rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ចិន​ដើរប្រមូលទិញ​ដី​កសិកម្ម​នៅបរទេស ដើម្បី​បំពេញ​មាត់​ប្រជាជនក្នុង​ស្រុក

ដោយ ឈាង បុប្ផា

មិនថា ទៅដល់​ទីណា ទ្វីបណា អាហ្វ្រិក អាស៊ី អឺរ៉ុប ឬអាមេរិក គេ​ឃើញ​មាន​មុខ​ប្រជាជន និង​ក្រុមហ៊ុន​ចិន​រហូត។ ក្រុមហ៊ុន​ចិន ដែល​​បាន​ពង្រីក​មុខ​ជំនួញ បោះទុន​វិនិយោគ​របស់​ខ្លួន​​កាន់តែ​ច្រើន នៅ​គ្រប់វិស័យ​ ​នៅក្នុង​​​ទឹកដី​បរទេស។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ចិន មិនថា រដ្ឋ​ឬ​ឯកជន​បានដើរ​ប្រមូលទិញ​ដី​កសិកម្ម​ នៅ​បរទេស ដើម្បីធានា​ផ្គង់ផ្គង់​ផលិត​ផល​កសិកម្ម​ទៅ​ឲ្យ​ទីផ្សារ​ស្រុក​ចិន ដែលនៅទៅនោះ ​អតិថិជន​កាន់តែច្រើន មានតម្រូវការ​ទាមទារ​កាន់​តែ​ខ្ពស់​ពីរឿង​គុណភាព និង​បរិមាណ។

ចិន​មាន​ប្រជាជន​សរុប ១៣៧៩​លាននាក់ នៅឆ្នាំ ២០១៦ ស្មើ​នឹង​១ភាគ​៥​នៃ​ប្រជាជន​សរុប​លើ​ផែនដី។ ប៉ុន្តែ ផ្ទៃដី​កសិកម្ម ដែល​ចិន​អាច​ដាំដុះ ដើម្បី​ចិញ្ចឹម​ជនជាតិ​របស់ខ្លួន មាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ។ ផ្ទៃដី​កសិកម្ម​តិចតួច មិន​ឆ្លើយ​តប​នឹង​ការកើនឡើង​មិនឈប់នៃ​ចំនួន​មាត់​មនុស្ស​​នៅ ប្រទេសចិន។ នៅពេល​ដែល​ដី​ធ្វើ​កសិកម្ម​មានតិចតួច រួចទៅ​ហើយ​នោះ នៅ​មាន​កត្តា​មួយ​ចំនួន ដូចជា​ ការប្រើជីគីមី ច្រើនជ្រុល​រហូត​​ធ្វើ​ឲ្យ​ដីហ៊ឹ ខ្សោះ​គ្មាន​ជីរជាតិ ការបំពុល​បរិស្ថាន ការសាងសង់​ពង្រីក​​ក្រុង​ទៅលើ​ដីស្រែកសិកម្ម ហើយ​និង​ការប្រែប្រួល​អាកាសធាតុ ដែល​ជាដើមហេតុ​នៃ​គ្រោះ​រាំងស្ងួត គ្មានទឹកភ្លៀង ។ល។និង​។ល។ ដែល​រឹត​តែ​កាត់បន្ថយ ទំហំ​ដី​កសិកម្ម​របស់​ចិន ឲ្យ​កាន់តែ​រួម តូចទៅទៀត។

 

នៅពេល​ប្រទេស​ចិន​ចាប់ផ្តើម មាន​សេដ្ឋកិច្ច​រីកចម្រើន ជនជាតិ​ចិន មានជីវភាព​ល្អប្រសើរ​ជាងមុន ចាប់មាន​តម្រូវការ ចំណង់​ខ្ពស់​ចង់​បរិភោគ​សាច់សត្វ ដែល​ពួកគេ​កម្រ​នឹង​បាន​ស្គាល់​រសជាតិ កាលនៅ​ក្រក្រី។ ប៉ុន្តែ កសិកម្ម ចិញ្ចឹម​សត្វ យក​សាច់ បាន​ទាមទារ​ខ្ពស់ ចំណីអាហារ សត្វ ដូចជា​ពោត សណ្តែក​ជាដើម។ ដី​កសិកម្ម​សម្រាប់​ដំណាំស្រូវ សម្រាប់​ចំណី​មនុស្ស មាន​មិន​គ្រប់គ្រាន់ ចុះ​ទម្រាំ​ដី​កសិកម្ម​សម្រាប់​ដំណាំ​ពោត​សណ្តែក សម្រាប់​ធ្វើ​ជា​ចំណី​សត្វ។

 

គឺ​ដោយសារ​តែ​ដីកសិកម្ម​សម្រាប់ដាំដុះ មាន​តិច និង​រួមផ្សំ​នឹង​ការកើនឡើង នៃ​តម្រូវការ ចំណី​អាហារ សម្រាប់មនុស្ស និង​សត្វនេះហើយ បាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បាន​ដើរ ប្រមូល​ទិញ កសិកម្ម នៅ​បរទេស មិនថា នៅ​អាស៊ី អាហ្រ្វិក អាមេរិឡាទីន អាមេរិក អូស្ត្រាលី និង​នៅ​អឺរ៉ុប។

 

តាមការវាស់ស្ទង់​របស់​សមាគម​អាមេរិក​ពីរ គឺ Heritage Foundation និង​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​American Entreprise Institute នៅក្នុង​បរិបទ​ដែល​តម្រូវការ​ចំណីអាហារ​កើនឡើង នៅក្នុង​ប្រទេស ក្រុមហ៊ុន​វិនិយោគ​របស់​ចិន បាន​បង្កើន​សកម្មភាព​ទិញ វិនិយោគ ដី​កសិកម្ម នៅ​បរទេស។ តាំង​ពី​ឆ្នាំ ២០១០ តម្លៃ​វិនិយោគ​សរុប​របស់​ចិន ទៅលើ​ផ្នែក​កសិកម្ម នៅ​បរទេស មានចំនួន​សរុប ៩៤​ពាន់​លាន​ដុល្លារ។

 

នៅពេល​ដែល​ប្រទេស​មួយចំនួន​មាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​លក់​ដី​កសិកម្ម​ទៅ​ជនបរទេស ប្រទេស​មួយចំនួន​ទៀត ដូចជា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ អាហ្រ្វិក និង​អាមេរិកឡាទីន​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប របស់​ក្រុមហ៊ុន​ចិន។ តាម​ទិន្នន័យ​របស់​ក្រុមអ្នកស្រាវជ្រាវ​ឯករាជ្យ អាមេរិកាំង ឈ្មោះ Land Matrix ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​របស់​ចិន បាន​ ​ចាយលុយ​រាប់លាន​ដុល្លារ ដើម្បី​ក្លាយ​ជា​ម្ចាស់​ដី ស្រូវ​សាឡី ចំការ​សណ្តែក ដំណាំ​បន្លែ ឬ​កសិដ្ឋាន​ចិញ្ចឹម សត្វ ដែល​នៅក្នុង​ប្រទេស អាហ្សង់ទីន ឈីលី ប្រេស៊ីល ម៉ូហ្សំប៊ិក នីហ្សេរីយ៉ា ស៊ីមបាវ៉េ កម្ពុជា និង​ឡាវ​ជាដើម។

 

តាំង​ពី​ឆ្នាំ ២០១២ អ្នកស្រាវជ្រាវ​អាមេរិកាំង​បាន​ជំរឿន រកឃើញ គម្រោង​វិនិយោគ​របស់​ចិន ទៅលើ​ផ្ទៃដី​កសិកម្ម ប្រមាណ ៩​លាន ហិចតា នៅក្នុង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលនៅក្នុង​នោះ​មានផងដែរ កម្ពុជា។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះទៀត ចិន​បាន​ពង្រីក​ដែន​វិនិយោគ​លើ​កសិកម្ម​បរទេស ទៅ​ដល់​អាមេរិក អូស្ត្រាលី និង​នៅ​អឺរ៉ុប។

 

នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន​ផលិត​សាច់​គោ ដ៏ល្បីឈ្មោះ​មួយ​របស់​អូស្ត្រាលី បាន​ធ្លាក់​ក្នុង​ដៃ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន Shanghai CRED ដែល​ធ្វើ​ជំនួញ​ផងដែរ​ទៅលើ​អាជីវកម្ម​រ៉ែ។ វា​មិនមែន​ចៃដន្យ​ទេ ដែល​ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ​លើ​ក្រុមហ៊ុន​ផលិត​សាច់គោ​អូស្ត្រាលី។ ក្រុមហ៊ុន​S kidman &Com ជាម្ចាស់​កសិដ្ឋាន ចិញ្ចឹម​គោ ជិត ពីរសែនក្បាល (១៨៥ ០០០) និង​ជាអ្នកមានសិទ្ធិ គ្រប់គ្រង លើ​២៥ភាគរយ​នៃ​ដី​កសិកម្ម សរុប នៅ​អូស្ត្រាលី។ នៅ​នូវែលហ្សេឡង់​វិញ ក្រុមហ៊ុន កសិចំណីអាហារ​ចិន Bright Food បាន​ទិញ កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ ដែល​ជា​ផលិតផល​ពេញ​និយម នៅក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​ចំណែក​សាច់គោ ក្រុមហ៊ុន​ឯកជន​ចិន​មួយផ្សេងទៀត បាន​ទិញ ក្រុមហ៊ុន​ផលិត​សាច់ក្រក Hot dogs Smithfield Foods ដ៏ល្បីឈ្មោះ​របស់​អាមេរិក ដើម្បី បាន​សិទ្ធិ​ចូល​ទៅ​ទិញ​ដី​សម្រាប់​ចិញ្ចឹម​សត្វ នៅ​អាមេរិក។

 

នៅទ្វីបអឺរ៉ុប មាន​ព័ត៌មាន​ចុះផ្សាយ​ថា ប្រទេស​អ៊ុយក្រែន ដែល​ជា​ជង្រុក ផលិត​ស្រូវ​សាឡី​ដ៏​សំខាន់​របស់​អឺរ៉ុប​បាន​ជួល​ដី​កសិកម្ម​៣លាន​ហិចតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ ដំណឹងនេះ​បាន​បង្ក​ឲ្យ​មាន​មតិ​ប្រឆាំង​តវ៉ា​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែន មុន​នឹង​ត្រូវ​រដ្ឋាភិបាល​ចេញមុខ​បដិសេធ ថា មិន​ពិតទៅវិញ។ នៅ​ប្រទេស​បារាំង ក្រុមហ៊ុន​ចិន Reward Group បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ថា ខ្លួន​បាន​ទិញ​ដី​កសិកម្ម ជិត ៣ពាន់​ហិចតា ក្នុង​ប្រទេស​បារាំង ដើម្បី ដាំស្រូវ​សាឡី​សរីរាង្គ។ ចំការ​ទំពាំងបាយជូ និង​កន្លែង​ផលិតស្រា ដែល​ជាអត្តសញ្ញាណ​សំខាន់​របស់​បារាំង បាន​ធ្លាក់​ម្តងមួយៗ ក្នុង​ដៃ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ចិន។ នៅពេល​ដែល​ចិន​ទិញ ធ្វើជា​ម្ចាស់ ដីស្រែស្រូវ​សាឡី ​បារាំង រាប់ពាន់​ហិចតា ទៀត​នោះ ប្រជាជន​បារាំង រឹត​តែ​ខឹងសម្បារ និង​រិះគន់ អាជ្ញាធរ​ដែនដី ដែល​តាមពិត ហាក់​មិន​បាន​ដឹង​ពី​ការទិញ ផ្ទេរសិទ្ធិ​ដី​កសិកម្ម​រវាង​ក្រុមហ៊ុន​ចិន និង​កសិករ​បារាំង​នោះ​ផងទេ។ នៅ​មួយថ្ងៃ មុន​បើក​ពិព័រណ៌​កសិកម្ម​អន្តរជាតិ នៅក្រុង​ប៉ារីស ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​និយាយ​យោង​ដល់​ការទិញ​ដី​កសិកម្ម​បារាំង ពីសំណាក់​ក្រុមហ៊ុន​ចិន បាន​សន្យា​ទៅ​កាន់​កសិករ​បារាំង វ័យក្មេង ថា រដ្ឋាភិបាល​របស់​លោក​នឹង​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ដី​កសិកម្ម​បារាំង ដែល​លោក​ចាត់ចូល​ជា​អធិបតេយ្យភាព​របស់​បារាំង ធ្លាក់​ជាដាច់ខាត​ទៅ​ក្នុង​ដៃ របស់​ជនបរទេស៕

ចិន បង្ហោះយាន​ទៅ​ស្រាវជ្រាវ​ជា​លើកទីមួយ នៅ​ចំហៀង​ម្ខាង​ទៀត​ របស់​ព្រះចន្ទ

តើជួង ដែល​អាមេរិក​ព្រម​ប្រគល់​ឱ្យ​ហ្វីលីពីន​វិញ មាន​ប្រវត្តិ​យ៉ាងណា ?

Brexit៖​ចុះ​បើ​ប្រទេស​អង់គ្លេស​សម្រេចចិត្ត​បន្ត​​រួម​សុខ រួមទុក្ខ​ជាមួយ​សហភាពអឺរ៉ុប​​វិញ?

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម មិន​សូវ​ចេញ​មុខ តែ​មានអំណាច​​​ខ្លាំង

របាយការណ៍៖ អាមេរិក​អាចនឹង​ចាញ់ បើសិន​ធ្វើ​សង្រ្គាម​ជាមួយ ចិន ឬ​រុស្ស៊ី

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​