អានតួអត្ថបទ
ថៃ

យុទ្ធនាការ​​សង្គ្រោះ​​ក្មេងៗ​​១២នាក់​​​ជាប់ក្នុង​​រូងភ្នំ​​​នៅ​ថៃ​​​បន្ត​ធ្វើ​​​​ ក្តី​សង្ឃឹម​​មាន​តិចតួច​​

គេ​នៅ​មិនទាន់​មាន​ដំណឹង​អ្វី​ពី​ក្មេងៗ​១២នាក់ និង​គ្រូ​បង្វឹកបាល់ទាត់​របស់​ពួកគេ ដែល​ជាប់ក្នុង​រូងភ្នំ លិចទឹក​នៅភាគ​ខាងជើង​​ប្រទេស​ថៃនៅឡើយ។​ ថ្ងៃ​អង្គារ​នេះ យុទ្ធនាការ​សង្គ្រោះ​​បន្តធ្វើ​តាំងពី​ព្រឹកព្រលឹម ដោយ​មាន​មនុស្ស​ចូលរួម​រាប់រយនាក់។ ឪពុកម្តាយ​ក្មេងៗ​បាន​​រៀបចំ​បន់ស្រន់​នៅ​កន្លែង​កើតហេតុ​។​​

ក្រុម​សង្គ្រោះ​បន្ត​​រក​ក្មេងៗ​ទាំង​១២នាក់ ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ តាំងពី​ថ្ងសៅរ៍​២៣មិថុនា​មក។
ក្រុម​សង្គ្រោះ​បន្ត​​រក​ក្មេងៗ​ទាំង​១២នាក់ ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ តាំងពី​ថ្ងសៅរ៍​២៣មិថុនា​មក។ Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ក្មេងៗ​​១២នាក់ ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ ​គឺ​កើតឡើង​​នៅរូង​ Tham Luang ​ក្នុង​ឧទ្យាន​ដ៏ធំ​មួយ ស្ថិត​នៅ​ភាគ​ខាងជើង​​ប្រទេស​ថៃ ជាប់ព្រំដែន​ជាមួយ​ប្រទេស​ភូមា។ ពួកគេ​ជាប់ខ្លួន​ នៅក្នុង​រូងភ្នំ​៣ថ្ងៃ​មកហើយ គឺតាំង​ពីថ្ងៃសៅរ៍មក។ ​​ក្មេងៗ​ទាំង១២នាក់ មានអាយុ​ពី​១១ឆ្នាំ ទៅ​​១៦ឆ្នាំ ជាសមាជិក​ក្រុមបាល់ទាត់​មួយក្រុម។ ពួកគេ​ប្រហែល​ជា​បានចូល​ទៅ​រូងភ្នំ​មួយនោះ ជាមួយ​គ្រូបង្វឹកបាល់ទាត់​របស់ពួកគេ។ បញ្ហាគឺ​ថា ពួកគេ​​ជាប់​ក្រោមដី ​ក្នុងរូងភ្នំ ហើយ​ដោយសារ​តែ​ភ្លៀងធ្លាក់​ខ្លាំង រូបភ្នំ​នោះ​បាន​លិចទឹក។ ​

យុទ្ធនាការ​សង្គ្រោះថ្ងៃអង្គារ​នេះ​​ បាន​ចាប់ផ្តើម​តាំងពីម៉ោង​៨ព្រឹក​ក្នុងស្រុក ដោយ​មាន​ការចូលរួម​របស់​មនុស្ស​រាប់រយនាក់ ​មានទាំង​​​កង​មុជទឹកថៃផងដែរ ព្រោះ​ដោយសារ​មានការ​ជន់​លិចទឹក​នេះឯង។ អាជ្ញាធរ​គិតថា ពួកគេ​ប្រហែល​ជា​ចូល​ទៅ​ជ្រៅរាប់គីឡូម៉ែត្រ​ក្នុង​រូងភ្នំ ដើម្បីចៀស​ពី​ទឹកលិចនេះ ពោលគឺ​ទឹកដែល​កំពុង​ឡើងកម្ពស់​ ដោយសារ​ទឹកភ្លៀង​។ ​

ឪពុកម្តាយ​ក្មេងៗព្រួយបារម្ភ​ខ្លាំងណាស់ ដោយ​​មិនទទួលបាន​តំរុយ​​​អ្វីសោះពីពួកគេ ក្រៅតែ​​ពី​ឃើញ​សម្ភារៈ​ ដូចជា​កង់ រឺ​ស្បែកជើង​ពួកគេ នៅមាត់រូងភ្នំនោះ​​។ ថ្ងៃ​អង្គារ​នេះ ​ឪពុកម្តាយ​ក្មេងៗទាំងនេះ​​​បា​ន​រៀបចំ​ពិធី​បន់ស្រន់ នៅ​កន្លែង​កើតហេតុ​ សុំអោយពួកគេ​បាន​សេចក្តី​សុខ។ សូមបញ្ជាក់ថា ដោយសារ​តែ​មិនឃើញ​កូនប្រុស​ខ្លួន​ត្រលប់​មកផ្ទះវិញ ​ បន្ទាប់​ពី​ហាត់ទាត់បាល់​រួច ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងទៅនោះ​ ទើប​ស្ត្រី​ជាម្តាយ​ម្នាក់​បាន​ផ្តល់​ដំណឹង​ទៅ​​ប៉ូលិស៕ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ