អានតួអត្ថបទ
ហ្វីលីពីន

អាជ្ញាធរ​​ហ្វីលីពីន​​​​​​ជំលៀស​​​ប្រជាជន​​ខ្លួន​​​ជា​​ថ្មី​​នៅ​​ពេល​​​​ព្យុះ​​កំណាច​ Mangkhut ​ជិត​​បោកបក់​​មក​​ដល់​

នៅ​ហ្វីលីពីន អាជ្ញាធរ បាន​ធ្វើការ​ជម្លៀស​ប្រជាជន​នៅ​ក្នុង​តំបន់​ថ្មីៗ​ទៀត​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​និង​បាន​សុំ​ឲ្យ​ប្រជាជន​ប្រមាណ ជាង​៥​លាន ២ សែន​នាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដែល​ជា​តំបន់​ឆ្លង​កាត់ព្យុះ​ទីហ្វុង​ដ៏សែន​មហន្តរាយ​នេះ ស្ថិត​នៅ​​លំនៅឋាន​របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព។​​

ខ្យល់​បោកបក់​យ៉ាងខ្លាំង​ផ្តួល​រំលំដើមឈើ​នៅខេត្ត​ Aparri ប្រទេស​ហ្វីលីពីន​ថ្ងៃ​ទី​១​៤​កញ្ញា​ឆ្នាំ​២០១៨។​
ខ្យល់​បោកបក់​យ៉ាងខ្លាំង​ផ្តួល​រំលំដើមឈើ​នៅខេត្ត​ Aparri ប្រទេស​ហ្វីលីពីន​ថ្ងៃ​ទី​១​៤​កញ្ញា​ឆ្នាំ​២០១៨។​ Reparejo/via REUTERS
ផ្សាយពាណិជ្ជកម្ម

ខ្យល់ព្យុះ​ទីហ្វុង​ដ៏​សែនសាហាវ​ឈ្មោះ Mangkhut ​ដែល​​ប្រហែលនឹង​​បោកបក់​​ទៅ​ដល់​​តំបន់​ចុង​ភាគ​ខាង​ជើង​ហ្វីលីពីន​នៅ​ថ្ងៃ​សៅរ៍​​នេះ​ ក្នុង​ល្បឿន​ ២០៥​គ.ម​ក្នុង​មួយ​ម៉ោង​និង​តំបន់​ខ្ពស់​ផ្សេង​ៗ​ទៀត​ក្នុង​ល្បឿន ២៥៥ គ.ម​ក្នុ្ងង​មួយ​ម៉ោង។ មកទល់ពេល​នេះ ព្យុះ Mangkhut ពុំ​ចុះ​ថមថយ​ឥទ្ធិពល​របស់​វា​ឡើយ ចាប់តាំងពីបាន​វាយប្រហារ​ទៅ​លើ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វីក​តាំង​ពី​ដើម​សប្តាហ៍​នេះ​មក។

ម្យ៉ាងទៀត នៅ​ខណៈ​ដែល​ព្យុះ​ Mangkhut ​កាន់​តែ​បោក​បក់​ជិត​ទៅ​ដល់​ខេត្ត​នានា​នៅ​តំបន់​Cagayan និង Isabela ដែល​ជា​ជម្រុក​ផលិត​ស្រូវ​និង​ពោត​នោះនៅ​ក្នុងប្រទេស ប្រជាជន​ហ្វីលីពីន ​ជាង ៨០០០​នាក់ ត្រូវ​បាន​គេ​ដឹក​ជំលៀស​ទៅ​កាន់​ទីជំរក​បណ្តោះអាសន្ន។​

ទន្ទឹមនេះ ​ប្រជាជនភូមិ​​ចំនួន​ជាច្រើន​ពាន់​នាក់​ផ្សេង​ទៀត ​ក៏​ប្រហែល​ជា​នឹង​ត្រូវ​​ដឹក​ជម្លៀស​ទៅ​កាន់​​តំបន់​ទំនាប​នានា​ផ្សេងៗ​ទៀត​ដោយហេតុថា អ្នកជំនាញ​ឧតុនិយម បាន​ប្រមើល​ជាមុនថា ព្យុះ Mangkhut បាន​បង្ក​ជា​រលក​សមុទ្រ​រហូត​ដល់​កំពស់​៦ ម៉ែត្រ​បើ​ប្រៀប​ទៅ​នឹង​តំបន់​ភូមិ​នានា​នៅ​ឆ្នេរ​សមុទ្រ​ដែល​ព្យុះ​នេះ​ត្រូវ​ឆ្លង​កាត់​។

ក្នុងពេលនេះ អ្នក​ដំណើរ ចំនួន ៥០០០​នាក់ ត្រូវ​ជាប់​គាំង​នៅ​ក្នុង​កំពុងផែ​ជាច្រើន​កន្លែង​នៅ​ម្សិលមិញញ។ ព្យុះ​មង្ឃុត​ក៏​ប្រហែល​ជា​នឹង​បោកបក់​សំដៅ​ទៅ​ហុងកុង ប្រទេស​ចិន​និង​វៀតណាម​​បន្ទាប់ពីបាន​វាយប្រហារ​ទៅ​លើ​កោះ​ហ្វីលីពីន​នៅ​Luçon រួច​មក។​

ទន្ទឹមនេះ អាជ្ញាធរ​ហ្វីលីពីន បាន​រៀបចំ​វិធានការ​បង្ការ​​យ៉ាង​ពិសេស​​ដោយ​​ខ្លាច​ព្យុះ​លើក​នេះ មាន​មហិទ្ធរិទ្ធ​​ដូច​ព្យុះ​កំណាច​មួយ​ឈ្មោះ Haiyan ​ដែល​បាន​​កំទេច​​​តំបន់​ភាគ​កណ្តាល​នៃ​កោះហ្វីលីពីន​និង​សម្លាប់ជីវិត​មនុស្ស​ជាង​៦៣០០ នាក់។

អាជ្ញធរ បាន​អោយ​ដឹង​ដែរ​ថា ​ព្យុះ​មង្ឈុត អាច​នឹង​បង្កើន​ល្បឿន​បោកបក់​កាន់តែ​ខ្លាំង​ថែម​ទៀត​រហូត​ដល់​២៤០​គ​ម​ក្នុង​មួយ​ម៉ោង​ដូច​ជា​ព្យុះ Haiyan ដែរ។​

ការប្រកាស​នូវ​ភាព​ប្រុងប្រយ័ត្ន ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី ម៉ានីល​របស់​ហ្វីលីពីន​​រួមទាំង​ខេត្ត​ទូទៅ​នៅ​ក្នុង​ប្រទេស​ប្រមាណ​ជាង​៣០​​នៅ​ភាគ​ខាង​ជើង​និង​ភាគ​កណ្តាល​ប្រទេស រួមទាំង​ការ​លើក​ផ្អាកសកម្មភាព​នានា​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​និង​បទិទ្វារ​នៅ​កន្លែង​ប្រមាណ​ជា​៦០០កន្លែង​​នៅ​ក្នុង​ប្រទេស៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ