អានតួអត្ថបទ
តាហ្ស៊ីគីស្ថាន

អ្នកទេសចរ​បរទេស​ចំនួន ៤​នាក់ ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​ប្រទេស ​Tadjidisatn

នៅ​ប្រទេស Tadjikistan អ្នកទេសចរ​បរទេស ​ចំនួន​៤​នាក់ ​ដែល​​មាន​ជន​ជាតិ​អាមេរិក ២​នាក់​ ស្វីស​​១ នាក់​និង​ជន​ជាតិ​ហូឡង់​ ម្នាក់ ត្រូវ​​​បានរងគ្រោះ​​ស្លាប់​ និង​​ ២​នាក់​ទៀត​ត្រូវ​​រង​របួស​ បន្ទាប់ពី ​ត្រូវ ​បាន​​រថយន្ត​មួយ​គ្រឿង បើក​បុក​និង​​ទទួល​រង​នូវ​ការវាយប្រហារពីសំណាក់​​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម-នេះ​បើ​យោង​តាម​​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ Tadjikistan នៅថ្ងៃចន្ទនេះ។ 

ផ្លូវ Pamir ដែលត្រូវបានក្រុមអ្នកជិះកង់ប្រើប្រាស់ ត្រូវបានគេស្គាល់ថាមានកម្ពស់ខ្ពស់រហូតដល់ចម្ងាយជាង ៤៥០០ ម៉ែត្រ និង ទេសភាព វាលខ្សាច់។ នៅទីនេះ ភ្នំនៅ Pamir មាន កម្ពស់ ៣៣០០ ម៉ែត្រ ថ្ងៃ ទី ២៩  កក្កដាឆ្នាំ ២០០៧ ។
ផ្លូវ Pamir ដែលត្រូវបានក្រុមអ្នកជិះកង់ប្រើប្រាស់ ត្រូវបានគេស្គាល់ថាមានកម្ពស់ខ្ពស់រហូតដល់ចម្ងាយជាង ៤៥០០ ម៉ែត្រ និង ទេសភាព វាលខ្សាច់។ នៅទីនេះ ភ្នំនៅ Pamir មាន កម្ពស់ ៣៣០០ ម៉ែត្រ ថ្ងៃ ទី ២៩ កក្កដាឆ្នាំ ២០០៧ ។ KADAM MASKAYEV / AFP
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​ទៅ​លើ​ក្រុម​​​អ្នកទេសចរបរទេស​​ជិះកង់ដើរ​កំសាន្ត​នោះ  ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យមុននេះ នៅ​​​​តំបន់​ Danghara  ដែល​ស្ថិត​នៅ​ចម្ងាយ ១៥០ គ ម ​​ក្នុង​ភាគ​​ខាង​ត្បូង​រដ្ឋធានី Douchanbé ​ប្រទេស Tadjikistan។ ​​

ក្រុម​អ្នកទេសចរ​បរទេសនោះ ​មាន​គ្នា​ចំនួន ៧ នាក់​ដែល​​​ក្នុង​​ចំណោម​នោះ ក៏​​មាន​ជន​ជាតិ​បារាំង​ម្នាក់ដែរ​ ត្រូវ​​បាន​រថយន្ត​មួយ​គ្រឿង បើក​បុក​ ​ហើយ​​អ្នក​បើកបររថយន្តនោះ​​ បាន​រត់​គេច​ខ្លួន​ពីកន្លែងកើតហេតុ។​

អាជ្ញាធរ Tadjikistan ដែល​​នៅ​គ្រាលើក​​តំបូង ​ថា​​ជា​​​គ្រោះថ្នាក់​ចរាចរនោះ  ទើប​បាន​ជូនដំណឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ថា ជន​សង្ស័យ​មួយ​ក្រុម ​ប្រដាប់​ដោយ​ កាំបិត​និង​កាំភ្លើង  ហើយ មាន​អ្នកទេសចរ​​ម្នាក់​ក្នុង​ចំណោម​អ្នកទេសចរ​បរទេស ត្រូវ​បាន​រង​របួស​​ដោយ​ការ​ចាក់​នឹង​កាំបិត។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Tadjikistan  គ្រាន់តែ​​បាន​គូស​​បញ្ជាក់ ​ប្រាប់​​ទៅ​​​ក្រុម​អ្នកកាសែត​ថា ​អាជ្ញាធរ បាន​ធ្វើការ​សិក្សា​ពិនិត្យ​ទៅ​លើ​ដានសង្ស័យ​​ទាំង​អស់ ​​រួម ​ទាំង​ ​ករណីយ ​​ឆក់ប្លន់ តែ​​ពុំ​បាន​លើក​បញ្ជាក់​​អ្វីច្បាស់​​លាស់ដែរ ថា​ តើ ក្រុមទេសចរបរទេសនោះ ត្រូវ​បានស្លាប់​​​​ដោយ​​អំពើ​ភេរវនិយមនោះ​។​ ​

ក៏ប៉ុន្តែ បើ​យោងតាម​សេចក្តី​ជូនដំណឹង​ជាច្រើន​ដែល​ផ្សព្វផ្សាយ​ដោយ​ប៉ូលីស Tadjikistan ​បានអោយដឹងថា យ៉ាងហោច ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន​និងជន​៤​នាក់ទៀតត្រូវ​បានស្លាប់​នៅនាឱកាស​ប្រតិបត្តិការនានា​របស់​ប៉ូលីស​ Tadjikistan ក្នុងការ​​តាម​ស្វែង​រកចាប់ខ្លួន​អ្នក​ទទួលខុសត្រូវ​នៅក្នុងការវាយប្រហារ​ទៅលើ​ពួក​អ្នកទេសចរ​បរទេស។ ជន​សង្ស័យ​មួយ​រូប​ដែល​ត្រូវប៉ូលីស​បាញ់ស្លាប់ ជា​ជនជាតិ​ Tadjikistan និង​​អាយុ​២១​ឆ្នាំ គឺ​ជា​ម្ចាស់​រថយន្ត​ដែល​បើក​បុក​ក្រុម​អ្នក​ទេសចរ។

គួរបញ្ជាក់ថា ការវាយប្រហារ​កាលពីថ្ងៃអាទិត្យមុនទៅលើ​ក្រុម​អ្នកទេសចរ​បរទេស បានបណ្តាល​ឲ្យស្លាប់​ជនជាតិអាមេរិក​២នាក់ ជនជាតិស្វីសម្នាក់​និង​ជនជាតិ​ហូឡង់ម្នាក់​។ ចំណែក ជនជាតិ​ស្វីស​មួយ​រូប​និង​ម្នាក់​ទៀត​ជាតិ​ហូឡង់ ក៏ត្រូវរងរបួស​ផងដែរ។ ចំណែកជនទី​៧ គឺ​ជាជនជាតិបារាំង​ដែលជាអ្នកជិះកង់នៅកន្ទុយគេ​ ត្រូវបានរួចផុតពីគ្រោះថ្នាក់រថយន្តបុក៕

 

 

 

​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ