rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

ដោយ ព្រំ សឿន សូលីណា

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ជីម ម៉ាទិស ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងប៉េកាំង ជា​ទស្សនកិច្ច​លើក​ដំបូង​ ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក្នុង​ទឹកដី​ចិន ​គិតតាំង​ពី​ឆ្នាំ​២០១៤មក។ ចំពេល​អាមេរិក​ត្រូវការ​ចិន​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង ​ទស្សនកិច្ច​នៅចិន ចំពេល​អាមេរិក​និង​ចិន​តានតឹងនឹងគ្នា ​ទាំងផ្នែក​​ពាណិជ្ជកម្ម ទាំងផ្នែក​យោធា។

តាំងពី​កាន់កាប់​ផ្នែកការពារ​ជាតិ​អាមរិក ជាង​១ឆ្នាំ​កន្លះ​មក លោកជីម ​​ម៉ាទិស​ធ្លាប់​ទស្សនកិច្ច​​​​​នៅ​អាស៊ី ៧ដងហើយ ​តែ​មិនដែល​ជាន់ជើង​ក្នុង​ដីចិន​ម្តងណាទេ។ នេះជា​លើកទី១​​ហើយ ដែល​លោក​ម៉ាទិស ​ឈានចូល​មក​ជួបមេដឺកនាំ​ចិន ក្នុង​ទឹកដី​ចិន។ ​ទស្សនកិច្ច​របស់លោក​ពេលនេះ ស្ថិត​ក្នុង​បរិបទ​តានតឹង ដោយសារ​តែ​សហរដ្ឋ​អាមេរិក​និង​ចិន ទាស់គ្នា​ទាំងផ្នែក​យោធា ទាំង​ផ្នែក​ពាណិជ្ជកម្ម។

ភាពតានតឹង​ផ្នែក​យោធា បង្កឡើងថ្មីៗ​នេះ ​ដោយ​ភាគីចិន ដោយសារ​តែ​​កាលពីដើមខែ​ឧសភា ​​ចិន​បាន​ពង្រាយ​អាវុធយុទ្ធភណ្ឌយោធា​ផ្សេងៗ នៅ​តាម​ប្រជុំកោះ​នៅ​សមុទ្រ​ចិន ធ្វើអោយ​ប្រទេស​ជាប់ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​អាស៊ី ​ព្រួយបារម្ភ។ ដោយសារ​រឿងនេះ អាមេរិក​លែងអោយ​ចិន​ចូលរួម​សមយុទ្ធយោធា​​ជើងទឹក ដែលមាន​ជិត​៣០ប្រទេស​ចូលរួម។ គួរបញ្ជាក់​ថា មុននេះ អាមេរិក​ទើបនឹងអញ្ជើញ​ចិន​អោយ​ចូលរួមសមយុទ្ធ​នេះ​​ប៉ុណ្ណោះ ឥឡូវ​ដកភាគី​ចិន​ពី​សមយុទ្ធ​នេះ​វិញហើយ។

លើសពីនេះ​ទៀត រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ម៉ាទិស ​​បានលើកឡើងថ្មីៗនេះពីការ​យល់ឃើញ​របស់​លោក​ថា ​ការពង្រាយ​សម្ភារយោធា​ចិន នៅ​តាម​ដែនកោះ​នោះ ​គឺដូចជា​ការ​បំភិតបំភ័យ​ដូច្នោះដែរ។ ចិន​ទាត់ចោល​​ការចោទប្រកាន់​របស់​អាមេរិក​ ដោយ​លើកឡើង​ថា ចិន​ធ្វើនេះ​គឹ​ដើម្បី​ការពារ​ទឹកដី​ចិន​ប៉ុណ្ណោះ។ ដូច្នេះ ​ទស្សនកិច្ច​លោក​ម៉ាទិស នៅ​ប៉េកាំង​ពេលនេះ ពិតជាពិបាក​ហើយ​​​។ ​លោកម៉ាទិស ​ត្រូវ​រកវិធី​​​និយាយ​បន្ទន់​អាកប្បកិរិយា​​ជាមួយចិនដើម្បី​កុំអោយ​ទំនាក់ទំនង​តានតឹង​ខ្លាំងពេក។ ​មុន​នឹង​លោក​មកដល់​ក្រុងប៉េកាំង លោក​បាន​លើកឡើង​ពី​បំណងព្យាយាម​រក​​កិច្ចសហ​ប្រតិបត្តិការ​​​យោធា​ជាមួយ​ចិន។ កាសែត​ចិន​មួយ​បាន​ផ្តល់​ដំបូន្មាន​ដល់រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិករូបនេះ​ ​​អោយ​ស្តាប់​ការនិយាយ​ ជាជាង​ចាំតែ​រិះគន់។

មិនដឺងថា តើ​លោក​ម៉ាទិស អាច​សម្រេច​ផ្លែផ្កា​អ្វីខ្លះ​​ពី​ទស្សនកិច្ច​នៅ​ចិន​ ជាលើកទី១​នេះទេ ព្រោះ​អាមេរិក​​និង​ចិន​ក៏​ទាស់ទែង​គ្នា​មិនតិចដែរ​ក្នុង​ផ្នែកពាណិជ្ជកម្ម។​​ កន្លងមក ប្រទេស​ទាំង២​បាន​ដាក់ទណ្ឌកម្ម​គ្នា​ទៅវិញទៅមក​ អាមេរិក​យកពន្ធ​គយ​ចិន ហើយ​ចិន​វិញ​សងសឹក​យក​ពន្ធគយ​ដូចគ្នា​ប្រឆាំងអាមេរិក។ ​ពេលនេះ​ទៀត ​គេ​មើលឃើញថា រដ្ឋបាល​អាមេរិក​​ក៏​​ប្រហែល​​​កំពុង​រក​វិធានការ​ថ្មីៗ​ថែមទៀត ដើម្បី​សង្កត់ក​ការ​វិនិយោគ​ចិន ក្នុង​ទឹកដី​​អាមេរិក។ ជាក់ស្តែង​ ចុង​សប្តាហ៍​នេះ រដ្ឋាភិបាល​​អាមេរិក​នឹងចេញ​របាយការណ៍​លើ​រឿងនេះ។ ​ការចាត់វិធានការ​ថ្មីៗថែមទៀត​នេះ គឺដោយសារ​តែ​អាមេរិក​បារម្ភ​ថាចិន​​លួច​កម្មសិទ្ធិ​បញ្ញា​ផ្នែក​បច្ចេកវិទ្យា​នេះឯង។ ​បើ​តាម​​សារព័ត៌មាន​ Wall Street Journal អាមេរិក​រៀបចំ​វិធានការ​ហាមឃាត់​បណ្តា​​​ក្រុមហ៊ុន​ដែល​មាន​ទុនចិន​ជាង​២៥ភាគរយ ​មិនអោយ​​ក្រុមហ៊ុន​ទាំងនេះ​ទិញ​យក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទេ។ ​​

​ប៉ុន្តែ​ ថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ រដ្ឋបាល​អាមេរិក​ប្រាប់ថា ព័ត៌មាន​នេះ​មិនពិត​ទេ តែ​​ប្រាប់ដែរ​ថា របាយការណ៍​អាមេរិក​ដែល​ត្រូវប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ មិន​សំដៅ​តែចិន​ទេ គឺ​សំដៅ​ទៅ​លើ​រាល់ប្រទេស​​ដែល​លួច​បច្ចេកវិទ្យា​របស់​អាមេរិក។ ​​ទីប្រឹក្សា​លោក​ដូណាល់ ត្រាំ មួយរូប​ក៏​បាន​ប្រកាស​ដែរថា អាមេរិក​មិន​​ដាក់​កំហិត​ផ្នែកវិនិយោគ​ប្រទេស​ណា​ទាំងអស់។ ​ខាង​រដ្ឋបាល​អាមេរិក​ខំ​និយាយ​បន្ទន់​ឥរិយាបថ​ដូច្នេះ តើ​ដើម្បី​​ជួយ បន្ធូរ ភាព តានតឹង​​ជាមួយផ្នែក​វិនិយោគ​ក្នុងស្រុក រឺ​ក៏​ជាមួយ​ចិន​ ព្រោះពេលនេះ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​​ទស្សនកិច្ច​នៅ​ចិន។​ ហើយ​​ពេលនេះដែរ អាមេរិក​ក៏​កំពុង​ត្រូវការ​ចិន​ជា​ចាំបាច់​ដែរ​​ ក្នុង​ការ​​ចរចា​ជាមួយ​កូរ៉េខាងជើង​។ ​

លោកដូណាល់ ត្រាំ​ ទើប​នឹង​ជួប​ជាមួយ​លោក​ គឹម ជុងអ៊ុន ជា​ប្រវត្តិសាស្ត្រ កាលពីថ្ងៃ​១២​មិថុនា នៅ​ប្រទេស​សិង្ហបុរី។ ​អាមេរិក​សង្ឃឹមថា ចិន​អាច​ជួយ​ដាក់សម្ពាធ​កូរ៉េខាងជើង​ បញ្ចុះបញ្ចូល​លោក​គឹម ជុងអ៊ុន ក្នុងសំណុំរឿង​នុយក្លេអ៊ែរ៕ ​

តើ​ឧស្ម័ន​ផ្ទះកញ្ចក់​ជាអ្វី​ហើយ​មាន​ប្រភព​ចេញ​ពី​ណា?

តើ​ហេតុអ្វី​បានជា​គេ​ពិបាក​ស្វែងរក​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ?

តើ​អាច​​មាន​ដំណោះស្រាយអ្វី​ចំពោះបញ្ហាប្រជាសាស្រ្ដអាស៊ី?

ចិន បង្ហោះយាន​ទៅ​ស្រាវជ្រាវ​ជា​លើកទីមួយ នៅ​ចំហៀង​ម្ខាង​ទៀត​ របស់​ព្រះចន្ទ

តើជួង ដែល​អាមេរិក​ព្រម​ប្រគល់​ឱ្យ​ហ្វីលីពីន​វិញ មាន​ប្រវត្តិ​យ៉ាងណា ?

Brexit៖​ចុះ​បើ​ប្រទេស​អង់គ្លេស​សម្រេចចិត្ត​បន្ត​​រួម​សុខ រួមទុក្ខ​ជាមួយ​សហភាពអឺរ៉ុប​​វិញ?

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម មិន​សូវ​ចេញ​មុខ តែ​មានអំណាច​​​ខ្លាំង

របាយការណ៍៖ អាមេរិក​អាចនឹង​ចាញ់ បើសិន​ធ្វើ​សង្រ្គាម​ជាមួយ ចិន ឬ​រុស្ស៊ី

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?