rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន វៀតណាម ឧស្ម័ន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

PetroVietnam ​ចុះកិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​​បូម​​​ឧស្ម័ននៅក្នុងសមុទ​ចិន​ខាង​ត្បូង​

media
PetroVietnam ចុះ​កិច្ចព្រមព្រៀង​​​ថ្ងៃទី៣១ កក្កដា​២០១៨​ជាមួយ​ក្រុមហ៊ុន​​​ជប៉ុន​​​​​​២​ ​ដើម្បី​​​ពាណិជ្ជកម្្ម​ឧស្ម័​ន​​នៅ​​​​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​ : www.pvoil.com.vn

ក្រុមហ៊ុន​ប្រេងឥន្ទនៈជាតិ​វៀតណាម​ឈ្មោះ ¨PetroVietnam បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ពុធ​ទី​១សីហា​នេះ អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន​២ ដើម្បី​​រកស៊ី​បូមលក់ឧស្ម័ន នៅក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង តំបន់​ដែល​កំពុង​ជាប់​ជម្លោះ​ជាមួយ​ទីក្រុង​​ប៉េកាំង។​


ប្រទេសវៀតណាម​ នៅ​តែ​ខិតខំ​ប្រឹងប្រែង​ជានិច្ច​ក្នុង​ការ​បង្កើន​ទិន្នផល​ឧស្ម័ន​របស់​ខ្លួន​នៅ​ចំ​ពេល​ដែល​ផលិតកម្ម​ឧស្ម័ន​របស់វៀតណាម កំពុង​តែ​ធ្លាក់​ចុះ​នៅ​កន្លែង​អណ្តូង​ឧស្ម័ន​ដ៏​សំខាន់ៗ​របស់​ខ្លួន ក៏​ព្រម​ទាំង​សម្ពាធ​ខ្លាំង​ឡើងៗ​ពី​សំណាក់​ប្រទេស​ចិន ។​សម្ពាធ​របស់ចិន​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សកម្មភាព​នៃ​គម្រោង​មួយ​ចំនួន។

ម្យ៉ាងទៀត ការ​ចាប់​ផ្តើម​គម្រោង​ពាណិជ្ជកម្ម​ឧស្ម័ន​ជាមួយ​ប្រទេស​ជប៉ុន​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​ក្នុង​បច្ចុប្បន្ន សកម្មភាព​ស្វែង​រុក​រក​និង​ផលិត​ឧស្ម័ន​នៃ​ក្រុមហ៊ុនជាតិវៀតណាម បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​​នៅ​នា​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការធ្លាក់ចុះនេះ គឺ បណ្តាល​មក​ពី​មាន​ភាព​តានតឹង​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ផង ការ​បង្ក្រាប​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ផង​និង​ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​ឆៅ​ក្នុង​កម្រិត​ដ៏​ទាប​​និង​យ៉ាងយូរ​ពេល-​នេះ​បើ​យោង​តាម​ការ​ថ្លែង​ប្រាប់​របស់​​អ្នក​ទទួល​ខុសត្រូវ​មួយ​រូប​នៃ​​ក្រុមហ៊ុន​¨PetroVietnam ដល់​ទីភ្នាក់ងារព័ត៌មាន​អង់គ្លេស Reuters ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។​

គួរបញ្ចាក់ដែរថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឧស្ម័ន​រវាង​វៀតណាម​និង​ជប៉ុន​កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ នឹង​បើក​ផ្លូវ​ដល់​ការ​ចាប់​ផ្តើម​គម្រោង​រុក​រក​និង​ផលិតកម្ម​ឧស្ម័ន​​ចាប់​ពី​​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០២០​ទៅ នៅ​ក្នុង​អណ្តូងរ៉ែ​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០​​គម​ភាគ​អាគ្នេយ៍​នៃ​ឆ្នេរ​សមុទ្រ​វៀតណាម-នេះបើយោងតាម​ក្រុមហ៊ុន PetroVietnam ។​

គឺ​​នៅ​​អណ្តូងរ៉ែ​​ឈ្មោះ​ Sao Vang-Dai Nguyet  ​ដែល​​​​ផលិតផល​៤៣, ០៨ % ​​ជា​កម្មសិទ្ធ​​របស់​​ក្រុមហ៊ុនជប៉ុន ​Idemitsu-Kosan  ៣៦,៩២% ជា​កម្មសិទ្ធិ​​របស់​ក្រុមហ៊ុនជប៉ុន​ដែរ​ឈ្មោះ Teikoku Oil (Con Son) Co.និង​​២០%​​ជា​​កម្មសិទ្ធិ​របស់ ​PetroVietnam៕​​