អានតួអត្ថបទ
ហ្វីលីពីន-សិទ្ធិមនុស្ស​

លោក​ ឌុយទែរតេ​ ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​​ ​នយោបាយ​​របស់​​លោក​​នៅ​​ក្នុ​ង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​​​​គ្រឿងញៀន​

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterté បាន​ហាម​​ប៉ូលីស​និង​កងទ័ព​កុំ​ឲ្យ​សហការ​ជាមួយសហគមន៍អន្តរជាតិ ​នៅ​ក្នុង​​ការ​ស៊ើបអង្កេត​​លើ​យុទ្ធនាការ​ប្រយុទ្​ធប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​លោក។​​

លោក Rodrigo Duterte ​អបអរ​សាទរ​​ស្នាដៃ​ក្រុម​គយ​ហ្វីលីពីន​ដែល​បាន​​​​បំផ្លាញ​ចោល​​រថយន្ត​រត់ពន្ធ​​ប្រណីតៗ​ដែល​មាន​​តម្លៃ​ប្រមាណ​ជា​១​​លាន​២​សែន​ដុល្លារ​អាមេរិក​
លោក Rodrigo Duterte ​អបអរ​សាទរ​​ស្នាដៃ​ក្រុម​គយ​ហ្វីលីពីន​ដែល​បាន​​​​បំផ្លាញ​ចោល​​រថយន្ត​រត់ពន្ធ​​ប្រណីតៗ​ដែល​មាន​​តម្លៃ​ប្រមាណ​ជា​១​​លាន​២​សែន​ដុល្លារ​អាមេរិក​ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​លោក​ Rodrigo Duterte បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតីប្រទេស​ហ្វីលីពីន​​នៅ​ខែ​មិថុនា​ឆាំ្ន ២០១៦​មក មនុស្ស​ជាង​៤០០០​នាក់​ត្រូវ​បាន​ប៉ូលីស​​សម្លាប់​ ហើយ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​រយ​នាក់​ផ្សេង​ ត្រូវ​បាន​​​ជន​មិន​ស្គាល់​មុខ​សម្លាប់ដែរ​។

នៅ​ក្នុងបញ្ហានេះ ក្រុម​ប្រទេស​លោក​ខាង​លិច និង​សមាគមន៍​ការពារ​សិទ្ធ​មនុស្ស បាន​សម្តែង​​ការ​ព្រួយបារម្ភ​​​ខ្លាំង ពាក់ព័ន្ធ​​នឹង​​នយោបាយ ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​ឌុយទែរតេ។

នៅ​ចំពោះ​មុខ​កង​អង្គភាព​ពិសេស​របស់​ប៉ូលិស​ហ្វីលីពីន​ នៅ ទីក្រុង​Davao ​​ លោក​ឌុយទែរតេ បាន​ថ្លែង​ថា”​ពាក់ព័ន្ធ​ពីរឿង​សិទ្ធិ​មនុស្ស”ចូរ​កុំ​ឆ្លើយ​ និង​កុំ​បារម្ភ​”​ -នេះ​ជា​សេចក្តី​ណែនាំ​របស់​លោក​ឌុយទែរតេ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ប្រធានាធិបតី​ហ្វីលីពីន បាន​ថ្លែងរបៀប​​ផ្គើនដាក់​​សហគមន៍អន្តរជាតិ​ថា “តើអ្នក​ជា​នរណា ? ហើយ​ហេតុអ្វី បាន​ជាគេ​​ហ៊ាន ធ្វើការ​​រារាំងនៅ​​លើរបៀប​ដឹកនាំប្រទេសរបស់​គាត់​” ដោយ​សង្កត់ពាក្យបន្ថែមទៀតថា​”​អ្នកទាំងអស់គ្នា​ ​ក៏​បានដឹងច្បាស់​ហើយ​ដែរថា​ ប្រទេស​​របស់​ខ្ញុំ​ កំពុង​​ផុង​កប់​ជ្រៅ​ទៅ​ក្នុង​​រណ្តៅ​​គ្រឿងញៀន”។​

គួររំលឹកថា ប្រទេស​ហ្វីលីពីន បាន​យល់ព្រម​កាលពី​ថ្ងៃ​អង្គារ​មុន​​អោយ​មាន​ការ​ស៊ើប​អង្កេត​មួយ ​របស់​អ.ស.ប.​នៅ​លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​របស់​ហ្វីលីពីន​ ​តែមិនព្រម អោយ​ការ​ស៊ើប​អង្តេត​នេះ ស្ថិតនៅ​​​ក្រោម​ការ​ដឹកនាំ​របស់​អ្នករាយការណ៍​​ពិសេស​របស់​អ.ស.ប.​នាបច្ចុប្បន្ននេះទេ។ អ្នករាយការណ៍​ពិសេស​ ជាជនជាតិបារាំងគឺ​ លោកស្រី​ Agnès Callamard  ដែល​​ទីក្រុង​ម៉ានីល ​​ចាត់ទុកថា  អសមត្ថភាព​ និង​​លំអៀង។

សូមបញ្ជាក់ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​សំណុំរឿង​ចោទ​លោក​ឌុយទែរតេ និង​អ្នកដឹកនាំ​ជាន់​ខ្ពស់ហ្វីលីពីន​ ពី បទប្រព្រឹត្ត​​ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ​ ដោយ​បាន​​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​​​​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿងញៀន​របស់​លោក។

ទន្ទឹមនេះ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​ បាន​ចោទដែរ​ថា​ ​មនុស្ស​មួយ​ភាគ​ធំ​ដែល​​ប៉ូលីស​ហ្វីលីពីន​បាន​សម្លាប់​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តាមពិត​ទៅ​ ​គឺ​​ជនរងគ្រោះ​​ ដែល​ត្រូវ​បាន​​សម្លាប់​​ តែ​តាម​​​ការ​បញ្ជាពីថ្នាក់លើតែ​បណ្ណោះ។​ នៅ​ក្នុង​រឿង​នេះ ​ប៉ូលីស ​បាន​បដិសេធ​ដោយ​​អះអាង​ថា ​គេ​ត្រូវប្រើអំពើ​​ហិង្សា​​ ពីព្រោះ​ជន​សង្ស័យ​សុទ្ធតែ​ប្រដាប់​ដោយអាវុធ​​និង​​ប៉ុនប៉ង​​ចង់​តដៃ​ជាមួយប៉ូលីសហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ