អានតួអត្ថបទ
ចិន-អង់គ្លេស

ចិន​​និង​​អង់គ្លេស​​គ្រោង​​នឹង​​បើក​​កិច្ចចរចា​​​នៅ​​​លើ​​​កិច្ច​ព្រមព្រៀង​​​​ពាណិជ្ជ​កម្ម​​​​​​សេរី​​​ទ្វេ​ភាគី​​

ប្រទេស​ចិន​និង​អង់គ្លេស ​គ្រោង​នឹង​បើក​កិច្ចចរចាគ្នា​​ដើម្បី​រក​កិច្ចព្រមព្រៀង​​ប្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី ​រវាង​ប្រទេស​ទាំង​២ បន្ទាប់​ពី​​ទីក្រុង​ឡុងដ្រ៏ ​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។ នេះជា​សេចក្តីថ្លែង​ របស់​​ប្រមុខ​ការទូតថ្មីរបស់ប្រទេស​​អង់គ្លេសលោក Jeremy Hunt នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ចន្ទ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​​អង់គ្លេស លោក Jeremy Hunt ចូលរួមក្នុងសន្និសីទ​រួមមួួ​យ​ជាមួយ​​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន នៅទីក្រុង​ប៉េកាំង​​ប្រទេស​ចិន​ថ្ងៃ​ទី៣០ កក្កដា​២០១៨​​
រដ្ឋមន្ត្រី​ការបរទេស​​អង់គ្លេស លោក Jeremy Hunt ចូលរួមក្នុងសន្និសីទ​រួមមួួ​យ​ជាមួយ​​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន នៅទីក្រុង​ប៉េកាំង​​ប្រទេស​ចិន​ថ្ងៃ​ទី៣០ កក្កដា​២០១៨​​ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

លោក Jeremy Hunt ប្រមុខ​ការ​ទូត​ថ្មី​របស់​ប្រទេស​អង់គ្លេស បាន​ឡើង​កាន់​​មុខ​​​តំណែង​នៅ​ដើម​ខែ​កក្កដា​ ឆ្នាំ២០១៨​នេះ​ ដើម្បី​ជំនួស​លោក ​Boris Johnson អតីត​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ដែល​បាន​សុំ​លាលែង​ចេញ​​ពី​មុខ​តំណែង​ ដោយ​ហេតុផល​​​ ខ្វែង​គំនិតគ្នា​ ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Theresa May ​នៅ​លើ​យុទ្ធសាស្រ្ត​របស់​គាត់ ពាក់ព័ន្ធ​ ពី​​​​ការផ្តាច់ខ្លួន ​​​របស់​អង់គ្លេសចេញ​​​ពី​សហភាព​អឺរ៉ុប។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​តំបន់​អឺរ៉ុប ប្រមុខ​ការទូត​ថ្មី​របស់​អង់គ្លេស បាន​កក់​ទុក​មុន​គេ​ដំណើរទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេសចិន​។  នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយនៅទៅក្រុងប៉េកាំង​ ​ជាមួយ​លោក Wang yi ក្នុងថ្ងៃចន្ទនេះ ប្រមុខ​ការទូត​ចិន​  លោក Hunt ​បាន​ថ្លែង​ថា “ប៉េកាំង​ ​បានស្នើ សុំ​រក​​កិច្ច​ព្រមព្រៀង​មួយ ​​នៅ​​​លើ​​ប្តោះ​ប្តូរ​​​ពាណិជ្ចកម្ម​​ដោយ​សេរី រវាង​ ​​អង់គ្លេស និង​ចិន នៅខណៈ​ពេល ​ដែល ​អង់គ្លេស ត្រូវ​​ដក​​ខ្លួន​​ចេញ​ពី ​រង្វង់​​សហភាព​អឺរ៉ុប​នៅ​ចុង​ខែ​មីនា​ឆ្នាំ​២០១៩។ ប្រមុខការទូតអង់គ្លេស បាន​​គូសបញ្ជាក់ទៀតថា​ “អង់គ្លេស​ ក៏​បាន​​ពិភាក្សាគ្នា​រូចរាល់​ហើយដែរ ​នៅ​លើ​សំណើរបស់​ប្រមុខការទូតចិន​  ​​ដើម្បី​ រក ​​​​កិច្ចព្រមព្រៀង​​​ពាណិជ្ចកម្ម​​ដោយ​សេរីមួយ​រវាង​ប្រទេស​​អង់គ្លេស​និង​ចិន ក្រោយ ​ពីអង់គ្លេសផ្តាច់ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប -នេះ​ជាការ​ថ្លែង​បន្ថែម​របស់​ប្រមុខ​ការទូត​អង់គ្លេស។

គួររំលឹកថា នា​ដើម​ឆ្នាំ ២០១៨ នេះ​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ប៉េកាំង នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោកស្រី Theresa May បាន​រំលឹក ​​អំពី​ការ​​ពន្លឿន​​​លើ​​កិច្ចពិភាក្សា​នានា​​ដើម្បី​​​លើក​​របាំង​ពាណិជ្ជកម្ម​​​វាង​អង់គ្លេស​និង​ចិន។ ចិន​និង​អង់គ្លេស ដែល​ធ្លាប់​បាន​ប្រកាស​ថា “នា​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​​ជា​រយៈពេល​ដ៏​​​សែន​មនោរម្យ​​នៅ​លើ​​​ទំនាក់ទំនង​​រវាង​ប្រទេស​ចិន​និង​អង់គ្លេស​​ឆ្លុះបញ្ជាំង​​​តាម​រយៈ ​​ដំណើរ​ទស្សកិច្ច​ផ្លូវ​រដ្ឋ​មួយ​​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ​នៅ​ប្រទេស អង់គ្លេស​​នា​ឆ្នាំ ២០១៥។ ​នៅ​ក្នុង​ឱកាស​នោះ​ ​​ប្រមុខរដ្ឋ​ចិន ​ត្រូវ​បាន​ព្រះមហាក្សត្រិយានី​អង់គ្លេស​ Elizabeth ទី ២​ទទួល​ជួប​ប្រាស្រ័យ​​យ៉ាងឱឡារឹក។​

សូមបញ្ជាក់ថា ចាប់តាំង​ពី​ប្រជាជន​អង់គ្លេស​បោះ​ប្រជាមតិ​នា​ខែ​មិថុនា​​ឆ្នាំ​២០១៦ សម្រេចចិត្ត​​ដក​ខ្លួនចេញ​ពី​សហភាពអឺរ៉ុប ទីក្រុង​ឡុងដ្រ៏​ ក៏​បាន​ខិតខំ​​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង​ប៉េកាំង​យ៉ាងមមាញឹក​​ដើម្បី​រៀបចំ​​​​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​​ដែល​នឺង​ត្រូវ​ដាក់​ជំនួស​លើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​​ជាមួយ​ទីក្រុង Bruxelles ។​ ​​ទន្ទឹមនេះ នៅ​ប៉េកាំង លោក Hunt ក៏​បាន​លើក​ពិភាក្សាគ្នា​ផង​ដែរ ពី​បញ្ហា​​ប្រទេស​កូរ៉េ​ខាង​ជើង​និង​​ការប្រែប្រួល​អាកាសធាតុ -នេះបើ​យោង​តាម​ក្រសួង​ការបរទេស​អង់គ្លេស៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ