rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សង្គ្រាម​ពាណិជ្ជកម្ម​​អាមេរិក-ចិន​ ​​​បើក​ឆាក​​​​ហើយ​​រឺ​ ?​

ដោយ ព្រំ សឿន សូលីណា

ក្រោយ​អាមេរិក​ប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៥០ពាន់​លាន​ដុល្លារ ថ្ងៃសុក្រ​នេះ ចិន​បាន​ឆ្លើយតប​ទៅវិញ ​ដោយ​​ប្រកាស​​ដាក់ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិកដែរ តែ​ក្នុង​ទឹកប្រាក់​៣ពាន់លាន​ដុល្លារ។ ក្រសួង​ពាណិជ្ជកម្ម​ចិន​ព្រមាន​អាមេរិក​ថា​ ចិន​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ទេ។ ​ការ​បារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​ប្រទេស​មហាអំណាច​ទាំង២​ធ្វើអោយ​ទីផ្សារ​មូលប័ត្រ​ធ្លាក់ចុះ​​​ស្ទើរ​គ្រប់ទីកន្លែង ក្នុង​ពិភពលោក។ ​

ពន្ធ​លើ​​ទំនិញ​អាមេរិក​​១២៨​មុខ ជា​ការ​ឆ្លើយ​តប​នឹង​ពន្ធ​លើ​ទំនិញចិន​នាំចូល​​សហរដ្ឋ​អាមេរិក​

អាមេរិក​​ទើប​ប្រកាស​មិនខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្មាន​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ ក្នុង​កិច្ចប្រជុំ​ក្រុមប្រទេស​ហ្សេ២០។ លោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​​​​​អនុស្សរណៈ​មួយ ទិសដៅយក​ពន្ធ​លើ​ទំនិញ​ចិន​ បើ​គិតជា​ទឹកប្រាក់​ ​​អាច​ត្រូវនឹង​​​៦០ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ​​ទីប្រឹក្សា​លោក​ត្រាំ​ប្រាប់ថា តែ​៥០ពាន់លាន​ដុល្លារ​ទេ។ ​ទណ្ឌកម្ម​នេះ​ដោយសារ​តែ​អាមេរិក​ចោទ​ថា​ ចិន​លួច​កម្មសិទ្ធិបញ្ញា​​សហគ្រាស​អាមេរិក​ដែល​បោះទីតាំង​នៅ​ចិន។ ក្នុង​ប្រព័៍ន្ធបែបយ៉ាង​​សហគ្រាស​រួមគ្នា ​អាជ្ញាធរ​ចិនតម្រូវ​អោយ​សហគ្រាស​អាមេរិក​ចែករំលែក​ចំណេះ​ដឺង​ផ្នែក​បច្ចេកវិទ្យាជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក។​ ជាថ្នូរ សហគ្រាស​អាមេរិក​អាច​ចូល​ក្នុងផ្សារ​ចិន។ រដ្ឋបាល​អាមេរិក​មានពេល​១៥ថ្ងៃ ដើម្បី​ចុះផ្សាយ​ប្រភេទ​ទំនិញ​ចិន ​ដែល​អាមេរិក​ចង់យកពន្ធ​នោះ។​​​

អាមេរិក​ដូចជា​វាយប្រហារ​​​​ចិន​សម្បើម​ណាស់ មួយរយៈ​នេះ។ ​ចិន​មិន​អាច​នៅ​ស្ងៀមទេ ​បាន​ប្រកាស​​​ដាក់ពន្ធ​លើ​ទំនិញ​អាមេរិក​១២៨មុខ មានដូចជា​ផ្លែឈើស្រស់ ស្រា សាច់ជ្រូក ​អេតាណុលរឺ​ក៏​​ផលិតផល​កែច្នៃពី​​អាលុយមីញ៉ូម​ជាដើម។ ក្រសួងពាណិជ្ជកម្ម​ចិន​លើកឡើង​​ថា ចិន​មិនខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ហើយ​បើ​អាមេរិក​​បើក​ឆាក​សង្គ្រាម​នេះ ​ចិន​នឹង​តស៊ូ​​​លុះ​​ទីបំផុត ប្រើ​មធ្យោបាយ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ផលប្រយោជន៍​ចិន​។ ​ចូល​មកឆ្លើយ​សំណួរ​សោភ័ណ​វិញ ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ជាង​១២០មុខ​នេះ បើ​គិតជា​ទឹកប្រាក់​ពិតជា​តិចជាង​ពន្ធ​ដែល​អាមេរិក​ចង់​យកពី​ចិន​មែន គឺ៣ពាន់​​លានដុល្លារ​​នៃ​ការ​នាំចូល​ក្នុងស្រុកចិន​ឆ្នាំ២០១៧កន្លងទៅ។ ចិន​បន្ធូរបន្ថយ​អាមេរិក​​ដែរ ​ឧទាហរណ៍​ ចិន​មិន​យកពន្ធ​លើ​សណ្តែកសៀង​អាមេរិ​កទេ ព្រោះ​មិនចង់​ធ្វើបាប​កសិករ ដាំដុះ​នៅ​អាមេរិក។ បើ​ចិន​យក​ពន្ធ​លើ​សណ្តែកសៀង​គឺធ្ងន់ណាស់ ដូចជា​វាយប្រហារ​​ទាំង​លោក​ដូណាល់ ត្រាំ ដោយ​ផ្ទាល់​ដែរ ​ព្រោះថា កសិករ​អ្នកដាំដុះ​ទាំងនេះ សុទ្ធតែ​ជា​អ្នកបោះឆ្នោត​​​អោយ​លោក​ដូណាល់ ត្រាំ ឡើង​ធ្វើ​ជា​ប្រធានាធិបតី។ ​​

គិត​ទៅ ទណ្ឌកម្ម​ចិន​ នៅ​មាន​កម្រិត​ អាច​ថា​ជាទណ្ឌកម្ម​ដាក់ឡើង​​អោយ​ល្អមើល​មិនអោយ​ធ្ងន់ពេក​ ដើម្បី​កុំអោយអាមេរិក​​កាងចិនស្រួលៗ​ពេក។ យើងឃើញហើយ ​ពន្ធ​២៥ភាគរយ ​លើ​ដែកថែប​និង​១០ភាគរយ ​អាលុយមីញ៉ូម ដែល​អាមេរិក​ចង់​ដាក់​លើ​ចិន មិនថា​តែ​ចិន​ទេ គឺ​​ដាក់​លើ​ប្រទេស​នាំចូល​ដែកនិង​អាលុយមីញ៉ូម​ក្នុងស្រុ​កអាមេរិក- ពន្ធ​នេះ​ចូលជាធរមាន​ហើយ ថ្ងៃសុក្រ​នេះ។ ​ត្បិតថា ចិន​មិនមែន​ជា​ប្រទេស​ចម្បង​នាំចូល​ដែកនិងអាលុយមីញ៉ូម​មក​​អាមេរិក​​ តែ​ទណ្ឌកម្ម​អាមេរិក​គឺសំដៅ​លើ​ចិនជាគោល​ ព្រោះ​ចិន​​ជា​ប្រទេស​ផលិត​ដែកថែប​លើសលុប​ក្នុង​ពិភពលោក។ ចិន​ជាដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក។ ឱនភាព​ថវិកា​រវាង​ប្រទេស​មហាអំណាច​ទាំង២​​មា​ន​ប្រហែល​៣៧៥ ២០០លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧។ លោកដូណាល់ ​ត្រាំ​ ថា​ចិន​ជាមិត្ត​អាមេរិក ហើយ​បាន​​សុំអោយ​ចិន​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយអាមេរិក អោយបាន​១០០ពាន់លានដុល្លារភ្លាមៗ។ តែ​លោកត្រាំ​​បែរ​ជា​ដាក់ទណ្ឌកម្ម​លើ​ទំនិញ​ចិន។ បើ​គេ​ថា ចិន​មិនស្មោះត្រង់​រឿងរកស៊ី អាមេរិក​ក៏​ដូចជា​មិន​ស្និទ្ធស្នាល​​រឿង​មិត្តភាពជាមួយចិន​ប៉ុន្មានដែរទេ។

ទណ្ឌកម្ម​ថ្មីៗ​របស់​​អាមេរិក​ ជា​ការ​​ជំរុញអោយ​មានការចរចាជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​​​

នេះ​ជា​ការអះអាង​របស់​អាមេរិក។ អាមេរិក​ថា ទិសដៅគឺ​ដើម្បី​ការពារ​ផ្នែកបច្ចេកវិទ្យា​ជាតិខ្លួន។ ​ដូច​បានលើកឡើង​អញ្ចឹង គឺអាមេរិកចោទចិន​ថា ​លួចកម្មសិទ្ធិ​បញ្ញាក្រុមហ៊ុន​អាមេរិក។ និយាយ​រួម ទាំងទណ្ឌកម្ម​លើទំនិញចិន ទាំងទណ្ឌកម្ម​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម នាំចូល​ក្នុងស្រុក​អាមេរិក ត្រូវបាន​រដ្ឋបាល​អាមេរិក​អះអាង​ថា ដើម្បី​ការពារ​ប្រយោជន៍អាមេរិក។ ​ដូចជា​ពន្ធ​លើដែកថែប​ និង​អាលុយមីញ៉ូម​ដែលចូល​ធរមាន​ថ្ងៃសុក្រ​នេះ​អញ្ចឹង គឺ​ដើម្បី​ជួយលើកស្ទួយ​ឧស្សាហកម្មដែក​​ក្នុងស្រុក​អាមេរិក​ឡើងវិញ។ ដូច្នេះ បើ​ចង់​ត្រូវរ៉ូវគ្នា​ ទាល់តែប្រទេស​ដៃគូ​ពាណិជ្ជកម្ម​​ចរចា​​ជាមួយ​អាមេរិក​សិន រួចហើយ​អាមេរិក​សម្រេច​តាមក្រោយ​ថា ត្រូវអោយ​ប្រទេស​នោះរួចពន្ធ​​ទំនិញ​​រឺយ៉ាងណា។

ជាក់ស្តែង ​កាណាដា និងម៉ិចស៊ិកបាន​​រួចពី​ពន្ធ​ដែកថែប​និង​អាលុយមីញ៉ូម ក្នុង​ក្របខណ្ឌ​នៃ​ការចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​អាមេរិក​ខាងជើង។ ហើយ​ម្សិលមិញ​នេះ អាមេរិ​កបាន​យល់ព្រម​អោយ​ប្រទេស​សហភាព​អឺរ៉ុប​​រួចពន្ធ​ដែក​និង​អាលុយមីញ៉ូម​នេះដែរ តែ​រួច​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ គឺ​គិតពីថ្ងៃ​សុក្រ​នេះ​ ដល់​ត្រឹមថ្ងៃ​១ឧសភាទេ។ ក្រោយ​ថ្ងៃ​១ឧសភា​ អ្វីៗ​គឺអាស្រ័យ​ទៅ​លើ​ការចរចា​រវាង​លោ​កត្រាំ និង​ប្រទេស​អឺរ៉ុបជាដៃគូ។ ​សូមបញ្ជាក់​ដែរថា ចិន​ប្រកាស​ដាក់​ពន្ធ​លើទំនិញ​អាមេរិ​កជាង​១០០មុខ​នេះ គឺដាក់​ក្នុង​ករណី​ដែល​ការចរចា​ជាមួយ​អាមេរិក​បរាជ័យ។ ដូច្នេះ ​អ្វីៗ​គឺ​ស្ថិត​លើ​ការចរចា​ជាមួយ​អាមេរិក​ទាំងអស់។

ដោយឡែក ​ដោយសារ​តែ​បារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក​នេះ ទីផ្សារ​មូលប័ត្រ បាន​ធ្លាក់ចុះ ​នៅ​​ស្ទើរ​គ្រប់កន្លែង ដូចជា​ Wall Street ​តូក្យូ ស៊ីតនី ​សេអ៊ូល ហុងកុង រឺ​ក៏​សៀងហៃជាដើម​​។ គួរ​កត់​សម្គាល់ ​ជាលើក​ដំបូង លុយដុល្លារ​បាន​ធ្លាក់​មក​ក្រោម​​១០៥យេន គិត​តាំងពី​លោក​ដូណាល់ ត្រាំ ជាប់ឆ្នោត​មក៕ ​ ​

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC