អានតួអត្ថបទ

ចិនប្រកាស​សាកល្បង​​ដោយ​ជោគជ័យ នូវ​ការបាញ់​ស្ទាក់​ចាប់​មីស៊ីល​បាលីស្ទិក

ចិន​បាន​ប្រកាស​ធ្វើការ​សាកល្បងប្រកប​​ដោយ​ជោគជ័យ ​ នូវ​ការ​បាញ់​ស្ទាក់​ចាប់​មីស៊ីល​បាលីស្ទិក​ ដោយ​ប្រើ​ប្រព័ន្ធ​ការ​ពារ​បាញ់​ពី​ដី​ទៅ​លើ​អាកាស។ ជា​ដំណឹងដែល​ផ្តល់​ជូន​​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​មួយ នៅ​ថ្ងៃ​អង្គារ​ទី ៦ កុម្ភៈ​នេះ ​និង​ធ្លាក់​មក​ជួន​ចំពេល​ដែល​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​បន្ត​តាន​តឹង​ខ្លាំង​នៅ​ឡើយ។

គំរូ​យានយន្ត​ DF-21D ប្រឆាំង​មីស៊ីល​របស់​ចិន បង្ហាញ​ក្នុង​ក្បួន​ព្យុះហយាត្រា​ថ្ងៃទី ៣កញ្ញា ២០១៥
គំរូ​យានយន្ត​ DF-21D ប្រឆាំង​មីស៊ីល​របស់​ចិន បង្ហាញ​ក្នុង​ក្បួន​ព្យុះហយាត្រា​ថ្ងៃទី ៣កញ្ញា ២០១៥ REUTERS/Andy Wong/Pool/Files
ផ្សាយពាណិជ្ជកម្ម

ការ​សាកល្បង​បាញ់​ស្ទាក់​មីស៊ីល​ រយៈ​មធ្យម​ បាន​ប្រព្រឹត្ត​ទៅ​ កាលពី​ថ្ងៃចន្ទ​ទី ៥​កុម្ភៈ​ម្សិលមិញ និង​បាន​សម្រេច​កម្មវត្ថុ​ដូច​បំណង ! នេះ​ជា​ខ្លឹមសារ​លម្អិត​​ដ៏​ខ្លី​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការពារជាតិចិន ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ជា​ការបាញ់​​សាកល្បង​ ក្នុង​អត្ថន័យ​ការពារ និង​គ្មាន​តម្រង់​ទិស​ប្រឆាំង​ប្រទេស​ណាមួយ​ឡើយ ! ​

ប៉ុន្តែ​ការ​សាកល្បង​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ស្ថានភាព​​នយោបាយ​កំពុងឡើង​​តាន​តឹង​ជា​ថ្មី រួម​រឹត​លើ​​​កូរ៉េខាង​ជើង បន្ទាប់​ពី​មាន​ការ​ផ្តោះ​ប្តូរ​​សារស័ព្ទ​បែបនិយម​​សង្គ្រាម​ រវាង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន បំផុស​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​មាន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ។

ដើម្បី​កម្លារកូរ៉េខាង​ជើង ដែលបើ​តាមការ​អះអាង​របស់​​ភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA កាលពី​ចុង​ខែមករា អាច​នឹង​​មាន​សមត្ថភាព ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ទៀត​ខាង​មុខ ​វាយប្រហារ​ដល់​សហរដ្ឋ​អាមេរិក ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ  សហរដ្ឋ​អាមេរិក​បាន​​ជំនះ​ដាក់​ពង្រាយ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល Thaad នៅ​កូរ៉េខាង​ត្បូង ដោយ​មិន​ខ្វល់​នឹង​សម្រែក​ប្រឆាំង​របស់​ប៉េកាំង។ នៅ​ក្នុង​សេចក្តី​សន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រជាជាតិ លោកប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​​​រាល់​គ្រប់​សកម្មភាព​ស៊ុំគ្រលំបណ្តោយ​ឱ្យ​មាន​ការ​គំរាម​កំហែង​​នុយក្លេអ៊ែរកូរ៉េខាង​ជើង​ ដោយ​បាន​ចាត់​ទុក​របប​គីមជុងអ៊ុន​ ថា​ជា​របប​ផ្តាច់ការ​ដ៏​ឃោរឃៅ។ ទប់​ស្កាត់មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង បាន​ក្លាយ​ជា​អាទិភាព​ចំបង​ទី​មួយ​​នៃ​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​លោក​ ត្រាំ។ ហើយ​បើ​តាម​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​ ការ​វាយប្រហាររបប​ព្យុងយ៉ាង​ជា​កិច្ច​ការពារ ជា​គម្រោង​ដ៏​ហ្មត់ចត់​មែនទែន​របស់​​វ៉ាស៊ីនតោន។

ប្រធានាធិបតី​អាមេរិក​រក្សា​ជម្រើស​យោធា​ក្នុង​ការ​ចាត់​វិធានការ​លើ​កូរ៉េខាង​ជើង ឯ​រដ្ឋមន្ត្រីការបរទេស​ លោក Rex Tillerson ​វិញ បន្ត​​ការពារ​ដំណោះស្រាយ​តាម​ផ្លូវ​ការ​ទូត​ ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ព្យុងយ៉ាង​ត្រលប់​មក​អង្គុយ​ចរចា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ លោក Tillerson បាន​ធានាអះអាង​ជា​ថ្មី កាលពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា អនុប្រធានាធិបតី​អាមេរិក ឬ​តំណាង​វ៉ាស៊ីនតោន​មួយ​ចំនួន​ទៀត​ អាច​នឹង​ជួប​តំណាង​ផ្លូវការ​កូរ៉េខាង​ជើង នៅពេល​កីឡាអូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េខាង​ត្បូងផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ