rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើង​នឹង​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ជា​សាធារណៈ នៅ​ខែ​ឧសភា

ដោយ អៀង សុខម៉ិញ

កូរ៉េខាង​ត្បូង​បាន​បញ្ជាក់​ព័ត៌មាន​នៅ​ថ្ងៃ អាទិត្យ​ទី ២៩ មេសា ២០១៨​នេះ ! ថា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្រោម​ដី Punggye-ri តែ​មួយ​គត់ ដែល​ព្យុងយ៉ាង​តែង​ប្រើ​សម្រាប់​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​កន្លង​មក នឹង​ត្រូវ​បិទ នៅ​ខែ​ឧសភា។ ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម​ ជុងអ៊ុន បាន​សន្យាធ្វើ​​ជាមួយ​លោក មូន ចៃអ៊ីន ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ​។

ហើយ​ការ​បិទ​នេះ ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោម​ក្រសែភ្នែក​អង្កេតការណ៍​របស់​អ្នក​ជំនាញ​កូរ៉េខាង​ត្បូង អាមេរិក និង​អ្នក​កាសែត​ទៀត។ នេះ​បើ​តាម​សេអ៊ូល ! ចំណែក​លោក​ដូណាល់​ត្រាំ​វិញ ក៏​បាន​បង្ហាញ​សុទិដ្ឋនិយម​​ចំពោះ​លទ្ធភាព​ស្វែង​រក​ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ព្យុងយ៉ាង​ទៀត។

នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​-ខែ​ចុងក្រោយ​ ឧបទ្វីប​កូរ៉េ​បានស្គាល់​ភាព​ពុះ​កញ្ជ្រោល​ការទូតយ៉ាង​ខ្លាំង​ ស្ទើរ​មិន​គួរ​ជឿ​ រហូត​ដល់​មាន​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​និង​ខាង​ត្បូង​ កាលពី​ថ្ងៃសុក្រ​ទី​២៧​មេសា​។ ជំនួប​ប្រកប​ដោយ​លទ្ធផល​ជាទី​មោទនៈ ! ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង សន្យា​នាំ​​សន្តិភាព​ឱ្យ​ឧបទ្វីប និង​គ្មានអាវុធ​នុយក្លេអ៊ែរ- ​សន្យា ​មិន​ធ្វើ​សកម្មភាព​យោធា​​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង​​នាពេល​អនាគត និង​បង្កើត​ឱ្យ​មាន​យន្តការ​សម្រាប់ប​ញ្ចៀស​រាល់​ភាព​ប្រឈម​ដោយ​អចេតនា​ណា​មួយ​នៅ​លើ​ឧបទ្វីប។​ កូរ៉េខាង​ជើង​នឹង​ប្តូរ​ម៉ោង​ឱ្យ​មក​ត្រូវ​​ជាមួយសេអ៊ូល …

កូរ៉េខាង​ជើង​​បានប្រកាស​​ផ្តល់​​កាលបរិច្ឆេទ នៃ​ការ​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទៀត។ នេះ​ជាពិត​​ជំហាន​ថ្មី​ដ៏​វិជ្ជមាន​មួយ​ទៀត​ សម្រាប់​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ !

ប៉ុន្តែ​សេចក្តី​ប្រកាស​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ មិន​មែន​ជា​ការ​រំសាយកម្មវិធី​នុយក្លេអ៊ែរ​​បាន​សម្រេច​ ដូច​ដែល​អ្នក​ឯកទេស​រង់ចាំ​ទេ ! នេះ​គ្រាន់​តែ​ជា​ការ​​បញ្ជាក់​ថា​​បុរស​ខ្លាំង​ព្យុងយ៉ាង ​មាន​ឆន្ទៈពិត ថា​ហើយ​នឹង​ធ្វើ !​ បើ​តាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ គីមជុងអ៊ុន​ បានធ្វើ​សេចក្តី​​សន្យា​ជា​ផ្លូវ​ការ​ជាមួយ​លោក មូន ចៃអ៊ីន ក្នុង​ជំនួប​​កាលពី​ថ្ងៃ​សុក្រ​ និង​បាន​សន្យា​ថា ដើម្បី​ឱ្យ​កាន់​តែមាន​តម្លាភាព កូរ៉េខាង​ជើង​នឹង​អញ្ជើញ​អ្នក​ជំនាញការ​អន្តរជាតិមក​ពី​កូរ៉េខាង​ត្បូង សហរដ្ឋ​អាមេរិក ព្រមទាំង​អ្នក​សារព័ត៌មាន​ជាច្រើន​មក​តាមមើល ដំណើរការ​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ តែ​មួយ​គត់​របស់​ព្យុងយ៉ាង និង​ធ្វើ​ជា​សាក្សី​ចំពោះ​​​សម្រាប់​សហគមន៍​អន្តរជាតិ។

​មជ្ឈមណ្ឌលនុយក្លេអ៊ែរ Punggye-ri ​ នៅល្អ និង​ពង្រីង​រូងក្រោមដី ពីរ​បន្ថែម

ជាមួយ​គ្នា​នេះ លោក គីម ជុងអ៊ុន បានច្រាន​ចោល​នូវ​រាល់​ពាក្យ​ចចាម​អារាម​ ដោយ​​បញ្ជាក់​ប្រាប់​លោក មូន ចៃអ៊ីន ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Punggye-ri មិន​បាន​ខូច​ខាត ដូច​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​គិត​និង​សង្ស័យនោះ​ឡើយ។ មជ្ឈមណ្ឌល​នៅតែ​មាន​ដំណើរការ​ល្អ និង​ មាន​ការ​ពង្រីក​​​​​រូង​ក្រោម​ដី​ពីរថ្មីដែល​ធំ​ជាងរូង​ចាស់​​ទៅ​ទៀត សម្រាប់​ធ្វើ​ការ​សាកល្បង។ អ្នក​អង្កេត​ការណ៍​អាច​នឹង​សម្គាល់​ឃើញ​ដោយ​ខ្លួន​ឯង នៅពេល​ទៅ​មើល​​ការ​បិទ​ ដោយ​ផ្ទាល់​ភ្នែក។ នេះជា​ការ​អះអាង​របស់​លោក គីម ជុងអ៊ុន ដែលវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​​ពាំពាក្យ​បន្ត​មក​ប្រាប់​យើង។

បើ​តាម​អ្នក​នាំ​ពាក្យវិមាន​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ព្យុងយ៉ាង​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ ដែល​នាំ​​ឱ្យ​មាន​​ជឿជាក់​លើ​​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​​។

តាំងពី​ដើម​មក នុយក្លេអ៊ែរ គឺ​ជា​អាវុធ​ដ៏​សក្តិសិទ្ធិ​ ដែល​កូរ៉េខាងជើង​​ប្រឹង​អភិវឌ្ឍន៍ ដើម្បី​ការពារ​ប្រទេស​អំពី​ការ​ឈ្លានពាន​អាមេរិក។ តែ​បើ​សហរដ្ឋ​អាមេរិក​សន្យា​ព្រម​បិទ​បញ្ចប់​សង្គ្រាម និង​មិន​ឈ្លានពាន​កូរ៉េខាង​ជើង តើ​មាន​ហេតុ​ផល​អ្វី​ដែល​កូរ៉េខាង​ជើង​ត្រូវ​រក្សា​ទុក​នុយក្លេអ៊ែរ​ និង​ធ្វើ​ជីវិត​ឱ្យ​លំបាក​ធ្វើ​អី ?! នេះ​ជា​​​បក​ស្រាយរបស់​លោក គីម ជុងអ៊ុន ប្រាប់​សមភាគី មូន ចៃអ៊ីន កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​អះអាង​ទៀត​ថា ប្រសិន​បើ​វ៉ាស៊ីនតោន ចូល​ជជែក​ជាមួយ​ព្យុងយ៉ាង​បាន​ញឹកញាប់ នោះទើប​អាមេរិក​ដឹង​ថា​តើគីម ជុងអ៊ុន​​ មិនមែន​ជាប្រភេទ​មនុស្ស ដែល​ចេះ​តែ​នឹកឃើញ​បញ្ជា​ឱ្យ​​បាញ់​នុយក្លេអ៊ែរ​ សំដៅ​កូរ៉េខាងត្បូង ឬ​បាញ់​ឆ្លង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ដៅទៅ​រក​អាមេរិក​ទេ។ គីម ជុងអ៊ុន​ បាន​អំពាវនាវ​ឱ្យមាន​ការ​ស្ថាបនា​ទំនាក់ទំនង​ប្រកប​ដោយ​ទំនុក​លើ​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដោយ​ឈរ​លើ​គំនិត​ឈ្លានពាន។

​​សេចក្តី​ប្រកាស​ជា​វិជ្ជមាន​ទាំង​ឡាយនេះ​ ទំនង​ធ្វើ​ឡើង​ក្នុង​​ហេតុផល​តែ​មួយ​គឺ​ផ្តល់​ឱកាស​ឱ្យ​មាន​ជំនួប​ ជា​ប្រវត្តិសាស្ត្រ រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង និង​ប្រធានាធិបតី​អាមេរិក​ដែល​គេ​រង់ចាំ​បំផុត និង​ដែល​ព្យុងយ៉ាង​ចង់​បាន​យូរ​មក​ហើយ។

សិង្ហបុរី ឬ​ម៉ុងហ្គោលី ?

​ជំនួប​រវាងលោក​ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ហាក់​ដូច​ជា​លេច​រូប​រាង​កាន់​តែ​ច្បាស់ និង​កាន់​តែ​ប្រញឹក​ហើយ។ នៅ​យប់​មិញ លោក​ដូណាល់ត្រាំ បាន​ប្រកាស​ដោយ​ផ្ទាល់​ ថា​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ ជា​ជំនួប​ដ៏​សំខាន់​ដែល​ពិត​ជា​នឹង​មាន​ប្រព្រឹត្ត​ទៅ​នៅ​រវាង​បីឬ​បួន​សប្តាហ៍​ទៀត​ខាង​មុខ។ លោក ត្រាំ​ បាន​សន្យា​ថា​នឹង​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក ដោយ​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ព្យុងយ៉ាង។ កាលពី​ដើម​ខែ​មេសា រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិកថ្មី (ដែល​នៅ​ជា​នាយក​ចារកិច្ចCIAនៅឡើយ) បាន​ទៅ​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក គីម ជុងអ៊ុន​រួច​ទៅ​ជា​ស្រេច​ហើយ ដើម្បី​ត្រួសត្រាយ​ផ្លូវ។ ជា​ជំនួប​ដ៏​សម្ងាត់ ដែល​លោក​ដូណាល់ ត្រាំ ទើប​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ និង​ប្រាប់ថា​​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។

​នៅល្ងាច​មិញនេះដែរ លោក​ ដូណាល់ ត្រាំ​បាន​ជួប​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​លោក​មូនចៃអ៊ីន តាម​ទូរស័ព្ទ យ៉ាង​យូរ (៧៥នាទី) ដោយបាន​សន្យា​​កាន់​គ្នានាំ​​ឧបទ្វីប​កូរ៉េ​ក្លាយ​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ កម្មវត្ថុ​នេះ​អាច​សម្រេច​ទៅ​បាន​ ដរាប​ណាតែ​ឧបទ្វីប​មាន​​សន្តិភាព​នាពេល​អនាគត និង​កូរ៉េខាង​ជើង មាន​ភាព​រុងរឿង​។

លោក ដូណាល់ ត្រាំ​និង​លោក​មូន ចៃអ៊ីន បាន​មើល​ឃើញ​ស្របគ្នា​អំពី​ភាព​ចាំបាច់​នៃ​ការ​រៀបចំ​ឱ្យ​មាន​ជំនួប​​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ជើង ឱ្យ​បាន​កាន់​តែឆាប់​កាន់​តែ​ល្អ​។ ប្រមុខ​ដឹកនាំទាំងពីរ បាន​ថែម​ទាំង​ផ្តោះ​ប្តូរ ទស្សនៈ​គ្នា​ស្តី​ពី​ទីតាំង​នៃ​ជំនួប​ ដែល​អាច​មាន​ជម្រើសក្នុង​ពីរ​ប្រទេស។

បើ​តាម​ទូរទស្សន៍ CBS NEW ដែល​សុំ​មិន​​បញ្ចេញ​ឈ្មោះ​ប្រភព​ព័ត៌មាន ជំនួប​រវាង​លោក ត្រាំ​ និង​គីម ជុងអ៊ុន ទំនង​ជាអាច​ប្រព្រឹត្ត​ទៅ ប្រទេស​សិង្ហបុរី ឬ ម៉ុងហ្គោលី។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​សិង្ហបុរី បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញក្នុង​ជំនួប​ប្រជុំ​អាស៊ាន ថា​ពុំ​ឃើញ​មាន​សំណើ​អ្វី​ ជា​ផ្លូវការ​ ក្នុង​ន័យ​នេះ​ទេ៕

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន

អាមេរិក​ចោទប្រកាន់ Huawei ជាផ្លូវការ ពី​បទរំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យា

បារាំង ៖ ថ្ងៃសៅរ៍​អាវ​កាក់​លឿង ថ្ងៃ​អាទិត្យ​ចលនា​កន្សែង​ក្រហម ?

វ៉េណេស៊ុយអេឡា៖ បក្ស​ប្រឆាំង​អំពាវនាវ​​បាតុកម្ម​​ទូទាំង​​​ប្រទេស និង​មិន​ចូលរួម​ "ការចរចាក្លែងក្លាយ"

សង្រ្គាមពាណិជ្ជកម្ម៖ ប៉េកាំង​ប្រាប់​កម្មាភិបាល​ឲ្យ​ត្រៀម​ប្រឈម​នឹង​ហានិភ័យ

តើ​លោកដូណាល់ ត្រាំ​កំពុង​ជំរុញ​ឲ្យ​មានការផ្លាស់ប្តូរ​មេដឹកនាំ​នៅវ៉េណេស៊ុយអេឡា?