អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង-សិង្ហបុរី

លោក​​ Donald Trump ​និង​​​លោក​ គឺម ជុងអ៊ុន​ ​នឹង​​ជួប​ប្រាស្រ័យ​​ជាមួយ​គ្នា​​​​នៅ​​សិង្ហបុរី​ថ្ងៃទី​១២មិថុនា​​

គឺ​​នៅ​ថ្ងៃ​ទី​១២​មិថុនា​ខាង​មុខ​នៅសិង្ហបុរី ​ដែល​ជំនួប​កំពូល​ ​រវាង​លោក​គឹម ជុងអ៊ុន​និង​លោក Donald Trump នឹង​ត្រូវ​រៀបចំ​ឡើង​។​ប្ រធានាធិបតី​អាមេរិក​ខ្លួនឯងផ្ទាល់​ដែល​បាន​ជូន​ដំណឹង​នេះ​តាម​រយៈសារ Tweeter​ គឺ​​ តែ ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ទៅ​ទទួល​ស្វាគម​អ្នកទោស​អាមេរិក​ទាំង៣​នាក់​នៅ​ព្រលាន​យន្តហោះ​វ៉ាស៊ីនតោន​កាលពី​ម្សិលមិញ បន្ទាប់ពី​កូរ៉េខាងជើង​បាន​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។

ជនអាមេរិកម្នាក់ដែលជ្លាប់ជាប់ក្នុងពន្ធនាគារកូរ៉េខាងជើងលើកដៃស្វាគមន៍ក្បែរប្រធានាធិបតីអាមេរិក Donald Trump និងភរិយាលោកស្រី Melania Trump នៅមូលដ្ឋានកងទ័ពជើងអាកាស Andrews ថ្ងៃទី១០ឧសភា២០១៨
ជនអាមេរិកម្នាក់ដែលជ្លាប់ជាប់ក្នុងពន្ធនាគារកូរ៉េខាងជើងលើកដៃស្វាគមន៍ក្បែរប្រធានាធិបតីអាមេរិក Donald Trump និងភរិយាលោកស្រី Melania Trump នៅមូលដ្ឋានកងទ័ពជើងអាកាស Andrews ថ្ងៃទី១០ឧសភា២០១៨ REUTERS/Jonathan Ernst TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ទម្លាប់  លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ជូន​ដំណឹង​តាម​រយៈ​សារ Tweeter ​អំពី ​កាល​បរិច្ឆេត​នៃ​​ជំនួប​កំពូលមួយ​ដែលនឹងត្រូវប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ មិថុនា​ខាង​មុខ​នៅ​​សិង្ហបុរី រ​វាងរូប​​​​លោក​​នឹង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុ​ន​។ ​ ​សារ​របស់​លោក Donald Trump ​​បានបញ្ជាក់​បន្ថែម​​ទៀត​​ថា  “លោក និង​​លោក គឹម ជុងអ៊ុន ​នឹង​​​ខិតខំ​ប្រឹងប្រែងអោយអស់ពីសមត្ថភាព​​ដើម្បីជម្រុញ​អោយ​​ទិវាថ្ងៃទី​​១២​មិថុនា​ខាង​មុខ​​នេះ ក្លាយទៅជា​ទិវា​ដ៏​ពិសេស​មួយ​​សម្រាប់សន្តិភាព​នៅ​លើ​ពិភពលោក”។

គួរបញ្ជាក់ថា រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឈ្មោះ​ទីកន្លែង​ជាច្រើន​ណាស់​ដែល​ត្រូវ​បាន​គេ​​រាប់​​ឈ្មោះ​ ​សម្រាប់រៀបចំទិវា​ប្រវត្តិសាស្ត្រ​ ថ្ងៃ ទី ​១២​មិថុនា​ ក្នុងចំណោមនោះ មាន​​​សិង្ហបុរី តែ​​ក៏​មានឈ្មោះប្រទេសមួយចំនួនផ្សេងទៀត ដូចយ៉ាង​ ​ស៊ុយអែត ស្វីស ​ឬ ​ក៏ ​ម៉ុងហ្កូលី​ ។ ក៏ប៉ុន្តែ ​​សិង្ហបូរី គឺ​​ជា​សម្មតិកម្ម ​លើក​តំបូង​បង្អស់​ដែល​ប្រធានាធិបតី​ អាមេរិក ​បាន​ប្រកាស​​ជា​សាធារណៈ​កាលពី​២សប្តាហ៍មុន។ ​កោះ​សិង្ហបុរី ​ដែល ​ល្បី​ឈ្មោះ​ ថា​ ជា​ ប្រទេស​អព្យាក្រឹត មានសុវត្ថិភាព​គ្រប់គ្រាន់​ និង​ ក៏ ស្ថិត​នៅ​ជិត ​ទីក្រុង​ព្យុងយ៉ាង​ដែរ។ ​តត្តានេះ នឹ​ង​​​​អនុញ្ញាតអោយ​ដល់​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង អាច​នឹង​ធ្វើដំណើរ​​មក​​​សិង្ហបុរី ​​តាម​ជើងយន្តហោះ​​ផ្ទាល់​ខ្លួន​​របស់​លោក​ទៀតផង។ បន្ថែម​លើនេះ សិង្ហបុរី ​ក៏​មានទំនាក់​ទំនង​ការទូត​ ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ ​ដែល​​ក៏​មាន​ស្ថានទូត​​ប្រចាំ​នៅ​សិង្ហបុរី​ដែរ។

ចំណែក ទីក្រុង​​វ៉ាស៊ីនតោន​វិញ ក៏​មាន​ទំនាក់​ទំនង​យ៉ាង​រឹងមាំ​ល្អ​​ជាមួយ​នឹង​សិង្ហបុរី ដោយ​ហេតុ​ថា កងទ័ព​ជើង​ទឹក​អាមេរិក មានកង​​នាវា​របស់​ខ្លួន​ប្រចាំនៅ​​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក ​នៅ ​Changi ​ក្នុង​ភាគ​ខាង​ត្បូង​​នៃ​កោះ​សិង្ហបុរី។​

ទន្ទឹមនេះ សិង្ហបុរីវិញ ​​ ក៏នឹងមានមូតនភាពយ៉ាងខ្ពង់​ខ្ពស់​ដែរ ក្នុងការ​​បង្ហាញ​ដល់​ពិភពលោក​​​​ថា ថ្វីត្បិត​តែ​សិង្ហបូរី​ជាប្រទេស​ ​​​តូច​មែនពិត ​ក៏​ប៉ុន្តែ​ក៏​​​​មាន​សមត្ថភាពខ្ពស់​ ​នៅ​ក្នុង​ការ​ចាត់ចែង​រៀបចំ​​​យ៉ាង​រហ័ស​ទាន់​ចិត្តនូវ ​​ព្រឹត្តិការណ៍​ជំនួប​កំពូល ដ៏​​​​​សំខាន់ៗ​ផង​​។

គួររំលឹកថា សិង្ហបុរី​នេះហើយ ​​ដែល​ប្រធានាធិបតី​ចិនស៊ី ជីនពីង​ ធ្លាប់​​បាន​ជ្រើស​រើសធ្វើ​ជា​កន្លែង​​​ធ្វើ​ជំនួប​ប្រាស្រ័យ​ជា​ប្រវត្តិសាស្ត្រ​ ​ជាមួយ​នឹង​ប្រធានាធិបតី ​តៃវ៉ាន់​​នៅ​​​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ ​ដែល​រឿងនេះ ពុំធ្លាប់​មាន​ទេ ​ពីពេល​មុនមក​ ចាប់តាំង​ពី​៦០​ឆ្នាំ​កន្លង​ទៅនេះ។

នៅទីបំផុត សិង្ហបុរី​ បាន​ធ្វើការ​រឹត​បន្តឹង​​នៅ​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ និង ​​ការ​រួម​ប្រជុំ​ជា​សាធារណៈនានា​។ គឺ​​ជា​បរិកាស​មួយ​​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម័តធ្យ័ត​ជាទីបំផុត​របស់​អាជ្ញាធរ​សិង្ហបុរី​និង​ដែល​អាច​ធ្វើ​​ឲ្យ​លោក គឹម ជុងអ៊ុន ​មានភាព​​កក់​ក្តៅក្នុងចិត្ត​ផង​​​​ដែរ៕​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ