អានតួអត្ថបទ

រុស្សី​បណ្តេញ​មន្រ្តី​ទូត​មក​ពី​២៣​ប្រទេស​ ដើម្បី​ជាការសង​សឹក​ទល់​នឹង​អង់គ្លេស​ ព្រម​ទាំង​សម្ព័ន្ឋមិត្ត​

នៅ​ថ្ងៃ​សៅរ៍​ ទី​ ៣១​ មីនា​ នេះ​ ប្រទេស​រុស្ស៊ី​ បាន​បណ្តេញ​មន្ត្រី​ការ​ទូត ​មក​ពី​ប្រទេស​លោកខាងលិចចំនួន​ ២៣ ​ដើម្បីជា​ការ​សង​សឹក​ ដែលប្រទេសទាំងនោះ​បាន​សហការ​គ្នា ​បណ្តេញ​មន្ត្រី​ទូត​រុស្សី​ចំនួន​ជាង​ ១៥០​ នាក់​ ចេញ​ពី​ប្រទេស​របស់​ពួក​គេ​ ទាក់​ទង​នឹង​សំណុំ​រឿងប៉ុនប៉ង ​បំពុល​សម្លាប់​អតីត​ភ្នាក់​ងារ​ចារកិច្ច​រុស្សី និង​កូន​ស្រី នៅ​ក្នុង​ប្រទេស​អង់​គ្លេស ​កាល​ពី​ដើម​ខែ ​មីនា​នេះ។

ក្រសួងការបរទេសរុស្ស៊ី បានកោះហៅប្រធានបេសកកម្មមកពី 23 ប្រទេសរបស់លោកខាងលិច ដើម្បីប្រាប់ប្រាប់ពីការបណ្តេញមន្ត្រីទូតរបស់ពួកគេ
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅប្រធានបេសកកម្មមកពី 23 ប្រទេសរបស់លោកខាងលិច ដើម្បីប្រាប់ប្រាប់ពីការបណ្តេញមន្ត្រីទូតរបស់ពួកគេ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការ​បរទេស​រុស្ស៊ី​ បាន​និយាយ​ថា​ ខ្លួន​បាន​កោះ​ហៅ​ប្រធាន​បេសក​កម្ម​មក​ពី​ ២៣​ ប្រទេស​ ដើម្បី​ប្រាប់​ពួក​គេ​ថា​ មន្ត្រី​ការ​ទូត​របស់​ពួក​គេ​ចំនួន​ ៥០ ​នាក់​ ត្រូវ​ចាក​ចេញ​ពី​រុស្សី​។ ការណ៍​នេះ​ ជំរុញ​ឲ្យ ​សង្គ្រាម​ការ​ទូត​ រវាង​ប្រទេស​អង់គ្លេស​ ព្រម​ទាំង​សម្ព័ន្ឋ​មិត្ត​ ទល់​នឹង​រុស្សី​ពាក់ពន្ឋ័សំណុំ​រឿង​ប៉ុនប៉ងបំពុលសម្លាប់​អតីត​ភ្នាក់​ងារ​ចារកិច្ចរុស្សី ​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​អង់គ្លេស​ កំពុង​តែ​កើន​កំដៅ​ជា​ខ្លំាង​។

ទាក់​ទង​នឹង​ ការ​បណ្តេញ​ចេញរបស់​រុស្សី ទៅលើ​មន្ត្រី​ទូតប្រទេសលោកខាងលិច ​នេះ​ ​ លោករដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស ​ហូឡង់​ បញ្ជាក់​ថា​ វា​មិន​មែន​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​។ ចំនែក​ឯ ​ប្រទេស​បារាំង​ អាឡឺម៉ង់ ​កាណាដា​និងប៉ូឡូញ​ វិញ​ បាន​លើក​ឡើង​ដោយ​ឡែក​ពី​គ្នា​ថា​ ប្រទេស​រុស្ស៊ី ​កំពុង​បណ្តេញ​មន្ត្រី​ការ​ទូត​ របស់​ពួក​គេ​ ចំនួន​៤​ នាក់​។ ក្រៅ​ពី​នេះ​ បណ្តា​ប្រទេស​ផ្សេង​ទៀត​រួម​មាន​ អ៊ុយក្រែន​ ហូឡង់​ ស៊ុយអែត​ សាធារណ​រដ្ឋ​ឆែក​ ហ្វាំងឡង់​ លីទុយអានី​ និង​ន័រវែស​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ ប្រាប់​ឱ្យ​ចាក​ចេញ​ផង​ដែរ​។

ចលនា​ បណ្តេញ​មន្ត្រី​ការ​ទូត​ គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ បាន​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើង​ ហើយនា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ ប្រធានាធិបតី​រុស្សី​ វ៉្លាឌីមៀរ ​ពូទីន ​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​ខ្លួន​ អំពី​វិធីសាស្ត្រ​សង​សឹក​ថ្មីៗ​បំផុត ​ប្រឆាំង​នឹង​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​។ ទន្ទឹម​គ្នា​នេះ​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង ​ បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី ​មិន​មែន​ជា​អ្នក​ចាប់​ផ្តើម​សង្គ្រាម​ការ​ទូត​មុន​ឡើយ​។

គួរ​រំឭក​ជូន​ថា​ ជម្លោះ​ផ្នែក​ការ​ទូត​រវាង​អង់គ្លេស​ និង ​រុស្សី ​ចាប់​ផ្តើម​ឡើង ​នៅ​ដើម​ ខែ​មីនា​ គឺក្រោយ​ដែល​ពី​លោក​ Sergei ​Skripal អតីត​ភ្នាក់​ងារ​ចារកិច្ច​រុស្សី​ ដែល​ធ្វើ​ការ​ឲ្យ​អង់​គ្លេស​ និង​ កូន​ស្រី​ ត្រូវ​បាន​គេ​បំពុល​ ក្នុង​ទឹក​ដី​អង់គ្លេស​។ បន្ទាប់​ពី​ការប៉ុនប៉ង សម្លាប់ដោយសារធាតុពុល ​នេះ​ អង់គ្លេស​ អង្គការ​អូតង់​ បណ្តា​ប្រទេស​ទ្វីប​អឺរ៉ុប ព្រម​ទាំង​ប្រទេសប្រមាណជា​ ២០​ ប្រទេស ​ដែល​រួម​មាន​ទាំង​ សហរដ្ឋ​អាមេរិក ​កាណាដា​ បារាំង​ជា​ដើម​ បាន​ប្រកាស​ថា​ខ្លួន​នឹង​បណ្តេញ​ មន្ត្រី​ការ​ទូត​របស់​រុស្សី​ចេញ​ពី​ប្រទេស​ពួក​គេ​រៀងៗ​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ