អានតួអត្ថបទ

អាមេរិក​សន្យា​ផ្តល់​ភាពរុងរឿង​ដល់​កូរ៉េ​ខាងជើង ក្នុង​ករណី​រំសាយ​នុយក្លេអ៊ែរ

កូរ៉េខាង​ជើង​អាច​សង្ឃឹម​លើ​អនាគត​ ! អនាគត​ដ៏​រុងរឿង​និងសុខ​​សន្តិភាព ដូច​កូរ៉េខាង​ត្បូង ! ប្រសិន​បើ​ព្យុងយ៉ាង​ព្រម​​បោះបង់​យ៉ាង​លឿន​រហ័ស​អាវុធ​នុយក្លេអ៊ែរ។ នេះ​ជា​សេចក្តី​ប្រកាស​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក លោក Mike Pompeo ដែល​ទើបបញ្ចប់​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង និង​​​ត្រលប់​មក​សហរដ្ឋ​អាមេរិក​វិញ។

លោក Mike Pompeo និង​លោក Kim Jong-un ជួប​គ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង
លោក Mike Pompeo និង​លោក Kim Jong-un ជួប​គ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង © Gouvernement américain via AFP
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈ​ពេល​តែ​៦​ខែ ដែល​ប្រមុខ​ការ​បរទេស​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង។ បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ប្រមុខ​ការ​ទូត​អាមេរិក​លោក នៅ​ពេល​ត្រលប់​មក​ដល់​វ៉ាស៊ីនតោន​វិញ កិច្ចពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាង​ជើង ជា​កិច្ចសន្ទនា​ដ៏​រលូន ជា​ការជជែក​លើ​ខ្លឹម​សារ​ស៊ីជម្រៅ ​អំពី​បញ្ហា​ដ៏​ស្មុគស្មាញ អំពី​សេចក្តី​សម្រេច​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​លោក​ គីមជុងអ៊ុន ដែលត្រូវ​យក។

សម្រាប់​អាមេរិក​ ​ប្រសិន​បើ​ប្រមុខ​កូរ៉េខាង​ជើង​ត្រៀម​លក្ខណៈ​រួច នោះ​អាមេរិក​នឹង​ផ្តល់​ការ​ធានារ៉ាប់រង​ឱ្យ​ភ្លាម!” បើ​ព្យុងយ៉ាង​ស្វាហាប់​ចាត់​វិធាន​ការ​​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ នោះ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើសហការ​ជាមួយ​​ដើម្បី​រុញ​ច្រាន​កូរ៉េខាង​ជើង​ឱ្យ​បាន​ស្គាល់​ភាព​រុង​រឿង​ដូច​កូរ៉េខាង​ត្បូង។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោក ប៊ុមប៉េអូ ដោយ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​លោក គីម ជុងអ៊ុន​ ជ្រើសរើស​ផ្លូវ​ល្អ នោះ​អនាគត​នឹង​មាន​តែ​សន្តិភាព​និង​ភាព​សម្បូរ​សប្បាយ​របស់​ប្រជាពលរដ្ឋ។

ប៉ុន្តែ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​ប្រមុខ​ការ​ទូត បែប​នេះ ឆ្លុះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ភាគី​ទាំង​ពីរ​​ហាក់​ដូច​ជា​ពុំទាន់​រក​ឃើញ​កិច្ចព្រមព្រៀង​គ្នា​នៅ​ឡើយ​ជុំ​វិញ​ពាក្យ​ថា​រំសាយកម្មវិធី​នុយក្លែអ៊ែរទេ។ ថ្វី​បើ​ស្ថានភាព​បាន​ធូរ​ស្បើយ និង​ការ​វិល​ត្រលប់​មករក​ជម្រើស​ចរចា​គ្នា នា​រយៈ​ពេល​មួយ​ខែ​ចុងក្រោយ​នេះ​មែន ប៉ុន្តែ​កូរ៉េខា​ង​ជើង​មិន​ទាន់​បាន​​​ត្រៀម​ធ្វើ​អ្វី​ឱ្យ​លើស​ពី​សេចក្តី​ប្រកាសថា​​ចង់​បោះបង់​នុយក្លេអ៊ែរ​ទេ។

អតីតនាយក​​ភ្នាក់ងារ​ចារកិច្ច​កូរ៉េខាង​ជើង បាន​អួត​អាង​ប្រាប់​លោក​ប៊ុមប៉េអូ នៅ​ក្នុងជំនួប​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​នៅទីក្រុ​ងព្យុងយ៉ាង​ថា កូរ៉េខាង​បាន​សម្រួច​សមត្ថិភាព​នុយក្លេអ៊ែរ​បាន​ហើយ ! ហើយ​ពេល​នេះ​របប​កុម្មុយនិស្ត​មាន​នយោបាយ​ពង្រឹង​កម្លាំង​ពន្លឿន​សេដ្ឋកិច្ច​ម្តង។ ចំណែកកម្មវត្ថុ​របស់​​សហរដ្ឋ​អាមេរិក គឺ​ត្រូវ​ធានា​ឱ្យ​បាន​ថា​កូរ៉េខាងជើង​លែង​មាន​សមត្ថភាព​គំរាមកំហែង​នុយក្លេអ៊ែរ​សោះ ! ការ​រំសាយ​កម្មវិធី​នុយក្លែអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ផ្ទៀង​ផ្ទាត់​យ៉ាង​ហ្មត់​ចត់​បំផុត​ពី​សំណាក់​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត។ ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​មិនមែន​ជា​របៀប​វារៈ​នាពេល​នេះ​ទេ ! ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាង​ជើង​នឹង​លើក​ដរាប​ណា​វិធានការ​​រំសាយ​នុយក្លេអ៊ែរ​ជាក់​ស្តែង​ចាប់​ផ្តើម។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេសកូរ៉េខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ