rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង តុលាការ អំពើពុករលួយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​​ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​​​​ត្រូវ​​បាន​​តុលាកា​​​រ​​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការណ៍​​​ពី​​បទ​​ពុក​រលួយ​​​

media
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ លី ម្យ៉ុងបាក់ ​ Reuters

អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Lee Myung-Bak ​ទើប​ត្រូវ​បាន​តុលាការទី​ក្រុង​​សេអ៊ូល​​ចោទប្រកាន់​​ជា​ផ្លូវការណ៍​​ពី​បទ​ពុករលួយ​នៅ​ថ្ងៃ​ចន្ទ​ទី​៩​មេសា​នេះ គឺ ​៣​ថ្ងៃ ​បន្ទាប់ពី​តុលាការ​ កាត់​ទោស​​លោកស្រី​ Park Geun-Hye  ដាក់​ក្នុង​​ពន្ធនាគារ​ចំនួន ២៤​ឆ្នាំរួចមក​ ​។


លោក Lee Myung-bak ដែល​ជា​អតីត​ប្រធានាធិបតី​ប្រទេស​​កូរ៉េ​ខាង​ត្បូងចាប់ពី ឆ្នាំ​ ២០០៨ ​ដល់​ឆ្នាំ​២០១៣ ត្រូវ បាន​តុលាការ​ទីក្រុងសេអ៊ូល​ ​ចោទប្រកាន់ជាផ្លូវការណ៍ ​​ពី​បទ​ពុករលួយ បំពាន​អំណាច បន្លំ ​យក​ថវិកា ​មូលនិធិ ឬ ​ក៏ ​បន្លំ ​យក ​ថវិកាផ្សេងៗទៀត​ ឬ​ក៏ ការ​​គេច​ពន្ធ​ជាដើម-នេះបើយោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋអាជ្ញា​កូរ៉េ​ខាង​ត្បូង។​មិនតែប៉ុណ្ណោះ តុលាការ ​ក៏​នឹង​​​រិបអូសផងដែរ ​​លើ​ធនធាន​​ទាំងអម្បាលម៉ាណ ​​ដែល​លោក​បាក់​ ប្រមូល​បាន​ដោយ​ខុសច្បាប់​។

ក្នុង​អាយុ​៧៦​ឆ្នាំ លោក លី ម្យ៉ុង​បាក់ ត្រូវបាន​តុលាការ​ចាប់​ខ្លួន​នៅ​ចុង​ខែ​មីនា​មុននេះ ហើយ​តាំងពីពេល​នោះមក លោកលី  បាន​បដិសេធ​ មិន​ខ្ចី ​ចូល​ស្តាប់​​រដ្ឋអាជ្ញា​ឡើយ។ អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង​រូបនេះ ថែម​ទាំង ​បដិសេធចោលទាំងអស់​ដែរ​លើ​ ​ការ​ចោទ​ប្រកាន់​មួយ​ភាគ​ធំ​​មក​លើ​រូប​គាត់​​ និង ​​បាន ​និយាយ ​​ថា ​​ ការ​ចោទ​ប្រកាន់ទាំងអស់នោះ គឺ​​​ ​​ដើម្បី​សងសឹកលើ​រូបលោកខាងផ្លូវ​​​​នយោបាយតែប៉ុណ្ណោះ​។​

យោងតាម​រដ្ឋអាជ្ញា ដដែល លោក លី ត្រូវ ​បាន​ជាប់​​ចោទ​​ពី​បទ​​​ទទួល​ប្រាក់​សំណូកចំនួន​​៨ ​លាន ​៤​សែន​ ​អឺរ៉ូ ​នៅ​ចុង​ឆ្នាំ ២០០៧​ និង ២០១២ និង​​ជាប់​សង្ស័យ​​នៅ​​​ក្នុង​​ការ​បំពាន​អំណាចរបស់​ខ្លួន ​ដោយ​​​បានទទួល​ប្រាក់សំណូក​ជា​ច្រើន​លាន​អឺរ៉ូ  ដើម្បី​ជាថ្នូរនឹង​ការ​លើក​លែងទោសអោយ​ដល់​រូបលោក Lee Kun-hee, ដែល​ជា​​ប្រធាន​ក្រុមហ៊ុន​យក្ខ​កូរ៉េ​ខាង​ត្បូង​សាំស៊ុង​​នៅ ឆាំ្ន ២០០៩ដែលជាប់ចោទ​​ពី​បទ​គេច​ពន្ធ។

ក៏ប៉ុន្តែ​ ការចោទប្រកាន់ទាំងអស់​​នេះ ត្រូវ​បាន​លោក​លី ម្យ៉ុងបាក់​ក៏ព្រមទាំងមេ​​ក្រុមហ៊ុន​​សាំងស៊ុង ​បាន​​បដិសេធ​​ដូចៗ​គ្នា​។ លើសពីនេះ លោក លី​ ក៏​ជាប់​សង្ស័យ​ដែរនៅ​​ក្នុង​រឿងគេង​បន្លំ​ថវិការរដ្ឋផ្សេងៗទៀត​ ដូចជា​​​មូលនិធិ​សម្រាប់​​​ផ្នែក​ចារកិច្ច​ ចំនួន ​​១​៧០០ ​លាន ​វ៉ុន ​លុយ​កូរ៉េ និង​​​គេងបន្លំ​លុយ​រដ្ឋ​ចំនួន​ ៣​ម៉ឹន ​៥០០០ ​លាន ​វ៉ុន ​​នៅ​រវាង​ឆ្នាំ ១៩៩៤​និង​២០០៦ដែរ។​

សូមបញ្ជាក់ថា ការ​ដាក់​ពិរុទ្ធ​លើ​លោក លី នេះ ត្រូវបាន​ធ្វើឡើងតែ​​៣​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​តុលាការ​ក្រុង​សេអ៊ូល​បាន​កាត់​ទោស​ដាក់ពន្ធនាគារ​ចំនួន ២៤​ឆ្នាំ លើ​រូប​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​លោកស្រី​ Park Geun –hye  ​ពី​ បទអំពើ​ ​ពុក​រលួយ​ ​​មួយ ​ដែល ​បាន​ជម្រុញ ​អោយ​រូប​លោកស្រី​ ​ធ្លាក់​ពី​មុខតំណែង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាលពីឆ្នាំទៅមិញ​គឺ​ក្នុងឆ្នាំ​២០០១៧៕​​​​​​​