rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សភា​បោះឆ្នោតបើក​ផ្លូវ​​ឲ្យ​លោកស៊ី ជីនពីង​ក្លាយ​ជា​ប្រធានាធិបតី​ចិន​ដោយ​គ្មាន​កាលកំណត់

ដោយ ឈាង បុប្ផា

ដូច​ការរំពឹងទុក សភាប្រជាជន​ចិន នៅថ្ងៃ​អាទិត្យ​ទី ១១​មីនា បាន​បោះឆ្នោត អនុម័ត ឲ្យ​លុប​ចោល ការកំណត់​ពីរ​អាណត្តិ​របស់​ប្រធានាធិបតី​ចិន។ ជាមួយ នឹង​សំឡេង​គាំទ្រ ២៩៥៨ និង​ប្រឆាំង​តែ​២​សំឡេង សមាជិក​សភា​ប្រជាជន​ចិន បានបោះឆ្នោត​គាំទ្រ កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​លោក​ស៊ី ជីនពីង ប្រធានាធិបតី​បច្ចុប្បន្ន​របស់​ចិន អាច​នៅ​បន្ត កាន់​អំណាច អស់​មួយ​ជីវិត។

 

ការបោះឆ្នោត​របស់​សភាប្រជាជន​ចិន នៅថ្ងៃ​នេះ គ្រាន់តែ​ជានិមិត្តរូប​តែប៉ុណ្ណោះ ព្រោះ​គេ​ដឹងមុន​ហើយ​ថា សភាប្រជាជន​ចិន​នឹង​បោះឆ្នោត ទៅតាម​ការកំណត់​ផ្លូវ ចង់​បាន​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​មាន​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ជា​អគ្គលេខាធិការ​បក្ស។ ជាមួយ​នឹង​សំឡេង​គាំទ្រ ២៩៥៨ ប្រឆាំង ២ ហើយ​និង​អនុប្បវាទ ចំនួន​៣ សភាប្រជាជន​ចិន​បាន​លុប​ចោល​មាត្រា​ដែល​កំណត់​អាណត្តិ​របស់​ប្រធានាធិបតី។ ទៅតាម​កំណែទម្រង់​រដ្ឋធម្មនុញ្ញ គេ​បាន​បញ្ចូលផងដែរ ទស្សនៈ​កម្មុយនិស្ត របស់​លោក​ស៊ី ជីនពីង ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទៀត ដែលនេះ ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ពុំ​ធ្លាប់​មាន​សម្រាប់​ថ្នាក់ដឹកនាំ ចិន ណា ក្រៅ​តែ​ពី លោក​ ម៉ៅ សេងទុង។ នៅ​ថ្ងៃ​អាទិត្យ គេ​បាន​បញ្ចូល​ផងដែរ​ពីតួនាទី​របស់​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ទៅក្នុង​រដ្ឋធម្មនុញ្ញចិន។ ចំណាត់ការនេះ​អាច​ធ្វើ​ឲ្យ​គេ​កាត់យល់ថា អាជ្ញាធរ​ចិន​នឹង​អាច​យក​លេស​បង្រ្កាប អ្នកប្រឆាំង​នឹង​របប​កុម្មុយនិស្ត នៅក្នុង​បទចោទប្រកាន់​រំលោភ​ច្បាប់ ក្នុង​រដ្ឋធម្មនុញ្ញ។

តាមធម្មតា លោក​ស៊ី ជីនពីង អាយុ ៦៤ឆ្នាំ ត្រូវ​បញ្ចប់​អាណត្តិទី​២​របស់​លោក នៅឆ្នាំ ២០២៣។ ប៉ុន្តែ នៅពីរ​សប្តាហ៍មុននេះ បក្ស​កុម្មុយនិស្ត​បាន​ប្រកាស​ដំណឹង​គួរ​ឲ្យ​ភ្ញាក់មើល​មួយ នោះ គឺ​បក្ស​បាន​សម្រេច​ឲ្យ​គេ​លុប​ចោល​មាត្រា​ដែល​មាន​ចែង​ពីការកំណត់​អាណត្តិ​ប្រធានាធិបតី។ គេ​ដឹងច្បាស់ណាស់​ថា គំនិត​នេះ គឺ​ចេញ​មកពី​លោក​ស៊ី ជីនពីង ព្រោះ​លោក​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ជា​តំណែង​ដឹកនាំ​កំពូល​របស់​ចិន។

សកម្មជន​ប្រឆាំង​របស់​ចិន គឺ​លោក ហ៊ូ ជា នៅថ្ងៃ​អាទិត្យ បាន​ប្រតិកម្ម និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា នៅ​សតវត្សរ៍ ទី​២១ នៅ​សករាជ​អ៊ីនធ័រនែត និង​សកលភាវូបនីយកម្ម មេដឹកនាំ​ផ្តាច់ការ​ដូចជា​ម៉ៅ សេទុង បាន​កើតមាន​ជាថ្មី នៅ​ប្រទេស​ចិន។

សូមអាន៖ លោក ស៊ី ជីនពីង បុរស​ខ្លាំង​ថ្មី​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​

ពីការដឹកនាំ​របស់​បក្ស មកជា​ការដឹកនាំ​ផ្តាច់មុខ​របស់​បុគ្គល​ប្រធានាធិបតីចិន

ដោយ​នៅ​ចង់​បន្ត​កាន់អំណាច គ្មាន​កាលកំណត់ លោក​ស៊ី ជីនពីង កំពុង​ទាត់ចោល​គំរូ​នយោបាយ ដែល​បក្ស​កុម្មុយនិស្ត​ចិន បាន​អនុវត្ត នៅ​បីទសវត្សរ៍​មកនេះ។ នៅ​ទសវត្សរ៍ឆ្នាំ ១៩៩០ បិតា​កំណែទម្រង់​ចិន លោក​តេង ស៊ាវពីង បាន​បង្កើត​គំរូ​នយោបាយ​មួយ ដោយ​បាន​កំណត់​ឲ្យ​ប្រធានាធិបតី​ចិន កាន់​អំណាច​តែពីរ​អាណត្តិ រយៈពេល​១០ឆ្នាំ។ ធ្វើដូច្នេះ គឺ​ដើម្បី ជៀសវាង​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ដៃគ្រប់គ្រង​របស់​បុគ្គល​ផ្តាច់ការ ដូចជា​លោក​ម៉ៅ សេទុង ដែល​បាន​ដឹកនាំ​គ្រប់គ្រង​ចិន រយៈពេល ២៧ឆ្នាំ រហូត​ដល់​ថ្ងៃ​ស្លាប់​របស់​លោក​នៅ​ឆ្នាំ ១៩៧៦។ សម្រាប់​លោក​តេង​ស៊ាវពីង ចិន​ត្រូវ​តែ​ដឹកនាំ​គ្រប់គ្រង​ដោយ​កម្លាំង​រួម​របស់​បក្ស ដើម្បី ជៀសវាង​ការប្រមូលផ្តុំ​អំណាច​លើ​បុគ្គល​តែម្នាក់។

ទៅតាម​គំរូ​នយោបាយ​របស់​លោក​តេង​ស៊ាវពីង ប្រទេស​ចិន នៅ​ជាង​៣ទសវត្សរ៍មកនេះ ជា​ប្រទេស​ប្រកាន់​យក​របបដឹកនាំ​បែប​ឯកបក្ស គ្រប់គ្រង​ដោយ​បក្ស​តែមួយ គឺ​បក្ស​កុម្មុយនិស្តចិន។ ទៅតាមន័យនេះ អំនាច​ពិតប្រាកដ​របស់​លោក​ស៊ី ជីនពីង មិនមែន​កើតចេញ​មកពី​តំណែង​ប្រធានាធិបតី​ទេ ប៉ុន្តែ កើតចេញ​ពី​តំណែង​ជា​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត និង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​កងទ័ព​មជ្ឈិមបក្ស ដែល​ជា​អំណាច​កំពូល​ខាងកងទ័ព។

លោកស៊ី ជីនពីង​រៀបចំ​ត្រួសត្រាយផ្លូវ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ដែល​មានអំណាច​ផ្តាច់មុខ

ចាប់តាំង​ពី​ចូលកាន់អំណាច​ពេញដៃ ក្នុង​នាម​ជា​អគ្គលេខាធិការ​បក្ស នៅចុងឆ្នាំ ២០១២ លោក​ស៊ី ជីនពីង​បាន​ពង្រឹង​អំណាច​បុគ្គល​របស់​លោក ដោយ​បាន​សម្រិតសម្រាំង​មុខមាត់​របស់លោក ខ្លាំង មិនថា នៅក្នុង​ពាក្យ​ឃោសនា ឬ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ។

សូមអាន៖ តើ​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី ជីនពីង និង​លី ខឺឈាំង​នឹង​មាន​មុខមាត់​យ៉ាងម៉េច?

លោក​បាន​បញ្ចេញ​មុខមាត់​ស្នាដៃ ក្នុង​នាម​ជា​បុគ្គល ប៉ុន្តែ មិនមែន​ជា​ស្នាដៃ​របស់​បក្ស​នោះទេ។ ជាក់ស្តែង យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ របស់​លោក បាន​ធ្វើ​ឲ្យ​មតិ​មហាជន​ចិន ស្គាល់​លោក​ថា ជា​មេដឹកនាំចិន លេចធ្លោ។ ដោយ​បោះឆ្នោត លុបចោល​កាលកំណត់​អាណត្តិ​ប្រធានាធិបតី សភា​ប្រជាជន​ចិន​បាន​បើកផ្លូវ​ផងដែរ ឲ្យ លោក​ស៊ី ជីនពីង រុះរើ កែប្រែ​ទម្លាប់​របស់​បក្ស ដើម្បី កាន់អំណាច​អស់​មួយជីវិត ឬ ទៅតាមចិត្ត​ចង់​របស់លោក។ អាច​ថា ពីពេលនេះ​តទៅ ថ្នាក់​ដឹកនាំកំពូល​របស់​ចិន លែង​ជា​បក្ស​កុម្មុយនិស្ត ទៀតហើយ ប៉ុន្តែ ជា​បុគ្គល គឺ​លោកប្រធានាធិបតី​ស៊ី ជីនពីង

សញ្ញាមិនល្អ​សម្រាប់​សង្គមចិន

តាម​កាសែត​ចិន ការលុបចោល​មាត្រា ដែល​ចែង​ពី​ការកំណត់​អាណត្តិ​ប្រធានាធិបតី មិនមែនមាន​ន័យថា លោក​ស៊ី ជីនពីង​នឹង​ធ្វើ​ជា​ប្រធានាធិបតី​ចិន​អស់​មួយជីវិត​នោះទេ។ ម្យ៉ាងទៀត វា​ជា​តម្រូវការ​ចាំបាច់ ដើម្បី ធានា​ការរស់ឡើង​វិញ សង្គម​ចិន។

លោក​ស៊ី ជីនពីង នៅពេល​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ ២០១២ ធ្លាប់​បាន​និយាយ​ដូច្នេះមែន ថា លោក​សុបិន្ត​ចង់​ឃើញ​ចិន ក្លាយ​ជា​ប្រទេស​មានបាន ជាប្រទេស​មហាអំណាច ទាំង​សេដ្ឋកិច្ច និងយោធា និង​ជាប្រទេស​មោទនភាព។ ដើម្បី​សម្រេច​តាម​កក្តី​សុបិន្ត​នេះ អាណត្តិដឹកនាំ​តែ​រយៈពេល​១០​ឆ្នាំ មិន​គ្រប់គ្រាន់​នោះទេ។ លោក​ស៊ី ជីនពីង ចង់​នៅ​បន្ត​កាន់តំណែង ប្រធានាធិបតី​លើសពី​២​អាណត្តិ ព្រោះ​លោក​ចង់​សម្រេច​ឲ្យ​បាននយោបាយ​សេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់ របស់​ចិន នៅ ឆ្នាំ ២០៣០ ដែល​នឹង​នាំ​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ដល់ប្រជាជន​ចិន។

ការប្រមូល​ផ្តុំ​អំណាច​មក​នៅក្នុង​ដៃ​របស់​មនុស្ស​ម្នាក់ មិនមែន​ជា​រឿង​វិជ្ជមាន​នោះទេ។ ចិន ដែល​មាន​ប្រជាជន​ជាង ១ពាន់ ៣រយ​លាន​នាក់ បាន​ស្គាល់​សុខសន្តិភាព បីទសវត្សរ៍មកនេះ ដោយសារ​តែ​ការគ្រប់គ្រង ដឹកនាំ​រួម របស់​បក្ស​កុម្មុយនិស្ត​ចិន។ ចិន​ក្រោម ការដឹកនាំ​ផ្តាច់មុខ​របស់​មនុស្ស​តែម្នាក់ គឺ​លោក​ម៉ៅ សេទុង ធ្លាប់​បានស្គាល់​ចលាចល ម្តងហើយ កាលពី​អតីតកាល។ ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន ម៉ៅ សេទុង បាន​បង្កើត​បដិវត្ត​វប្បធម៌ ដើម្បី បោសសម្អាត​ក្រុមប្រឆាំង នឹង​ខ្លួន ក្នុង​ផ្ទៃបក្ស រហូតជំរុញ​ឲ្យ​មាន​ការងើបបះបោរ​ប្រឆាំង​តបវិញ ពី​ប្រជាជន និង​សមាជិក​របស់​បក្ស។ គេ​ខ្លាច​ថា លោក​ស៊ី ជីនពីង​នឹង​អាច​ធ្វើ​ឲ្យ​ចិន ដើរត្រលប់​ថយក្រោយ និង​អាច​ដើរ​តាម​ជាន់ដាន​ចាស់ របស់​ម៉ៅសេទុង ពោល​គឺ​មិន​រារែក​នឹង​ប្រើ​អំណាច​ផ្តាច់ការ បង្រ្កាប​អ្នកដែល​ប្រឆាំង​នឹង​ខ្លួន។ ការនៅក្រាញ​ចង់​កាន់តំណែង​ប្រធានាធិបតី​គ្មាន​កាលកំណត់​យ៉ាងដូច្នេះ នឹង​អាច​ធ្វើ​ឲ្យ​លោក​ស៊ី ជីនពីង ចង់ ឬ​មិន​ចង់ ជួប​ប្រឈម​នឹង​ការតវ៉ា នៅថ្ងៃ​ណាមួយ ពី​ប្រជាជន ចិន ដែល​នៅ​សតវត្សរ៍ ទី ២១ លែង​ចង់​បាន​តទៅទៀត ការរស់នៅ​ក្រោម​ការគាបសង្កត់​បិទសេរីភាព របស់​មេដឹកនាំ​ផ្តាច់ការ៕

 

បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”