អានតួអត្ថបទ
ចិន-អ៊ីរ៉ង់

ប្រធានាធិបតី​ចិន ថ្លែង​​ធានា​​​​ការ​គាំទ្រ​​របស់​ខ្លួន​​​​ចំពោះ​​"កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់”​​

ប្រធានាធិបតី​ចិន​​លោក​ស៊ី ជីនពីង (XI Jinping) បាន​ថ្លែង​ធានា​​​​​​​ដល់​​​​​​ប្រធានាធិបតី​អ៊ីរ៉ង់​​លោក ​Hassan Rohani ​​ការ​​គាំទ្រ​​របស់​​​ប្រ​ទេស​​ចិន​​ ​នៅ​​​​លើ​​​កិច្ច​​ព្រមព្រៀង​​​នុយក្លេអ៊ែរ​​អ៊ឺរ៉ង់​​​​ឆ្នាំ​ ​២០១៥​ កិច្ច​ព្រមព្រៀង​​​ដែល​​​​អាមេរិក​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​កាលពី​​ខែ​​​ឧសភា​​មុន​​ នេះ​​បើយោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន​​​​ចិន​ថ្មី​​នៅ​ថ្ងៃ​ចន្ទ​​នេះ។​​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​​ហាសាន រ៉ូហានី​​( Hassan Rohani)​ (ឆ្វេង​)​ និង​​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង​​( Xi Jinping)​
​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​​ហាសាន រ៉ូហានី​​( Hassan Rohani)​ (ឆ្វេង​)​ និង​​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង​​( Xi Jinping)​ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​​ទាំង​ពីរ​​រូប​​របស់​ប្រទេស​ចិន​និង​អ៊ីរ៉ង់ ​បាន​ជួប​សន្ទនា​ជាមួយគ្នា​កាលពី​​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្រៅ​​ក្របខណ្ឌ​​នៃ​ជំនួប​កំពូល​របស់​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​ (OCS)​ ​ដែល​រួម​ប្រជុំ​ដោយ​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​មួយ​របស់ប្រទេស​​ចិន នៅ​ Qingdao ​ក្នុង​​ភាគ​ខាង​កើត​។

បើយោងតាម​ការ​គូស​បញ្ជាក់​របស់​លោក ស៊ី ជីនពីង ដែល​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការណ៍​ចិន​​“កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​​​​ដែលតម្រូវអោយ អ៊ីរ៉ង់ ​​ធ្វើការ​កម្រិត​​សកម្មភាព​នុយក្លេអ៊ែររបស់ខ្លួន​ ដើម្បី​​ប្តូរ​​នឹង​​ការ​លើក​ទណ្ឌកម្ម​​ពី​​សហគមន៍​អន្តរជាតិ​នោះ​​ ​គឺ​ជា​សម្មិទ្ធិកម្ម​មួយ​ដ៏​សំខាន់​ខ្លាំងណាស់​ ​នៅលើ​​​ពិភពលោក”។​

ចំពោះ​ប្រធានាធិបតីចិន​ “កិច្ច​ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​​​​ ដែល ​គាំទ្រ ​ចំពោះ​ ​ការ​រក្សា​សន្តិភាព​​និង​ស្ថិរភាព​​នៅ​តំបន់​ដើមបូព៌ា​ ​និង ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ ត្រូវតែ​បន្ត​អនុវត្ត​ ឲ្យ​បានជាក់ស្តែងតទៅមុខទៀត​” ។​

រីឯ​​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Rohani វិញ ​បាន​​​អំពាវនាវ ​ដល់​សហគមន៍​អន្តរជាតិ រួមទាំង​ប្រទេសចិន​ផងដែរ សូមអោយ​ ដើរ​តួនាទី ជា​វិជ្ជមាន​មួយ នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់-នេះ​បើយោងតាម​​​ទីភា្នក់ងារព័ត៌មាន​ផ្លូវការចិនដដែល។​

គួររំលឹកថា ជាមួយ អាល្លឺម៉ង់ អាមេរិក បារាំង​ អង់គ្លេស និង ​រុស្ស៊ី​ ប្រទេស​ចិន ក៏​​​​​​​ជា​ប្រទេស​​ហត្ថលេខីមួយ​ដែរ​​នៃ​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ ​ឆ្នាំ ២០១៥ ជាមួយ ​អ៊ីរ៉ង់។ ហើយការដែល​លោកប្រធានាធិបតីអាមេរិក​ ដូណាល់​ត្រំ បាន​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​​នេះ ​​​អ៊ឺរ៉ង់ ​ក៏ដូច​ជា​សហគ្រាស​បរទេស​នៅក្នុង​ប្រទេស​​អ៊ីរ៉ង់ដែរនោះ កំពុងតែ​ប្រឈម​មុខ​​នឹង​​ទណ្ឌកម្មសេដ្ឋកិច្ច សារ​ជាថ្មី​ពីសំណាក់​​រដ្ឋបាលអាមេរិក។ ​​

នៅ​ក្នុងន័យនេះហើយ បានជា លោកប្រធានាធិបតីរុស្ស៊ី Poutine នៅ​​ថ្ងៃសៅរ៍មុន ​នៅ​ក្នុង​​​​ទីក្រុង ​Qingdao បានធ្វើការព្រមានដល់​​អាមេរិកថា “សេចក្តី​សម្រេចចិត្ត​របស់​អាមេរិក​​បែប​​​នេះ អាចនឹងជំរុញ​​​​អោយ​​​​​​ស្ថានភាព រឹតតែ ពុំ ​ឋិតឋេរ ថែមទៀត"។​

សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទានា​ ​ទ្វេភាគី​ ជាមួយប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rohani បាន ​វាយតម្លៃបន្ថែមទៀត ថា “ កិច្ច​ពិភាក្សានានា​នឹង​ត្រូវ​តែ​​បន្ត​ធ្វើ​ទៅមុខ​ទៀត​រវាងប្រទេស​រុស្ស៊ី​និង​​អ៊ីរ៉ង់​ បន្ទាប់​ពី​​អាមេរិក​​ បាន​​ដក​​ខ្លួន​ចេញ​ស្រេចតែ​អំពើ​ចិត្ត​របស់​ខ្លួន​​ ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរង់៕​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ