rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូរ៉េ​ខាង​ជើង នុយក្លេអ៊ែរ សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍​​អាមេរិក​​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​​នៅ​​កូរ៉េ​ខាង​ជើង​ត្រូវបាន​ព្យុងយ៉ាងសើច​ចំអក​​

media
ប្រធានាធិបតី​បារាំង​លោក Macron និងប្រធានាធិបតីអាមេរិក​លោក​ Donald Trump នាពេលភោជនាហារនាពេលយប់​​នៅ​វិមានប្រធានាធិបតីអាមេរិក​ក្នុងទីក្រង​ វ៉ាស៊ីនតោន​ថ្ងៃទី​​២៤ មេសា​២០១៨​​ REUTERS/Carlos Barria

ក្រសួង​ការបរទេស​អាមេរិក ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​លើលោក​សម្រាប់​ឆ្នាំ​​២០១៧។ ទាក់ទង​កូរ៉េ​ខាង​ជើង របាយការណ៍​ បាន​ចោទ​ទីក្រុង​ព្យុងយ៉ាង​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ឥត​លាក់លៀម។ របាយការណ៍​នេះ ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង​សើច​ចំអកដោយ​ចាត់​ទុក​ជា​របាយការណ៍​គួរ​អោយ​អស់​សំណើច។​ការ​វាយប្រហារ​ពាក្យ​សំដី​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​​មុន​ជំនួប​កំពូល​​រវាង​លោក គឺម ជុងអ៊ុន ទីក្រុង​សេអ៊ូល​និង​វ៉ាស៊ីនតោន។


នៅ​​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​លើ​លោក​សម្រាប់​ឆ្នាំ​២០១៧​ ទាក់ទង​ប្រទេស​កូរ៉េ​ខាង​ជើង ក្រសួង​ការ​បរទេស​អាមេរិក ​បាន​ចោទ​កាលពី​សប្តាហ៍​មុន​ថា កូរ៉េ​ខាង​ជើង បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំងក្លា​ដោយ​ឥត​លាក់លៀម​​ដូច​ជា​ការ​សម្លាប់​មនុស្ស​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឬ​ក៏​ការ​ធ្វើ​ទារុណកម្ម​នានា​​ដូច​ជា​​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ឬ​ការ​ចាប់​ជម្រឹត​ពួក​​អ្នក​ប្រឆាំង​នៅ​ឯ​បរទេស​ជាដើម។​

ទីក្រុង​ព្យុងយ៉ាង ​បាន​ប្រតិកម្ម​ជាបន្ទាន់​ដោយ​បរិហារ​តប​ទៅ​អាមេរិក​​នៅ​យប់​ម្សិលមិញ ថា​ជា​”របាយការណ៍​មួល​បង្កាច់​កូរ៉េ​ខាង​ជើង​ដ៏​សែន​ឃោរឃៅ​ និង​ថា​អាមេរិក​គឺ​ជា​ដែន​​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់បែបបទ។ ព្យុងយ៉ាង ​អះអាង​ទៀត​ថា  “អាមេរិក​ដែល​មាន​វប្បធម៌​បាញ់​បោះ គឺ​ហាក់​ដូច​ជា​មាន​រោគ​មហារីក​មួយ​ដែរ”។​ ម្យ៉ាងទៀត​គោលដៅ​ពិតប្រាកដ​របស់​អាមេរិក គឺ​ការ​បំផ្លាញ​ប្រទេស​ណា​ដែល​មិនគោរព​ខ្លួន​និង​រិះ​រក​លេស​ដើម្បី​ដាក់​សម្ពាធ​និង​ឈ្លានពាន​ទាំង​ខាង​នយោបាយ-យោធា​និង​សេដ្ឋកិច្ច។​

ប្រិតកម្ម​របស់​ទីក្រុង​ព្យុងយ៉ាង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នា​មុន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in និង​លោក​Kim Jong Un ដែល​ចាប់ផ្តើម​នៅ​មុន​ជំនួប​រវាង​លោក​គឺម ជុងអ៊ុន​និង​លោក​ប្រធានាធិបតី​អាមរិក Donald Trump។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​នឹង​ខិតខំ​រិះរក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​លោក គឺម​ជុងអ៊ុន​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង គឺ​ក្នុងគោលដៅ​ដើម្បី​ឲ្យ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​​មាន​ភាព​ធូរស្រាល​និង​ស្ថិតស្ថេរ​​ឡើង​វិញ​។​

គួរបញ្ចាក់ដែរថា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នា​ឱកាស​ន្និសីទសាព័ត៌មាន​មួយ​នៅ​សេតវិមាន ជាមួយ​លោក​ប្រធានាធិបតី​បារាំង លោក  Emmanuel Macron ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ថ្លែង​ជម្រុញ​​ឲ្យ​ទីក្រុង​ព្យុងយ៉ាង រំសាយ​អោយ​អស់​គ្រាប់បែក​បរិមាណូ​កូរ៉េ​ខាង​ជើង៕