អានតួអត្ថបទ
ម៉ាឡេស៊ី

នៅ​​ម៉ាឡេស៊ី ​សមាជិក​​​របស់​​​​ចលនា​​ហាម៉ាស​​ប៉ាឡេស្ទីន​​ម្នាក់​​នៅ ​Kuala Lumpur ​​ត្រូវ​​​បាន​​ជន​​មិន​​ស្គាល់​​មុខ​​​​​បាញ់​​សម្លាប់​​​​

សមាជិក​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ម្នាក់ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​២​រូប​ដែល​ជិះ​ម៉ូតូ​ បាញ់​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​មុន​នេះ​នៅ​ក្នុង​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។ នគរបាល​ម៉ាឡេស៊ី បាន​ផ្សព្វផ្សាយរូបថត​ robots របស់​ជន​សង្ស័យ ​នៅ​ថ្ងៃ​ចន្ទ​នេះ​និងក៏​​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួនជនសង្ស័យ​​យ៉ាង​សកម្ម​ដែរ។

មន្ត្រី​ប៉ូលីស​ម៉ាឡេស៊ី​​​​បង្ហាញ​រូបថត​ robots ​របស់​ជន​សង្ស័យ​​២រូប​​នៅ​​ក្នុង​​ការ​​បាញ់សម្លាប់​បុរស​​​ប៉ាឡេស្ទីន​​​នៅ​​​ឱកាស​​សន្និសីទសាព័តមាន​​មួយ​​នៅ​ទីក្រុង​ Kuala Lumpur នៅ​ថ្ងៃ​ចន្ទ​ទី​២៣​មេសា​២០១៨​​នេះ​
មន្ត្រី​ប៉ូលីស​ម៉ាឡេស៊ី​​​​បង្ហាញ​រូបថត​ robots ​របស់​ជន​សង្ស័យ​​២រូប​​នៅ​​ក្នុង​​ការ​​បាញ់សម្លាប់​បុរស​​​ប៉ាឡេស្ទីន​​​នៅ​​​ឱកាស​​សន្និសីទសាព័តមាន​​មួយ​​នៅ​ទីក្រុង​ Kuala Lumpur នៅ​ថ្ងៃ​ចន្ទ​ទី​២៣​មេសា​២០១៨​​នេះ​ via REUTERS ATTENTION
ផ្សាយពាណិជ្ជកម្ម

ជន​រងគ្រោះ​ប៉ាឡេស្ទីន​ឈ្មោះ Fadi Mohammad el-Batch ដែល​អាយុ​៣៥​ឆ្នាំ​និង​ជា​សមាជិក​ម្នាក់​​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន ត្រូវ​បាន​ជនមិន​ស្គាល់​មុខ ​២​​រូប​​​ប្រដាប់ដោយ​​​អាវុធ​និង​ជិះ​ម៉ូតូ ​បាញ់​សម្លាប់​នៅ​ថ្ងៃ​សៅរ៍​មុន​នេះ ក្នុង​ទីក្រុង ​Kuala Lumpur។ ​គួរបញ្ជាក់ថា ជន​រងគ្រោះ ដែលមាន​សញ្ជាតិ​​ប៉ាឡេស្ទីន​នោះ គឺ​ជា​វិស្វករ​ខាង​អគ្គីសនី​និង​ក៏​ជា​អ្នកជំនាញ​ខាង​ផលិត​គ្រាប់​រ៉ុកកែត​របស់​ចលនា​ហាម៉ាស។​

នៅ​ក្នុង​ការ​បាញ់​សម្លាប់​នេះ ក្រុម​គ្រួសារ​​ជន​រងគ្រោះ បាន​ធ្វើការ​ទម្លាក់​ទោស​​​ទៅ​លើ​ពួក Mossad ​ដែល​ជា​គិញ​សម្ងាត់​​របស់​អ៊ីស្រាអែល តែ​ការអះអាងនេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បដិសេធ​យ៉ាងដាច់អហង្ការ​។

តែ​កាលពី​ចុង​សប្តាហ៍​មុន ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូស​បញ្ជាក់ដែរ​ថា ​ជនសង្ស័យ​ទំនង​ជា​ជន​ជាតិ​អឺរ៉ុប ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​បរទេស​។

នៅ​ថ្ងៃ​ចន្ទ​នេះ នគរបាល​ម៉ាឡេស៊ី​ បាន​ផ្សព្វផ្សាយ​រូបភាព robots របស់​ជន​សង្ស័យ​ ២ រូប​ដែល​កំពុង​ទន្ទឹង​រង់ចាំ មិនជា​យូរ​ប៉ុន្មាន​ឡើយ​នៅ​មុន​អំពើ​ឃាតកម្ម​របស់​ពួក​គេ​នៅ​ក្នុង​សង្កាត់​ដែល​ជន​រងគ្រោះ​​រស់​នៅ​។ ជន​សង្ស័យ​ទាំង​ពីរ​រូបនោះ មាន​ភេទ​ប្រុស​ សម្បុរ​ព័ណ៌​ស​និង​មាន​ពុក​ចង្កា ហើយ​ជន​ម្នាក់​​ទៀត ​ពាក់​វែនតា​និង​​មួក​ព័ណ៌​ខ្មៅ​លាយ​ស។

គួរបញ្ជាក់ថា ជន​រងគ្រោះ​​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​ដែល​គាត់​បាន​ចាក​ចេញ​ពី​លំនៅ​ដើម្បី​ទៅ​កាន់​វិហារ​អ៊ីស្លាម​មួយ។ បើតាមការអះអាងរបស់​អាជ្ញាធរ​ម៉ាឡេស៊ី ជន​ឈ្លានពាន ប្រហែល​ជាមានទំនាក់ទំនង​​ជាមួយ​ក្រសួង​​ស៊ើបការ​សម្ងាត់របស់​អ៊ីស្រាអែល។​

ប្រមុខ​នគរបាល​នៅ​ទីក្រុង Kuala Lumpur (លោក Mazlan Lazim )  បាន​ថ្លែង​ប្រាប់​ដល់​ទីភា្នក់ងារ​ព័ត៌មាន​បារាំង AFP​ ថា សេវ៉ា​របស់​លោក​កំពុង​ធ្វើ​ប្រតិបត្តិការ​​តាម​ស្វែង​រក​ចាប់​ខ្លួន​​ជន​សង្ស័យ​ទាំង​ពីរ​រូប​នោះ​យ៉ាង​សកម្ម ​​ជាអាទិ៍​​នៅ​ត្រង់​គ្រប់​ចំណុច​​នៃ​ច្រក​ចេញ​ទៅ​ក្រៅ​ប្រទេស​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ