rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ក្រុមប្រទេស​មាន​​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង BRICS ស្វែង​រក​ដង្ហើម​ថ្មី

ដោយ អៀង សុខម៉ិញ

ក្នុង​ថ្ងៃ​​បិទ​បញ្ចប់​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​BRICS ក្រុមប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​បាន​អញ្ជើញ​បណ្តាប្រទេស​អាហ្វ្រិក​ជា​ច្រើន​មក​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​វេទិកា BRICS-AFRIQUE ដើម្បី​បង្ហាញ​អំពី​មហិច្ឆតា​ថ្មី​របស់​ខ្លួន។ ដោយ​សារ​បរិបទ​អន្តរជាតិ BRICS ​កំពុង​ផ្លាស់​ប្តូរ​មុខ​មាត់ និង​​ចង់​ពូន​ផ្តុំ​ជា​កម្លាំងរួម​តែ​មួយ ដើម្បី​បង្កើន​ឥទ្ធិពល​លើឆាក​អន្តរជាតិ។

បរិបទ​អន្តរជាតិប្តូរ​ផ្លាស់ BRICS​ ក៏​បាន​ប្តូរផ្លាស់​ដែរ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៩ ឆ្នាំ​កំណើត​របស់​ “ក្លឹប” ​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ដើម្បី​ទប់ទល់​ជា​មួយ​ក្រុម​លោក​ខាង​លិច។ កាលណោះ​សមាជិកក្រុម​មាន​តែ​បួន​ទេ(ចិន រុស្ស៊ី ប្រេស៊ីល និង​ឥណ្ឌា) អាហ្វ្រិក​ខាង​ត្បូង​បាន​​ក្លាយ​ជា​សមាជិក​ក្រុម​នៅ​ឆ្នាំ​២០១១។

ចិន​បានក្លាយ​ជា​មហាយក្ស​ លំដាប់​លេខ​មួយ​ពិភពលោក ផ្នែក​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី !ចំណែក​សម្ព័ន្ធ​អាត្លង់ទិក កាន់​តែ​ផុយស្រួយឡើងៗ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​ជ្រើសរើស​ប្រកាន់​យក​សេដ្ឋកិច្ច​គិតការពារ​​តែ​ប្រយោជន៍​ជាតិ​ឯង។ ម្ខាង​ទៀត នៅ​អឺរ៉ុប នយោបាយ​ជាតិ​និយម​ចាប់​​រីក​ ហើយ​មាន​វិបត្តិអង់គ្លេស​សម្រេច​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ទៀត។ ក្នុង​ពេលដែល​ក្រុម​លោក​ខាង​លិច​កំពុង​វិលវល់ វា​ជា​ការ​ធម្មតា​ទេ​ដែល​​ក្រុម​ប្រទេស​​​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ទាំង​៥ បាន​ឱកាស​រត់​ប្រដេញ​សេដ្ឋកិច្ច​ឱ្យ​បាន​ទាន់នោះ។ ក្រុមBRICS ​បូក​សរុប​ចូល​គ្នា មាន​ប្រជាជន​ស្មើ​នឹង​៤០%​នៃ​ប្រជាជន​នៅទូទាំង​ពិភពលោក ​តែមាន​ផលិតផល​សរុប​ក្នុង​ស្រុក​ស្មើ​នឹង​ប្រមាណ​១១%​នៃ​ផលិតផល​ពិភពលោក ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០០១ ទល់​នឹង​២៣%​ នៅ​ឆ្នាំ​២០១៧។

BRICS អ្នក ពហុភាគី​និយម​

ក្នុង​រយៈ​ពេល​ជិតមួយ​ទសវត្សរ៍​កន្លង​មក​នេះ ក្រុម​ប្រទេសBRICS ក៏​មាន​ជួប​បញ្ហា និង​ចលាចល​ខ្លះ​ដែរ ព្រមទាំង​​ពិបាក​នឹង​ចង​សម្ព័ន្ធមេត្រីភាព​នឹងគ្នា​ខ្លាំង​ណាស់ ព្រោះ​ល្បឿន​សេដ្ឋកិច្ច​ខុស​គ្នា​ឆ្ងាយ​ពេក ៖ ចិន​ជាមហាអំណាច អាហ្វ្រិក​ខាង​ត្បូង​ទាប​តូច​តាច ឯ​ឥណ្ឌា​ជា​គូប្រជែង​ចំមុខ​របស់​ប៉េកាំង។ ប៉ុន្តែនៅ​ក្នុង​ឱកាស​ជំនួប​​កំពូល​ប្រចាំ​ឆ្នាំ​លើក​ទី​១០ នៅទីក្រុង​ Johnnesburg ដែល​ទើប​បិទ​បញ្ចប់​នៅ​យប់​មិញ​នេះ ក្រុមBRICS បាន​បង្ហាញ​ខ្លួនចេះ​​រួម​គ្នា​ជា​ធ្លុង​មួយ​ ប្រកាន់​យក​ជំហរ​ការពារ ពហុភាគី​និយម។ ​

នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​រួម BRICS បាន​សម្តែង​ការ​ព្រួយ​បារម្ភ អំពី​ឥទ្ធិពល​នៃ​វិធានការ​​សេដ្ឋកិច្ច ជាតិ​និយម​​របស់​ក្រុមប្រទេស​ធំៗ​ ដែលអាច​ធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កំពុង​លូតលាស់។ ជាមួយ​គ្នា​នេះ​ដែរ មេដឹកនាំ​ប្រទេស​របស់​BRICS បាន​សម្រេច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​ក្នុង​ក្រុម​ អភិវឌ្ឍ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ នឹងគ្នា​ ឱ្យ​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​១០​ឆ្នាំ ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាំធិបតី​ចិន​និង​រុស្ស៊ី។

តុល្យការ​ស្តួច​ស្តើង

បើ​និយាយ​អំពី​​តុល្យការ​​សេដ្ឋកិច្ច​ក្នុង​ជំនួប​កំពូល​នេះ​វិញ វា​មិន​សូវ​ល្អ​ចែង​ចាំង​ប៉ុន្មាន​ទេ តែ​ក៏​អន់​ និង​គួរ​ឱ្យ​ខក​ចិត្ត​ឡើយ។ នៅ​ក្នុង​ជំនួប​នេះ​ក្រុមBRICS បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តែ​ពីរ​ប៉ុណ្ណោះ ក្នុង​វិស័យ​បរិស្ថាន​និង​អាកាសចរណ៍។ ចំណែក​ឯ​ប្រធានបទ​​លើកឡើង​ក្នុង​ជំនួប​កំពូល​ឆ្នាំ​មុន ស្តី​អំពី​គម្រោង​បង្កើត​សន្ធិសញ្ញា​ផ្តោះ​ប្តូរ​សេរី ការ​បង្កើត​ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​BRICS ព្រមទាំង​ការ​ចង់​ពង្រីក​ក្លឹប​ បញ្ចូល​សមាជិក​ថ្មី មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​គ្នា​នៅពេល​នេះ​ទេ។ ​ គេឃើញ​មាន​តែ​ការ​អញ្ជើញ​ជា​កិត្តិយស​បណ្តាប្រទេស​អាហ្វ្រិក​ប្រមាណ​២០​ ឱ្យ​មក​ចូល​រួម​​ក្នុង​វេទិកាBRICS-អាហ្វ្រិក​នៅ​ថ្ងៃ​នេះ​តែប៉ុណ្ណោះ។

ប៉ុន្តែ​បើ​តាម​ប្រសាសន៍​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ជាម្ចាស់​ផ្ទះ មានការ​ជឿន​លឿន​គួរ​ឱ្យ​កត់​សម្គាល់​មួយ ទាក់ទង​នឹង​ការ​បង្កើត​ធនាគារ​អភិវឌ្ឍ​ថ្មី​ ដែល​អា​ចនឹង​ក្លាយ​ជាស្នា​ដៃ​ពិត​ប្រាកដ​របស់​BRICS។ ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ដើម្បី​បាន​ក្លាយ​ជា​ធនាគារ​ពិភពលោក​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់។ នៅចុង​​ឆ្នាំ​២០១៨ ធនាគារ​បាន​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​៧៥០០​លាន​ ហើយ​នឹង​កើន​ទ្វេ​ដង​នៅ​ឆ្នាំ​២០១៩។ សាខា​តំបន់​នឹង​ត្រូវ​បង្កើត​នៅ​អាហ្វ្រិកខាង​ត្បូង​មួយ និង​មួយ​ទៀត នៅ​ឆ្នាំ​ក្រោយ​ នៅ​ប្រេស៊ីល ដើម្បី​បើក​ឱ្យ​ប្រទេស​កំពុង​លូត​លាស់​ផ្សេង​ប្រើ​បាន​ដែរ។

​​​កិច្ចសន្យាវិនិយោគ​ទ្វេភាគី​​

បើ​និយាយ​អោយ​ចំ​ទៅ​នោះ គឺ​ការ​ជជែក​និង​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី ដែល​មាន​ទម្រង់​ធំ​និង​នាំ​មុខ​ខ្លាំង​។ កម្មវិធី​ជជែក​ពិភាក្សា​ស្តីអំពី​ពហុភាគី​និយម ដែល​ជា​ប្រធានបទ​របស់​ជំនួប​កំពូល ត្រូវ​បាន​បង្រួញ​ពេលវេលា​ ដោយ​មូលហេតុសម្ភារៈ​បរិក្ខារ។ ថ្នាក់​ដឹកនាំ​នីមួយៗ ក៏​ងាក​ទៅ​ជុំក្បាល ជា​ជំនួប​មួយ​ទល់​នឹង​មួយ​វិញ។

ហើយ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី ដែល​បាន​ប្រកាស​ឱ្យ​ដឹង និង​កត់​សម្គាល់​ខ្លាំង គឺ​កិច្ចព្រមព្រៀងវិនិយោគ​​រវាង​ចិន​និ​ងអាហ្វ្រិក​ខាង​ត្បូង ដោយ​ប៉េកាំង​សន្យា​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​ទំហំ​ ១៤ពាន់​លាន​ដុល្លារ​អាមេរិក។ លទ្ធផល​បែប​នេះ​ រិត​តែ​ធ្វើ​ឱ្យ​គេ​​​​គិតខ្លាំង​​ថា​ BRICS គឺ​គ្រាន់​តែ​ជា​យាន​ផ្សព្វផ្សាយ​ឥទ្ធិពលរបស់​ចិន ដើម្បី​បានក្លាយ​ជា​អ្នក​គ្រប់គ្រង​ពិភពលោក​ថ្មី​៕

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?