អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

លោក​ពូទីន​ ស្នើ​ចុះ ​សន្ធិសញ្ញា​សន្តិភាព ​ជាមួយ​ជប៉ុន​ ក្នុង​ឆ្នាំ​នេះ ​និង ​“ ដោយគ្មាន​ល័ក្ខខ័ណ្ឌ​"

ថ្ងៃពុធ ១២ កញ្ញា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានបន្លឺនូវ សំណើដែលនាំឲ្យគេ ភ្ញាក់​ផ្អើល​ ទៅកាន់ភាគីជប៉ុន ដើម្បីបិទផ្កាប់ទំព័រនៃសង្គ្រាមលោកលើកទី២  ដោយការចុះ ទៅទល់​ដំណាច់​ឆ្នាំនេះ និង “ ដោយគ្មានល័ក្ខខ័ណ្ឌអ្វីណាជាមុន” គឺ សន្ធិសញ្ញាសន្តិភាព - ដែលរហូត​មក​ទល់​​ឥឡូវ មិន អាចចុះទៅកើត ដោយមកពី ទំនាស់ដែនដីជុំវិញ អំបូរកោះគួរីល។  

ប្រធានាធិបតី​រុស្សី​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​​ចូលរួម​ក្នុង​មេទិញ​មួយ​ក្រៅ​ក្របខ័ណ្ឌ​នៃ​អង្គវេទិការ​សេដ្ឋកិច្ច នៅ Vladivostok ប្រទេស រុស្សី​ថ្ងៃ​១០​កញ្ញា​២០១៨​
ប្រធានាធិបតី​រុស្សី​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​​ចូលរួម​ក្នុង​មេទិញ​មួយ​ក្រៅ​ក្របខ័ណ្ឌ​នៃ​អង្គវេទិការ​សេដ្ឋកិច្ច នៅ Vladivostok ប្រទេស រុស្សី​ថ្ងៃ​១០​កញ្ញា​២០១៨​ Mikhail Metzel/TASS Host Photo Agency/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

លោកប្រមុខរដ្ឋរុស្ស៊ី បានបំផុសមកសំណើនេះ គឺនៅលើឆាកនៃ វេទិកាសេដ្ឋកិច្ចបូព៏ា  ក្នុងក្រុង Vladivostok តំបន់ចុងបូព៏ារុស្ស៊ី ជាទីដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក្នុង​សុន្ទរកថា​ខ្លួន បានអំពាវនាវជាថ្មី ឲ្យចុះសន្ធិសញ្ញានេះ​ ដែលជា ប្រធានបទចម្បង នៃការពិភាក្សា ប៉ុន្មានឆ្នាំចុងក្រោយ រវាង ក្រុងម៉ូស្គូ និង តូក្យ៉ូ។   

៧០ឆ្នាំហើយ ដែលយើងស្វែងរកដំណោះស្រាយទំនាស់, ៧០ ឆ្នាំហើយ ដែលយើងចរចាគ្នា។ លោក ស៊ីនហ្សូ និយាយថា ចូរយើងកែប្រែឥរិយាបថ ! ហើយមែនពិត យើងនាំគ្នាដើរតាមផ្លូវនេះ ! យើង​នឹ​ងចុះ  សន្ធិសញ្ញាសន្តិភាព ឲ្យបានមុនដំណាច់ឆ្នាំនេះ និងដោយគ្មាន​ល័ក្ខខ័ណ្ឌ​អ្វី​ណា​ជា​មុន”- លោក វ៉្លាឌីមៀរ ពូទីន បានប្រកាស។   

សេចក្តីថ្លែងការណ៍នេះ អារកាត់តែម្តង គំនិតទាំងឡាយបន្លឺឡើងទាំងប្រយ័ត្នប្រយែង​រហូត​មក​ទល់​ឥឡូវ ដោយចៅហ្វាយវិមានក្រេមឡាំង ទាក់ទងនឹងសាច់រឿងនេះ ក្នុងជំនួបប៉ុន្មាន​លើកចុង​ក្រោយ​ជាមួយលោក ស៊ីនហ្សូ អាបេ ។ គាត់បានអំពាវនាវកាលពីខែឧសភាឲ្យចេះអត់ធ្មត់ហើយ​ថ្ងៃ​ចន្ទម្សិលម៉្ងៃ គាត់បានថ្លែង ជាថ្មីថា មុខជាឆោតល្ងង់ហើយ បើគិតថា គេអាច​ដោះស្រាយ​​ទំនាស់នេះ ឲ្យបានរួចតែក្នុង មួយម៉ោង

ទំនាក់ទំនងរវាង ក្រុងម៉ូស្គូ និង តូក្យ៉ូ បំពុលដោយជម្លោះស្តីអំពីប្រជុំកោះគួរីលចំនួន៤ ដែល​ក្រោយ​​សង្គ្រាម លោកលើកទី២ ចប់ទៅ បានធ្លាក់ទៅក្នុងដៃ សហភាពសូវៀត។ ជប៉ុន​តែង​ទាមទារ​ចង់បានកោះទាំងនេះវិញ ហើយទំនាស់នេះ រហូតមកទល់ឥឡូវ តែងរាំង​រា​ប្រទេស​ទាំង​ពីរ​ មិនឲ្យចុះនឹងគ្នាជា សន្ធិសញ្ញាសន្តិភាព។  

កិច្ចចរចាអំពី កោះភ្នំភ្លើងទាំង៤នេះ ដែលក្រុងតូក្យ៉ូ ហៅថាជា ដែនដីខាងជើងរបស់ជប៉ុន មិ​ន​ដែល​បាន ចំរើនទោមុខឲ្យបានធំដុំឡើយ នាប៉ុន្មានឆ្នាំចុងក្រោយ ទោះបី មានការអំពាវនាវម្តង​ហើយ​ម្តងទៀត ពីខាង លោក ស៊ីនហ្សូ អាបេក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ