rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ចិន ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​ព្រមាន​ពី​ឧក្រិដ្ឋកម្មសង្រ្គាម និង​ការ​ប្រើ​អាវុធគីមី​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប ប្រទេស​ស៊ីរី

media
លោក​ប្រមុខ​ការទូតបារាំង ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ និង​​សមភាគីចិន​លោក វ៉ាង យី ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី១៣ កញ្ញា ២០១៨ Reuters

លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កញ្ញា។ នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​ចិន​លោក​វ៉ាង យី លោក​ឡឺឌ្រីយ៉ង់​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​អ៊ីដឡិប ប្រទេស​ស៊ីរី​ដែល​ជា​ទីតាំង​ដ៏​ធំ​ចុង​ក្រោយ​របស់​ពួកឧទ្ទាម និង​ពួក​ជីហាត។ អ្វី​ដែល​ជា​ក្តីបារម្ភ និង​ជា​ការ​ព្រមាន​របស់​ប្រមុខ​ការទូត​បារាំង គឺ​ហានិភ័យ​នៃ​ឧក្រិដ្ឋកម្មសង្រ្គាម និង​ការ​ប្រើ​អាវុធគីម​ជា​យថាហេតុ។ការព្រមាន​របស់​លោក​ឡឺឌ្រីយ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ​ក្នុង​ពេល​ដែល​ទ័ពរដ្ឋាភិបាល​ស៊ីរី​រួម​សហការណ៍​ជាមួយ​រុស្ស៊ី​កំពុង​ត្រៀម​បើក​ការ​វាយប្រហារ​រំដោះ​ទីក្រុង​អ៊ីដឡិប។ ទន្ទឹម​គ្នា​នេះ លោក​ឡឺឌ្រីយ៉ង់​ក៏​ចង់​ឲ្យ​មាន​ការ​បង្ការ​ផ្លូវមនុស្សធម៌​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​ទីក្រុង​អ៊ីដឡិប។


« ជា​ដំបូង ប្រទេស​បារាំង​ព្រមាន​ប្រឆាំង​នឹង​ហានិភ័យ​នៃ​ឧក្រិដ្ឋកម្មសង្រ្គាម មាន​ន័យ​ថា បារាំង​នឹង​ពិចារណា​មើល​រឿង​នេះ ប្រសិន​បើ​ចាំ​បាច់​ត្រូវ​តែ​ពីនិត្យ​មើល។ បន្ទាប់​មក បារាំង​ព្រមាន​ពី​ការ​ប្រើ​អាវុធ​គីមី។ យើង​ធ្លាប់​បាន​និយាយ ហើយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក៏​បាន​រម្លឹក​ជា​ថ្មី​នា​ឱកាស​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​បរទេស​ប្រចាំ​ប្រទេស​បារាំង​ថា ការ​ប្រើ​អាវុធគីមី​ជា​ការ​ដើរ​ជាន់​ខ្សែបន្ទាត់ក្រហម។

ហើយ​រាល់​ទង្វើ​ឆ្លង​កាត់ខ្សែបន្ទាត់​ក្រហម​នេះ​អាច​នឹង​ទទួល​ផលវិបាក​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​កាល​ពី​ខែ​មេសា​កន្លង​មក​អ៊ីចឹង។ តែ​ទន្ទឹម​គ្នា​នេះ បារាំង​ក៏​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ផ្នែក​មនុស្សធម៌​ដោយ​បង្ការ​ដើម្បី​ធានា​ពី​ការ​ចូល​ទៅ​ក្នុង​ដែនដី​ទីក្រុង​អ៊ីដឡិប។ នៅ​ក្នុង​ករណី​នេះ យើង​បាន​ប្រមូល​ថវិកា និង​បាន​រៀបចំ​កិច្ចការ​ជា​ច្រើន​ទៀត​ដើម្បី​ផ្តល់​សន្ទុះ​នៅ​ជុំវិញ​គំនិត​ផ្តួចផ្តើម​របស់​យើង។

តែ​អ្វី​ដែល​ពិសេស និង​ដែល​យើង​តែង​និយាយ​នោះ គឺ​មាន​តែ​ដំណោះស្រាយ​ផ្លូវនយោបាយ​មួយ​ទេ ហើយ​ដំណោះស្រាយ​ផ្លូវនយោបាយ​នោះ គឺ​បទ​ឈប់បាញ់។ បន្ទាប់​មក រៀបចំ​ឲ្យ​មាន​ដំណើរការ​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ និង​ដំណើរការ​បោះឆ្នោត »៕