rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោក​ណាហ្ស៊ីប រ៉ាហ្សាក់ប្រកាស​រំលាយ​សភាម៉ាឡេស៊ី

ដោយ ឈាង បុប្ផា

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់ នៅថ្ងៃ​សុក្រទី ៦​មេសា បាន​ប្រកាស ថា លោក​នឹង​រំលាយ​សភា នៅ​ថ្ងៃ​សៅរ៍​ស្អែក ដើម្បី រៀបចំ​ការបោះឆ្នោត​មុនកាលកំណត់​ដែល​ត្រូវ​ធ្វើឡើង នៅ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ នឹង​ឈរ​ឈ្មោះ ជាថ្មី សម្រាប់​អាណត្តិ​ទី៣​របស់លោក ដោយ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​អតីត​នាយករដ្ឋមន្រ្តី ជើងចាស់ និង​មាន​ប្រជាប្រិយភាព លោកមហាធារ​មហាម៉េដ។

 

ការប្រកាស​របស់​នាយករដ្ឋមន្រ្តី ដើម្បី រំលាយ​សភា នៅ​ថ្ងៃ​ស្អែក នឹង​បើកផ្លូវ​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់។ ដោយពិតទៅត រឿងរំលាយ​សភា ម៉ាឡេស៊ី ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​កាល​កំណត់ ត្រូវ​បាន​គេរំពឹង​ទុកថា នឹង​អាច​កើតមាន​តាំង​ពី​ឆ្នាំ​មុនម្ល៉េះ ដោយសារ​តែ​រឿងអាស្រូវពុករលួយ ផ្ទាល់ខ្លួន របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។

តាំង​ពី​ឆ្នាំ ២០១៥​ម្ល៉េះ លោកណាហ្ស៊ីប រ៉ាហ្សាក់ បាន​រងការចោទប្រកាន់​ថា បាន កេងយក លួច​យក​លុយ​រដ្ឋ ពី​មូលនិធិ​ដែល​បង្កើតឡើង សម្រាប់​ការវិនិយោគ អភិវឌ្ឍ​ម៉ាឡេស៊ី។ អាជ្ញាធរ​របស់​ប្រទេស​បី គឺ​សិង្ហបុរី អាមេរិក ហើយ​និង​ចុងក្រោយ​ប្រទេស​ស្វ៊ីស កំពុង​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងនេះ។ តុលាការ​អាមេរិក​ផ្ទាល់ បាន​រកឃើញ​ថា ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរចេញ​ពី​មូលនិធិ​អភិវឌ្ឍ​ម៉ាឡេស៊ី ទៅ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក ​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ដែល​ជា​ស្ថាបនិក​របស់​មូលនិធិ។ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​បដិសេធ​ការចោទប្រកាន់ និង​ថា ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ តាមពិត​ជា​អំណោយ​របស់​មិត្តជាសេដ្ឋី អារ៉ាប៊ី សាអូឌីត ដែល​បានផ្តល់​ឲ្យ​លោកសម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ម៉ាឡេស៊ី។ លោករ៉ាហ្សាក់ នៅ​បាន​ទម្លាក់​កំហុស​លើ​ប្រទេស​លោក​ខាងលិច ថា ជាអ្នក​ប្រឌិតរឿងនេះឡើង ក្នុង​គោលបំណង ធ្វើ​ឲ្យ​លោក​ធ្លាក់​ចេញ​ពី​អំណាច​តែប៉ុណ្ណោះ។

សូមអាន៖ម៉ាឡេស៊ី៖​បាត់លុយ​៤ពាន់​​លាន​​ដុល្លារ​​របស់​​ធនាគារ​អភិវឌ្ឍន៍​​ម៉ាឡេស៊ី​​ទីមួយ 1MDB

រឿងអាស្រូវ​ពុករលួយ ដែល​មាន​លោក​ជាចុងចោទ​កើតមាន​តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ បាន​ក្រាញ មិន​ព្រម​ប្រកាស​រំលាយ​សភា​ភ្លាមនោះទេ។ លោក​បាន​ពន្យារ​ពេល រហូត​មក​ដល់​ថ្ងៃនេះ ក្នុង​បំណង​ចំណេញ​ពេល រៀបចំ​ក្រឡា​នយោបាយ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​លោក​ឈ្នះឆ្នោត កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី​៣ បន្តទៀត។

តាមគម្រោង នៅក្រោយ​ការប្រកាស​រំលាយ​សភា គណៈកម្មការ​បោះឆ្នោត មាន​ពេល​ពីរខែ សម្រាប់​រៀបចំ​ការបោះឆ្នោត។ គេរំពឹងថា ការបោះឆ្នោត សភា​នឹង​អាច​ប្រព្រឹត្ត​ទៅ នៅ​មុន​ថ្ងៃ​ទី ១៥​ឧសភា គឺ​គេ​ត្រូវ​រៀបចំ​ឲ្យ​បានមុន​ពិធី​បុណ្យ​តមអាហារ​របស់​ប្រជាជន​ កាន់​សាសនា​អ៊ីស្លាម ដែល​តំណាង​ឲ្យ៦០ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ម៉ាឡេស៊ី ដែល​មាន​ប្រមាណ ៣០​លាននាក់។

ការបោះឆ្នោត សភា​លើកនេះ​សំខាន់ និង​ពិសេស​ប្លែក​ខុសពី​ការបោះឆ្នោត​លើកមុនៗ នៅត្រង់​ថា រណសិរ្ស ជាតិ ដែល​ជា​គណបក្ស​ចម្រុះ របស់​ណាហ្ស៊ីប រ៉ាហ្សាក់ ដែល​ដឹកនាំ ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ទទួល​ឯករាជ្យ ពី​អង់គ្លេស នៅ​ឆ្នាំ ១៩៥៧ កំពុង​ត្រូវ​ប្រជែង​ខ្លាំង ជាលើកទី១ ពី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ដឹកនាំ​ដោយ​បុគ្គល​ដ៏សំខាន់​គឺ លោក​មហាធា មហាម៉េដ ដែល​តាមពិត​ទៅធ្លាប់​ជា​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​បក្ស​កាន់អំណាច។

លោក​មហាធារ មហាម៉េដ ដែល​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ជាង​២០ ឆ្នាំ និង​ធ្លាប់​ជា​គ្រូបណ្តុះបណ្តាលផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី ណាហ្ស៊ីប រ៉ាហ្សាក់។ ប៉ុន្តែ រឿងអាស្រូវ​ពុករលួយ របស់​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ នៅ​ឆ្នាំ ២០១៥ បាន​ធ្វើ​ឲ្យ​លោកមហាម៉េដ សម្រេច​ដើរ​ចេញ​ពី​បក្ស​កាន់អំណាច ដើម្បី ទៅ​ចូលរួម​ចាប់ដៃ​ជាមួយ ក្រុម​ប្រឆាំង បង្កើត​បក្ស​ថ្មី​មួយ ឈ្មោះ​ថា សម្ព័ន្ធ​នៃ​ក្តីសង្ឃឹម។ ទោះ​ជា​ធ្លាប់​រង​ការរិះគន់ ថា ជា​មេដឹកនាំ​ផ្តាច់ការ និង​ពុករលួយ ប៉ុន្តែ លោក​មហាធារ មហាម៉េដ ត្រូវ​បាន​ប្រជាជន​ម៉ាឡេស៊ី ជាទូទៅ ចាត់ទុក​ថា ជា​មេដឹកនាំ​ម្នាក់ ដែល​បាន​ផ្លាស់ប្តូរ​មុខមាត់ របស់​ម៉ាឡេស៊ី ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ ទៅ​ជា​ប្រទេស ដែល​មាន​កំណើន​សេដ្ឋកិច្ច ដ៏សំខាន់​មួយ នៅ​តំបន់​អាស៊ីអាគ្នេយ៍។

គណបក្ស​ប្រឆាំង​រិះគន់​ច្បាប់​ពុះបែងចែក​មណ្ឌល​បោះឆ្នោត

២ឆ្នាំ ចុងក្រោយនេះ លោក រ៉ាហ្សាក់ និង​គណបក្ស​ចម្រុះ​របស់​លោក​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី បង្កើត យុទ្ធសាស្រ្ត រៀបចំ​ក្រឡា​ដើរ យ៉ាងម៉េច ដើម្បី បំបាក់​កម្លាំង​របស់​គណបក្ស​បក្ស​ប្រឆាំង និង​ដើម្បី ជួយ ឲ្យ​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​ជា​ថ្មី។

នៅ​ឆ្នាំ ២០១៥ មេដឹកនាំបក្ស​ប្រឆាំង ដ៏ល្បី​ឈ្មោះ​របស់​ម៉ាឡេស៊ី គឺ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ជាថ្មី​ម្តងទៀត ឲ្យ​ជាប់ពន្ធនាគារ​៥ឆ្នាំ ក្នុង​បទស្រឡាញ់ភេទដូចគ្នា។ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ធ្លាប់​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​ជ័យជំនះ​ដោយ​ស្រួល នៅពេល​ដែល​បក្ស​ប្រឆាំង​បែកបាក់ គ្មាន​មេដឹកនាំ​ពិតប្រាកដ។ ប៉ុន្តែ នៅពេល​ដែល​ឃើញ​មហាធារ មហាម៉េដ ជា​អតីត​នាយករដ្ឋមន្រ្តី និង​ធ្លាប់​ជាគ្រូបណ្តុះបណ្តាល​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ក៏​កើត​មាន​គំនិត​ថ្មី បង្កើត​យុទ្ធសាស្រ្ត​ថ្មី។ នៅថ្ងៃទី​២៩​មីនា គណបក្ស​កាន់អំណាច ដែល​មាន​សំឡេង​ភាគច្រើន​នៅសភា​បាន​បោះឆ្នោត ច្បាប់​ដ៏ចម្រូងចម្រាស​ពីរ គឺ​ច្បាប់​ដែល​ពុះ បែងចែក​ជាថ្មី ទំហំ​មណ្ឌល​បោះឆ្នោត ហើយ​និង​ច្បាប់​ប្រឆាំង​នឹង​ការចុះផ្សាយ​ព័ត៌មាន​មិនពិត ដែល​គេ​រិះគន់​ថា បង្កើតឡើង​ដើម្បី​បំបិទមាត់​របស់​ក្រុមប្រឆាំង និង​អ្នកកាសែត ដែល​អាច​សរសេរ​រឿង​អាស្រូវ កេងបន្លំលុយរដ្ឋ​របស់​លោក​រ៉ាហ្សាក់។ ទៅតាម ច្បាប់​បែងចែក​មណ្ឌល​បោះឆ្នោតថ្មី ចំនួន​មនុស្ស បោះឆ្នោត នៅក្នុង​មណ្ឌល​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នឹង​កើនឡើង ប៉ុន្តែ អាសនៈ នៅ​តែ​ដដែល គ្មាន​កើនឡើង ក្នុង​ពេល​ដែល​មណ្ឌល​ដែល​គណបក្ស​កាន់អំណាច​ធ្លាប់​តែ​ឈ្នះឆ្នោត ត្រូវ​បាន​បន្ថយ​ចំនួន​មនុស្ស​មកវិញ។

ដោយ​រៀបចំ ពុះចែក​សាជាថ្មី មណ្ឌល​បោះឆ្នោត គណបក្ស​កាន់អំណាច នឹង​នៅ​តែ​អាច​ទទួល​បាន​អាសនៈ​ច្រើន នៅ​សភា នោះបើទោះបី​ជា​គណបក្ស​មិន​បាន​ទទួល​សំឡេង​គាំទ្រ ច្រើន នៅ​ទូទាំង​ប្រទេស​ក៏ដោយ។ នៅក្រោយ​ការបោះឆ្នោត​របស់​សភា លោក​មហាធារ មហាម៉េដ បាន​បរិហារ រិះគន់ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ ថា ជា​មនុស្ស​បាតផ្សារ និងសត្វចម្លែក។

មួយវិញទៀត លោក​ណាហ្ស៊ីប រ៉ាហ្សាក់​នៅ​ពីរឆ្នាំ​ចុងក្រោយនេះ បាន​អនុវត្ត​នយោបាយ​ជាច្រើន ដើម្បី ទាក់ទាញ​សំឡេង​ឆ្នោត​ពី​ប្រជាជន​ម៉ាឡេ អ្នកកាន់​សាសនា​អ៊ីស្លាម ដែល​តំណាង​ឲ្យ​៦០ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ម៉ាឡេស៊ី។ លោកធ្លាប់​បាន​សន្យា​ថា នឹង​បង្កើត​តំណែង មុខនាទី​សាធារណៈ ដល់​ទៅជិត ២លាន សម្រាប់​ប្រជាជន​ម៉ាឡេ ដែល​រហូត​មកដល់​ពេលនេះ មិន​សូវ​បាន​ទទួល​ប្រយោជន៍​ច្រើន បើប្រៀបធៀប​នឹង​ជនជាតិ ចិន ដែល​មាន​ចំនួន ប្រមាណ ២៦ភាគរយ នៃ​ប្រជាជន​សរុប​របស់​ម៉ាឡេស៊ី។ ដើម្បី ទាក់ទាញ​សំឡេង​ពី​ជនជាតិចិន លោក​រ៉ាហ្សាក់​នៅ​ធ្លាប់​លើកឡើងថា ជនជាតិ​ចិន នឹង​អាច​រួចផុត​ពីការធ្វើ​បាប រើសអើង បើសិន​ពួកគេ​​បោះឆ្នោត​គាំទ្រ​បក្ស​របស់លោក។ អ្នកវិភាគមួយ​ចំនួន​វាយតម្លៃថា លោក​រ៉ាហ្សាក់ កំពុង​បង្កើត​យុទ្ធសាស្រ្ត​បំបែកបំបាក់​ប្រជាជន​ម៉ាឡេស៊ី ដែល​គេ​មិនធ្លាប់​ឃើញ​មាន​ពីមុនមក​នៅ​ម៉ាឡេស៊ី ក្នុង​គោលបំណង​តែមួយគត់ គឺ​រក្សា​អំណាច​របស់ខ្លួន៕

 

អាមេរិក-រុស្ស៊ី៖​លោកដូណាល់ ត្រាំ​ចង់​ជួប​លោកវ្ល៉ាឌីមៀរពូទីន​ជា​ថ្មី ទោះបី​មាន​រឿងអាស្រូវ

ONUSIDA៖​អ្នកមាន​មេរោគអេដស៍ ៦០% ទទួល​បាន​ថ្នាំពន្យារជីវិត តែ​កង្វះ​ថវិកា​បន្ត​ចោទ​ជា​បញ្ហា

អាយុ២០ឆ្នាំ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ធ្វើអ្វី​បាន​ខ្លះ ?

ជំនួបកំពូល​ជាលើកទីមួយ​​រវាង​លោក ដូណាល់ ត្រាំ និងលោកពូទីន

ហៃទី៖ នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ក្រោយ​ពី​បាន​ដំឡើង​ថ្លៃសាំង​ ហើយ​ពលរដ្ឋ​ផ្ទុះ​កំហឹង​

អង្គការ​សហប្រជាជាតិ​ រួមគ្នា​ផ្តួចផ្តើម​ កតិកា​​សញ្ញា​សកល ស្តីពី​ជន​អន្តោប្រវេសន៍

លោកដូណាល់ ត្រាំ៖ ផែនការ​Brexit របស់​លោកស្រី មេ អាច​សម្លាប់​កិច្ចព្រមព្រៀង​អាមេរិក អង់គ្លេស

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​មាន​ការ​ស្វាគមន៍​ពី​ក្បួន​បាតុកម្ម

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ

រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​Brexit លា​ឈប់ ​ទុកឲ្យ​លោកស្រី​តេរ៉េហ្សា ម៉េ​ តែលតោល

ក្មេងថៃ ៤នាក់ ត្រូវ​បាន​គេ​រំដោះ​ចេញ​រួច​ពី​ក្នុង​រូងភ្នំ

ប៊ុលហ្ការី៖​ចិន​បន្ត​ប្រតិបត្តិការ​ចែចូវ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត

សង្គ្រាម​ពាណិជ្ជកម្ម​ ចិន​និងអាមេរិក ចាប់​ផ្តើម​ហើយ!

បារាំង៖​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កំពុង​បន្ត​ចោទ​ជា​បញ្ហា

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​អូទ្រីស​កំពុង​បំពុល​ដោយ​ការ​ចាប់​ខ្លួន​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់

អាជ្ញាធរ​ថៃ៖ ក្មេងទាំង​១២នាក់ និង​គ្រូបង្វឹក នឹង​ស្ថិតនៅ​ជាប់កុន​យូរពេល​ទៀត ក្នុង​រូងភ្នំ

ធនាគារ​ពិភពលោក៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ

អឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍

ហេតុអ្វី​បាន​ជា​រុស្ស៊ី​ប្រឆាំង មិនទទួល​ស្គាល់អំណាច​ថ្មី​របស់​អង្គការ ហាមឃាត់​អាវុធ​គីមី?