rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ប្រធានាធិបតី​កូរ៉េខាងត្បូងថា កុំទាន់អរ នឹង​ការចរចា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

ដោយ អៀង សុខម៉ិញ

ក្រោយ​សេចក្តី​​​ប្រកាស​បើក​ធ្វើ​ជំនួបកំពូលកូរ៉េទាំង​ពីរ​ នៅ​ខែ​មេសា​ខាង​មុខ​មក ទាំង​ចិន និង​ទាំង​សហរដ្ឋ​អាមេរិក​សុទ្ធតែ​នាំគ្នា​សាទរ​ពី​ដំណើរវិវឌ្ឍ​វិជ្ជមាន​នេះ។ តែ​ក្នុង​ពេល​ជាមួយគ្នា អាមេរិក​ទើប​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាងជើង ក្នុងហេតុផល​ថា កូរ៉េ​ខាងជើង​បាន​ប្រើ​សារធាតុ​គីមី ដែល​គេ​ចាត់បញ្ចូល​ថា​ជា​អាវុធប្រល័យលោក ដើម្បី​ធ្វើ​ឃាត​លោក​គីម​ ជុងណាម នៅ​ម៉ាឡេស៊ី។ រីឯ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក មូន ចែអ៊ីន វិញ បាន​អំពាវនាវ​​ឱ្យ​គ្រប់គ្នាកុំ​មាន​សុទិដ្ឋនិយម​ជ្រុល​ពេក​ចំពោះ​​ចរចា​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។

នៅ​ថ្ងៃអង្គារ​ម្សិលមិញ កូរ៉េខាង​ជើង​បាន​ប្រកាសថា​នឹង​​លះ​បង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​មាន​ការ​ធានារក្សា​សន្តិសុខ និង​គ្មាន​ការ​គំរាមកំហែងយោធា​មកលើ​របប​កុម្មុយនិស្ត (តាំ​ងពី​ចប់​សង្គ្រាមឆ្នាំ​១៩៥៣​មក កូរ៉េខាង​ជើង​តែង​ប្រើ​ពាក្យ​​ថា​អាមេរិក​ចង់​ប្រើ​កម្លាំង​យោធា​ឈ្លានពាន​ ទើប​ប្រឹង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ)។ បន្ទាប់​មក​កូរ៉េខាង​ត្បូង​បាន​​ ​បើក​ជំនួប​ជាមួយ​កូរ៉េខាងជើង​នៅ​ខែ​មេសាខាង​មុខ​ទៀត។

កុំអាល​ទាន់​អរ

ប៉ុន្តែ​ស្ទើរ​គ្រប់​​សារព័ត៌មាន​កូរ៉េខាង​ត្បូង​ បាន​សម្តែង​ការ​អបអរ​ ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​បំផុត។ ​​សាទរ នៅ​ពេល​បាន​ឮ​កូរ៉េខាង​ត្បូង​និង​ខាង​ជើង​ ត្រូវ​រ៉ូវ​គ្នា​ មាន​ការ​ព្រមព្រៀង​បើក​ជំនួប​ចរចា ដោយ​ក្នុង​អំឡុង​ពេល​នោះ​ព្យុងយ៉ាង​សន្យា​ផ្អាក​រាល់​គ្រប់​សកម្មភាព​សាក​ល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​។ ឯ​ការ​ប្រុង​ប្រយ័ត្នក៏​មាន​ខ្លាំង ព្រោះគេ​មិន​ទាន់​ទុក​ចិត្តលើឆន្ទៈ​​​របស់​​ព្យុងយ៉ាងថា​​ពិត​ជា​ស្មោះត្រង់​ចង់​ចរចា​រំសាយ​នុយក្លេអ៊ែរ​មែន​ឬ​អត់។ ​​

សារព័ត៌មាន​កូរ៉េខាង​ត្បូង​ខ្លះ​ បាន​សរសេរ​នៅ​ក្នុង​បទ​វិចារណកថា​របស់​ខ្លួន​ថា កូរ៉េខាង​ជើង​ធ្លាប់​បាន​សន្យាផ្អាក​​កម្មវិធី​នុយក្លេអ៊ែរ​ម្តង​រួច​ហើយ នៅ​ក្នុង​កិច្ចព្រមព្រៀង​​អន្តរជាតិ​ឆ្នាំ​២០០៥ តែមួយ​ឆ្នាំក្រោយ​មក​​ព្យុងយ៉ាងបាន​រំលោ ភ​ដោយ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​មួយ។ សារ​ព័ត៌មាន​ខ្លះ​ទៀត បាន​លើក​សេណារីយោថា​កូរ៉េខាង​ត្បូង​និង​សហគមន៍​អន្តរជាតិអាច​​ កំពុង​ធ្លាក់​ក្នុង​ល្បែង​​​របស់ព្យុងយ៉ាង ​ ដែល​ទំនង​ជា​​កំពុង​តែ​ស្វែង​រក​ច្រក​ពង្រាង ឬ ​បន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ ហើយ​​បាន​ចំណេញ​ពេលវេលាសម្រាប់​កម្មវិធីប៉ាលីស្ទិក​និង​នុយក្លេអ៊ែរ​ តាម​រយៈ​ការ​បង្ខិត​ខ្លួន​មក​ស្និទ្ធ​នឹង​កូរ៉េខាង​ត្បូង​។ សារព័ត៌មាន​ខ្លះទៀត បាន​ព្យាករ​រួច​ជាមុន​ថា ការ​ចរចា​អន្តរកូរ៉េ ជា​លើក​ទី​បី​ ​នៅ​ខែ​មេសាខាងមុខ​នេះ នឹង​គ្មាន​ប្រយោជន៍​អ្វី​ទេ បើ​មិន​អាច​សម្រេច​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ទេ​នោះ។

ចំពោះ​លោក ម៉ូន ចែអ៊ីន ក៏​ដូច​គ្នា ! ក្នុង​នាម​ជា​ប្រធានាធិបតី លោក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​បន្ថែម​ទៀត​។ សម្រាប់​លោក​ ការ​ចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរកូរ៉េខាង​ជើង ទើប​តែ​ដើរ​មក​ដល់​ចំណុច​ចាប់​ផ្តើម ប៉ុណ្ណោះ ! ហេតុ​ដូច្នេះ​គេ​ក៏​ពុំ​ទាន់​មាន​ហេតុ​ផល​អ្វី​ត្រូវ​បង្ហាញ​សុទិដ្ឋនិយម​។ លោក​ មូន​ចែអ៊ីន​បាន​អះអាង​ថា កូរ៉េខាង​ត្បូង​មិនដែល​បន្ធូរ​ដៃ ឬ​​​ចរចា​សម្ងាត់​អ្វី​ណា​មួយ​ជាមួយ​កូរ៉េខាង​ជើង ដើម្បី​បាន​សម្រេច​កិច្ចព្រមព្រៀង​ទេ ! ការ​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរកូរ៉េខាង​ជើង​ អាច​សម្រេច​ទៅ​បាន​ដរាប​ណា​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​សហរដ្ឋ​អាមេរិក។ កូរ៉េខាង​ត្បូង​និង​អាមេរិកត្រូវ​​មាន​ជំហរ​តែ​មួយ​ ហើយ​ការ​ចរចា​អន្តរកូរ៉េ​ (កូរ៉េខាងជើងនិ​ងខាង​ត្បូង​ពីរ​ភាគី) ពិត​ជាមិន​គ្រប់គ្រាន់​សម្រាប់​នាំ​សន្តិភាព​ឱ្យ​ឧបទ្វីប​ទេ។

​​លោកដូណាល់​ ​ត្រាំ​ ៖ សំណើកូរ៉េខាង​ជើង​ វិជ្ជមាន​ខ្លាំង

លោក ដូណាល់ ត្រាំ ក៏​បាន​សាទរ កាយវិការ​​របស់​កូរ៉េខាងជើង ដែល​ចង់​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ជាមួយ​សហរដ្ឋ​អាមេរិក។ ពី​មុន​មក​កូរ៉េខាង​ជើង​មិន​ងាយ​ប្រើ​ពាក្យ​ “រំសាយ” នេះ​ទេ ! គឺ​ប្រើ​ត្រឹម​ពាក្យ​ថា​ផ្អាក តែ​ប៉ុណ្ណោះ។

លោក ត្រាំ បាន​ចាត់​ទុក​សំណើ​ ​ផ្តល់​ដោយ​សេអ៊ូល និង​ព្យុងយ៉ាង ថា​មាន​លក្ខណៈវិជ្ជមាន​ខ្លាំងណាស់ ! ជាដំណឹង​ល្អ​ចំពោះ​ពិភពលោក​ទាំង​មូល ចំពោះ​កូរ៉េខាង​ជើង​ផង ចំពោះ​ឧបទ្វីប​កូរ៉េផង ! ជាលើក​ទីមួយ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក ដែល​គ្រប់​ភាគី​បាន​សម្តែងការ​ប្រឹង​ប្រែង​ដ៏ច្បាស់លាស់ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ជាក់ស្តែង​សិន ! នេះ​ជា​ប្រសាសន៍​របស់​លោកត្រាំ ដែល​បង្កប់​ខ្លាំង​ទៅ​ដោយ​​ការ​ប្រុងប្រយ័ត្ន។ ​ ចុះតើ ​លោក ​ត្រៀម​ខ្លួន​នឹង​ជួប​គីមជុងអ៊ុន​ហើយឬ ? ចម្លើយ​គឺ “ចាំ​មើល​សិន”។

សហភាព​អឺរ៉ុប ក៏​បាន​លើក​សរសើរ​អំពី​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​ព្យុងយ៉ាង។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ចិន សុទ្ធ​តែ​បាន​​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​​ចាប់​យក​ឱកាស​ដ៏ល្អ​នេះ ​សម្រាប់​ជំរុញ​ដំណើរការ​ចរចា​ឱ្យ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ​ថ្វី​បើ​លោក​ត្រាំ​បាន​បង្ហាញ​ជំហរ​សាទរ​ក៏​ពិត​មែន តែ​ខាង​អ្នក​កាន់​អំណាច​ប្រតិបត្តិ​អាមេរិក បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត អំពី​ភាព​មិន​ទុក​ចិត្ត​របស់​អាមេរិក​លើ​របប​ព្យុងយ៉ាង​ ដែល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ មិន​ដែល​គោរព​ពាក្យ​សន្យាខ្លួន។ ប្រមុខ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក ​​បាន​បង្ហាញ​ភាព​សង្ស័យ​ខ្លាំងមែនទែន​។

សហរដ្ឋ​អាមេរិកបន្ត​ដាក់​ទណ្ឌកម្ម​​លើ​កូរ៉េខាងជើង

ជាភស្តុតាង​នៃ​ឆន្ទៈ​របស់​អាមេរិក​ថា​មិន​ទម្លាក់​សម្ពាធ “ជា​អតិបរិមា” ​ចេញ​ពីកូរ៉េខាង​ជើង អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​បញ្ជាក់​ថា​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​សេអ៊ូល​និ​ងវ៉ាស៊ីនតោន ដែល​បាន​លើក​ពេល​រហូត​ដល់​ពេល​បិទ​បញ្ចប់​កីឡា​អូឡាំពិក​នឹង​ត្រូវ​តែ​ចាប់​ផ្តើម​ឡើង​វិញ​ តាមពេលកំណត់។ ទណ្ឌកម្ម​សេដ្ឋកិច្ច​​និង​សម្ពាធ​របស់​អាមេរិក ទំនង​ជា​បាន​ចូល​រួម​ចំណែក​ច្រើន​ក្នុង​ការ​រុញ​ច្រាន​ឱ្យ​ព្យុងយ៉ាង​ព្រម​បើក​ការ​ចរចា​រំសាយ​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​អ្នក​វិភាគ​ខ្លះ នៃ​​វិទ្យាស្ថាន​សិក្សា​នយោបាយ​ASAN។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិកបានចាប់​​អនុវត្ត​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ថ្មីមួយ​បន្ថែម​ទៀត​​លើ​កូរ៉េខាង​ជើង នៅចំ​​​ថ្ងៃ​តែ​មួយ​ដែល​កូរ៉េខាង​ត្បូង​បាន​ជូន​ដំណឹង​ថា​ព្យុងយ៉ាង​​ចង់​ចរចា​រំសាយ​កម្ម​វិធី​នុយក្លេអ៊ែរ​​ជាមួយ​នឹងវ៉ាស៊ីនតោន។

​​ទណ្ឌកម្មថ្មី​នេះ ​ ​គឺ​ជា​លទ្ធផល​​ដែល​អាមេរិក​រក​ឃើញ​ថាមាន​ការ​ប្រើ​សារធាតុ​គីមីពុល VX ​សម្លាប់​លោក គីម ជុងណាម ជា​បងប្រុសលោក​គីមជុងអ៊ុន នៅម៉ាឡេស៊ី កាលពី​ថ្ងៃទី ១៣​កុម្ភៈ​២០១៧ មិន​មែន​ទាក់​ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ ឬ​មីស៊ីល​អ្វី​ទេ។

បើ​តាម​ច្បាប់​អាមេរិក ប្រទេស​ណា ឬមេដឹកនាំប្រទេស​​ណា​ ​ហ៊ានរំលោភ​ច្បាប់ ​​ប្រើសារធាតុ​គីមី​ ឬ​ជីវសាស្ត្រ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​អាវុធ​ប្រល័យ​លោក និង​ហាមឃាត់​ទាំងស្រុង​នោះ ប្រទេស​នោះ​នឹង​ត្រូវ​ជាប់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ភ្លាម លែង​ឱ្យ​មាន​ការ​នាំ​ចូល​ផលិតផល​ខ្លួនមក​កាន់​សហរដ្ឋអាមេរិក។

ប៉ុន្តែ​ចំពោះ​កូរ៉េខាង​ជើង ដែលថ្វី​បើ​​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ សេចក្តី​សម្រេច​របស់​រដ្ឋាបាល​អាមេរិកនេះ មាន​ផល​រំខាន​តិច​តួច​ណាស់​ចំពោះ​ព្យុងយ៉ាង៕

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល