rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បង់ក្លាដែស ភូមា រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ​Antonio Guterres ​​បំពេញ​ទស្សនិច្ច​​​នៅ​ថ្ងៃ​ចន្ទ​​ទី២​កក្កដា​​​នៅ​​​​ជំរំ​​ជនភៀសខ្លួ​ន​​​រ៉ូហ៊ីងយ៉ា​​នៅបង់ក្លាដែស​​

media
អគ្គលេខាធិការ​អ.ស.ប. Antonio Guterres បំពេញ​ទស្សនកិច្ច​នៅ​ជំរំជន​ភៀសខ្លួន​ Kutupalong នៅតំបន់​ Cox’s Bazar​ ប្រទេស​បង់ក្លាដែស​ថ្ងៃទី​២​កក្កដា​២០១៨​ REUTERS/Mohammad Ponir Hossain

ក្នុង​ពេល​អញ្ជើញ​ទៅ​ដល់​​តំបន់​ Cox’s bzar ប៉ែក​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស​​ ​ជាទី​ដែល​មាន​​ជំរំ​ជនភៀសខ្លួនជន​​រ៉ូហ៊ីងយ៉ា​ អគ្គលេខាធិការ អ.ស.ប​ លោក Antonio Guterres ​បាន​វាយតម្លៃ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញថា ”​អំពើ​ដ៏​សាហាវ​យង់ឃ្នង​នានា​ដែល​លោក​​បាន​ស្តាប់ឮ​ពី​ការ​រៀបរាប់​​របស់​​ជន​ភៀសខ្លួន​​​​រ៉ូហ៊ីងយ៉ានោះ គឺ​​ជា​​រឿង​​​មួយ​​ដែល​​គេ​​ពុំ​​​​​នឹកស្មានដល់​​​​​ឡើយ​​។


នៅ​តំបន់ Cox’s Bazar ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស​​ ក្នុង ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ លោក Antonio Guterres អគ្គលេខាធិការ អ.ស.ប. បាន​ស្តាប់ឮ​ការ​​រៀបរាប់​​របស់ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ទើបបាន​រត់​ភៀសខ្លួន​ពីភូមា​​នា​ពេលថ្មីៗ​នេះ ។ ជាការរៀបរាប់ អំពី ​ការ​កាប់​សម្លាប់​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ប្រជាជន​​រ៉ូហ៊ីងយ៉ា​ ដែល​លោក Guterres  ​បាន​​វាយ​តម្លៃ​ថា ​“ជា​រឿង​មួយ​ដែល​គេ​ពុំ​អាច​នឹក​ស្មាន​ដល់”។

នៅ​លើ​គណនីយ Twitter ​ អគ្គលេខាធិការ​អ.ស.ប. បាន​ថ្លែងបញ្ជាក់​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទាម​ទារ​​រក​យុត្តិធម៌​និង​​ការ​វិលត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន​របស់​ពួក​គេ​វិញ ​នៅ​​ក្នុង ​លក្ខ័ណ្ឌ​សុវត្ថិភាព”។​​

អម​ដំណើរ​ដោយ​ប្រធាន​ធនាគារពិភព​លោក Jim yong Kim លោក​ Guterres ក៏​បាន​ចាត់​ទុ​ក​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​តំបន់ Coxs Bazar នេះ ថាជា​បេសកកម្ម​មួយ ​ដើម្បី​​សាមគ្គី​ភាព​ជាមួយ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​និង​សហគមន៍​នានាដទៃ​ផ្សេងទៀត​​ដែល​​បាន​ជួយ​គាំទ្រ​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

តាមរយៈ​ប្រព័ន្ធ​សង្គមដដែល​ លោក​ Guterres ​នាពេល​អញ្ជើញទៅ​ដល់​តំបន់ Coxs Bazar ដែល​នៅ​​ជាប់​ព្រំដែន​ភូមា បាន​ថ្លែង​បញ្ជាក់​​ពាក្យ​ទៀត​ថា​"ចិត្ត​មេត្តាធម៌​និង​សប្បុរសធម៌​របស់​ពលរដ្ឋ​បង់ក្លាដែស ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ពី​ភាព​ល្អ​ប្រសើរ​របស់​មនុស្ស​ជាតិ​និង​ ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​ពាន់​នាក់ទៀត​ផង"​។

គួររំលឹកថា ជន​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​ដែល​ជ្រកកោន​នៅ​ក្នុង​ទឹកដី​បង់ក្លាដែស បាន​បដិសេធ មិនព្រម​វិល​ត្រឡប់​​ចូល​ទៅ​កាន់​ភូមា​វិញ​ទេ។ ភូមា​ដែល​មាន​ប្រជាជន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​​ បាន​ចាត់​ទុក​សហគមន៍​រ៉ូហ៊ីងយ៉ា​ជា​​ជនបរទេស។ ក្នុង​ន័យ​នេះ​ដែរ ប្រជាជន​រ៉ូហ៊ីងយ៉ា បាន​ទាមទារ​នូវ​ការ​ធានា​សន្តិសុខ​របស់​​ពួក​​គេ​ ក៏​ព្រមទាំង​អោយ​របប​ភូមា​នៅ ​Naypydaw ទទួលស្គាល់ពួកគេដែរ​​ ថា​​ ជា​​ជន​​ជាតិ​​ភូមា​​ពេញ​លក្ខណៈ៕​​​