rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

មូលនិធិរូបិយវត្ថុអន្តរជាតិ ឥណ្ឌូណេស៊ី អាស៊ាន សេដ្ឋកិច្ច បច្ចេកវិទ្យា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ៖ ​កំណើនសេដ្ឋកិច្ច​ពិភពលោក​​រឹងមាំ ប៉ុន្តែ ត្រុវប្រយ័ត្ន

media
នាយិកា​មូលនិធិ​IFM នៅក្នុង​សន្និសីទ​នៅទីក្រុង​ហ្សាកាតា នៅថ្ងៃទី​២៧​កុម្ភៈ ២០១៨ ©REUTERS/Beawiharta

ពិភពលោកនឹង​ជួប​​កំណើន​សេដ្ឋកិច្ច​​​ដល់​៣,៩ភាគរយ ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ ២០១៩។ នេះ​បើ​តាម​ការព្យាករណ៍​​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិIMF។ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​រឹងមាំ ប៉ុន្តែ ជាមួយគ្នានោះ ស្រី គ្រីស្ទីន ឡាហ្គាក នាយិកា​របស់​មូលនិធិ IMF​ នៅថ្ងៃ​អង្គារ បាន​រំលឹកផងដែរ​​ឲ្យ​គេប្រុងប្រយ័ត្ន​​។

 


មូលនិធិ​រូបិយវត្ថុ​អន្តរជាតិIMF​​បាន​ព្យាករ​ទុក​មុន​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ នេះ និង​ឆ្នាំ ២០១៩ ​នឹង​មាន​ប្រមាណ​ ៣,៩ភាគរយ។ ប៉ុន្តែ​ កំណើន​សេដ្ឋកិច្ច​នេះ​នឹង​ត្រូវ​ប្រឈម​ រំខាន ដោយសារ​​ជម្លោះ​ពាណិជ្ជកម្ម ការសើរើ​នយោបាយ​រូបិយវត្ថុ ហើយ​និង​ដោយសារ​ការប្រែប្រួល​នៃ​បច្ចេកវិទ្យា។ នេះ​​បើតាមប្រសាសន៍​របស់​​​លោកស្រី​គ្រីស្ទីន ឡាហ្គាក នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​IMF។

 

នៅក្នុង​សន្និសីទ​របស់IMF នៅថ្ងៃ​ទីក្រុង​ហ្សាកាតា នៅថ្ងៃ​អង្គារ​នេះ នាយិកា​របស់​IMF​បាននិយាយ​ថា ក្រុមប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ត្រូវ​ត្រៀមខ្លួន​ប្រឈម​​ទៅ​នឹង​​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​នៅក្នុង​​បណ្តា​​​ប្រទេស​អភិវឌ្ឍន៍​ដូចជា​​អាមេរិក ​និង​អឺរ៉ុប។ ការដំឡើង​អត្រា​ការប្រាក់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​​កំណើន​សេដ្ឋកិច្ច​ នឹងអាចបង្ក​ឲ្យ​មាន​ភាពជ្រួលជ្រើម នៅ​ទីផ្សារ​ភាគហ៊ុន ហើយ​និង​លំហូរ​​មូលធន​​ទៅ​បរទេស។ សម្រាប់​នាយិកា​របស់​មូលនិធិ​IMF គេបាន​​គិត​ទុក​មុន​រួច​ហើយ​ថា រឿង​នេះ​នឹង​កើតមាន​ឡើង ប៉ុន្តែ គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​​នៃ​ផលប៉ះពាល់​របស់​វា​ទៅលើ​សង្គម ក្រុមហ៊ុន ការងារ និង​ប្រាក់​ចំណូល​ នៅឡើយទេ។

 

នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ជួប​កំណើន​សេដ្ឋកិច្ច​យ៉ាងដូច្នេះ ក្រុម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​គួរ​តែ​ឆ្លៀត​បង្កើត​ថ្មី​នូវ​ទម្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​​របស់​ខ្លួន ដូចជា បែរឆ្ពោះ​ទៅរក​ការផលិត ដើម្បី​តម្រូវការ​ក្នុង​ស្រុក ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមប្រទេស​នៅក្នុង​តំបន់​ជាដើម ដោយ​លែងត្រូវ​សង្ឃឹម​ទុកខ្លាំង​លើ​ប្រទេស​អ្នកមានឆ្ងាយៗ​ដូចមុន។

 

នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប សព្វថ្ងៃនេះ នាយិការ​របស់​មូលនិធិ​IMF​បាន​អំពាវនាវ​ផងដែរ ឲ្យ​ក្រុមប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​​​បំពាក់​បច្ចេកវិទ្យា​​ឲ្យ​បាន​ច្រើន​ជាងមុន ដូចជា​បង្កើន​​ការងារ​ផលិត​ដោយប្រើ​​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅតាម​រោងចក្រ ការបង្កើត​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ជីវបច្ចេកវិទ្យា ជាដើម។ ច្បាស់​ណាស់​ថា នៅពេល​ដែល​ម៉ាស៊ីនអាច​​ធ្វើការ​ជំនួ​សមនុស្ស នៅ​តាម​រោងចក្រ បច្ចេកវិទ្យា​ថ្មី​នឹង​បំផ្លាញ​​ការងារ​របស់​មនុស្ស ដោយ​ប្រាកដ។ ចង់ ឬ​មិន​ចង់ គេ​ត្រូវ​តែ​ប្រញាប់​គិតគូរ​ពី​ទម្រង់​ថ្មី​នៃ​ការងារ​​ ដែលអាច​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ផង និង​ដែល​អាច​ឆ្លើយត​ប ដើរ​តាម​ឲ្យ​ទាន់​នៃ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ផង៕