rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ គណបក្សនយោបាយ តុលាការ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សេដ្ឋី​វ័យ​​ក្មេង​​​ថៃ​​​​​មួយ​​រូប​​​​​​​​​​​​​​ត្រូវ​​​​បាន​​​តុលាការ​​​ចោទ​​ប្រកាន់​​​​​ជាផ្លូវការណ៍​​​​​ពី​​​បទ​​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​ពុំ​ពិត​​​​

media
Thanathorn Juangroongruangkit ស្ថាបនិកគណបក្សអនាគតទៅមុខ Future Forward នៅ​មុខអ្នកកាសែត មុនពេល​ចាកចេញពីនាយកដ្ឋានផ្នែកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា​នៅ​​បាងកក​ប្រទេសថៃ​ថ្ងៃ​ទី ​១៧​​ក​ញ្ញា​ឆ្នាំ ២០១៨​​ REUTERS/Soe Zeya Tun

នៅ​ប្រទេស​ថៃ លោក Thanathorn សេដ្ឋី​វ័យ​ក្មេង​ម្នាក់​ដែល​ទើបបាន​​​បង្កើត​គណបក្ស​នយោបាយ​​ថ្មី​មួយ​​​​នៅ​ក្នុង​ប្រទេស​ ទើប​ត្រូវ​បាន​តុលាការ​ថៃ ចោទ​ប្រកាន់​ជា​ផ្លូវការណ៍​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​នៅ​លើ​បណ្តាញ​សង្កម Facebook-នេះ​បើយោង​តាម​គណបក្ស​របស់​យុវសេដ្ឋី​ថៃ​ខាង​លើ​នេះ។


លោក Thanathorm Juangroongruangk ដែល​ជា​សេដ្ឋី​​វ័យ​ក្មេង អាយុត្រឹម​៣៩​ឆ្នាំ ទើប​ត្រូវ​បាន​តុលាការ​ថៃ​ ចោទ​ប្រកាន់​ជា​ផ្លូវការ ជាមួយ​​សហការី​​២​រូប​​ទៀត ​ពី​បទធ្វើការ​​ចោទ​ប្រកាន់​ទៅ​លើ​របប​សឹក​ថៃ​នៅ​តាម​បណ្តាញ​សង្គម Facebook កាលពី​ខែ​មិថុនា​មុន ​ថាបាន​​​​ប៉ុនប៉ងធ្វើការ​​​គំរាម​បំភ័យ​គូ​ប្រជែង​​ខ្លួន​នៅ​ពេល​ជិត​ឈាន​មក​ដល់​នៃ​ការ​បោះឆ្នោត​​ដែល​កំណត់​​នៅ​ដើម​​ឆ្នាំ ២០១៩- នេះ​ជាការ​ថ្លែង​របស់​អ្នកនាំពាក្យ​នៃ​គណបក្ស​ « Future Forward ឬ​គណបក្ស​”អនាគតទៅមុខ»របស់​​លោក Thanathorn ប្រាប់ដល់​ទីភ្នាក់ព័ត៌មាន​បារាំង ​AFP ។ អ្នកនាំពាក្យ​គណបក្ស​ដដែល​​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ​បក្ស​​ខ្លួន​​នឹង​​ពុំ​ខ្លាច​ញញើត​ឡើយ​នឹង​​បន្ត​ប្រយុទ្ធ​តស៊ូ​សកម្មភាពនយោបាយ​គណបក្ស​របស់​ខ្លួន ត​ទៅ​មុខ​ទៀត។

លោក Thanathorm ​ដែល​ជា​ប្រធានបក្ស​និង​សហការី​ ២ ​រូប​ទៀត​របស់​ខ្លួន​នឹង​ត្រូវតុលាការថៃ​ដាក់​ពិន័យ​ជា​ទម្ងន់​និង​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ទៀតផង។ បើយោងតាម​រដ្ឋធម្មនុញ្ញ​ថៃ​ដែល​សើរើ​ឡើង​វិញ​ដោយ​របប​សឹក​​​នៅ​ឆ្នាំ ២០១៦ “រាល់​បុគ្គល​ណា​មួយ ​ដែល​ទទួល​ស្គាល់​​លើ​ បទ​ល្មើស​ព្រហ្មទណ្ឌ​របស់ខ្លួននោះ បុគ្គល​នោះ​នឹង​មិន​អាច​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​​សភា​​​ថៃ​​ទៀត​​ឡើយ។​

គួរបញ្ជាក់ថា ​ប្រធាន​គណបក្ស​ Future Forward  នេះ ​ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​​នយោបាយ​អ្វីទេ​ គឺ ​ស្គាល់តែ​ការ​គ្រប់គ្រងនៅ​ក្នុង​ក្រុមហ៊ុន​​ក្រុម​របស់​គ្រួសារ​​គាត់តែប៉ុណ្ណោះ។

គួរកត់សម្គាល់ដែរថា គណបក្ស​ថ្មីៗ​ ​ចំនួន​ជាច្រើន​ដែល​ទើប​នឹង​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ មាន​ចំនួន​ជា​ច្រើន​​​ជាអាទិ៍​ បក្ស​ប្រជាធិបតេយ្យ​សៀម បក្ស​ដើម្បី​ឯកភាព​ថៃ​​លនិងល​។

តែ​អ្នក​ដឹកនាំ​គណបក្ស​ថ្មី​ៗទាំងនោះ ​ភាគ​ច្រើន​សុទ្ធសឹងតែ​ខ្វះបទពិសោធន៍​ខាង​​នយោបាយ​និងច្រើនតែចេញ​មក​ពី​មជ្ឈដ្ឋានអ្នកកិច្ចការជំនួញ​ឬ​ក៏​ជា​អ្នក​ជំនាញ​​ខាង​សាកលវិទ្យាល័យ​៕​