អានតួអត្ថបទ
ឥណ្ឌូណេស៊ី-តុលាការ

តុលាការ​​​​កាត់ទោស​​ប្រហារ​​ជីវិត​​​លើ​​​ជន​​​អ៊ីស្លាម​​​ជ្រុលនិយម​​​​ម្នាក់​​​​​​​​នៅ​​​ក្នុង​​​​ការវាយប្រហារ​​ភេរវកម្ម​អត្តឃាត​ឆ្នាំ​២០១៦​​​​​​

តុលាការ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ទើប​បាន​កាត់ទោស​ប្រហារ​ជីវិត​លើ​ជន​អ៊ីស្លាម​ជ្រុល​និយម​មួយ​រូប ដែល​ជាប់​ចោទ ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​​នៅ​ទីក្រុង​ហ្សាការតា​កាលពី​ឆ្នាំ ២០១៦។ ជា​ការ​វាយប្រហារ​សម្លាប់​ជីវិត​យ៉ាង​ហិង្សា​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​គេ​។​

​​ ​Aman Abdurrahman ​បាន​ចាក​​ចេញ​ពីតុលាការ​​​​​​​​ក្រោយ​ពី​​​តុលាការ​​​​​​ប្រកាស​​សាលក្រម​​​កាត់​​ទោស​​​ប្រហារ​​​ជីវិត​​​​នៅ​​​ថ្ងៃ​​​ទី​២២​​​មិថុនា​​២០១៨​​​​​​
​​ ​Aman Abdurrahman ​បាន​ចាក​​ចេញ​ពីតុលាការ​​​​​​​​ក្រោយ​ពី​​​តុលាការ​​​​​​ប្រកាស​​សាលក្រម​​​កាត់​​ទោស​​​ប្រហារ​​​ជីវិត​​​​នៅ​​​ថ្ងៃ​​​ទី​២២​​​មិថុនា​​២០១៨​​​​​​ REUTERS/Darren
ផ្សាយពាណិជ្ជកម្ម

តុលាការ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ​ទី ២២​មិថុនា​នេះ ទើប​បាន​កាត់​ទោស​ប្រហារ​ជីវីត​លើ​ជន​អ៊ីស្លាម​ជ្រុល​និយម​មួយ​រូប​ដែល​ជា​“គ្រូ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ដ៏ចំបង​ម្នាក់​ឈ្មោះ​ Aman Abdurrahman ។ ជន​នេះ​ ​បាន​ទទួល​ស្គាល់​ទោសរបស់​​​ខ្លួន​ពី​បទ​បាន​ប្រព្រឹត្ត​សកម្មភាព​ភេរវនិយមដ៏សែនហិង្សា​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​​កាលពី​ឆ្នាំ ២០១៦។

ចៅក្រម​​ឥណ្ឌូណេស៊ី បាន​គូស​បញ្ជាក់​ប្រាប់​​ថា “Aman Abdurrahman ​ក៏​ធ្លាប់​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​វាយប្រហារ​នានា​ផ្សេងៗ​ទៀតដែរ​”។ ​នៅ​ក្នុង​ពេល​សវនការ​កាត់​ទោស គេ​សង្កេត​ឃើញ​វត្តមាន​នគរបាល​ឥណ្ឌូណេស៊ី​ប្រដាប់​ដោយ​​អាវុធ​ធុន​ធ្ងន់​ ដាក់​ពង្រាយ​គ្នា​ទាំង​នៅ​ពី​ខាង​ក្នុង​​និង​ពី​ខាង​ក្រៅ​​​តុលាការ។​

អង្គុយ​លើ​កៅអី​ចំ​ពី​មុខ​តុលាការ អ្នកទោស​ប្រហារជីវិតខាង​លើ​នេះ ពុំ​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​តែ​បន្តិច​បន្តួច​ក៏​អត់​សោះ នៅលើ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ឥណ្ឌូណេស៊ី​​ក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ​  ក៏ប៉ុន្តែ​ គេ គ្រាន់តែ​ធ្វើកាយវិការ​បែរមុខ​តម្រង់​ទៅ​រក​ក្រុម​មេធាវី​របស់​ខ្លួន​ ហើយ​ក៏​​បាន​ឧន​ក្រាប​ដល់​បាត​ដីតែម្តង​ដើម្បី​ថើប​មុន​នឹង​និយាយ​ពាក្យ​ខ្សិបៗ​តែ​២​ឬ​៣​ម៉ាត់​​ប៉ុណ្ណោះ​គត់​ដែល​គេ​ពុំអាចស្តាប់បាន​។​

ក្នុងពេលនោះ មេធាវី​ម្នាក់​របស់​អ្នកទោស​អ៊ីស្លាម​នេះ ក៏​បានប្រតិកម្មដោយ​វាយ​តម្លៃ​ទៅ​លើ​​​ការ​កាត់ទោស​នេះ ថា​មិន​ត្រឹម​ត្រូវឡើុ។ ​

គួររំលឹកថា Aman Abdurrahman ដែល​ជា​គ្រូ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​​នៃ​​​បក្សព័ន្ធ​នានា​​ដែល​គាំទ្រ​​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ឥណ្ឌូណេស៊ី​​។

មិនតែប៉ុណ្ណោះ ជន​នេះ ក៏​ជា​អ្នក​ដឹកនាំ​សាសនា​នៃ​ចលនា​អ៊ីស្លាម​ជ្រុល​និយម​មួយ​ឈ្មោះ Jamaah Ansharut Daulah (JAD)​ដែល​សរសើរ​លើក​តម្កើង​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត​។  គ្រូ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​នេះ តែងតែ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជានិច្ច​ជាមួយ​មេ​ដឹក​នាំ​នានា​របស់​អង្គការ​រដ្ឋអ៊ី​ស្លាម​ មិនតែប៉ុណ្ណោះ គាត់​ក៏​ជា​អ្នក​​ពន្យល់បកស្រាយ​​ដ៏​សំខាន់​មួយ​រូប​នៅ​លើ​​ការ​ឃោសនានានា​នៅ​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី៕​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ