ជាង​គេ។

ប៉ុន្តែ​នៅ​តែ​៩​ខែ​ទៀត​ប៉ុណ្ណោះ ឥណ្ឌា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​។ គណបក្ស​សមាជ ដែល​ជា​បក្ស​ប្រឆាំង​ អាច​ទាញ​ផល​ពី រឿង​អាស្រូវ​ទិញ​យន្តហោះ​ចម្បាំង​នេះ ដើម្បី​យក​ឈ្នះលោក​មូឌី​ ក៏​ថា​បាន ព្រោះ​សូម​កុំ​ភ្លេច​ថា រឿង​អាស្រូវពុករលួយ​​លក់​អាវុធ​Bofors​ឆ្នាំ​១៩៨៧ ធ្លាប់​បាន​ធ្វើ​គណបក្ស​កាន់​អំណាច​បាន​ធ្លាក់​ទឹក​ក្នុង​សម័យ​បោះឆ្នោត១៩៨៩ម្តង​ហើយ។ កាលពី​ចុង​ខែ​សីហា ប្រធានបក្ស​​ប្រឆាំង​ឥណ្ឌា លោក រ៉ាអ៊ូល ហ្កង់ឌី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប លោក​បាន​ទៅ​អង់គ្លេស និង​អាល្លឺម៉ង់ តែ​អត់​ឆៀង​ចូល​បារាំង​ទេ៕

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់