អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក-អ.ស.ប.

សនិ្នសីទ​​អន្តរជាតិ​​​លើក​​ទី​​២​ បាន​បើក​​នៅ​​ទីក្រុង​​កាប៊ូល​​​​ ដើម្បី​​ស្វែងរក​​សន្តិភាព​នៅ​​​​​អាហ្វហ្កានីស្ថាន​

នៅ​​ថ្ងៃ​​ទី​​២៨​​កុម្ភៈ​​នេះ​ ​ទីក្រុង​កាប៊ូល​ បាន​បើកសន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​​​សន្តិភាព​នៅ​ក្នុង​ប្រទេស​​​​អាហ្វហ្កានីស្ថាន។ គឺ​​ជា​សន្និសីទ​លើក​ទី​២ ​បន្ទាប់ពី​​​សន្និសីទ​លើក​ទី​មួយ​នៅ​ខែ​មិថុនា​មុន។ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នៅលើកនេះ​​ សន្យា​ថា​នឹង​បង្ហាញពី​”ផែន​ការ​​សន្តិភាព​ទូលំទូលាយ​មួយ"។ រហូតមកដល់ពេលនេះ គឺ​​រយៈពេល​១៧​ឆ្នាំ​មកហើយ​ដែល ​​អាមេរិក បាន​​​ធ្វើសង្គ្រាមនៅ​​​​អាហ្វហ្កានីស្ថាន​និង​បាន​កំចាត់​របប​អ៊ីស្លាម​តាលីបង់​ចេញ​ពី​ប្រទេស។ ​សព្វថ្ងៃ​នេះ​​​ទឹកដី​អាហ្វហ្កានីស្ថាន​ជិត​៤០% ត្រូវស្ថិត​នៅ​ក្រោម​កណ្តាប់ដៃ​ពួកតាលីបង់​ដែលធ្វើការ​​​​វាយប្រហារ​ជារឿយៗ ប្រឆាំង​នឹង​កងទ័ព​​អាហ្វហ្កានីស្ថាន​​និង​​​​បរទេស។​

ប្រធានាធិបតីអាហ្វហ្កានីស្ថាន​លោក​​ Ashraf Ghani រួមជាមួយ​​អ្នកដឹកនាំ​នៃ​ក្រុម​​ប្រទេស​​នៅ​ឱកាស​សន្និសីទ​ដើម្បីសហប្រតិបត្តិការ​សន្តិភាព​នឹង​សុវត្ថិភាព​​នៅ​ទីក្រុង​ Kabul ប្រទេស​ Afghanistan ថ្ងៃទី​២៨​កុម្ភៈ​២០១៨ ​ REUTERS/Omar Sobhan
ប្រធានាធិបតីអាហ្វហ្កានីស្ថាន​លោក​​ Ashraf Ghani រួមជាមួយ​​អ្នកដឹកនាំ​នៃ​ក្រុម​​ប្រទេស​​នៅ​ឱកាស​សន្និសីទ​ដើម្បីសហប្រតិបត្តិការ​សន្តិភាព​នឹង​សុវត្ថិភាព​​នៅ​ទីក្រុង​ Kabul ប្រទេស​ Afghanistan ថ្ងៃទី​២៨​កុម្ភៈ​២០១៨ ​ REUTERS/Omar Sobhan REUTERS/Omar Sobhan
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​​​នៅទីក្រុង​កាប៊ូល​​​​​ដើម្បី​​​សន្តិភាពនៅ​​ប្រទេស​​អាហ្វហ្កានីស្ថាន ត្រូវ​​បានប្រព្រឹត្ត​​​​ទៅនៅថ្ងៃពុធ​នេះ ​ដោយ​​អ​​វត្តមាន​​​​​ពួក​​​​តាលីបង់​។ ចូលរួម​នៅ​​ជុំ​វិញ​​តុ​ចចារ​ មាន​​គណៈប្រតិភូ​​ប្រទេសក្នុងតំបន់​ចំនួន​២៥ ​ដែល​ក្នុងនោះ​ក៏​មាន​​ឥណ្ឌានិង​​​ប៉ាគីស្ថាន​ដែរ។​ ​ប៉ាគីស្ថាន​ ដែល​​ជា​រឿយៗ ​ត្រូវ​បាន​​សហរដ្ឋអាមេរិក ​​ចោទ​ថា​ជួយ​គាំពារ​​ពួក​​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​​​តាលីបង់។ មិនតែប៉ុណ្ណោះ ប៉ាគីស្ថាន​ ថែមទាំង​ត្រូវ​​​ទទួល​​​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​​អាមេរិកអស់រយៈពេល​ជាច្រើន​​ខែ​កន្លង​មក​ហើយ​ ដើម្បី​​ជំរុញឲ្យប៉ាគីស្ថាន​​ធ្វើការ​វាយប្រយុទ្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ ក្នុងការ​កំចាត់អំពើភេរវនិយម​នៅលើ​ទឹកដី​ខ្លួន​​។

អ.ស.ប.ក៏ព្រមទាំង​អាមេរិក ក៏​​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ដើម្បី​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន​នេះ​ដែរ ​ដែល​​នៅ​លើក​ទី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ខែ​មិថុនា​​កន្លងទៅ តែ​​ពុំបានចេញជាលទ្ធផលអ្វីមួយឡើយ។​ នៅ​លើក​នេះ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​ថ្លែង​ថាលោក​នឹងបញ្ហាញ​​​​ពី​​”ផែនការសន្តិភាព​​ទូលំទូលាយ​មួយរបស់លោក។ ចាប់​តាំង​ពី​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ ​ការចរចាសន្តិភាពជាមួយ​ពួក​តាលីបង់ ត្រូវជាប់​គាំង ដោយ​ពួក​អ៊ីស្លាម​​ជ្រុល​និយម​មួយ​នេះ ​តែងតែ​បដិសេធ​ជានិច្ច ​​គំនិត​​​​​ធ្វើ​កិច្ច​​​ចរចា​ស្វែងរក​សន្តិភាព​នៅ​​អាហ្វហ្កានីស្ថាន។

​​ពួក​តាលីបង់ តែងតែ​យក​លេស​ថា” ដរាបណា​កម្លាំង​បរទេសនៅតែ​​ដាក់​តាំង​​ក្នុង​​ទឹកដី​អាហ្វហ្កានីស្ថាន ពួក​គេក៏​​​នៅ​តែ​មិន​ព្រ​ម​ធ្វើ​កិច្ច​​​ចរចា​សន្តិភាពនោះ​ឡើយ។ តែនៅ​ពេល​នេះ​ ពួកតាលលីបង់ បានផ្លាស់​ប្តូរ​​ជំហរ​របស់​ខ្លួនទាំងស្រុង​ ដោយ​​​បាន​​​ផ្សព្វផ្សាយ​សារ​មួយ​​​​នៅតាម​អាស័យដ្ឋានអ៊ីនធឺរណែត ​ដែល​អះអាង​​ថា "ចាប់ពីអំណេះទៅក្រុម​​តាលីបង់​ បាន​​ត្រៀម​ខ្លួនជា​ស្រេច ​ដើម្បី​​ចូល​រួម​ក្នុង​កិច្ចចរចាសន្តិភាព​​។ ក៏ប៉ុន្តែ​សារ​ពួក​តាលីបង់​នេះ ត្រូវ​​បាន​​ផ្ញើ​​ជូន​តែ​​អាជ្ញាធរ​អាមេរិក​ប៉ុណ្ណោះ​គត់ ​​ដោយសារ​តែ​​ពូកតាលីបង់​ ​មិន​ព្រម​ទទួលស្គាល់ជាដាចឲ់ខាត ​​ភាពស្របច្បាប់​របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន​និង​បាន​ចាត់​ទុក​ដូច​ជា​​​អាយ៉ង​​​នៅ​​ក្នុង​​កណ្តាប់ដៃ​របស់​​អាមេរិ​កតែប៉ុណ្ណោះ។

ហើយបើ យោងតាម​អ្នកជំនាញ​ខ្លះៗវិញ  ការ​ផ្លាស់​ប្តូរ​ជំហរ​​ទាំង​​ស្រុង​របស់​ពួក​​​តាលីបង់​នេះ គឺ​​ក៏ដោយសារតែ ​អាជ្ញាធរ​អាហ្វហ្កានីស្ថាន​និង​អាមេរិក បាន​​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ក្លា​​​​ទៅ​លើ​​រដ្ឋាភិបាល​​ប្រទេស​​កាតា​​ដើម្បីជំរុញ​ឲ្យ​ប្រទេស​នេះ បិទ​ទ្វារ​​ការិយាល័យ​​របស់​ពួក​តាលីបង់​ដែលដាក់​​នៅ​ក្នុង​ទីក្រុង​ Doha​ ប្រទេសកាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ