អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងត្បូង Titre : ប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅរុស្ស៊ី រុស្ស៊ី-កូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅរុស្ស៊ី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ចៃ-អ៊ីន ថ្ងៃ​ព្រហស្បត៏ ២១ មិថុនា បាន​អញ្ជើញ​មក​ដល់​ប្រទេស​រុស្ស៊ី​ជាទី​ដែល​គាត់​ត្រូវ​ជួបចរចា​ជាមួយ​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុង​ផ្ទៃ​នៃ​សកម្មភាព​ការទូត​ពុះខ្ជោល​ជុំវិញ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ - សកម្មភាព​ការ​ទូត​នេះ មានលក្ខណៈ​កាន់​តែ​មមាញឹក​ទៅទៀត ក្រោយពី​ជំនួប​កំពូល​សរអា-កូរ៉េខាង​ជើង​នៅ​ក្រុង​សិង្ហបុរី ១០​ថ្ងៃ​មុន។​

ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​លោក Moon Jae-in (ស្តាំ) និង​លោករដ្ឋមន្ត្រីការបរទេសអាមេរិក​​នៅសេអ៊ូថ្ងៃទី​១៤​មិថុនា​២០១៨​
ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​លោក Moon Jae-in (ស្តាំ) និង​លោករដ្ឋមន្ត្រីការបរទេសអាមេរិក​​នៅសេអ៊ូថ្ងៃទី​១៤​មិថុនា​២០១៨​ REUTERS/Kim Hong-ji/Pool
ផ្សាយពាណិជ្ជកម្ម

ជំនួប រវាង​លោក​មូន ចៃ-អ៊ីន និង​បុរស​ខ្លាំង​ប្រទេស​រុស្ស៊ី គ្រោង​ប្រព្រឹត្តទៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ត្រូវចប់ទៅ​ដោយ​ការ​ចុះហត្ថលេខា​លើឯកសារ​ទ្វេភាគី​ជាច្រើន​ច្បាប់- នេះបើតាម​វិមាន​ក្រេមឡាំង។

ក្នុង​របៀបវារៈ នៃ​ការ​ពិភាក្សា​រវាងមេដឹកនាំ​ទាំង​ពីរ មាន​ជា​អាទ៏​គឺ កិច្ចចរចា​ជាយថាហេតុ​ត្រីភាគី រុស្ស៊ី-កូរ៉េ ខាងត្បូង ជាមួយ​កូរ៉េខាង​ជើង​ព្រមទាំងការ​រឹតចំណង​សេដ្ឋកិច្ច​ម៉ូស្គូ-សេអ៊ូល - ដំណឹង​នេះបង្ហើប​ឲ្យដឹង​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ទទួល​បន្ទុកមុខ​ព្រួញ​អាស៊ី លោក Igor Morgoulov ដែល​ប្រសាសន៍​គាត់​លើក​ទៅ​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារពត៏មាន​រុស្ស៊ី​នានា។

ថ្ងៃ ២១ មិថុនា ក្រោយពី​អញ្ជើញ​មក​ដល់ មេដឹកនាំ​កូរ៉េខាង​ត្បូង ត្រូវបាន​ទទួល​ជួប​ដោយ​ប្រមុខ​រដ្ឋាភិបាល រុស្ស៊ី លោក ឌ្មីទ្រី មេដវេដេវ  ។ សាច់រឿង​នៃ​ការ​ពិភាក្សា​គឺ អំពី​វិនិយោគ​និង​សមិទ្ធិកម្ម​គម្រោងធំៗ រួមគ្នា របស់​ប្រទេស​ទាំង​ពីរ។ គូភាគី ក៏មិនបានរំលងឡើយ អំពី ស្ថានការណ៍នៅ​ឧបទ្វីប​កូរ៉េ។

ប្រាកដណាស់ ដែលគូភាគីបាននិយាយប៉ះលើ World Cup-2018 ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានជូនពរ ឲ្យក្រុមជម្រើសបាល់ទាត់កូរ៉េខាងត្បូង ទទួលបានជ័យជំនះ។ ថ្ងៃសៅរ ២៣ មិថុនា លោក មូន ចៃ-អ៊ីន  នឹងវត្តមាននៅកីឡាដ្ឋាន ក្រុងរុស្ស៊ី Rostov មាត់ទន្លេ Don  ជាទីដែល​នឹង​​ប្រព្រឹត្តទៅ ការប្រកួត រវាងក្រុមជម្រើស កូរ៉េខាងត្បូង និង Mexique

ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ក្រោយពីទទួលជួបម្សិលមិញនៅម៉ូស្គូ ជាមួយលោក អគ្គលេខាធិការ អសប Antonio Guterres បានថ្លែងថា ក្នុងជំនួបនេះ គូភាគីបាននិយាយ អំពី “ ចំណុច ទាំងឡាយដែលនាំឲ្យមានសុទិដ្ឋិនិយមជាក់លាក់  ទាក់ទងនឹងស្ថានការណ៍​នៅ​ឧបទ្វី​ប​កូរ៉េ។

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងសប្តាហ៏មុន បានបញ្ជក់ម្តងទៀត ពី សេចក្តីអញ្ជើញ អគ្គមគ្គុទេសក៏ កូរ៉េខាងជើង លោក គិម ជុង អ៊ុន មកបំពេញទស្សនកិច្ចនៅរុស្ស៊ី ទាំងលំអិតថា ទស្សនកិច្ចនេះ អាចប្រព្រឹត្ត ទៅ ក្នុងក្របខ័ណ្ឌនៃ វេទិកាសេដ្ឋកិច្ចបូព៏ា  ដែលនឹងធ្វើពីថ្ងៃ ១១ ដល់ ១៣ កញ្ញា នៅក្រុង Vladivostok ចុងបូព៏ារុស្ស៊ី ។

ប្រធានាធិបតីអាមេរិកាំង លោក ដូណាល់ ត្រាំ និង លោក គិម ជុង អ៊ុន បានជួបគ្នាដោយ​តតួ​តែ​ពីរ​នាក់ ជាជំនួបប្រវត្តិសាស្ត្រ កាលពីថ្ងៃ ១២ មិថុនា នៅក្រុង សិង្ហបុរី ដែលបានចប់ទៅ ដោយ​ការ​ចុះហត្ថលេខា លើ់សេចក្តីថ្លែងការណ៍រួម ទាំងមិនផ្តោតណាស់ណាទេ ទៅលើ បញ្ហាគន្លឹះនៃ សក្តានុពលអាវុធនុយក្លេអ៊ែរ របស់ កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ