rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

ដោយ ឈាង បុប្ផា

ក្លឹប​អ្នកកាសែត​បរទេស FCC នៅទីក្រុង​ហុងកុង នៅថ្ងៃ​អង្គារ​ទី ១៤​សីហានេះ បាន​រៀបចំ វេទិការ​ពិភាក្សា​ដ៏​ចម្រូងចម្រាស និងរិះគន់​ប្រឆាំង​ខ្លាំងពីក្រុង​ប៉េកាំង។ ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​អំពាវនាវ​ប្រាប់​ឲ្យ​ក្លឹប​អ្នកកាសែត លុបចោល កិច្ចពិភាក្សា ដែល​មាន​វាគ្មិន​សំខាន់ គឺ Andy Chan​ដែល​ជា​ប្រធាន​គណបក្ស​ជាតិនិយម​នៅហុងកុង។

 

នៅ​ហុងកុង ក្រុម​អ្នកទាមទារ​ឯករាជ្យ និង​ក្រុម​សកម្មជន​គាំទ្រ​ទីក្រុង​ប៉េកាំង ​បាន​ធ្វើ​បាតុកម្ម​ ដាច់ដោយ​ឡែក​ពី​គ្នា នៅ​ក្បែរ​ក្លឹប​អ្នកកាសែត​បរទេស នៅ​ថ្ងៃអង្គារ​នេះ។ ក្បួនបាតុកម្ម​របស់​ក្រុមទាំងពីរ បាន​ធ្វើ​ឡើង នៅក្នុង​ពេល​ដែល​សកម្មជន​ទាមទារ​ឯករាជ្យ​ម្នាក់ កំពុង​ត្រូវ​បាន​ក្លឹប​អ្នកកាសែត​បរទេស​អញ្ជើញ​ឲ្យឡើង​ធ្វើ​ជា​វាគ្មិន នៅក្នុង​កិច្ចពិភាក្សា។ ក្រសួង​ការបរទេស​ចិន ក៏​ធ្លាប់​ចេញមុខ​ប្រឆាំង និង​ទាមទារ​ឲ្យ​ក្លឹប​អ្នកកាសែត​បរទេស​លុបចោល ទៅវិញ កិច្ច​ពិភាក្សា​របស់ខ្លួន។ ប៉ុន្តែ ក្លឹបអ្នកកាសែត បដិសេធ មិនធ្វើតាម។

នៅខាងក្រៅ​អគារ​របស់​ក្លឹបអ្នកកាសែត នៅថ្ងៃនេះ ក្រុម​អ្នកទាមទារ​ប្រជាធិបតេយ្យ ហើយ​និង​ក្រុម​ដើម្បី​ឯករាជ្យ​បាន​ធ្វើ​បាតុកម្ម ដើម្បី បរិហារ​រិះគន់​ការដាក់​សម្ពាធ​របស់​ក្រុង​ប៉េកាំង លើ​សេរីភាព​បញ្ចេញមតិ នៅ​ហុងកុង។ ក្រុមទាំងពីរ​នេះ ត្រូវ​ប្រឈម​នឹង​ក្រុមប្រជាជន​ហុងកុង ជាង​១០នាក់ ដែល​គាំទ្រ ទីក្រុង​ប៉េកាំង និង​ដែលបាន​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរបិទ​បណ្តេញ​ក្លឹបអ្នកកាសែត​បរទេស ចេញពីហុងកុង។

អាយុ ២៧ឆ្នាំ លោក​Andy Chan ជា​ប្រធាន​គណបក្ស​ជាតិ ដែល​មាន​និន្នាការ​ទាមទារ​ឯករាជ្យ​ឲ្យ​ទីក្រុង​ហុងកុង។ នៅក្នុង​កិច្ចពិភាក្សា​ទៀតសោត ប្រធានបទ​ដែល​Andy Chan ត្រូវ​ឡើង​និយាយ គឺ ជាតិនិយម នៅ ហុងកុង និង​នយោបាយ​មិនត្រឹមត្រូវ​ដែល​នឹង​នាំ​ហុងកុងឲ្យធ្លាក់​ក្នុង​កណ្តាប់ដៃ​គ្រប់គ្រង​របស់​ចិន។

កាល​ពី​សប្តាហ៍មុន ក្រសួង​ការបរទេស​បាន​ទាមទារ​ឲ្យ​ក្លឹបអ្នកកាសែត​បរទេស​លុបចោល​កម្មវិធី ជាបន្ទាន់។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ របស់​ក្រសួងការបរទេស​ចិន គេ​បាន​សរសេរ​ថា ប៉េកាំង​ប្រឆាំង​ដាច់​ខាត សកម្មភាព របស់​កម្លាំង​បរទេស ដែលផ្តល់​កន្លែង ឲ្យ​ក្រុមទាមទារ​ឯករាជ្យ​នៅហុងកុង សាបព្រួស ពាក្យឃោសនា ភូតកុហក។ ក្លឹបអ្នកកាសែត​បរទេស FCC វិញ មិនបាន​ស្តាប់លឺ លុបចោល ការជួបជុំ ពិភាក្សាជាមួយ​លោក​Andy Chan តាម​ការទាមទារ​របស់​ទីក្រុង​ប៉េកាំងនោះទេ។

ឡើងនិយាយ នៅក្លឹបអ្នកកាសែត​បរទេស នៅ​ថ្ងៃនេះ សកម្មជន​ដើម្បី​ឯករាជ្យភាព​របស់​ហុងកុង ​លោក​Andy Chan​បាន​និយាយរិះគន់ និង​​ចោទប្រកាន់​​ទីក្រុង​ប៉េកាំង ថា កំពុង​រក​មធ្យោបាយ​លេបត្របាក់ និង​បំផ្លាញ ហុងកុង។ សម្រាប់​សកម្មជន​ទាមទារ​ឯករាជ្យ​ហុងកុង ចិន សព្វថ្ងៃ ​ជា​ម្ចាស់​អាណានិគម​របស់​ហុងកុង។

សូមបញ្ជាក់ថា ធ្លាប់​ស្ថិតនៅក្រោម អាណានិគមនិយម​អង់គ្លេស អស់១៥៥​ឆ្នាំ ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​វិញ នៅ​ឆ្នាំ ១៩៩៧។ ប៉ុន្តែ ទៅតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​អង់គ្លេស និង​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ ១៩៨៤ ហុងកុង​ត្រូវ​ដឹកនាំ​តាម​រូបមន្ត ប្រទេស​មួយ ប្រព័ន្ធដឹកនាំ​ពីរ ពោល​គឺ​ហុងកុង ជា​ដែនដី​របស់​ចិន ប៉ុន្តែ មាន​ប្រព័ន្ធ​ដឹកនាំ​ផ្ទាល់ខ្លួន ដាច់ដោយឡែក​ពីចិន។ និយាយ​ជារួម លើកលែង​តែ​នយោបាយការបរទេស និង​នយោបាយ​ការពារជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហុងកុង​ប្រៀបដូចជា​ប្រទេស​ឯករាជ្យ​មួយ មាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទាល់ខ្លួន ដាច់​ដោយឡែក​ពី​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ហុងកុង​មាន​សភា រដ្ឋាភិបាល ព្រមទាំង​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​ផ្ទាល់​ខ្លួន។ ប្រជាជន​ហុងកុង​មាន​សិទ្ធិសេរីភាព​​យ៉ាងទូលំទូលាយ តាមបែប​ប្រជាធិបតេយ្យ​ ដែល​ផ្ទុយ​ស្រឡះ​ពី​ប្រជាជន​ចិន​ដីគោក។ យោងតាម​កិច្ចព្រមព្រៀង​រវាង​ចិន និង​អង់គ្លេស ឋានៈ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​​ហុងកុង​នេះ​នឹង​ត្រូវ​អស់​សុពលភាព នៅ​ឆ្នាំ​២០៤៧ ហើយ​ហុងកុង​នឹង​ត្រូវ​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល ដូចជា ខេត្តក្រុង​ផ្សេងទៀត​របស់​ចិន។

សូមអាន៖ ចិន​ព្រមាន​ចលនាឯករាជ្យ​នៅ​ហុងកុង​ដែល​ព្យាយាម​បង្ក​អស្ថិរភាព និង​អសន្តិសុខ

ក្លឹប​អ្នកកាសែត មិនព្រម​លុបចោល ការពិភាក្សា តាម​ការទាមទារ​របស់​ប៉េកាំង

នៅក្នុង​សំបុត្រ​ផ្ញើទៅ​ក្លឹប​អ្នកកាសែត កាលពី​ថ្ងៃទី ៦ សីហា ក្រសួងការបរទេស​ចិន​បានទាមទារ​ឲ្យ​ក្លឹប​លុបចោល​ជំនួបពិភាក្សា​ជាមួយ​សកម្មជន​ទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង។ ក្រសួងការបរទេស​ចិនបាន​អះអាង ថា គេ​មិនត្រូវ​ផ្តល់​ឱកាស​ឲ្យ​លោក​Andy Chan ឡើង​និយាយ​នោះទេ ព្រោះថា គណបក្ស​របស់​លោក​Andy Chan កំពុង​ប្រឈម​នឹង​ការហាមឃាត់ ពីរដ្ឋាភិបាល​ហុងកុង ក្នុង​បទ​គំរាមកំហែង​សន្តិសុខ ជាតិ។

ប្រទេស​ចិន​ទាមទារ​ឲ្យ​ក្លឹបអ្នកកាសែត​បរទេស លុបចោល​ការពិភាក្សា។ ការនេះ​ទើប​មាន​ជា​លើកទី១ ចាប់តាំង​ពី ហុងកុង​ត្រូវ​បាន​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ នៅ​ឆ្នាំ ១៩៩៧។ ប៉ុន្តែ ក្លឹបអ្នកកាសែត​បរទេស​វិញ មិន​ព្រមធ្វើ​តាម ដោយ​លើកហេតុផល ពីសិទ្ធិសេរីភាព​បញ្ចេញមតិ ហើយ​និង​ការអនុវត្តច្បាប់ នៅ​ហុងកុង។

ខុសពី​ប្រទេស​ចិន​ដីគោក ហុងកុង គឺ​មាន​សេរីភាព​បញ្ចេញមតិ ហើយ​និង​សេរីភាព​សារព័ត៌មាន។ ក្លឹបអ្នកកាសែត​បរទេស ដែល​បង្កើតឡើង​ដោយ​ក្រុមអ្នកកាសែត​បរទេស នៅ​ឆ្នាំ ១៩៤៣ បាន​រើផ្លាស់​ទីស្នាក់ការ​របស់ខ្លួន​ពី​ខេត្ត​ចុងឈីង នៅ​ឆ្នាំ ១៩៤៣ មក​នៅ​ហុងកុង ក៏ដោយសារ​តែ​អំណោយផល​ខាងសេរីភាព​របស់ទីក្រុង​មួយនេះដែរ។ នៅក្នុង​លិខិត​ចំហរ របស់ខ្លួន ក្រុមប្រឹក្សា​ក្លឹបអ្នកកាសែត​បរទេស​នៅ​ហុងកុង​បាន​អះអាងថា ទាំង​សមាជិក និង​សាធារណជន មាន​សេរីភាព មាន​សិទ្ធិ ទទួល​បាន​ព័ត៌មាន​ពីគ្រប់ជ្រុង។ ក្លឹប​ដែល​មាន​សមាជិក​២ពាន់ នាក់ ក្នុងនោះ មាន​អ្នកកាសែត មន្រ្តីទូត អ្នកជំនួញ គឺ​បើក​ទទួល​រាល់​ការពិភាក្សា ដែលមាន​ការចូលរួម​ពី​ក្រុមមនុស្ស គ្រប់​និន្នាការ មិន​ថា អ្នកកាសែត ឬ​មន្រ្តីរដ្ឋាភិបាល។

ប៉េកាំង​ចង់ពន្លត់ភ្លើង កុំ​ឲ្យ​ឆេះ​ដល់​តៃវ៉ាន់​ទាន់

គណបក្ស​ជាតិ​របស់​លោក​Andy Chan មាន​សមាជិក​តិចតួច ព្រោះ​ថា ប្រជាជន​ហុងកុង​ភាគច្រើន ទោះជា​គេ​ទាមទារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ នៅ​ហុងកុង ប៉ុន្តែ មិន​ចង់​ចង់​ទាមទារឯករាជ្យ ​ផ្តាច់ទឹកដី​ពី​ចិននោះទេ។

សម្រាប់​ប៉េកាំង សកម្មភាព ទាមទារ​សេរីភាព ហើយ​និង​ឯករាជ្យ​គឺ​ជា​រឿង​ដូចគ្នា ​ដែល​ចិន​មិនអាច​ឃើញ​កើតមាន​នៅក្នុងទឹកដី​​របស់ចិន។ ទោះ​ជា​ក្រុមជាតិ​និយម ទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង មាន​គ្នីគ្នា​មួយ​ក្តាប់តូច គ្មានអ្នកតំណាង​របស់ខ្លួន នៅ​សភា​ហុងកុង មិនគ្រោះថ្នាក់​ដល់​ចិនមែន ប៉ុន្តែ ប្រទេស​ចិន​ចង់​ពន្លត់​ភ្លើង នៅពេល​មិនទាន់​ឆាបឆេះ​ខ្លាំង។ ចិន​ដឹងថា ទោះ​មាន​ចលនា​ទាមទារ​ឯករាជ្យ​នៅហុងកុង ប៉ុន្តែ ហុងកុង​ដែល​ជា​ដែនដី​របស់​ចិន រួចទៅហើយ គឺ​មិនអាច​ឯករាជ្យ​ពី​ចិន​នោះទេ។ ប៉ុន្តែ កង្វល់​សំខាន់​របស់​ប៉េកាំង នៅពេលនេះ មិនមែន​ក្រុមទាមទារ​ឯករាជ្យ​របស់​ហុងកុង​នោះទេ ប៉ុន្តែ គឺ​តៃវ៉ាន់​ឯណោះទេ។ បើសិន​ចិន មិន​ចាត់ការ​បង្រ្កាប ក្រុមជាតិ​និយម នៅ​ហុងកុង នៅពេលនេះទេ នោះ​ចិន​បារម្ភ​ខា្លច​ថា ចលនា​ជាតិ​និយម នៅ​ហុងកុង នឹង​អាច​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​នៅ តៃវ៉ាន់ ដែល​ចិន ចាត់ទុក​ជា​ដែនដី​របស់​ចិន អាច​រឹត​តែ​មាន​ទឹកចិត្ត ចង់​ប្រកាស​ទាមទារ​ឯករាជ្យ នៅ​ថ្ងៃ​ណាមួយ។

 

 

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន