rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើង​ប្តូរផ្លាស់​មេដឹកនាំ​កំពូលៗ ក្នុង​ជួរ​កងទ័ព

ដោយ អៀង សុខម៉ិញ

មេដឹកនាំយោធា​ ដ៏​មាន​​អំណាច​កំពូលបំផុត​ចំនួន​​បី​នាក់​របស់​កូរ៉េខាង​ជើង ត្រូវ​បាន​ដកចេញ​ពី​តំណែង​និង​ ​ផ្លាស់ដាក់​ជំនួស​ថ្មី​ ដោយ​មន្ត្រី​វ័យ​ក្មេង​ជាង​និង​មាន​និន្នការ​នយោបាយ​មិន​ប្រកាន់​តឹង​ជ្រុល។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អាមេរិក​និង​សារព័ត៌មាន​​កូរ៉េខាង​ត្បូង។ កូរ៉េខា​ង​ត្បូង ដែល​រដ្ឋាភិបាល​កំពុង​ស្វែង​រក​ទំនាក់​ទំនង​ឱ្យ​បាន​កាន់​ប្រសើរ​ជាមួយ​កូរ៉េខាង​ជើង ​កំពុង​តាមដាន​ស្ថានការណ៍​វិវឌ្ឍន៍​​​យ៉ាង​ខ្លាំង ព្រោះ​ការ​រុះរើ​តំណែង​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​ជួរកងទ័ព​ ដ៏​កម្រ​នេះ ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួន​កំពូល​រវាង​លោក​ដូណាល់​ត្រាំ និង​លោក​គីម​ ជុងអ៊ុន នៅសិង្ហបុរី​ និង​ក្នុង​បរិបទ​នៃ​ការ​ចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​ជាមួយអាមេរិក​ផង ការ​បង្ខិត​ចូល​កៀក​កូរ៉េខាង​ត្បូង​ផង។

តែប៉ុន្មាន​ថ្ងៃ​មុន​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីមជុងអ៊ុន កូរ៉េខាង​ជើង​កំពុង​រុះ​រើ​ប្តូរ​ផ្លាស់​មេដឹកនាំ​កំពូលៗ​ក្នុង​ជួរ​កង​ទ័ព​ចំនួន​បី​រូប​គឺ ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មេបញ្ជាការ​កងទ័ព និង​នាយក​ការិយាល័យយោធា​ប្រជាជន​ ពោល​គឺ​តួនាទី​ដ៏​កំពូល​ទាំង​បី​នៃ​ស្ថាប័ន​យោធា ដែល​ជា​អ្នក​ក្តាប់​អំណាច​យ៉ាងពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស។ អំណាច​ដែល​មាន​ស្តែងយ៉ាង​​ជាក់​ច្បាស់ នៅ​រៀង​រាល់​ពិធី​ជា​ផ្លូវការសំខាន់ ដោយ​វត្តមាន​ ​​ក្រុមឧត្តមសេនីយ៍​ម្ខាង ក្រុម​ឥស្សរជនស៊ីវិល​ម្ខាង​អម​កំដរលោក​គីមជុងអ៊ុន​ជា​និច្ច។

សារព័ត៌មាន​កូរ៉េខាង​ជើង បាន​បង្ហើប​ព័ត៌មាន​តាំង​ពី​ចុងខែ​ឧសភា បញ្ជាក់​តែ​មួយ​ករណី​គត់ អំពី​ការ​ផ្លាស់​នាយក​ការិយាល័យ​យោធា​ប្រជាជន លោក គីម ជុង ហ្កាក Kim Jong Gak ​ចេញ​ និងដាក់​​ជំនួស​ដោយ​លោក គីម ស៊ូ ហ្គីល។ ចំណែកការ​ប្តូរផ្លាស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​មេបញ្ជការ​យោធា ជា​ព័ត៌មាន​បាន​មកពី​ប្រភព​ចារកិច្ច​កូរ៉េខាង​ត្បូង និងពី​​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ចុះផ្សាយ​ដោយ​សារព័ត៌មាន​យ៉ុងហាប់ និង​រ៉យទ័រ។

រដ្ឋម​ន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាង​ត្បូង និង​ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ទាក់ទង​ព័ត៌មាន​រុះ​រើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​យោធា​កូរ៉េខាង​ជើង​នេះ។

ការ​ខ្វែង​គំនិតនៅ​ក្នុង​ជួរ​កង​ទ័ព ?

កម្មវត្ថុនៃ​​ការប្តូរ​ផ្លាស់​មេ​ដឹកនាំ​កំពូល​ក្នុង​ជួរ​កងទ័ព​នេះ ​មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​ឡើយ។ ប៉ុន្តែ​បើ​តាម​អ្នក​សង្កេត​ការណ៍​ ការ​ប្តូរ​ផ្លាស់​ទំនង​ជា​ដើម្បី​អនុញ្ញាត​ឱ្យ​លោក គីម ជុងអ៊ុន និង​បក្ស​ពលករ បក្ស​តែ​មួយ​គត់​​របស់​កូរ៉េខាង​ជើង អាច​ពង្រឹង​ការ​ត្រួតត្រា​លើ​​ស្ថាប័ន​កងទ័ព​របស់​ប្រទេស​បាន​ស្រួល​ ក្នុង​ខណៈ​ដែល​ស្ថានភាព​នយោបាយ​ប្រទេសកំពុង​​វិវត្តប្រែប្រួល។

បើ​​ចង់​ចរចា​សន្តិភាព​ ជាមួយ​កូរ៉េខាង​ត្បូង និង​ជាមួយ​អាមេរិក​ និងចរចា​ដើរ​ចេញ​ពី​កម្មវិធី​នុយក្លេអ៊ែរ លោក គីម​ជុងអ៊ុន​ ត្រូវ​តែ​កំរិត​ឥទ្ធិពល​របស់​យោធា។ ដូច្នេះ​ ត្រូវ​តែ​ប្តូរ​ផ្លាស់​មេដឹកនាំ ហើយ​ដំបូង​គេ​គឺ​មេដឹកនាំ​​យោធាតែ​ម្តង ដោយដាក់​ជំនួស​មក​វិញ នូវ​ឥស្សរជន​ឬ​ឧត្តមសេនីយ៍​ណា​ដែល​ស្មោះស្ម័គ្រ​នឹង​លោក គីម ខ្លាំង និង​លើ​តែ​លោក​គីម ជុងអ៊ុន​ម្នាក់។

នាយក​ការិយាល័យ​យោធា​​ថ្មី លោក គីម ស៊ូហ្កីល គឺ​ជា​មនុស្ស​ដ៏​ជំនិត​ និង​ជាទី​ទុក​ចិត្ត​បំផុត​របស់​លោក គីម​ជុងអ៊ុន។ ក្រោយ​ពី​បាន​ប្រហារ​ជីវិត​ឪពុកមា ពី​បទ​ក្បត់​ជាតិ​ កាលពី​ឆ្នាំ​២០១៣ លោក គីម ជុង​អ៊ុន បាន​តែងតែង​នាយឧត្តមសេនីយ៍​រូប​នេះ ជា​ទៅ​ក្នុង​គណៈកម្មការ​បក្ស​ពលករ​ដែល​ជា​បក្ស​កាន់​អំណាច​តែ​មួយ​គត់​របស់​ព្យុងយ៉ាង និង​ធ្លាប់​បាន​អម​ដំណើរ​លោក​គីម ជុង​អ៊ុន ស្ទើរ​គ្រប់​ទិស​ទី ចុង​ក្រោយ​នៅ​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​មាត់​សមុទ្ទ​ផង។

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ក៏​ដូច​ជា​ប្រភព​ចារកិច្ច​កូរ៉េខាង​ត្បូង មាន​ជំនឿ​ថា​ នៅពេល​កូរ៉េខាង​ជើង​ចាប់​និយាយ​ជាមួយ​អាមេរិក​អំពី​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ គំនិត​ខ្វែង​គ្នា ពិត​ជា​បាន​លេច​ឡើង​នៅក្នុង​រង្វង់​កងទ័ព​។ ការ​ប្តូរ​ផ្លាស់​​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មេ​បញ្ជាការ​កងទ័ព ... ជា​លទ្ធផល​នៃ​ការ​ជម្លោះ​ផ្ទៃ​ក្នុង​នេះ​ឯង !

​កូរ៉េខាង​ជើងត្រៀម​ប្តូរទិសដៅ​នយោបាយ ?

លោក គីម ជុងអ៊ុន ត្រូវ​ការ​ប្តូរ​​ចេញ មេ​ដឹកនាំ​ចាស់​ដែល​មាន​បន្ទាត់​នយោបាយ​តឹង​រឹង ជំហរ​ដាច់ខាត​ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ ជា​អាវុធ​សក្តិសិទ្ធិ​នៃ​ភាព​រស់​រៀន​របស់​កូរ៉េខាង​ជើង ដោយ​ដាក់​ជំនួស​មក​វិញ នូវ​ឥស្សរជន ដែល​មាន​វ័យ​ក្មេង​ជាង និង​មាន​និន្នាការ​នយោបាយ​មិន​តឹង​តែង​ពេក​ទៀត​ផង៖ អគ្គមេបញ្ជាការ​កងទ័ព​ថ្មី លោក រី យ៉ុងហ្គីល Ri Yong Gil មាន​អាយុ​ទើប​តែ​៦៣​ឆ្នាំ តិច​ជា​មេបញ្ជាការ​ចាស់​ដល់​ទៅ​២១​ឆ្នាំ ឯលោក ណូ ក្វាង ចុល No Kwang Chol រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​ ជាមនុស្ស​ដែល​ល្បី​ខាង​​មាន​ជំហរ មិន​ប្រកាន់​តឹង​ឡើយ។

​ទាំង​បី​រូប​ថ្មី សុទ្ធ​តែ​មាន​វ័យ​ក្មេង​ជាង​អ្នក​ចាស់ និង​មាន​សមត្ថភាព ព្រមទាំង​ធ្លាប់​បានបញ្ជូន​ទៅ​បរទេស​ ​ដើម្បី​​ធ្វើ​ជា​តំណាង​ប្រតិភូ​កូរ៉េខាង​ជើង។ ដូច្នេះ​វា​ជា​ការ​ធម្មតាទេ​ដែល​ពួកគេ​ត្រូវ​ ​ដំឡើង​តំណែង នៅ​ក្នុង​ពេល​ប្រទេស​កំពុង​បើក​ទ្វារ​ និង​មាន​សកម្មភាព​ទំនាក់ទំនង​ជាមួយ​បរទេស​ ដូច​ជា​សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី​ ។ល។ល។ នោះ។ គុណ​សម្បត្តិ​របស់​ពួក​គេ​មួយ​ទៀត គឺ​ចេះ​ប្រកាន់​ឫក​ពារ​ល្អ​ និង​មិន​ផឹក​ច្រើន នៅ​ពេល​ពិធី​ជប់​លៀង​ពេល​យប់​។ នេះ​បើ​តាម​អ្នក​វិភាគអាមេរិក។

អ្នក​វិភាគ​កូរ៉េខា​ង​ត្បូង​ជា​ច្រើន​ ​សុទ្ធ​តែ​យល់​ថា​ កូរ៉េខាង​ជើង ទំនង​ជា​កំពុង​​ចង់​បង្ហាញ​មុខ​មាត់​ថ្មី តាម​រយៈ​ការ​ប្តូរ​ផ្លាស់​មុខ​មាត់ថ្នាក់​ដឹកនាំ​ថ្មី ក្នុង​ទិសដៅ​ពីរ ៖ ​ព្យុងយ៉ាងអាច​កំពុង​ត្រៀម​ប្តូរ​ទិសដៅ​នយោបាយ និង​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ខ្លាំង​ជាង​យោធា។ ​គីមជុងអ៊ុន អាច​ចង់​​ពង្រឹង​អំណាច ហើយ​គណបក្ស​និង​យោធា ត្រូវ​ធ្វើ​​ជាមួយ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ តែ​គំនិត​នេះ​មាន​លក្ខណៈ​​​សុទិដ្ឋនិយមខ្លាំង​បន្តិច បើ​យោល​ទៅ​ភាព​អាថ៌​កំបាំង​របស់ព្យុងយ៉ាងនោះ៕

ព្រឹត្តិការណ៍ និង​ស្នាដៃ​នៃ​ការ​កាន់​តំណែង​ប្រមុខ​អង្គការ​ពិលោក​រយៈពេល ១០ឆ្នាំ​របស់​លោក​កូហ្វី អាណាន់

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត