rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បារាំង​ចុះកិច្ច​ព្រមព្រៀង អនុញ្ញាត​ឲ្យ​ឥណ្ឌា ប្រើ​មូលដ្ឋានទ័ព​បារាំង នៅ​មហាសមុទ្រ​ឥណ្ឌា

ដោយ ឈាង បុប្ផា

កិច្ចព្រមព្រៀង និង​កិច្ចសន្យា​វិនិយោគ​ចំនួន ២០ ដែល​មាន​តម្លៃ ១៣​ពាន់​លាន​អឺរ៉ូ ត្រូវ​បាន​ចុះហត្ថលេខា នៅថ្ងៃ​សៅរ៍នេះ នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បារាំង នៅ​ប្រទេស​ឥណ្ឌា។ នៅ​ក្រោយ​ការទទួល​យ៉ាងរាក់ទាក់​ពី លោក​នាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុង​ញូវដេលី លោក​ប្រធានាធិបតី​បារាំង បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង ពង្រឹង​ការសហការ​យោធា ឥណ្ឌា និង​បារាំង នៅ មមហាសមុទ្រ​ឥណ្ឌា។

 

នៅក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី នៅ​ថ្ងៃ​ដំបូង នៃ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ឥណ្ឌា លោកប្រធានាធិបតី បារាំង​បាន​ប្រកាស​ ថា លោក​ចង់​ឲ្យ​បារាំង ក្លាយ​ជា​ប្រទេស​ដៃគូ ល្អជាងគេ​របស់​ឥណ្ឌា នៅ​សហភាព​អឺរ៉ុប។ នៅ​មុន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា នៅថ្ងៃ​សុក្រ​ម្សិលមិញ ប្រមុខរដ្ឋ​បារាំង បាន​និយាយ​ប្រាប់​ទស្សនាវដ្តី​ឥណ្ឌា India Today លោក​ចង់​បាន​ឥណ្ឌា​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្រ្ត​សំខាន់​ជាងគេ​របស់​បារាំង នៅ​អាស៊ី។ ប្រធានាធិបតី​បារាំង ដែល​ឆ្លៀតពេល​ដែល​អង់គ្លេស ដើរចេញ​ពី​សហភាព​អឺរ៉ុប ចង់ឲ្យ​បារាំង​ជំនួស​កន្លែង របស់​អង់គ្លេស និង​រុស្ស៊ី ក្នុង​នាម​ជា​ប្រទេស​ដៃគូ​សំខាន់​របស់​ឥណ្ឌា។

នៅ​ខែ​មករា លោក​ប្រធានាធិបតី​បារាំង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន មហាអំណាច​សេដ្ឋកិច្ច​ទី​២ និង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​លោក។ លោក​អេម៉ានុយអែល ម៉ាក្រុង​បានជ្រើសរើស​ឥណ្ឌា បន្ទាប់​ពី​ចិន ដើម្បី​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ។ បើ​និយាយ​ពី​សេដ្ឋកិច្ច ឥណ្ឌា មិនមែន​ជាដៃគូ នាំមុខ​របស់​បារាំង នោះទេ។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​បារាំង និង​ចិន មានទំហំ ទឹកប្រាក់​ច្រើន​ជាង​ការដោះដូរ​ពាណិជ្ជកម្ម​បារាំង និង​ឥណ្ឌា​ឆ្ងាយ​ណាស់។ ប៉ុន្តែ លោក​ប្រធានាធិបតី​បារាំង លោក​ចង់​បាន​ឥណ្ឌា ជា​ប្រទេស​ដៃគូ​សំខាន់ របស់​បារាំង នៅ​អាស៊ី។ លោក​ម៉ាក្រុង​ចង់​សំដៅ​ ទៅដល់​ការសហការ ចាប់​ដៃគូ​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ ការពារ សន្តិសុខ​ទៅវិញទេ។

ចូរកុំភ្លេចថា ទំនាក់ទំនង​បារាំង ឥណ្ឌា គឺ​បោះជំហាន​ទៅមុខ ច្រើន ក្នុង​វិស័យ​ការពារ​សន្តិសុខ​នេះឯង។ បារាំង រហូតមក​បាន​ទៅ​ចែចង់ លក់​សព្វាវុធ​របស់ខ្លួន ដល់​ឥណ្ឌា ដែល​ជាប្រទេស​ទិញ នាំចូល​អាវុធ​ច្រើន​ជាងគេ​នៅក្នុង​លោក។ នៅ​ឆ្នាំ ២០១៦ ឥណ្ឌា បាន​ចុះ​កិច្ចសន្យា​ទិញ យន្តហោះ​ចម្បាំង​Rafale ដ៏​ល្បី​ឈ្មោះ​របស់​បារាំង ៣៦​គ្រឿង ហើយ​និង​នាវាមុជទឹក​៦​គ្រឿង ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ តាមរយៈ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុងទៅ ឥណ្ឌា​លើកនេះ រដ្ឋាភិបាល​បារាំង​សង្ឃឹម​នឹង​បញ្ចុះបញ្ចូល​ឲ្យ​ឥណ្ឌា​ទិញបន្ថែម​ទៀត ឧទ្ធម្ភាគចក្រ​ចម្បាំង និង​នាវាមុជទឹក​ជាច្រើន​គ្រឿងទៀត។

បារាំង​នឹង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​ឥណ្ឌា​ចូលប្រើ​មូលដ្ឋាន​ទ័ព​របស់​បារាំង នៅ កោះ​Réunion របស់​បារាំង

បារាំង​ទោះ​ជា​ជាប់​ចំណាត់ថ្នាក់ ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច នៅក្រោយ​ឥណ្ឌា​ទៅទៀតនោះ ប៉ុន្តែ បារាំង ត្រូវ​បាន​ឥណ្ឌា របស់​លោក​នាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី ចាត់ទុកជា​ប្រទេស​ដៃគូ​យុទ្ធសាស្រ្ត​យោធា​ដ៏សំខាន់​របស់​ឥណ្ឌា នៅ​មហាសមុទ្រ​ឥណ្ឌា។

នៅថ្ងៃ​សៅរ៍នេះ បារាំង និង​ឥណ្ឌា​សម្រេច​ចុះបាន​កិច្ចព្រមព្រៀង ដើម្បី​ពង្រឹង​ការសហការ​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា។ ទៅតាម​កិច្ចព្រមព្រៀង ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្រ្តី ឥណ្ឌា ប្រទេស​ទាំងពីរ​យល់ព្រម​បើក​មូលដ្ឋាន​ទ័ព ឲ្យ​កប៉ាល់ចម្បាំង ឥណ្ឌា និង​បារាំង អាច​ចូលចត បាន​គ្រប់ពេល។

នៅស្ថានភាព​ជាក់ស្តែង ឥណ្ឌា នឹង​អាច​ចូល​ទៅប្រើ​មូលដ្ឋានទ័ព​របស់​បារាំង ដែល​មាន​នៅ​កោះ​Réunion ឬ​មូលដ្ឋាន​ទ័ព បារាំង នៅ​ប្រទេស​ជីប៊ូទី។ អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា ដោយ​ចូល​ប្រើ​មូលដ្ឋានទ័ព​របស់​បារាំង នៅ​មហាសមុទ្រ​ឥណ្ឌាំ ឥណ្ឌា​ចង់​បង្កើន​វត្តមាន​នាវា​ចម្បាំង របស់ខ្លួន ដើម្បីប្រឈម​ទប់ទល់​នឹង​ការពង្រីកឥទ្ធិពល​យោធា​របស់​ចិន នៅ​មហាសមុទ្រ​ឥណ្ឌា និង​នៅ​សមុទ្រ​ចិន​ខាងត្បូង។

នៅពេល​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​និយាយ​ថា ការពង្រីក​ឥទ្ធិពល​របស់​ឥណ្ឌា នៅ​ក្នុង​តំបន់​ជិតខាង​របស់​ឥណ្ឌា គឺ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​របស់លោក។ ការបើកភ្លើងខៀវ ពី​ប្រធានាធិបតី បារាំង ដើម្បី ឲ្យ​នាវាចម្បាំង​ឥណ្ឌា បាន​ចូលចត នៅ​មូលដ្ឋាន​ទ័ព​បារាំង គឺ​ប្រៀប​បាន​នឹង​អំណោយ​ដ៏ថ្លៃថ្លា សម្រាប់​លោកនាយករដ្ឋមន្រ្តី​ម៉ូឌី ដែល​កំពុង​សំលឹង​ចង់​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​មួយ​អាណត្តិ​បន្តទៀត។ អ្នកវិភាគ​នយោបាយ​ឥណ្ឌា​មួយចំនួន​និយាយថា ជាមួយ នឹង​ដំណឹង​វិជ្ជមាន​នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី បារាំង លោក​ម៉ូឌី ដែល​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ ២០១៩ អាច​នឹង​មាន​អំណះអំណាង​ច្រើន ដើម្បី​ការពារ​នយោបាយ​ជាតិនិយម​របស់លោក នៅក្នុង​អំឡុង​ឃោសនា​បោះឆ្នោត។ ដើម្បី​កុំ​ឲ្យ​អ្នកបោះឆ្នោត​ឥណ្ឌា ភ្លេច​ពីដំណឹង​ល្អនេះ លោក​ណារិនដ្រា ម៉ូឌី អាច​ប្រកាស​រំលាយ​សភា ដើម្បី​បោះឆ្នោត​មុន​កាលកំណត់​ក៏​អាច​ថាបាន។

បារាំង​ចង់ចែចង់​លក់​បច្ចេកវិទ្យា ថាមពល​នុយក្លេអ៊ែរ ដល់​ឥណ្ឌា

បារាំង​ចង់​ជំរុញ​ការចរចា​លក់​សព្វាវុធ​បន្ថែម ដល់​ប្រទេស​ឥណ្ឌា ប៉ុន្តែ វិមាន​ប្រធានាធិបតី​បារាំង មិន​បាន​លើកឡើង​ពី​កិច្ចសន្យា​លក់​សព្វាវុធ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក​ម៉ាក្រុង ទៅ​ឥណ្ឌា​នោះទេ។ កិច្ចសន្យា និង​កិច្ចព្រមព្រៀង ចំនួន ២០ ដែល​មាន​តម្លៃ ១៣ពាន់​លាន​អឺរ៉ូ ដែល​បារាំង និង​ឥណ្ឌា​បាន​ចុះជាមួយគ្នា នៅថ្ងៃ សៅរ៍​នេះ ភាគច្រើន​គឺ​ផ្តោតលើ​វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហើយ​និង​បច្ចេកវិទ្យា។ នៅ​ឥណ្ឌា បារាំង​មិន​សង្ឃឹម​ផ្តោតសំខាន់​តែ​លើការលក់​អាវុធ​ឲ្យ​ឥណ្ឌានោះទេ។

ឥណ្ឌា ដែល​មាន​ប្រជាជន ១ពាន់ ២រយលាននាក់ ជាប្រទេស​ដែល​កំពុង​អភិវឌ្ឍ ជា​ទីផ្សារ​ដ៏សំខាន់ សម្រាប់​ផលិតផល និង​អ្នកវិនិយោគ​របស់​បារាំង។ ឥណ្ឌា​របស់​លោក​ណារិនដ្រា ម៉ូឌី កំពុង​ត្រូវការ​ធនធាន ចំណេះជំនាញ​ធ្វើ និង​បច្ចេកវិទ្យា សម្រាប់​បំពាក់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវរទេះភ្លើង ឬ​សម្រាប់ បង្កើន បង្កើត​ថាមពល ដែល​ឥណ្ឌា​ត្រូវការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។ បារាំង មាន​ជំនាញខាង​បង្កើត​រោងចក្រ​អគ្គសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ហើយ​និងថាមពល​ព្រះអាទិត្យ។ ជំនាញ​នេះ ឆ្លើយតប​តែម្តង ទៅ​នឹង​តម្រូវការ​របស់​ឥណ្ឌា។ ឥណ្ឌា ដែល​ជា​ប្រទេស​ធំទី ២ ខាងបញ្ចេញ​ផ្សែងពុល​បរិយាកាស កំពុង​ចង់​ដោះដៃ ពី​ថាមពល​ដើរដោយ​ធ្យូងថ្ម។ ឥណ្ឌា ដែលបាន​ឃើញ​ច្បាស់​ពី​ផលប៉ះពាល់​នៃផ្សែងពុល ហើយ​និង​ការប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ដំណាំកសិកម្ម បាន​ប្តេជ្ញាចិត្ត ចូលរួម​ជាមួយ​បារាំង ដើម្បី​ធ្វើ​ជាម្ចាស់ផ្ទះ រៀបចំ​សន្និសីទ ជំនួបកំពូល​ស្តីពី​សម្ព័ន្ធ ដើម្បី​ថាមពល​មិនចេះរីងស្ងួត ដែល​ត្រូវ​បើកធ្វើ នៅ​ថ្ងៃ​អាទិត្យ៕

 

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល