rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ាឡេស៊ី ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជាប់គុក​​​១០​​ឆ្នាំ​​ចំពោះ​​​ជនណា​​ដែល​​​​​​​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​​

media
លោកស្រី អ៊ុងសាន់ស៊ូជី​ក​​សមាជិក​ក្រុម​ប្រឹក្សារដ្ឋភូមា​នៅ​ក្បែរ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក​ ​Alan Peter Cayetano និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak (ឆ្វេង​) នាឱកាសជំនួបកំពូលអាស៊ាននៅ Sydney Australia ថ្ងៃទី១៧មីនា២០១៨​ REUTERS/David Gray

នៅ​ថ្ងៃ​ចន្ទ​ទី​២៦​មីនា​នេះ រដ្ឋាភិបាលនៃ​​ប្រទេស​​ម៉ាឡេស៊ី ​ បាន​​​​ស្នើ​​ជូន​សភា នូវ ​ពង្រាង​ច្បាប់​​ថ្មី ​មួយ ដែល​​​​​ហាម​ការ​ផ្សព្វផ្សាយ​”​ព័ត៌មាន​​មិនពិត​​និង​​​ការ​ពិន័យ​ប្រាក់​​​ជាទម្ងន់​ ក៏​ព្រម​ទាំង​ជាប់​​​ក្នុង​ពន្ធនាគារ​ចំនួន​១០ឆ្នាំ​ ចំពោះជនណា​​ដែល​ត្រូវ​គេកាត់ទោស។


ពង្រាង​ច្បាប់​ថ្មី​​របស់រដ្ឋាភិបាលម៉ាឡេស៊ី គឺ​​មានគោលដៅ​ ប្រឆាំងនឹង​​ការផ្សព្វផ្សាយ​ព័ត៌មាន​​មិនពិត ដែលមាន​​​​ដូច​ជា ការបោះពុម្ភផ្សាយ​​​ដំណឹង ព័ត៌មាន ទិន្និន័យ ​ឬ ​ក៏ ​បទយកការណ៍​ជាដើម​ ។ រីឯ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​ឬ​ក៏​តាម​បណ្តាញ​ទូរទស្សន៍វិញ ក៏ ​​​ជាប់​ពាក់ពន្ធ​នឹង​ពង្រាង​ច្បាប់ខាងលើ​នេះ​ដែរ រួម​ទាំង​ព័ត៌មាន នៅ​លើ​​​ប្រព័ន្ធ​អ៊ីនធឺណែត ​និង​ ​បណ្តាញសង្គម។

​ពង្រាង​ច្បាប់​​​ថ្មី​របស់រដ្ឋាភិបាលម៉ាឡេស៊ី នេះ​បានចែងថា  “ ចំពោះ ​ជ​ន​ណា​ដែល​ទទួល​ស្គាល់​ទោសពៃរ៍​​របស់​​​ខ្លួននោះ​​​នឹង​ត្រូវ​បង់​បា្រក់​​ពិន័យ​រហូត​ដល់ ៥​សែន ringgits ដែល​​ស្មើ​នឹង​១​សែន ​អឺរ៉ូ ​ឬ​ ក៏​ ត្រូវ​​ជាប់ទោស​​ក្នុង​​ពន្ធនាគារ រហូត​ដល់​​ចំនួន ១០​ឆ្នាំ ឬ​​មួយ ក៏​​​ត្រូវ​​​ទទូល​​​ទោស​​ទាំង ​​២មុខ​ខាងលើ នេះ។

មួយវិញទៀត ពង្រាងច្បាប់ ខាងលើ  បានចែងថា ទោះបី​ជាអ្នកប្រព្រឹត្តកំហុស ​ពុំ​មែន​​​សញ្ជាតិ​ម៉ាឡេស៊ី​ក៏ដោយក្តី​ ក៏ ​​អាច​នឹង​ត្រូវ​ទទួល​ការ​ផ្តន្ទាទោស​ដែរ នៅ​ក្នុងក្រប​ខណ្ឌ​នៃ​ច្បាប់​ខាង​លើ​នេះ​។​

ភ្លាមៗនោះដែរ គណបក្ស​ប្រឆាំងម៉ាឡេស៊ី ​ បាន​​ប្រតិកម្មបរិហារ​ ថា​ “​ជា​​​ពង្រាង​ច្បាប់​មួយ​ដែល​ប៉ុនប៉ង​​គំរាម​បំភ័យ​ ​ដល់ប្រជា​​​ពលរដ្ឋម៉ាឡេស៊ី”។

លោក  Ong Kian Ming ដែល​​សមាជិក​សភា​ម៉ាឡេស៊ី​មួយ​រូបនោះ ​​ បាន​​​បរិហារ នៅ​​​តាម​បណ្តាញ​ Twitter ​ថា “ពង្រាង​ច្បាប់ថ្មី​​របស់​រដ្ឋាភិបាលម៉ាឡេស៊ី គឺ​ ​ជា​ការ​វាយប្រហារ​ចំពោះ​​​បណ្តាញ​​សារព័ត៌មាន​និងក៏​មាន​​​ចេតនា​ធ្វើការ​គំរាម​​បំភ័យដល់​​ពលរដ្ឋ​ម៉ាឡេស៊ី​ដែរ ​នៅ​នា​មុន​ពេល​នៃ​​ការ​បោះឆ្នោត​សភា​ម៉ាឡេស៊ី​លើក​​ទី​​១៤​​ដែលនឹងត្រូវប្រព្រឹត្តទៅ​នាប៉ុន្មានខែ​​ខាង​មុខនេះ៕​​