អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន​៖​មេបញ្ជាការ​យោធា​​​អាមេរិក​​ជំរុញ​​ក្រុមតាលីបង់​​អោយ​​ចូល​តុ​ចរចា​

ថ្ងៃពុធ​នេះ លោក​ Jonh Nicholson ជា​មេបញ្ជាការ​កងកម្លាំង​យោធា​អាមេរិក និង​អូតង់ ប្រចាំ​នៅ​អាហ្វហ្កានីស្ថាន​បាន​​ផ្តល់​យោបល់​អោយ​ក្រុមតាលីបង់​​ចូល​តុ​ចរចា​ជាមួយ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន។ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ​Ashraf Ghani ទើប​នឹង​បាន​ស្នើ​ក្រុមតាលីបង់​អោយ​ចរចា កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​ប៉ុណ្ណោះ។

ទាហាន​អាហ្វហ្កានីស្ថាន​នៅ​ខែត្រ​ Zabol កំពុងប្រតិបត្តិការ​​​តាម​​រក​សកម្មជន​តាលីបង់។​
ទាហាន​អាហ្វហ្កានីស្ថាន​នៅ​ខែត្រ​ Zabol កំពុងប្រតិបត្តិការ​​​តាម​​រក​សកម្មជន​តាលីបង់។​ © Rick Loomis/Los Angeles Times via Getty Images
ផ្សាយពាណិជ្ជកម្ម

មេបញ្ជាការ​កងកម្លាំង​យោធា​អាមេរិក នៅ​អាហ្វហ្កានីស្ថាន ​លោក​ Jonh Nicholson យល់ថា ក្រុមតាលីបង់​ហត់នឿយ​នឹង​សង្គ្រាម​រ៉ាំរ៉ៃ​ក្នុង​ស្រុក​អាហ្វហ្កានីស្ថាន​ហើយ ហើយ​ពួកគេ​ក៏​ប្រហែលជា​ចង់​ត្រលប់​មករស់នៅ​ក្នុងសង្គម​វិញដែរ។ យោងតាម​លោក​ Jonh Nicholson ​តាំង​ពី​លោកដូណាល់ ត្រាំ ​សម្រេច​ចិត្ត​អោយ​បង្កើន​ការ​ទំលាក់គ្រាប់បែក ក្រុមតាលីបង់​បរាជ័យ​ធ្ងន់ធ្ងរ។​ ពិសេស​ទៅទៀត ពេលនេះ​ កងកម្លាំង​យោធា​​និង​ក្រុម​កុម្ម៉ង់ដូ​អាហ្វហ្កានីស្ថានក៏​កាន់តែ​ខ្លាំងពូកែ​ជាងមុន។ ​ ​ ​

ក្នុង​ន័យនេះ ​លោក​ Jonh Nicholson បាន​ជំរុញ​អោយ​ក្រុមតាលីបង់​ចូលតុ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ តាម​សំណើ​របស់​ប្រធានាធិបតី​ ​ហ្កានី​​។ ​ទាក់ទង​នឹង​ការ​ចរចា​ មេបញ្ជាការ​យោធា​អាមេរិក​លើកឡើង​ថា ​នេះ​ប្រហែល​ជា​ពេលវេលាដ៏​​ប្រសើរ​ សម្រាប់​ពួកតាលីបង់។ ​

ចុងខែ​កុម្ភៈ​កន្លងទៅ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​ហ្កានី​បាន​ស្នើ​អោយ​ក្រុមតាលីបង់ចរចា​សន្តិភាព​។ ប្រសិន​បើ​ក្រុមតាលីបង់​ព្រម​ទទួលយក​បទឈប់បាញ់ និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៤ ​ជាថ្នូរ​ រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​ទទួល​ស្គាល់​ក្រុមតាលីបង់​ថាក្នុង​ឆាក​​នយោបាយ។ ​ក្រុមតាលីបង់​បដិសេធ​ជាផ្លូវការ​ រាល់​ការ​ចរចា​ជាមួយ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​មែន ប៉ុន្តែ ​កាលពី​ថ្ងៃ​អង្គារ​ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ​លោក​ជីម ម៉ាទីសលើកឡើង​ថា ​មាន​សមាជិក​​តាលីបង់​មួយចំនួន​​កំពុង​ចាប់អារម្មណ៍​ការចរចា​ជាមួយ​រដ្ឋអំណាច​ក្រុងកាប៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ