rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​​​មនុស្ស​​​ជំនិត​​​ម្នាក់​​​របស់​​​លោកស្រី​ អ៊ុង សានស៊ូជី​​​​បាន​​​ក្លាយ​​​ជា​​ប្រធានាធិបតី​ថ្មី​ភូមា​​​​​

media
លោក​​វីន ម្យីន(Win Myint) លើកដៃស្វាគមន៍​បន្ទាប់បានជាប់ជាប្រធានាធិបតីភូមា នៅ​សភា​​ក្នុងទីក្រុង​ Naypyitaw,ថ្ងៃទី​២៨​មីនា​២០១៨. REUTERS/Stringer NO RESALES. NO ARCHIVES REUTERS/Stringer NO RESALES. NO ARCHIVES

នៅ​ភូមា​លោក វីន ម្យីន ( win Myint ) អាយុ​៦៦​​ឆ្នាំដែលជាមនុស្ស​ជំនិត​​របស់លោកស្រី អ៊ុងសាន់ស៊ូ​ ទើបត្រូវ​បាន​សភា​ភូមា បោះឆ្នោត​តែងតាំង​ជា​ប្រធានាធិបតី​ភូមា​​នៅ​ថ្ងៃ​ពុធទី២៨​មីនា។​ ប្រធានាធិបតី​ភូមា​មុន ​គឺ​លោក Htin Kyaw បានសុំលាលែងចេញពីមុខដំណែង​កាលពី​សប្តាហ៍​មុន​ដោយ​មូលហេតុ​សុខភាព។


 ប្រធានាធិបតីភូមា​ថ្មី មាន​ឈ្មោះ ថា វីន ម្យីន (Win Myint) ​ ​អាយុ​៦៦​ឆ្នាំ ​ត្រូវ បាន​សភា​​បោះឆ្នោត​ជ្រើស​តាំង​នៅ​ថ្ងៃ​ពុធ​ទី​២៨​មីនា​ បន្ទាប់ពី​ប្រធានាធិបតី​ភូមាមុន​​បាន​​សុំ​លាលែង​ចេញ​ពី​មុខ​តំណែង​ខ្លួន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​​ដោយ​មូលហេតុ​សុខភាព។ គួររំលឹកថា​នៅ​ក្នុង​សភា​ភូមា ក្រុម​អ្នក​តំណាងរាស្ត្រ​​​គណបក្ស​​​លោកស្រី ស៊ូជី គឺ​​​បក្ស​​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ​NLD​ ​​មានចំនួនដ៏ច្រើនលើសលុបនឹងចាប់បើក​សម័យ​ប្រជុំ​ជាវិសាមញ្ញ​មួយ​​ នៅសប្តាហ៍ក្រោយ ដើម្បីបោះឆ្នោតជាចុងក្រោយ។​

 

លោក វីន ម្យីន ដែល​មាន​មុខ​វិជ្ជាជីវៈ​ជា​មេធាវី បាន​ចាប់​ផ្តើម​មុខ​អាជីព​ជា​សកម្មជន​មួយរូប​​​នៅ​ក្នុង​​ចលនា​ដើម្បី​ប្រជាធិបតេយ្យ​ភូមា​របស់​​លោកស្រី អ៊ុង សាន់ស៊ូជី​នៅ​ឆ្នាំ ១៩៨៨ តែ​ចលនា​នេះ ត្រូវ​បាន​ទទួល​រង​នូវ​ការ​គៀប​សង្កត់​​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​របបសឹក​ភូមា។

បន្ទាប់មកទៀត លោក​បាន​ជាប់​ឆ្នោត​ជា​តំណារាស្រ្ត​ចំនួន​៣​លើក​ក្រោម​ស្លាក​​គណបក្ស​របស់​លោកស្រី អ៊ុង សាន់ស៊ូជី គឹ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបេតយ្យ​(LND)​ នៅ​​លើក​ទី​១ គឺ​​ក្នុង​​​ឆ្នាំ ១៩៩០​នៅ​ពេល​គណបក្ស​​លោកស្រី​ស៊ូជី បាន​ឈ្នះ​ឆ្នោត ​តែ​ត្រូវ​​របប​សឹកទាត់​ចោល​​មិន​ទទួល​ស្គាល់លទ្ធផល​។ ​បន្ទាប់មក​នៅ​ឆ្នាំ ២០១២ ខណៈ​ដែល​របប​សឹក​សុខចិត្ត​រំលាយ​ខ្លួន​ឯង​ដោយ​ប្រគល់​អោយ​របប​ស៊ីវីល​ធ្វើការដឹកនាំ​វិញ​ ​​និង​​លើក​ទី​៣ ​គឺ​​នៅ​ពេលដែល​គណបក្ស​លោកស្រីស៊ូជី បាន​ទទួលជ័យជំនះ​យ៉ាង​ធំ​ធេង​​នៅ​ក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​២០១៥។

ជាមនុស្សស្មោះស្ម័គ្ររបស់លោកស្រីស៊ូជី ​លោកវីម្យីន ធ្លាប់កាន់​មុខ​តំណែង​ប្រធាន​រដ្ឋសភា​ភូមា​ដោយប្រកាន់វិន័យ​យ៉ាងតឹងរ៉ឹងជាទី​បំផុត​ទាំង​ជាមួយ​បក្ស​បស់ខ្លួន​ក៏ដូចជា ជាមួយពួកយោធាភូមា។​ គាត់ជាមនុស្សសុច្ចរិត​ ​មួយ​រូប​ នឹង​មានភាព​តស៊ូ​ជានិច្ចនៅ​ក្នុង​ភារៈកិច្ចរបស់ខ្លួន​​និង​ជួនកាល​ក៏​មាន​ភាព​តឹងតែង​ដែរ-នេះបើយោងតាម​មេធាវីមួយរូប​នៃតុលាការកំពូលភូមា​ដែល​ធ្វើការ​រួមជាមួយគាត់។​

យោងតាមយោបល់​របស់ទិន្នានុប្បវត្តិភូមាឈ្មោះ  The Orrawaddy   អ្នក​ខ្លះៗ​​ រំពឹង ទុក​ ថា​លោកវីន ម្យីន​នឹង​បំពេញ​មុខងារ​របស់​លោក ​​ចាប់​ផ្តើម​នៅ​​​សភា ​ស្តីពី​អំពើ​បញ្ហា​ពុករលួយ  បញ្ហា​នីតិរដ្ឋ និង​បញ្ហា​​ជម្លោះដីធ្លី ​ហើយ លោក​​​ក៏ នឹង​​ជា​ប្រធានាធិបតីភូមា​មួយរូបដែល​មានសកម្មភាព​​ខ្លាំងក្លា​​​ជាង​រួប​លោក​​ប្រធានាធិបតីភូមា​មុន៕​